សៀវភៅសួគ៌ - Seavphovsour

សៀវភៅសួគ៌ - Seavphovsour ស្វែងរកឋានសួគ៌ ក្នុងទំព័រសៀវភៅ

ផ្ទាំងរូបភាពខ្នាត​ A3 មួយក្នុងចំណោមប្រាំគឺជារូបរបស់ព្រះស្វាមីយេីង🙈✨ ចាំអ៊ុតមេីលទាំងអស់គ្នា​ថាឧត្តមភរិយាណាខ្លះមានសំណាងចាប...
27/10/2025

ផ្ទាំងរូបភាពខ្នាត​ A3 មួយក្នុងចំណោមប្រាំគឺជារូបរបស់ព្រះស្វាមីយេីង🙈✨
ចាំអ៊ុតមេីលទាំងអស់គ្នា​ថាឧត្តមភរិយាណាខ្លះមានសំណាងចាប់បានរូបភាពថៅកែតូច? 🙈✨

តែបេីថាចាប់មិនបាន​ អានដោនឡូតទៅព្រីនបិទបន្ទប់ដោយខ្លួនឯងបានតាមរយៈ​ Channel Telegram របស់សៀវភៅសួគ៌ណា៎🙈✨

Channel: https://t.me/seavphovsour

#សៀវភៅសួគ៌ #ស្នេហ៍ឆ្លាក់លើថ្ម #ស្នេហ៍ឆ្លាក់លើថ្ម២

27/10/2025

អធ្យាស្រ័យមិត្តអ្នកអានដែលបានឆាតមកផេកក្នុងថ្ងៃនេះ​ ដោយថ្ងៃនេះប្រអប់សារគាំង​ ល្ងាចទេីបពួកយេីងបានឆ្លេីយតបវិញណា៎
🙏✨🙏

[សារពីអ្នកនិពន្ធ / Message from Author]ជម្រាបសួរមិត្តអ្នកអានជាទីស្រឡាញ់ ពិសេសអ្នកគាំទ្រ និងអ្នករង់ចាំប្រលោមលោករឿង «ស្នេហ...
27/10/2025

[សារពីអ្នកនិពន្ធ / Message from Author]

ជម្រាបសួរមិត្តអ្នកអានជាទីស្រឡាញ់ ពិសេសអ្នកគាំទ្រ និងអ្នករង់ចាំប្រលោមលោករឿង «ស្នេហ៍ឆ្លាក់លើថ្ម២ / The Bullet and the Songbird»✨

ក្នុងនាមជាអ្នកនិពន្ធផង និងជាម្ចាស់គ្រឹះស្ថានសៀវភៅសួគ៌ផង នាងខ្ញុំពិតជាមានមោទនភាពនឹងប្រកាសដំណឹងដ៏រីករាយថា គិតត្រឹមថ្ងៃនេះ Red Edition «ស្នេហ៍ឆ្លាក់លើថ្ម២ / The Bullet and the Songbird» ទទួលបានការកក់ទុកមុនចំនួន ៦០០ ឈុតហើយ ទាំងឈុតបោះដុំ និងឈុតលក់រាយ និងកំពុងបន្តបើកកក់រហូតគ្រប់ ១,០០០ ឈុត (ពួកយើងផលិតចំនួនប៉ុននេះ)។ ចំនួននេះទៀតសោតគឺច្រើនលើសការរំពឹងទុករបស់ខ្ញុំ និងក្រុមការងារដល់ទៅបីដង ដ្បិតសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំតែងតែមានផ្នត់គំនិតថាសៀវភៅមួយក្បាល ឬមួយឈុត ដែលមានតម្លៃលើស២០ដុល្លារគឺថ្លៃខ្លាំងណាស់ លុះឃើញសន្ទុះនៃការគាំទ្រមានចំនួនច្រើនលើសលុបបែបនេះ ខ្ញុំសប្បាយចិត្ត និងរំភើបចិត្តណាស់ ក៏សូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់មិត្តអ្នកអានគ្រប់រូប ទាំងអ្នកដែលចំណាយប្រាក់កក់ និងអ្នកដែលចំណាយកម្លាំងកាយចិត្តចូលរួមក្នុងការលេងហ្គេម Giveaway របស់ពួកយើង✨

