Teacher's Café

Teacher's Café ទស្សនៈអប់រំចិត្ត និងលើកទឹកចិត្ត l Mr. SIN Chanrithy I Contact:​ https://t.me/sin_chanrithy

06/08/2026

គិតច្រើនមិនមែនជាដំណោះស្រាយ តែបង្កើនបញ្ហា...

04/08/2026

មនុស្សកេងចំណេញ...

29/07/2026

ជូនចំពោះ លោកតា/លោកយាយ🙏

សំណេរចាកដោត😢
29/07/2026

សំណេរចាកដោត😢

គ្មាននរណាម្នាក់ចង់ក្លាយជាឃាតករនោះទេ។ គ្មាននរណាចង់បើកបរទៅបុកមនុស្សណាម្នាក់ឱ្យបាត់បង់ជីវិតឡើយ។ គ្រោះថ្នាក់ចរាចរណ៍ជាច្រើន កើតឡើងដោយមួយវិនាទីនៃការធ្វេសប្រហែស មួយការសម្រេចចិត្តខុស ឬមួយកំហុសដោយអចេតនា។

ប៉ុន្តែបើថ្ងៃណាមួយ កំហុសដោយអចេតនា ឬការធ្វេសប្រហែសរបស់អ្នក បណ្តាលឱ្យមនុស្សម្នាក់លែងមានឱកាសត្រឡប់ទៅផ្ទះវិញ អ្នកអាចចុះពីរថយន្ត អ្នកអាចរត់ទៅមើលជនរងគ្រោះ អ្នកអាចទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ អ្នកអាចទូរស័ព្ទជូនដំណឹងសមត្ថកិច្ច ឬសួររកក្រុមគ្រួសាររបស់គាត់។

អ្នកអាចដឹងកំហុស ឬអាចពោលពាក្យអភ័យទោស បើទោះបីដឹងថាពាក្យនោះ មិនអាចនាំមនុស្សម្នាក់ត្រឡប់មកវិញបានក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ ក៏ជាការបង្ហាញថាអ្នកនៅមានបេះដូង។

អ្នកដឹងទេ? ព្រោះពេលដែលជនរងគ្រោះកំពុងដេកស្តូកស្តឹង ដកដង្ហើមចុងក្រោយ ប្រហែលមានកូនតូចម្នាក់កំពុងរង់ចាំសំឡេងម៉ូតូរបស់ប៉ា។ ប្រពន្ធម្នាក់កំពុងរង់ចាំបាយជាមួយប្តី។ ឪពុកម្តាយ កំពុងរង់ចាំកូនត្រឡប់មកផ្ទះដូចរាល់ថ្ងៃ។

ចុងក្រោយពួកគេមិនបានជួបមនុស្សដែលពួកគេស្រឡាញ់ទៀតទេ។ អ្វីដែលពួកគេទទួលបាន គឺសាកសពមួយ... និងដំណឹងដែលបំបែកបេះដូងពួកគេអស់មួយជីវិត។

ប៉ុន្តែអ្វីដែលឈឺចាប់បំផុត មិនមែនត្រឹមតែការបាត់បង់នោះទេ។ គឺការឃើញអ្នកបង្កហេតុ បែរខ្នងដើរចេញ ដូចជាជីវិតមនុស្សម្នាក់ គ្មានតម្លៃអ្វី។

សាកសពមិនទាន់ត្រជាក់... ឈាមនៅលើផ្លូវមិនទាន់ស្ងួត... ប៉ុន្តែអ្នកគិតតែពីផ្លូវរត់គេច។ ទុកមនុស្សម្នាក់ឱ្យដេកឯកោលើផ្លូវ ទុកសាច់ញាតិក្រុមគ្រួសារមួយឱ្យរស់ជាមួយសំណួរថា «ហេតុអ្វី?»

កំហុសដោយអចេតនា អាចកើតមានចំពោះនរណាក៏បាន។ ប៉ុន្តែការបោះបង់ទំនួលខុសត្រូវ ការមិនអើពើចំពោះជីវិតមនុស្ស និងការទុកឱ្យគ្រួសារជនរងគ្រោះប្រឈមមុខនឹងទុក្ខសោកតែម្នាក់ឯង នោះគឺជាអ្វីដែលបង្ករបួសនៅក្នុងចិត្តយូរជាងស្នាមរបួសនៅលើដងផ្លូវ។

មនុស្សអាចភ្លេចសំឡេងបុក...តែគ្រួសារមួយ នឹងមិនដែលភ្លេចថ្ងៃដែលមនុស្សជាទីស្រឡាញ់របស់ពួកគេ ចេញពីផ្ទះ... ហើយមិនបានត្រឡប់មកវិញឡើយ។

26/07/2026

អាងបានជោគជ័យបន្តិចបន្តួចកុំមើលងាយគេ

21/07/2026

"សេចក្តីល្អ មិនវាស់តាមទំហំទេ តែវាស់តាមចិត្ត។ ទោះបីបន្តិចបន្តួច ក៏មានតម្លៃដែរ។"

19/07/2026

ថ្ងៃមួយ...យើងនឹងនឹកដល់ថ្ងៃនេះ😥

07/07/2026

ថ្ងៃមួយ...កូននឹងធំឡើង / លោក ស៊ិន ចាន់ឫទ្ធី

05/07/2026

ក្តីសុខសាមញ្ញៗ គ្មានស្គាល់ពាក្យថា "សម្ពាធជីវិត"...

01/07/2026

តើពុកម៉ែពិតជាលម្អៀងមែនឬ? ស៊ិន កែវមរកត

Address

National Road 3
Phnom Penh
10200

Alerts

Be the first to know and let us send you an email when Teacher's Café posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share