AI Insight KH

AI Insight KH ចែករំលែក​ចំណេះដឹង​

17/07/2026

រៀនដោយឥតគិតថ្លៃ
សួស្ដី! ​ តេីបងប្អូនទាំងអស់គ្នា​ ចង់ឱ្យខ្ញុំចែករំលែកវីដេអូ​ មេរៀនអ្វីមុនគេ?

゚viralシ

17/07/2026

ជួបគ្នាឆាប់ៗ​ ការបង្រៀន​ AI​ និង Digital
និងបច្ចេកទេស​ជាច្រើន​🎉😘🙏

22/06/2026

យុវជនមានចំណេះដឹង តែងតែត្រូវការ និងស្វែងរកឱកាសការងារ។ រីឯមនុស្សចាស់ដែលមានបទពិសោធន៍ និងស្គាល់ផ្លូវត្រូវដើរ គួរជាអ្នកផ្ដល់ឱកាស និងបើកផ្លូវឱ្យយុវជនជំនាន់ក្រោយបានបង្ហាញសមត្ថភាព។

តើ AI មួយណាដែលអ្នកកំពុងប្រើប្រាស់ ឬចង់សាកល្បងប្រើ?ក. Claude, Gemini ឬ ChatGPT សម្រាប់សរសេរអត្ថបទ?ខ. DALL·E ឬ Midjourney ...
20/06/2026

តើ AI មួយណាដែលអ្នកកំពុងប្រើប្រាស់ ឬចង់សាកល្បងប្រើ?

ក. Claude, Gemini ឬ ChatGPT សម្រាប់សរសេរអត្ថបទ?
ខ. DALL·E ឬ Midjourney សម្រាប់បង្កើតរូបភាព?
គ. Notion AI ឬ Perplexity សម្រាប់ជំនួយការងារ?
ឃ. ផ្សេងៗ... (សូមបញ្ជាក់!)

តោះ! ចូលរួមចែករំលែកបទពិសោធន៍របស់អ្នក ដើម្បីឱ្យយើងទាំងអស់គ្នាបានរៀនសូត្រពីគ្នា!

#បញ្ញាសិប្បនិម្មិត #ឧបករណ៍ឆ្លាតវៃ #បច្ចេកវិទ្យា #ចូលរួមការពិភាក្សា

19/06/2026

ខ្ញុំ​នឹងចែករលែក​ មេរៀន​AI និងDigital ថ្មី​ ៗក្នុងpage​ ឈ្មោះ​ AI Insight KH​ ជូនដោយឥតគិតថ្លៃ🙏🇰🇭🎉🎉
゚ ゚viralシfypシ゚

សូមបងប្អូនទាំងអស់​គ្នាជួយ​ចុច follow​ ដោយក្ដីរីករាយ🙏

យុវជនសតវត្សទី២១៖ សិល្បៈនៃការរស់នៅឱ្យ «ទាន់សម័យ និងមានតម្លៃ»ក្នុងពិភពលោកដែលកំពុងវិវត្តយ៉ាងលឿន ជោគជ័យមិនមែនកើតឡើងដោយចៃដន្យ...
18/06/2026