Creative Game និង Reaction Game «ស្នេហ៍ឆ្លាក់លើថ្ម២ / The Bullet and the Songbird» មានប្រជាប្រិយភាពខ្លាំង (លើសការរំពឹងទុកទៀតហើយ ហិហិ លើកនេះគឺលើសឡើង៤-៥ដង) សបញ្ជាក់ថាថៅកែតូច និងកញ្ញា ភីចន្ទ មេខលា មានអ្នកគាំទ្រច្រើនរាប់មិនអស់ ដែលតួរលេខនេះសម្រាប់ខ្ញុំជាអ្នកនិពន្ធផ្ទាល់មានតែពាក្យថា Wow ប៉ុណ្ណោះ✨

ខ្ញុំមិនហ៊ានធានាអះអាងមួយរយភាគរយថាប្រលោមលោកមួយក្បាល និងសាច់រឿងមួយខ្សែនេះនឹងទទួលបាន 10/10 ពីមិត្តអ្នកអាន ឬអាចផ្ដល់ជូននូវការពេញចិត្តមួយរយភាគរយនោះទេ តែខ្ញុំហ៊ានធានាអះអាងថាប្រលោមលោកមួយក្បាលនេះគឺជា The Best របស់ខ្ញុំ មានន័យថាខ្ញុំដាក់ចិត្ត ដាក់កាយ ដាក់បេះដូង ស្ករ អំបិល ប៊ីចេង មានប៉ុន្មានគឺថាដាក់អស់គ្មានសេសសល់ឡើយ ព្រោះខ្ញុំច្បាស់ក្នុងចិត្តថា “ក្របសៀវភៅ” “ចំណងជើង” និង “រចនាបថ” ប្រាកដជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ហេតុនេះខ្ញុំមិនចង់ឱ្យសាច់ខាងក្នុងខកបំណងគ្រប់គ្នាឡើយ មានតែល្អជាង និងទាក់ទាញជាងរូបរាងខាងក្រៅ ខ្ញុំសឹងតែរង់ចាំឱ្យដល់ថ្ងៃដែលមិត្តអ្នកអានបានពាល់គ្រប់តួអក្សរលែងបានហើយ ព្រោះចង់ចែករំលែកសេចក្តីរំភើបជាមួយគ្រប់គ្នា ហិហិ✨

សារពីអ្នកនិពន្ធ បើឱ្យអង្គុយរៀបរាប់មែនទែន ១០ទំព័រមិនទាន់ចប់ផង អ៊ីចឹងហើយសូមបញ្ចប់ត្រឹមនេះចុះ! អ្នកនិពន្ធស្រឡាញ់សៀវភៅ ស្រឡាញ់សាច់រឿង និងស្រឡាញ់ការងារខ្លួនឯងពេក ចេះតែមានពាក្យចង់និយាយម្ដងហើយម្ដងទៀតមិនចេះចប់ អ្នកអានចាំតែអានទៅ ហិហិ✨

ធម្មតាទេគេស្រីស្អាត​ ច្រៀងពីរោះ​ ជាតារាចម្រៀងលំដាប់លេខ១ទៀត​ គេខ្មេីតបន្តិចហេីយ​ អ្នកខ្លះស្រឡាញ់គេតាំងពីគេមានម្ចាស់បេះដូង...
26/10/2025

ធម្មតាទេគេស្រីស្អាត​ ច្រៀងពីរោះ​ ជាតារាចម្រៀងលំដាប់លេខ១ទៀត​ គេខ្មេីតបន្តិចហេីយ​ អ្នកខ្លះស្រឡាញ់គេតាំងពីគេមានម្ចាស់បេះដូង​ ដល់គេលែងមានម្ចាស់បេះដូង​ ក៏គេមិនស្រឡាញ់វិញ​ (មេខលាថា​ Not my type)🙈

ទាយមេីល៍ថា​ “អ្នកខ្លះ” នោះ​ តាមញ៉ែមេខលាប៉ុន្មានឆ្នាំ? 🙈

#សៀវភៅសួគ៌​ #ស្នេហ៍ឆ្លាក់លើថ្ម #ស្នេហ៍ឆ្លាក់លើថ្ម២

[វាចាអ្នកកែសម្រួលអក្ខរាវិរុទ្ធទី១]Finally មេខលា come back and her story is so memorable. សួស្ដីមិត្តអ្នកអានជាទីស្រលាញ់ ជ...
26/10/2025

[វាចាអ្នកកែសម្រួលអក្ខរាវិរុទ្ធទី១]

Finally មេខលា come back and her story is so memorable.

