X-Flow Sharing

X-Flow Sharing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from X-Flow Sharing, Digital creator, សហព័ន្ទរុស្សី, Phnom Penh.

មានអ្វីដែលទាំងអស់គ្នាមិនទាន់ដឹង?មកទីនេះ—> X-Flow Sharing
[Just follow and like page get more knowlage.]

Youtube : https://youtube.com/-flowsharing?si=M3lOlwcADWo7D-Ff
Join us on telegram: https://t.me/xflowsharing

06/11/2025

EP3| របៀបទទួលបាន ChatGPT Go 12ខែ Free✅

11/10/2025

🔥 Cybersecurity Roadmap 2025

Step 1: 🧠 IT & Networking Basics
Step 2: 🛡️ Cybersecurity Core
Step 3: 🐧 Linux & CLI
Step 4: 🧰 Tools (Nmap, Wireshark...)
Step 5: ✉️ Web & Network Attacks
Step 6: 🔐 Crypto Basics
Step 7: 🧑‍💻 Ethical Hacking
Step 8: 🗂️ Certs (Sec+, CEH...)
Step 9: 💼 Portfolio & Apply

*Framework គឺជាអ្វី?Framework គឺ​ជា​ គ្រឹះ ឬ រចនាសម្ព័ន្ធ​មូលដ្ឋាន​ដែល​បាន​កំណត់​ជា​មុន សម្រាប់​ការ​ build ​កម្មវិធី​ (S...
04/10/2025

*Framework គឺជាអ្វី?

Framework គឺ​ជា​ គ្រឹះ ឬ រចនាសម្ព័ន្ធ​មូលដ្ឋាន​ដែល​បាន​កំណត់​ជា​មុន សម្រាប់​ការ​ build ​កម្មវិធី​ (Software Applications)។
ដើម្បី​ឲ្យ​ងាយ​យល់យេីងអាចស្រមៃថា Framework គឺ​ជា គំរូ​ផ្ទះ (Blueprint) ដែល​មាន​រៀបចំ​រួច​ជាស្រេច​នូវ​គ្រឹះ សសរ និង​ជញ្ជាំង​មួយ​ចំនួន។ ពេល​យេីង​ចង់​សង់ផ្ទះ យេីង​មិន​ចាំបាច់​ទៅ​គិត​រឿង​កសាង​គ្រឹះ​ពី​ដំបូង​ឡើយ គឺ​គ្រាន់តែ​យក​គំរូ​នោះ​មក​ប្រើ ហើយ​បន្ថែម​តែ​ផ្នែក​ដែល​ប្លែក​ពី​គេ ដូចជា​ការ​តុបតែង ឬ​បន្ថែម​បន្ទប់​ណាដែលពិសេសនិងស្អាតអ៊ីចឹងទៅ។

*ហេីយ Framework ដំណើរការ​យ៉ាង​ដូចម្តេច?
Framework ផ្តល់​ឲ្យ​យេីង​នូវ​:
1. កូដ​ដែល​អាច​ប្រើ​ឡើងវិញ​បាន (Reusable Code/Components): វា​មាន​មុខងារ​ដេីម​ជាច្រើន​ដែល​(Developer) អាច​យក​ទៅ​ប្រើ​ភ្លាមៗ ដូចជា​ការ​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ (Database Access) ការ​គ្រប់គ្រង​អ្នក​ប្រើប្រាស់ (User Management) ឬ​ការ​បង្ហាញ​ទិន្នន័យ​លើ​អេក្រង់។
2. រចនាសម្ព័ន្ធ​ដែល​បាន​កំណត់ (Defined Structure or Architecture): វា​កំណត់​ពី​របៀប​ដែល​កូដ​របស់​យេីង​ត្រូវ​រៀបចំ (ឧទាហរណ៍ តាម​គំរូ MVC Model, View, Controller)។ ការ​ធ្វើ​បែបនេះ ធ្វើ​ឲ្យ​កូដ​មាន​សណ្តាប់ធ្នាប់ ងាយស្រួល​អាន និង​ងាយស្រួល​សម្រាប់​ក្រុម​ជា Team ​។
3. (Inversion of Control *IoC*): វាមិន​ដូច​(Library) ទេ Framework ជា​អ្នក​កាន់កាប់​​នៃ​ការ​ដំណើរការ​ application (វា​ជា​អ្នក​ហៅ​កូដ​របស់​យេីង)នេះ​ជា​ចំណុច​ខុសគ្នា​។

