Virakpor

Virakpor I don’t know how my story will end,but nowhere in my text you will never read I gave up☀️កូនព្រះអាទិត្យ☀️ រួសរាយ ក្លាហាន រឹងមាំ ឯករាជ្យ💛

“Session 27, episode 1”Another year older ,wiser ,and hotter under the july sun.✨☀️🤎06.07.2025
06/07/2025

“Session 27, episode 1”
Another year older ,wiser ,and hotter under the july sun.✨☀️🤎
06.07.2025

ប្រាសាទសំបូរព្រៃគុហ៍ ☘️✨
22/06/2025

ប្រាសាទសំបូរព្រៃគុហ៍ ☘️✨

ចូលរួមកម្មវិធីដំណើរថ្មើរជើងលើកទឹកចិត្តដល់ទាហានកងកម្លាំងខ្មែរ 💪🏼🇰🇭☘️និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្ស ត្...
18/06/2025

ចូលរួមកម្មវិធីដំណើរថ្មើរជើងលើកទឹកចិត្តដល់ទាហានកងកម្លាំងខ្មែរ 💪🏼🇰🇭☘️និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្ស ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល (Queen Mother's Birthday)🙏💖គម្រប់ ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា..❤️‍🩹🇰🇭 🙏
18.06.2025

 #ជីវិតគូ ជ្រើសរើសឬមិនជ្រើសជាសិទ្ធរបស់អ្នក✨» ជីវិតមិនមានគូ មិនមែនសុទ្ធតែមិនល្អ កុំស្ដាប់សម្លេងអ្នកដទៃច្រើនពេក ស្ដាប់បេះដ...
12/06/2025

#ជីវិតគូ ជ្រើសរើសឬមិនជ្រើសជាសិទ្ធរបស់អ្នក✨

» ជីវិតមិនមានគូ មិនមែនសុទ្ធតែមិនល្អ កុំស្ដាប់សម្លេងអ្នកដទៃច្រើនពេក ស្ដាប់បេះដូងខ្លួនឯងថាវាចង់បានបែបណា ព្រោះជាកម្មសិទ្ធរបស់ខ្លួនយើងជាអ្នកគ្រប់គ្រង «
- អ្នកដទៃជ្រើសរើសបែបណាជាជម្រើសរបស់គេ ជីវិតគេមិនអាស្រ័យលើមាត់និងការគិតរបស់អ្នកទេ ទោះគេមានគូរឬមិនមានក៏មិនចាំបាច់អ្នកមកគិតឬរិះគន់ជំនួសគេដែរ ព្រោះភាពលំបាកនិងរឿងរ៉ាវដែលមនុស្សម្នាក់ៗជួបមិនដូចគ្នាទេ ដូច្នេះការគិត ការជ្រើសរើសក៏មិនដូចគ្នាដែរ។

» គ្រប់មនុស្សមិនទាល់តែមានជីវិតគូទើបគេហៅថាមានសុខសុភមង្គលទេ «
- ប្រសិនបើជ្រើសមនុស្សខុស ដែលមិនមានទំនួលខុសត្រូវ អាត្មានិយម មិនស្មោះត្រង់ មិនចេះយោគយល់ ប្រើហិង្សា មិនចេះអត់ឱនឲ្យគ្នានោះ ក៏នឹងធ្វើឲ្យយើងជួបនូវជីវិតដែលមិនសមគួរបាត់ហើយ
- គ្រាន់តែយើងមានផ្លូវចិត្តល្អ អារម្មណ៍សុវត្តិភាពលើអ្វីដែលយើងធ្វើបច្ចុប្បន្ន ពេញចិត្តឲ្យខ្លួនឯងបែបណាគឺគ្រប់គ្រាន់ហើយ ។