សួស្ដីមិត្តអ្នកអានជាទីស្រលាញ់ ជាពិសេសគឺអ្នកគាំទ្របងដាវ៉ាន់តែម្ដង!

សំណេរមួយនេះ គឺជាចំណាប់អារម្មណ៍របស់ខ្ញុំក្នុងនាមជាអ្នកជួយត្រួតពិនិត្យអក្ខរាវិរុទ្ធជូនបងដាវ៉ាន់ ក្នុងដំណើរការនៃការនិពន្ធសាច់រឿង “ស្នេហ៍ឆ្លាក់លើថ្មវគ្គ២”
សម្រាប់ខ្ញុំផ្ទាល់ ស្នេហ៍ឆ្លាក់លើថ្ម គឺជាស្នាដៃមួយដែលខ្ញុំស្រលាញ់ត្រង់ចំពោះមនោសញ្ចេតនាមុតជ្រៅ និងការលះបង់ កាលពីរបស់លោកគហបតី​ ប្រាជ្ញ​ ប្រាការ​ និងអ្នកនាងតូច​ អរុណ​ ទេពមយូរា ទាញយកទឹកភ្នែករបស់ខ្ញុំបានរាប់រយតំណក់គ្រាដែលបានអានលើកដំបូង។ បន្តមកកាន់​ “ស្នេហ៍ឆ្លាក់លើថ្ម វគ្គ២” ខ្ញុំរំភើប និងរីករាយជាអនេក នៅពេលបានដំណឹងថាបងដាវ៉ាន់នឹងសរសេរប្រវត្តិស្នេហារបស់តួអង្គស្រីម្នាក់ទៀត ដែលបានឆក់យកបេះដូងគ្រប់គ្នាកាលពីវគ្គ១ ហើយនាងគឺជា ភីចន្ទ មេខលា នោះឯង។
ខ្ញុំមិនដឹងបង្ហាញចំណាប់អារម្មណ៍អ្វីឱ្យដូចអារម្មណ៍ដែលខ្ញុំមានបន្ទាប់ពីបញ្ចប់វគ្គ២នេះហើយទេ ក្រៅពីពាក្យថា This is​ b Dawan’s masterpiece! ជាប្រលោមលោកដែលបង្ហាញរឿងរ៉ាវស្នេហាសែនស្រទន់ និងក្រអូប ហើយក៏ពីរោះក្រអួនក្រអៅបំផុតមិនខុសពីយើងកំពុងស្ដាប់ចម្រៀងលន្លង់លន្លោច រួចផឹកតែ chamomile ញ៊ាំនំ macarons នោះទេ។ គ្រប់ឆាកគឺជាចំណីអារម្មណ៍ រហូតធ្វើឱ្យបេះដូងខ្ញុំលោតញាប់គ្រប់ទំព័រនីមួយៗ ទៅដល់ទំព័រចុងក្រោយ។
តួអង្គមេខលា គឺជាស្រ្តីម្នាក់ដែលខ្ញុំស្រលាញ់មិនចាញ់មយូរា នាងបង្ហាញលក្ខណៈជានារីឯករាជ្យ មានចិត្តរឹងមាំ ព្រមជាមួយផ្នត់គំនិតដែលស៊ីជម្រៅ ជាមនុស្សមានបុគ្គលិកលក្ខណៈល្អមួយដែលខ្ញុំកាន់តែស្រលាញ់ពេលដែលឮឈ្មោះនេះ។ តួអង្គប្រុស បង្ហាញពីបុរសដែលរឹងមាំ តែស្រទន់ (Soft) អង់អាច ជាតួអង្គដែលមានសម្ដីមុត ផ្អែម មិនថាគ្រប់ពេលដែលគេសន្ទនាជាមួយតួស្រី believe me that’s the real gentleman។