*គុណសម្បត្តិ​សំខាន់ៗ​នៃ​ការ​ប្រើ Framework
ការ​ប្រើ Framework ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ក្នុង​ការ​អភិវឌ្ឍន៍ Software ឬ build website ៖
• ល្បឿន​លឿន (Speed): កាត់​បន្ថយ​ពេលវេលា​អភិវឌ្ឍន៍​បាន​យ៉ាង​ច្រើន ព្រោះ​មិន​ចាំបាច់​សរសេរ​កូដ​​ពី​ដំបូង​ឡើយ (មិន​ចាំបាច់ Reinvent the wheel )។
• គុណភាព​កូដ​ល្អ (Code Quality): កូដ​ដែល​មាន​ក្នុង Framework ត្រូវ​បាន​បង្កើត​ឡើង និង​សាកល្បង​ដោយ​អ្នក​ជំនាញឬ developer ខ្លាំងៗស្រាប់។ដូច្នេះ​វា​មាន​កម្រិត​សុវត្ថិភាព និង​គុណភាព​ខ្ពស់។
• Consistency: ធានា​ថា​កូដ​ទាំងមូល​នៃ​កម្មវិធី​មាន​របៀបរៀបរយ​ដូចគ្នា ដែល​ធ្វើ​ឲ្យ​ការ​ថែទាំ​កម្មវិធី​ងាយស្រួល។
• សុវត្ថិភាព (Security): Framework ល្បីៗ​តែងតែ​មាន​មុខងារ​សុវត្ថិភាព​ដែល​បាន​បង្កើត​រួចជាស្រេច​សម្រាប់​ការពារ​ពីការ​វាយប្រហារ​។

សរុប​មក Framework គឺ​ជា Tool ​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍន៍​កម្មវិធី​មាន​ ភាពរហ័ស និង​មាន​គុណភាព​ល្អ។

Follow on Tiktok
23/09/2025

Follow on Tiktok

51.2K likes, 430 comments. “អត់ចេះចិន អង់គ្លេស កូរ៉េ ជប៉ុន ?ពិបាកលេងឆាត? លែងជាបញ្ហា វិធីមួយនេះបកប្រែបានភ្លាមៗ….”

19/09/2025

EP2| ធុញនឹង comment & ពេញFacebook យេីង? អាចមេីលវិឌីអូនេះត្រឹម១នាទីអាចបិទបាន

#របៀប #បិទ #ផ្ញេីសារ

14/09/2025

អត់ចេះចិន អង់គ្លេស កូរ៉េ ជប៉ុន ?ពិបាកលេងឆាត? លែងជាបញ្ហា វិធីមួយនេះបកប្រែបានភ្លាមៗ….

(របៀបរេីសសកលវិទ្យាល័យនិងជំនាញឲត្រូវ) *ការជ្រើសរើសសាកលវិទ្យាល័យនិងជំនាញរៀនគឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់អនាគត។ មុននឹងស...
14/09/2025

(របៀបរេីសសកលវិទ្យាល័យនិងជំនាញឲត្រូវ)
*ការជ្រើសរើសសាកលវិទ្យាល័យនិងជំនាញរៀនគឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់អនាគត។ មុននឹងសម្រេចចិត្ត មិនគួររើសត្រឹមតែជំនាញដែលល្បីតាមគ្នា ឬ សាលាល្បីតាមមិត្តភក្តិរឺអ្នកផ្សេងណែនាំនោះទេ។