» មិនមែនអ្នកនៅម្នាក់ឯងសុទ្ធតែគ្នានអ្នកយក ជាមនុស្សខុសគេ ឬជាមនុស្សដែលមិនល្អនោះទេ «
- គេអាចនឹងធ្លាប់មានទំនាក់ទំនងដែលឈឺចាប់ពីមុន ឬបទពិសោធន៍មិនល្អផ្សេងៗធ្វើឲ្យគេខ្លាច ដិតដាម ទៅនឹងការមានដៃគូ ក៏សុខចិត្តរស់នៅម្នាក់ឯងចំណាយពេលទៅលើខ្លួនឯង ព្រោះតែគេមានបេះដូងស្មោះត្រង់ មិនចង់មានទំនាក់ទនងជាមួយអ្នកផ្សេងដោយចិត្តមិនទាន់ដាច់ស្រឡះ ឬដិតដាមជាមួយអ្នកចាស់
- អ្នកខ្លះអាចធំដឹងក្ដីជាមួយគ្រួសារដែលមិនមានទំនាក់ទំនងល្អរវាងឱពុកម្ដាយ បងប្អូន អ្នកនៅជាមួយដែលមើលឃើញតែពីភាពឈឺចាប់ វេទនា ការបែកបាក់ដែលគេទទួលរងនូវការប៉ះទង្គិច ដូច្នេះការគិតខ្លះអាចនឹងឲ្យគេមិនចង់បានឬប្រាថ្នាជីវិតគូក៏ថាបាន
- មនុស្សល្អឬមិនល្អមិនមែនអាស្រ័យលើមានឬមិនមានគូទេ
អ្នកខ្លះមានដៃគូស្នេហ៍ល្អហើយ ក៏អាចនឹងផិតក្បត់ មិនស្មោះត្រង់ ធ្វើឲ្យភាគីម្ខាងទទួលនូវការឈឺចាប់ ខ្លះឈានដល់ការប្រើហិង្សា ឬបាត់បង់ជីវិតក៏មាន។ ខ្លះទៀតមិនមានទំនួលខុសត្រូវ ផិតក្បត់ប្ដី/ប្រពន្ធ គ្រួសារបែកបាក់ ធ្វើឲ្យកូនទទួលរងនូវសម្ពាធក្នុងគ្រួសារនិងក្នុងសង្គម ខ្លះក៏បានល្អឯខ្លះទៀតក៏ជួបនូវការវេទនាមិនបានរៀនសូត្រ បាក់ទឹកចិត្ត ក្លាយជាក្មេងកំព្រា គ្មានផ្ទះសម្បែង…ឯអ្នកមិនមានគូ ត្រូវរស់នៅជាមួយនឹងការចោទប្រកាន់មកពីល្អមិនគ្រប់គ្រាន់ អត់អ្នកយក អភ័ព្វគូ រើសច្រើនពេក តែក៏មិនបានទៅធ្វើឲ្យអ្នកណាមកត្រូវរងគ្រោះឬឈឺចាប់ដែរ
ដូច្នេះមានឬមិនមានគូមិនបានកំណត់ថាល្អឬមិនល្អដែរ សំខាន់លើអត្តចរិកបុគ្គលម្នាក់ៗទេ។

» មនុស្សខ្លះទៀតគ្រាន់តែចង់ចំណាយពេលទៅលើខ្លួនឯងសិន អាចថាមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងជីវិតគូ មិនទាន់ជួបមនុស្សដែលពេញចិត្ត ឬអាចចាំនរណាម្នាក់មានក្នងចិត្តយូរហើយមិនទាន់ដល់ពេល ទោះបីមានអាយុច្រើន មានការងារច្បាស់ហើយ គ្រប់យ៉ាងល្អគ្រប់គ្រាន់ហើយតែនៅតែមិនជ្រើសរើសដៃគូព្រោះគេជាមនុស្សស្មោះត្រង់ មិនចង់ប្រើអារម្មណ៍ទៅស្រឡាញ់អ្នកផ្សេងទាំងដែលបេះដូងមិនចង់ ត្រូវការតែទំនាក់ទនងដែលច្បាស់លាស់មិនលេងសើចក្នងទំនាក់ទំនងស្នេហា មិនចង់ឲ្យនរណាម្នាក់ត្រូវជួបនូវការបែកបាក់ឬការមិនសមបំណង( មិនមានគេមិនមានទំនាក់ទំនងនឹងអ្នកដទៃទេគ្រាន់តែមើលគ្រប់ជ្រុង សង្កេតអ្នកទាំងនោះដោយប្រុងប្រយ័ត្ន សាកល្បងទាក់ទងដើម្បីមើលចិត្តតែមិនឲ្យលើសចូលបែបស្នេហាអាចថាមើលចិត្តគ្នា បើច្បាស់បានទាក់ទងឬបង្ហាញ) ។

