LPST 78 TV online

LPST 78 TV online និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង

20/07/2026
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្សាយមុននេះបន្តិចថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមសារ...
20/07/2026

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្សាយមុននេះបន្តិចថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមសារព័ត៌មាននៅលើបណ្តាញសង្គមដោយស្រ្តីម្នាក់ចោទថាមានសមត្ថកិច្ចចាប់ប្តីគាត់ចូលក្នុងឡានគ្មានមូលហេតុ នៅខណ្ឌព្រែកព្នៅ។

ចំពោះករណីនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា:នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចបុរីភូមិសំរោងផ្ទះលេខLB១២ ផ្លូវលេខ៦២ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៥៣ អ.យ.ក ចុះថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦ ចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោកនិងរំលោភលើទំនុកចិត្ត។

ជនសង្ស័យឈ្មោះ ចៅ សូវិចិត្រ ហៅ សារី សូវិចិត្រ ហៅ សូរ ភេទប្រុស កើតឆ្នាំ១៩៨៧ ជនជាតិខ្មែរសមត្ថកិច្ចចុះអនុវត្តឃាត់ខ្លួននៅខាងមុខផ្ទះរបស់ជនសង្ស័យខណៈដែលកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌព្រែកព្នៅបានចុះធ្វើការងាររដ្ឋបាលសម្រង់ស្ថិតិ នៅចំណុចផ្ទះរបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការតាមនិតិវិធី៕

15/07/2026

ផ្អើលទាំងល្ងាច! សិស្សសាលាមួយក្រុមបើកឆាកប្រយុទ្ធយ៉ាងអាណាធិបតេយ្យនៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ!

ព័ត៌មានបឋម មានករណីសិស្សសាលាមួយក្រុមបើកឆាកប្រយុទ្ធយ៉ាងអាណាធិបតេយ្យនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចកំពុងចុះពិនិត្យ និងស្រាវជ្រាវដើម្បីបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិត។

24/05/2026
 #សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់យោបល់ជូន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ...
24/05/2026

#សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់យោបល់ជូន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា ? លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកតំណែង និងអនុវត្តច្បាប់តែម្ដង និងចំណែកមន្ត្រីមិនព្រមអនុវត្ត គឺត្រូវដកតំណែង។

សម្ដេចតេជោ បានលើកឡើងខាងលើ នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦

Address

White Forest
Phnom Penh
120501

Alerts

Be the first to know and let us send you an email when LPST 78 TV online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category