•ខាងក្រោមនេះជាគន្លឹះងាយៗដើម្បីជួយយេីងឲរកឃើញនូវជំនាញនិងសាកលវិទ្យាល័យដែលសាកសមបំផុត:

*ការរេីសជំនាញ៖
1.ស្គាល់ចំណង់ចំណូលចិត្តរបស់យេីងឱ្យច្បាស់
2.តើយេីងចូលចិត្តអ្វីជាងគេ? តើយេីងពូកែខាងគណិតវិទ្យា ភាសា ឬកាត់តវីដេអូ ឬ ចូលចិត្តគិត និងដោះស្រាយបញ្ហា ឬជាប្រភេទមនុស្ស introvert or extrovert ?
3.ស្រមៃពីការងារនាពេលអនាគត៖ តើយេីងចង់ធ្វើការងារអ្វី? អ្នកគណនេយ្យ គ្រូបង្រៀន ឬជាអ្នកឌីហ្សាញ ឬ សរសេរកូដ ឬ រកសុី ឬ តាមអនឡាញ ឬ វិស្វកម្ម។ ការស្រមៃនេះនឹងជួយយេីងកំណត់ជំនាញដែលត្រូវរៀន។

*ការរេីសសកលវិទ្យាល័យឲត្រូវ៖
1.សិក្សាពីកម្មវិធីសិក្សារបស់សាលានីមួយៗ
2.ពិនិត្យមើលមុខវិជ្ជា៖ ស្វែងយល់ថាតើមុខវិជ្ជាដែលសាកលវិទ្យាល័យនោះបង្រៀន ត្រូវនឹងចំណង់ចំណូលចិត្តរបស់យេីងឬអត់។
3.សួរព័ត៌មានពីនិស្សិតចាស់ៗ៖ សាកសួរពីបទពិសោធន៍សិក្សារបស់ពួកគេ ដើម្បីដឹងពីគុណភាព និងលក្ខខណ្ឌសិក្សានៅសាលានោះ។
4.មើលពីឱកាសការងារក្រោយពេលរៀនចប់
5.ទំនាក់ទំនងជាមួយក្រុមហ៊ុន៖ តើសាកលវិទ្យាល័យមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុននានាទេ? សាលាខ្លះមានកម្មវិធីកម្មសិក្សា (Internship) ដែលផ្តល់ឱកាសល្អក្នុងការទទួលបានបទពិសោធន៍។
6.និស្សិតបញ្ចប់ការសិក្សា៖ រកមើលថាតើមាននិស្សិតដែលបានបញ្ចប់ការសិក្សានៅទីនោះទទួលជោគជ័យ និងមានការងារល្អដែរឬទេ?

បេីទាំងអស់គ្នាមានបទពិសោធន៍គន្លឹះអ្វីផ្សេងទៀតសម្រាប់ការជ្រើសរើសសាកលវិទ្យាល័យ និងជំនាញអាច Commentបន្លែម។

07/09/2025

ការរៀន IT ត្រូវការទាំង គណិតវិទ្យា និង ភាសាអង់គ្លេស ប៉ុន្តែយើងអាចរៀន IT បាន ទោះបីជាមិនពូកែទាំង២នេះក៏ដោយ *

១.សំណួរសួរថា តើគណិតវិទ្យាសំខាន់ប៉ុនណា?