#ជីវិតយើងជាកម្មសិទ្ធរបស់យើងខ្លួនឯងបើរស់នៅបែបណាធ្វើឲ្យយើងមានក្ដីសុខមានឬមិនមានគូគឺមិនសំខាន់ទេជ្រើសនូវជម្រើសដែលខ្លួនឯងត្រូវការចុះព្រោះអ្នកសប្បាយចិត្តឬកើតទុក្ខអ្នកដទៃមិនបានដឹងទេ។

កុំជ្រើសរើសនរណាម្នាក់ដោយគ្រាន់តែមានអារម្មណ៍ឯកា ខ្វះស្នេហាមួយឆាវ ចង់លេងសើចខ្វះទីពឹង អាយុច្រើន គ្រួសារមិត្តភក្តីបង្ខំ ឬជាទំនួលខុសត្រូវ
តែត្រូវជ្រើសរើសមនុស្សដែលអ្នកព្រមរួមរស់ជាមួយគ្នា ស្មោះត្រង់ គោរពឲ្យតម្លៃអ្នក ស្រឡាញ់អ្នកជាអ្នក ចេះយោគយល់អត់ឱននិងបំពេញនូវចំណុចខ្វះខាតឲ្យគ្នា សប្បាយចិត្តពេលឃើញអ្នកបានល្អ ជាមនុស្សនៅជិតអ្នកពេលអ្នកដួលមិនបោះបង់អ្នក កុំទាន់គិតពីទ្រព្យសម្បត្តិ ឋានៈយសស័ក្ត ព្រោះទាំងនោះកើតចេញក្រោយមនុស្សអ្នកធ្វើទេ បច្ចុប្បន្នត្រូវរក្សាមនុស្សល្អសិន តែបើចង់បានមនុស្សល្អយើងក៏ត្រូវធ្វើខ្លួនឲ្យល្អសិនដែរ ដូចពាក្យចាស់ថា
“ ឆ្នាំងណា គម្របនឹង “។

☺️🤍Camera woman: Kimsroing Ly
26/04/2025

☺️🤍
Camera woman: Kimsroing Ly

12/04/2025

រសៀលហ្នឹងជួបគ្នាសង្រ្កាន្តវត្ថភ្នំ👓🙈

តោះថ្ងៃទី12ហ្នឹងទៅវត្ថភ្នំអត់ ខ្វះជើង🙈 🥳
11/04/2025

តោះថ្ងៃទី12ហ្នឹងទៅវត្ថភ្នំអត់ ខ្វះជើង🙈 🥳

❤️‍🩹
09/04/2025

❤️‍🩹

:)
09/04/2025

:)

គាំងខ្លួនឯង😂
09/04/2025

គាំងខ្លួនឯង😂

My photography skills 📸🫡» learning by doing «- Model : ly Kimsroing- light by my brother CNR
25/03/2025

My photography skills 📸🫡
» learning by doing «

- Model : ly Kimsroing
- light by my brother CNR

គ្រប់គ្នាវាយតម្លៃអ្នកតាមអ្វីដែលគេឃើញនៃជ្រុង១ប៉ុណ្ណោះ មានតែអ្នកខ្លួនឯងទេទើបស្គាល់ច្បាស់colorរបស់ខ្លួនឯង🫡
21/03/2025

គ្រប់គ្នាវាយតម្លៃអ្នកតាមអ្វីដែលគេឃើញនៃជ្រុង១ប៉ុណ្ណោះ មានតែអ្នកខ្លួនឯងទេទើបស្គាល់ច្បាស់colorរបស់ខ្លួនឯង🫡

Address

Phnum Pénh

Alerts

Be the first to know and let us send you an email when Virakpor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share