Kiri Pich news

Kiri Pich news Health

Thailand is not only attacking our borders they are attacking our people Cambodian villages Are being shelled.Temples bo...
26/07/2025

Thailand is not only attacking our borders they are attacking our people
Cambodian villages Are being shelled.
Temples bombed. Schools and pagodas destroyed lives shattered.

26/07/2025
ញត្តិគាំទ្រ របស់រដ្ឋបាលស្រុកជលគិរី
01/07/2025

ញត្តិគាំទ្រ របស់រដ្ឋបាលស្រុកជលគិរី

26/06/2025

អាជីរករនៅឃុំព្រៃគ្រី ស្រុកជលគិរី រីករាយនិងគាំទ្រយ៉ាងខ្លាំង​ ចំពោះលោកដូវ គឹមស៊ីន​ អភិបាលស្រុកជលគិរី​ ដែលបានរៀបចំផ្សារជូនពួកគាត់បានលក់ដូរល្អនិងមានសណ្តាប់ធ្នាប់។

កំពង់ឆ្នាំង៖ ផ្លូវបេតុងលិចទឹក២ខ្សែមានប្រវែងជាង២៦គីឡូម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់ជិតរួចរាល់១០០% ...
23/06/2025

កំពង់ឆ្នាំង៖ ផ្លូវបេតុងលិចទឹក២ខ្សែមានប្រវែងជាង២៦គីឡូម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់ជិតរួចរាល់១០០% និងបានក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ផ្លូវបេតុងលិចទឹកនេះបានតភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាមតាមរយៈការដឹកកសិផលពីស្រែចម្ការទៅទីផ្សារ និងទំនិញចេញចូលកាន់តែងាយស្រួល ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នា ការចរាចរទៅមកបានរហ័សទាន់ចិត្ត ចំណេញពេលវេលា ថវិកាផងដែរ។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីថ្លែងថា៖ ជាភ័ព្វសំណាងរបស់បងប្អូនប្រជាពលរដ្ឋស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក៏ដូចជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ផ្លូវបេតុងលិចទឹក២ខ្សែដ៏មានសារៈសំខាន់នេះសំរាប់ពួកគាត់។ ផ្លូវបេតុងនេះ មានប្រវែងជាង២៦គីឡូម៉ែត្រ តភ្ជាប់ពីឃុំកំពង់អុស ឃុំពាមឆ្កោក និងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលផ្លូវនេះពីមុនមានភាពលំបាកខ្លាំងព្រោះជាផ្លូវទឹកទន្លេលិចនៅរដូវវស្សា។ ពេលនេះប្រជាពលរដ្ឋលែងមានការលំបាកដូចមុនដោយប្រើទូកកាណូតទៀតហើយ និងអាចធ្វើដំណើរការដឹកកសិផលទៅមកទីផ្សារខេត្តកំពង់ឆ្នាំង ក្រុងភ្នំពេញ ឬខេត្តកំពង់ចាមបានទាន់ពេលវេលា ចំណេញថវិកា ប្រជាពលរដ្ឋងាយស្រួលទៅមក សិស្សសាលា មន្ត្រីរាជការកងកម្លាំងងាយស្រួលទៅមក និងយកអ្នកជម្ងឺទៅមន្ទីរពេទ្យ។ ក្រោយពីផ្លូវបេតុងនេះបានកសាងរួច ឃើញថាការចរាចរទៅមករបស់ប្រជាពលរដ្ឋ កសិករ មន្ត្រីរាជការ កងកម្លាំង មមាញឹក ដែលធ្វើអោយស្រុកជលគីរីសព្វថ្ងៃ មិនស្ងាត់ និងនៅឆ្ងាយពីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ចាម ឬក្រុងភ្នំពេញដូចពេលមុនឡើយ។ ធ្លាប់តែជិះកាណូតប្រើពេលពី៣ទៅ៤ម៉ោងទើបដល់ស្រុកជលគីរី ពេលនេះគេអាចធ្វើដំណើរតែ១ម៉ោងជាងទាំងការឆ្លងសាឡាង គឺបានទៅដល់ទីរួមស្រុកតែម្តង។

ប្រជាពលរដ្ឋស្រុកជលគីរី បញ្ជាក់ថា៖ កាលពីមុនផ្លូវទាំងនេះ ជាផ្លូវដីហុយពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរតាមកាណូតតែចំណាយថវិកាច្រើនណាស់ ។ ពេលឈឺថ្កាត់ម្តងៗ ពិបាកក្នុងការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋស្រុកជលគីរីនូវផ្លូវបេតុងលិចទឹក២ខ្សែ ដែលផ្លូវទាំង២ខ្សែនេះបាន បំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើនដូចជាការដឹកកសិកផល ការដឹកអ្នកជម្ងឺទៅមកមន្ទីរពេទ្យបង្អែក ការធ្វើដំណើរទៅមករបស់កងកម្លាំងមន្ត្រីរាជការ សិស្សានុសិស្ស និងងាយស្រួលដល់ការទំនាក់ទំនងគ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ពេលនេះ ប្រជាពលរដ្ឋទាំងអស់ សប្បាយចិត្តយ៉ាងក្រៃលែង ដោយបានឃើញផ្លូវបេតុងលិចទឹក២ខ្សែ លេចចេញជារូបរាង និងបានប្រើប្រាស់ងាយស្រួលគ្រប់មធ្យោបាយធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ជាពិសេសជួយដលអ្នកជម្ងឺទៀតផង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ បានធ្វើការកែលម្អផ្លូវជនបទដោយក្រាលបេតុងនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងមាន២ខ្សែប្របតាមមាត់ទន្លេមានប្រវែងជាង២៦គីឡូម៉ែត្រ។ ផ្លូវបេតុងលិចទឹកទី១ប្រវែង១៧,៦៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ និងខ្សែទី២ប្រវែង៨,៥៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ រួមនិងមានស្ពាន លូប្រអប់ លូមូលមួយចំនួនផងដែរ ។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានទទួលសមិទ្ធិផលថ្មីៗតាមជនបទពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើនខ្សែ ក្នុងនោះមានការកែលម្អផ្លូវកៅស៊ូDBST ២ជាន់ និងផ្លូវបេតុងផងដែរ ៕ ប្រភពពី @គាំង​ ហុងវាស្នា

សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកជលគិរី
23/06/2025

សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកជលគិរី

លិខិតជូនពរ លោកដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ពីបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ...
11/04/2025

លិខិតជូនពរ លោកដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ពីបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង​។

Kiri Pich News សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊...
28/03/2025

Kiri Pich News សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារនៃសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២និង២៧នាទីទៀបភ្លឺដោយរោគាពាធ។

19/03/2025

ប្រជាពលរដ្ឋស្រុកជលគីរី សប្បាយចិត្តខណៈពួកគាត់នឹងទទួលបានផ្លូវបេតុង២ខ្សែពីរាជរដ្ឋាភិបាល​ ឆ្លងកាត់ឃុំចំនួន3 គឺ ឃុំកំពង់អុស​ ឃុំពាមឆ្កោក​ និង ឃុំព្រៃគ្រី​។

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ(ផ្លូវ២៧១) ក្ន...
12/03/2025

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ(ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ​
រូបភាព៖មន្ទីរសាធារណការរាជធានីភ្នំពេញ

25/02/2025

ស្ថាននីយបូមទឹកដោយ ថាមពលពន្លឺព្រះអាទិត្យ បានធ្វើការផ្គត់ផ្គង់ការស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង​ ។

14/02/2025

Address

Kompongchhnang
Phnom Penh
123

Alerts

Be the first to know and let us send you an email when Kiri Pich news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share