ក្រៅពីតួអង្គសំខាន់ បងដាវ៉ាន់ក៏បានណែនាំតួអង្គថ្មីៗដទៃទៀតដែលនឹងចូលមកបង្កើតជាចំណងបញ្ហាស្នេហារបស់ពួកគេទាំងពីរផងដែរ។ ប៉ុន្តែជឿខ្ញុំចុះ គ្មានតួអង្គណាត្រូវបានបំភ្លេចនោះឡើយ ព្រោះម្នាក់ៗមកជាមួយសាច់រឿងដែលមុតជ្រៅ សូម្បីតែតួអង្គអ្នកបម្រើក៏ Steal the show បានដែរ។ ក្រៅពីតួអង្គ សាច់រឿងគឺ another level ខុសពីវគ្គ១ (not compare) តែវគ្គ២ បើនរណាចង់បានឆាកស្នេហាច្រើន ការលេងសម្ដីអានហើយ get butterflies ខ្ញុំធានាថាមានគ្រប់ឆាកទាំងអស់។ ពីផ្ដើមរឿង តួរឿង បញ្ចប់រឿង មានហេតុនិងផល មានឆ្អឹងរឹងមាំ សាមញ្ញតែ memorable, plot twist is delivering សូម្បីតែចុងបញ្ចប់ ខ្ញុំជឿថាគ្រប់គ្នានឹងចំហមាត់ ខ្លះអាចដល់យំ ដ្បិតការបន្ថែម Credit scene ធំៗមួយចំនួនដែលបងដាវ៉ាន់ដាក់បញ្ចូល។
សរុបជារួម ស្នេហ៍ឆ្លាក់លើថ្ម វគ្គ២ គឺជារឿងសាច់រឿងបន្តរបស់មេខលាដែលធ្វើបានល្អបំផុត។ មេខលានៅតែតក្សាភាពជាមេខលា ជាមួយដំណើរផ្លូវនៃការព្យាបាលរបួសបេះដូងរបស់នាងដ៏សែនស្រស់ស្អាតមិនខុសពីឈ្មោះរបស់នាង។ សាច់រឿងរបស់មេខលា គឺក្រអូបដូចផ្កា ពីរោះដូចចម្រៀង គ្រប់យ៉ាងគឺ completed។ ទាំងនេះគឺជាអារម្មណ៍របស់ខ្ញុំចំពោះស្នាដៃបងដាវ៉ាន់មួយនេះ ខ្ញុំនៅតែជឿជាក់ថា អ្វីដែលខ្ញុំសរសេរ គ្រប់គ្នានឹងទទួលបានពេញលេញអំឡុងពេលអានរឿងនេះពិតប្រាកដណាស់។ ដូចនេះ កុំភ្លេចត្រៀមចិត្ត ត្រៀមកាយ រួចយើងចូលទៅពិភពនៃស្នេហារបស់មេខលា និងថៅកែតូចទាំងអស់គ្នាណា៎។

