01/05/2025
+របៀបប្រលាក់ងៀតគោ
គ្រឿងផ្សំ :
• សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
• ទឹកត្រី ១ ស្លាបព្រាបាយ
• អំបិល កន្លះស្លាបព្រាបាយ
• ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោត២ ស្លាបព្រាបាយ
• បីចេង ១ ស្លាបព្រាកាហ្វេ
• ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ់
• ម្ទេសហុយឬម្ទេសស្រស់បុកឲ្យម៉ត់ ដាក់តាមការចូលចិត្ត
• រំដេង១មើមបុកឲ្យម៉ត់
• ខ្ទឹមស៤ ទៅ៥កំពឹស (បើមិនចូលចិត្តក្លិនខ្ទឹមមិនបាច់ដាក់ក៏បាន)
វិធីធ្វើ :
យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត។