Srok Khmer-Land

Srok Khmer-Land Srok Khmer Land Provides News on Property and Construction in Cambodia, ASEAN, and the World.

21/01/2025
21/09/2024

កម្ពុជាសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ កញ្ញា ២០២៤ នេះតទៅ!

ទឹកជំនន់លិចខ្លាំងនៅថៃ
14/09/2024

ទឹកជំនន់លិចខ្លាំងនៅថៃ

10/09/2024

បុរសម្ចាស់ផ្ទះយកការ៉ុងច្រកថ្ម ដាក់តម្រៀបលើចំណីផ្លូវសាធារណៈ មិនអាចឱ្យគេឆ្លងកាត់បាន។
អាជ្ញាធរចុះអប់រំ និងស្នើអោយដកការ៉ុងទាំងនោះចេញ តែបុរសរូបនេះមិនព្រម បង្កជាជម្លោះជាមួយអាជ្ញាធរ។

ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ!ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ...
27/04/2024

ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ!

ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។

ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)

ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

*អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ប្រភព៖ ឯកឧត្តម គួច វេងស្រ៊ុន

រូបសំណាក «សេះសមុទ្រ »បាញ់ទឹក  ក្នុងខេត្តកំពត ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តលេងនាឱកាស បុណ្យចូលឆ្ន...
08/04/2024

រូបសំណាក «សេះសមុទ្រ »បាញ់ទឹក ក្នុងខេត្តកំពត ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តលេងនាឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

រូបភាព បេះដូងកំពត

គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន វាជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំព...
05/04/2024

គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន វាជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ

31/03/2024

សម្តេចធិបតី ណែនាំឱ្យដកហូតដីទំហំប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំង ស្រុកវាលវែង ទុកជាកន្លែងអភិរក្ស

30/03/2024

រដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ!

Cr: Koeut Chhe - កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២...
30/03/2024

ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
___________________
ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិត ក្នុង មូលដ្ឋាន ខណ្ឌ មានជ័យ និង ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថី ព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។

Cr: Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)

អាជ្ញាធរជាតិអប្សរា គ្រោងពង្រីកសួនរុក្ខជាតិអង្គរពី ១៥ហិកតា ទៅ ១៥០ហិកតា ដើម្បីធ្វើរបងសម្រាប់ដោះលែងសត្វព្រៃសំបូរបែប និងការព...
22/03/2024

អាជ្ញាធរជាតិអប្សរា គ្រោងពង្រីកសួនរុក្ខជាតិអង្គរពី ១៥ហិកតា ទៅ ១៥០ហិកតា ដើម្បីធ្វើរបងសម្រាប់ដោះលែងសត្វព្រៃសំបូរបែប និងការពារព្រៃឈើ។

"មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ"មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្...
14/03/2024

"មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ"

មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ២៤ម៉ោងលើ២៤ម៉ោង ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ

Address

Phnom Tbeng Meanchey

Telephone

+85585496109

Website

Alerts

Be the first to know and let us send you an email when Srok Khmer-Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Srok Khmer-Land:

Share