Finally មេខលា come back and her story is so memorable.

ដោយក្ដីគោរពស្រលាញ់
ពីខ្ញុំ សមុទ្ទ

#ស្នេហ៍ឆ្លាក់លើថ្ម #ស្នេហ៍ឆ្លាក់លើថ្ម២ #សៀវភៅសួគ៌

4,200 Copies​ Sold Out 📈គិតត្រឹមថ្ងៃនេះ​ “ហាងសៀវភៅនៅផ្លូវកាច់ជ្រុង” និង​ “ឋានសួគ៌សាងបាប” លក់អស់​4,200ក្បាលហេីយ​ កំពុងរៀប...
25/10/2025

4,200 Copies​ Sold Out 📈

គិតត្រឹមថ្ងៃនេះ​ “ហាងសៀវភៅនៅផ្លូវកាច់ជ្រុង” និង​ “ឋានសួគ៌សាងបាប” លក់អស់​4,200ក្បាលហេីយ​ កំពុងរៀបចំបោះពុម្ពលេីកទីពីរដេីម្បីចូលស្ដុកដំណាលគ្នានឹង​ “ស្នេហ៍ឆ្លាក់លេីថ្ម២”✨

តួរលេខនេះរួមបញ្ចូលទាំងសៀវភៅធម្មតា​ និងឈុតពិសេស​ (Limited Edition) ដែលសុទ្ធសឹងបានមកពីការគាំទ្ររបស់មិត្តអ្នកអាន✨

សៀវភៅសួគ៌សូមឆ្លៀតឱកាសនេះ​ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តអ្នកអាន​ និងដៃគូសហការលក់គ្រប់រូប​ ដ្បិតចំនួននេះគឺជាចំនួនដែលច្រេីនណាស់សម្រាប់ពួកយេីង​ ក៏ជាមោទនភាពរបស់គ្រឹះស្ថានដែលទេីបបង្កេីតមិនទាន់បានមួយឆ្នាំដ៏សែនតូចនេះផងដែរ✨

The number looks so big… but what truly moves us isn’t just the number itself it’s the love behind every single copy.

Every book in someone’s hands means someone chose to trust our words, our stories, our heart. Every order came from someone who believed in us whether loudly or quietly, whether they’ve followed us for a long time or just discovered our world.

To all of you who supported us, shared our excitement, waited patiently, and loved our story thank you. Thank you with all our heart. 🤍

#សៀវភៅសួគ៌ #ឋានសួគ៌សាងបាប #ហាងសៀវភៅនៅផ្លូវកាច់ជ្រុង

គេពុលឡាន​ គេបានកាដូសៀវភៅមួយឈុត​ ចុះយេីងរឹងមាំពេកមែនទេទេីបរកលុយកក់ខ្លួនឯង? ឬចាំពុលយន្តហោះទេីបមានអ្នកកក់ឱ្យ? 🥲 #សៀវភៅសួគ៌ ...
25/10/2025

គេពុលឡាន​ គេបានកាដូសៀវភៅមួយឈុត​ ចុះយេីងរឹងមាំពេកមែនទេទេីបរកលុយកក់ខ្លួនឯង? ឬចាំពុលយន្តហោះទេីបមានអ្នកកក់ឱ្យ? 🥲

#សៀវភៅសួគ៌ #ស្នេហ៍ឆ្លាក់លើថ្ម #ស្នេហ៍ឆ្លាក់លើថ្ម២

មនុស្សបីនាក់នឹងត្រលប់មកជួបគ្នាម្ដងទៀត? លោកគហបតី​ ប្រាជ្ញ​ ប្រាការ​ អ្នកនាងតូច​ អរុណ​ ទេពមយូរា​ និងតារាចម្រៀង​ ភីចន្ទ​ មេ...
24/10/2025

មនុស្សបីនាក់នឹងត្រលប់មកជួបគ្នាម្ដងទៀត?
លោកគហបតី​ ប្រាជ្ញ​ ប្រាការ​ អ្នកនាងតូច​ អរុណ​ ទេពមយូរា​ និងតារាចម្រៀង​ ភីចន្ទ​ មេខលា​ Reunite…📮

Stay tuned 📮

#សៀវភៅសួគ៌ #ស្នេហ៍ឆ្លាក់លើថ្ម #ស្នេហ៍ឆ្លាក់លើថ្ម២

Top3 Topics ទីប្រជុំជនក្រុងស្រះហ្លួង​ រាជធានីបួរកែវ គ្រិស្ដសករាជ១៩៦២-​គ្រោះថ្នាក់ចរាចរណ៍​ និងការបាត់ខ្លួនរបស់អ្នកនាងតូច​...
24/10/2025

Top3 Topics
ទីប្រជុំជនក្រុងស្រះហ្លួង​ រាជធានីបួរកែវ គ្រិស្ដសករាជ១៩៦២

-​គ្រោះថ្នាក់ចរាចរណ៍​ និងការបាត់ខ្លួនរបស់អ្នកនាងតូច​ អរុណ​ ទេពមយូរា
- ដំណឹងផ្ដាច់ពាក្យរបស់លោក​គហបតី​ ប្រាជ្ញ​ ប្រាការ​ និងតារាចម្រៀងមានឈ្មោះបោះសំឡេង​ ភីចន្ទ​ មេខលា
- ការស្លាប់របស់អ្នកប្រុសធំ​ អរុណ​ ពិតពិស្ដារ

