14/12/2025
ខ្មែរនៅកាណាដាអំពាវនាវឲ្យថៃបញ្ឈប់សកម្មភាពឈ្លានពានមកលើកម្ពុជា
សៀមរាប៖ បើទោះបីជាព្រឹលកំពុងធ្លាក់រងាយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែររស់នៅក្នុងប្រទេសកាណាដាបានចេញមកតវ៉ាប្រឆាំងទង្វើឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាដែរ។
បើយោងតាមអ្នកចូលរួមប្រឆាំងនឹងការឈ្លានពានរបស់ថៃនៅក្នុងប្រទេសកាណាដា, ការតវ៉ានេះ បានធ្វើឡើងនៅពីមុខសភាជាតិកាណាដានៅក្នុងរដ្ឋធានី អូតាវ៉ានៃប្រទេសកាណាដា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
«ថៃត្រូវតែបញ្ឈប់សកម្មភាពឈ្លានពានមកលើកម្ពុជា!។ ប្រទេសកាណាដា និងសហគមន៍អន្តរជាតិត្រូវតែអន្តរាគមន៍បញ្ឈប់ទង្វើរបស់ថៃផងដែរ»។ នេះ គឺជាខ្លឹមសារទាមទាររបស់សហគមន៍ខ្មែរនៅក្នុងប្រទេសកាណាដា៕