IT មិនទាមទារគណិតដល់តែខ្លាំងពូកែនោះទេ

អ្វីដែលយើងត្រូវការ រឺ ត្រូវចេះ ៖

ប្រព័ន្ធគោល១០ (Basic Arithmetic) និងគោល២
Logic (if-else, true/false)
តក្កវិទ្យា ចំនួនពិត មិនពិត

គណិតដូចជា(Calculus, Linear Algebra) ភាគច្រើនគេប្រើនៅក្នុង AI, Data Science, Machine Learning ប៉ុន្តែមិនចាំបាច់នោះទេបើសម្រាប់ យើងស្រឡាញ់ Web Development រឺ IT Support។

👉 ដូច្នេះយើងអាចចាប់ផ្តើមរៀន Coding រឺ IT Support បាន ដោយគ្រាន់តែមាន គណិតមូលដ្ឋាន។

២. តើភាសាអង់គ្លេសសំខាន់ប៉ុនណា?

បេីតាមញុមគិតអង់គ្លេសក្នុង IT ចង់សំខាន់ជាងគណិតវិទ្យាផងព្រោះ:

កូដ (Code) សុទ្ធសឹងតែប្រើអង់គ្លេសដូចជា Documentation / Tutorial / StackOverflow សុទ្ធសឹងតែជាអង់គ្លេស ។ Job interview និង Client ក្រៅប្រទេសក៏ប្រើអង់គ្លេសតែមិនចាំបាច់ភ័យនោះទេដោយសារសម័យឥលូវគេប្រើAIដូច្នេះវាងាយស្រួលណាស់ក្នុងការ Reseachមេរៀន និងcourse រឺឲAiពន្យល់ (បេីមិនចេះប្រេីAIក្នុងនាមជាអ្នករៀនITអាចដេីរយឺតជាងគេបន្តិចក្នុងការResearch andដោះស្រាយបញ្ហា)ទន្ទឹមនឹងនេះយេីងក៏ត្រូវចេះEnglishដែរដើម្បី job interview រឺអានcode នានាៗ​

យើងមិនចាំបាច់ជំនាញអង់គ្លេសខ្លាំងទេ ចាប់ផ្តើមដោយ reading + technical terms (ឧទាហរណ៏ server, database, login, request, response) គ្រប់គ្រាន់ហើយ។

៣. វិធីរៀន IT ឲដើរទាន់គេរឺឆាប់ចាប់បាន

ចាប់ផ្តើមពីផ្នែកងាយៗ៖

IT Support (Windows, Software install, Networking basic)

Web Development (HTML, CSS, JavaScript)

Graphic Design (Photoshop, Illustrator, Canva)

រៀនគណិតតិចតួចបណ្ដើរៗ ឧទាហរណ៏ ការគណនាពិន្ទុក្នុង web , លទ្ធផលការងារ រឺលិទ្ធផលផ្សេងៗ

ខ្ញុំណែនាំឲយើងគួរតែចេះអង់គ្លេសបែប IT context (ឧ. "How to install XAMPP", "How to fix error") មានន័យថាយើងយកតែពាក្យ, ប្រយោគ, សន្ទនា ដែលប្រើប្រាស់ក្នុង IT work សិន មិនមែនរៀនអង់គ្លេសទូទៅម៉ង់ទេដេីម្បីស្វែងរកចំណុច errorផ្សេងៗ។
ពេលរៀនយើងឧស្សាហ៏ធ្វើ project តូចៗ យើងនឹងងាយយល់ពាក្យនឹងខ្លួនឯង។

*សរុបមកយើងអាចរៀន IT បាន ទោះបីជាគណិតមិនខ្លាំង និងអង់គ្លេសមិនសូវពូកែ។ គ្រាន់តែថាពេលយើងកំពុងរៀនIT គួរតែចាប់ផ្តើមរៀនអង់គ្លេសជាបណ្ដើរៗឲហើយដើម្បីឲងាយឆាប់ចាប់បានពាក្យបច្ចេកទេសនានាដែលគ្រូបង្រៀនដូចជា Ram,CPU,Slot , Flowchart, algorithm , int, variable, statement, backend, API, frontend, IDE និង framework ជាដេីម ។

Address

សហព័ន្ទរុស្សី
Phnom Penh
120101

Alerts

Be the first to know and let us send you an email when X-Flow Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share