09/06/2026
រូបភាពនេះបង្ហាញអំពី ទែម៉ូស្តាតឡាន (Thermostat in Car) ដែលជាគ្រឿងបន្លាស់យ៉ាងសំខាន់ក្នុងប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនរថយន្ត។
នាទី និងគោលការណ៍ធ្វើការ៖
ពេលបិទ (Closed - ម៉ាស៊ីនត្រជាក់/សីតុណ្ហភាពទាប)៖ នៅពេលចាប់ផ្តើមឆេះម៉ាស៊ីនដំបូង ទែម៉ូស្តាតនឹងបិទជិត ដើម្បីកុំឱ្យទឹកត្រជាក់ (Coolant) ហូរទៅកាន់ធុងទឹក (Radiator)។ ទឹកនឹងហូរត្រឡប់ចូលម៉ាស៊ីនវិញតាមរយៈ Bypass Port ដើម្បីឱ្យម៉ាស៊ីនឡើងកម្ដៅដល់កម្រិតកំណត់ (Operating Temperature) បានលឿន។
ពេលបើក (Open - ម៉ាស៊ីនឡើងកម្ដៅដល់កម្រិត)៖ នៅពេលម៉ាស៊ីនក្តៅដល់កម្រិតកំណត់ សារធាតុក្រមួន (Wax Pellet) នៅក្នុងទែម៉ូស្តាតនឹងរីក ហើយរុញ Piston ឱ្យបើកស៊ូប៉ាប់ (Poppet valve)។
ពេលនោះ ទឹកដែលក្តៅពីម៉ាស៊ីននឹងហូរឆ្លងកាត់ទែម៉ូស្តាតទៅកាន់ធុងទឹក (Radiator) ដើម្បីបញ្ចុះកម្ដៅ។