ហេតុការណ៍ក្រោយវាំងននជាច្រេីននឹងលេចឡេីងក្នុង​ “ស្នេហ៍ឆ្លាក់លេីថ្ម២” ឬហៅម្យ៉ាងទៀតថា​ Behind the វគ្គ១​ scenes​✨

#សៀវភៅសួគ៌ #ស្នេហ៍ឆ្លាក់លើថ្ម #ស្នេហ៍ឆ្លាក់លើថ្ម២

សៀវភៅសួគ៌មានកិត្តិយស​ សូមនាំមកជូននូវការបេីកបង្ហាញប្រលោមលោកទសវត្សរ៍៦០ ក្នុងឈុតស្នេហ៍ឆ្លាក់លេីថ្ម​ ដែលជាឈុតប្រចាំគ្រឹះស្ថា...
23/10/2025

សៀវភៅសួគ៌មានកិត្តិយស​ សូមនាំមកជូននូវការបេីកបង្ហាញប្រលោមលោកទសវត្សរ៍៦០ ក្នុងឈុតស្នេហ៍ឆ្លាក់លេីថ្ម​ ដែលជាឈុតប្រចាំគ្រឹះស្ថាន​ ចំនួន​៥​ចំណងជេីង​ ពីអ្នកនិពន្ធ​ ភីក​ ដាវ៉ាន់​ រួមមាន៖

ស្នេហ៍​ឆ្លាក់លេីថ្ម១​ / I Will Always Love You
ស្នេហ៍ឆ្លាក់លេីថ្ម២​ / The Bullet and the Songbird
ស្នេហ៍ឆ្លាក់លេីថ្ម៣​ / Lover Who Burn the City
ស្មេហ៍ឆ្លាក់លេីថ្ម៤​ / Revenge at Dawn

និងចុងក្រោយជាចំណងជេីងដែលពិសេសជាងគេ​ ក៏ជាការវិលត្រឡប់របស់គូស្នេហ៍ចាស់ដែលអ្នកអានជាច្រេីនទន្ទឹងរង់ចាំ​ ជាជាតិក្រោយរបស់លោកគហបតី​ ប្រាជ្ញ​ ប្រាការ​ និងអ្នកនាងតូច​ អរុណ​ ទេពមយូរា…

ស្នេហ៍ឆ្លាក់លេីថ្ម៥​ / The Heart Reincarnated

គួរបញ្ជាក់ផងដែរថាក្នុងមួយឆ្នាំ​ “ស្នេហ៍ឆ្លាក់លេីថ្ម” នឹងចេញផ្សាយតែ១​ ឬ២​ ចំណងជេីងប៉ុណ្ណោះ✨

#សៀវភៅសួគ៌ #ស្នេហ៍ឆ្លាក់លើថ្ម

គេឡេីងមានងារជា​ “ថៅកែ​តូច” ម៉េចយកគេមកលេងសេីចចឹង? ចឹងបានគេមិនស្រឡាញ់យេីង​ហ្នឹងណា៎​ កុំឆ្ងល់!😭
23/10/2025

គេឡេីងមានងារជា​ “ថៅកែ​តូច” ម៉េចយកគេមកលេងសេីចចឹង? ចឹងបានគេមិនស្រឡាញ់យេីង​ហ្នឹងណា៎​ កុំឆ្ងល់!😭

ទាយឈ្មោះថៅកែតូច!!!!!-មាន​ 3 ម៉ាត់​ = 4​ អក្សរ​ បញ្ចប់ដោយស្រៈ​ “ី”​ 🤭Hints:-Sunចាំមេីលអ្នកអានណាជេីងខ្លាំង? 🤭Hints នេះដាក់...
22/10/2025

ទាយឈ្មោះថៅកែតូច!!!!!

-មាន​ 3 ម៉ាត់​ = 4​ អក្សរ​ បញ្ចប់ដោយស្រៈ​ “ី”​ 🤭

Hints:
-Sun

ចាំមេីលអ្នកអានណាជេីងខ្លាំង? 🤭
Hints នេះដាក់ខ្លាចគេទាយត្រូវ 🤭

#សៀវភៅសួគ៌ #ស្នេហ៍ឆ្លាក់លើថ្ម #ស្នេហ៍ឆ្លាក់លើថ្ម២

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សៀវភៅសួគ៌ - Seavphovsour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category