រឿង-Tmey2

រឿង-Tmey2 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រឿង-Tmey2, Digital creator, Phnom Penh.

ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សាន...
24/07/2025

ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូរ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖

១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
- ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១
- ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣

២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
- ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
- ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥

Even though there is currently fighting between the Cambodian and Thai armies at the border, I appeal to all Cambodian citizens to maintain their morality and dignity, and to avoid discrimination or any actions that could affect the Royal Thai Embassy in Cambodia, Thai companies, and Thai citizens living in Cambodia.

For Cambodian citizens who are living, working, or studying in Thailand and may be facing pressure from discrimination and wish to return to Cambodia, please come back to our country.

If you need assistance, please contact the Royal Embassy of Cambodia in Bangkok or the Consulate-General of Cambodia in Sa Kaeo Province in Thailand


#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ក្រសួងការងារ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានពីសំណាក់កងទ័ពថៃ ដែលបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា និងគ...
24/07/2025

ក្រសួងការងារ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានពីសំណាក់កងទ័ពថៃ ដែលបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា និងគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការវាយបកសត្រូវដើម្បីសិទ្ធិការពារខ្លួន

TOP NEWS: មេទ័ពជាន់ខ្ពស់កម្ពុជា៖ ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី យើងគ្រប់គ្រង១០០% ដោយវាយប្រហាររុញច្រាន ខ្ម...
24/07/2025

TOP NEWS: មេទ័ពជាន់ខ្ពស់កម្ពុជា៖ ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី យើងគ្រប់គ្រង១០០% ដោយវាយប្រហាររុញច្រាន ខ្មាំងឈ្លានពានថៃឲ្យចេញឆ្ងាយពីទឹកដីកម្ពុជា, កងទ័ពដ៏ខ្លាំងក្លារបស់យើងឈរជើងគ្រប់គ្រងសមរភូមិបានយ៉ាងល្អ !

លិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥ ...
24/07/2025

លិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។

Letter to H.E. Asim Iftikhar Ahmad, permanent representative of Pakistan to the United Nations, President of the Security Council for July 2025; requesting an urgent meeting of the Security Council to stop Thailand's aggression against Cambodia's sovereignty.

BREAKING កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានធ្លាក់គ្រាប់ផ្លោងដាច់ផ្ល...
24/07/2025

BREAKING កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានធ្លាក់គ្រាប់ផ្លោងដាច់ផ្លូវដូចពាក្យចចាមអារ៉ាមនោះទេ! បងប្អូនអាចធ្វើដំណើរមកកាន់ខេត្តព្រះវិហារ បានដូចធម្មតា!

ស្ថានទូតចិនណែនាំឱ្យពលរដ្ឋខ្លួននៅកម្ពុជា កុំធ្វើដំណើរទៅតំបន់ព្រំប្រទល់ជាប់ប្រទេសថៃ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នាhttps://fn...
24/07/2025

ស្ថានទូតចិនណែនាំឱ្យពលរដ្ឋខ្លួននៅកម្ពុជា កុំធ្វើដំណើរទៅតំបន់ព្រំប្រទល់ជាប់ប្រទេសថៃ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នា
https://fna.asia/db0b15e

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម...
24/07/2025

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមថវិកាចំនួន ៥០០០ដុល្លារអាមេរិក ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម...
24/07/2025

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមថវិកាចំនួន ៥០០០ដុល្លារអាមេរិក ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៥។

សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ  សម្ដេច...
24/07/2025

សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជា កុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ ជាមួយគ្នានេះ សម្ដេចធិបតី អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី។

Address

Phnom Penh

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when រឿង-Tmey2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share