យុវជនសតវត្សទី២១៖ សិល្បៈនៃការរស់នៅឱ្យ «ទាន់សម័យ និងមានតម្លៃ»
ក្នុងពិភពលោកដែលកំពុងវិវត្តយ៉ាងលឿន ជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេ។ វាគឺជាលទ្ធផលនៃការត្រៀមខ្លួន ការសម្របខ្លួន និងការរក្សា «តម្លៃស្នូល» ផ្ទាល់ខ្លួន។ ដើម្បីដើរឱ្យទាន់បរិបទសង្គមគ្រប់កាលៈទេសៈ យុវជនត្រូវរៀបចំខ្លួនតាមរយៈគោលការណ៍គ្រឹះ ៤ យ៉ាងនេះ៖
១. មូលដ្ឋានគ្រឹះនៃចំណេះដឹង៖ «រៀនឱ្យស្ទាត់ ចេះឱ្យដល់»
មិនថាអ្នកជាសិស្ស និស្សិត ឬអ្នកធ្វើការនោះទេ បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ជំនួយប៉ុណ្ណោះ។ មនុស្សដែលពូកែពិតប្រាកដ គឺអ្នកដែលមាន «ចំណេះដឹងមូលដ្ឋានរឹងមាំ»។
ការអនុវត្ត៖ កុំបណ្តែតបណ្តោយខ្លួនតាមតែជំនាញរាក់ៗ។ ត្រូវចេះវិភាគ ស្វែងយល់ពីមូលហេតុនៃបញ្ហា (Root Cause Analysis)។ នៅពេលអ្នកមានមូលដ្ឋានចំណេះដឹងទូលំទូលាយ អ្នកនឹងអាចប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីណាក៏ដោយឱ្យក្លាយជា «ដៃជើង» របស់អ្នកបាន។
២. ភាពវៃឆ្លាតក្នុងការសម្របខ្លួន៖ «ភាពបត់បែនគឺភាពខ្លាំង»
ពិភពលោកមិនមានច្បាប់ថេរសម្រាប់ភាពជោគជ័យទេ។ ស្ថានភាពសេដ្ឋកិច្ច ការងារ និងសង្គមតែងតែប្រែប្រួល។ មនុស្សដែលបរាជ័យ គឺជាអ្នកដែល «រឹងត្អឹង» នឹងវិធីសាស្ត្រចាស់ៗ។
ការអនុវត្ត៖ ត្រូវមានទស្សនៈបើកចំហ (Open Mindset)។ កាលណាបរិបទផ្លាស់ប្តូរ ចូរត្រៀមខ្លួន «បោះបង់ភាពចាស់ និងរៀនអ្វីដែលថ្មី» ភ្លាមៗដោយគ្មានការស្ទាក់ស្ទើរ។ ភាពជោគជ័យ គឺជាសមត្ថភាពក្នុងការហែលទឹកតាមជំនោរ ដោយមិនលង់ទឹក។
៣. គុណធម៌ និងអត្តសញ្ញាណ៖ «ចង្កូតនៃជីវិត»
នៅពេលដែលពិភពលោកកាន់តែទំនើប មនុស្សកាន់តែងាយនឹងបាត់បង់ខ្លួនឯង។ ការរក្សាកិត្តិយស សីលធម៌ និងភាពស្មោះត្រង់ មិនមែនជារឿងហួសសម័យទេ តែវាជា «ដើមទុនដ៏ថ្លៃបំផុត» ដែលនឹងធ្វើឱ្យអ្នកទទួលបានការគោរព និងទំនុកចិត្តពីមនុស្សជុំវិញខ្លួន។
ការអនុវត្ត៖ មិនថាអ្នកធ្វើអ្វី ឬនៅកន្លែងណាក៏ដោយ ចូររក្សាគោលការណ៍សីលធម៌ផ្ទាល់ខ្លួន។ មនុស្សដែលធ្វើការដោយមានទំនួលខុសត្រូវ និងមានក្រមសីលធម៌ តែងតែជាតម្រូវការចាំបាច់គ្រប់កាលៈទេសៈ មិនថាដោយ AI ឬមនុស្សនោះទេ។
៤. សិល្បៈនៃការទំនាក់ទំនង និងការរស់នៅ៖ «ភ្ជាប់ទំនាក់ទំនងដោយចិត្ត»
បច្ចេកវិទ្យាអាចតភ្ជាប់មនុស្សបានទូទាំងពិភពលោក ប៉ុន្តែវាមិនអាចជំនួស «ក្តីមេត្តា និងការយោគយល់» បានឡើយ។ ការជោគជ័យមិនមែនមានន័យថាអ្នកដើរឈ្នះអ្នកដទៃនោះទេ ប៉ុន្តែគឺការចេះសហការ និងបង្កើតតម្លៃរួមគ្នា។
ការអនុវត្ត៖ ហាត់រៀនសិល្បៈនៃការនិយាយស្តី ការស្តាប់ដោយការយកចិត្តទុកដាក់ និងការចូលរួមក្នុងសកម្មភាពសង្គម។ ចូរចងចាំថា៖ «ជំនាញបច្ចេកទេសអាចនាំអ្នកឱ្យមានការងារធ្វើ ប៉ុន្តែអាកប្បកិរិយា និងសមត្ថភាពទំនាក់ទំនង នឹងនាំអ្នកឱ្យឈានដល់ចំណុចកំពូល»។

ការរៀបចំខ្លួនឱ្យទាន់សម័យ មិនមែនមានន័យថាអ្នកត្រូវរត់តាមទាន់គ្រប់រឿងរ៉ាវថ្មីៗរហូតដល់ហត់នឿយនោះទេ។ ផ្ទុយទៅវិញ វាគឺជាការកសាង «ភាពរឹងមាំពីខាងក្នុង» (Inner Strength) ដែលអាចឱ្យអ្នកឈរបានយ៉ាងរឹងមាំ ទោះបីជាពិភពលោកជួបវិបត្តិយ៉ាងណាក៏ដោយ។
សូមសួរខ្លួនឯងថា៖ តើថ្ងៃនេះ ខ្ញុំបានធ្វើឱ្យខ្លួនឯងប្រសើរជាងម្សិលមិញហើយឬនៅ? ប្រសិនបើចម្លើយគឺ «បាទ/ចាស» នោះអ្នកកំពុងដើរលើផ្លូវត្រូវនៃសតវត្សទី២១ ហើយ។
តើការរៀបចំខ្លួនតាមគោលការណ៍ «រឹងមាំខាងក្នុង និងបត់បែនខាងក្រៅ» បែបនេះ ស្របទៅនឹងអ្វីដែលអ្នកកំពុងស្វែងរកដែរឬទេ?

សេចក្តីជូនដំណឹងស្តីពីការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក...
17/06/2026

សេចក្តីជូនដំណឹងស្តីពីការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧

សម្ដេច​តេជោ​ បកប្រែ​៖ខ្ញុំមានការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត...
01/06/2026

សម្ដេច​តេជោ​ បកប្រែ​៖

ខ្ញុំមានការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដូច្នេះខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។

ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖

បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk
ផ្សាយលើគណនី Facebook: Matichon Weekly - มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026

លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។

រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។

ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត 1:50,000 តែប៉ុណ្ណោះ ហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថា បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ។

ខ្ញុំចង់សុំការអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថា នៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេស និងប្រទេស រដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទី ដែលទទួលបានការផ្តល់សច្ចាប័នរួចហើយតែប៉ុណ្ណោះ ចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាង នៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយ។

ដូចដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថា ប្រទេសសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន 3 ច្បាប់ គឺ៖ សន្ធិសញ្ញា រ.ស. 112 (សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យRattanakosin 112 (ឆ្នាំ1893), អនុសញ្ញា រ.ស. 112 (ឆ្នាំ1904 - គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893)
និងសន្ធិសញ្ញា រ.ស. 125 (ឆ្នាំ1907)។

ទាក់ទងនឹងបញ្ហានេះ ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញាឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយយើងបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។

ដូច្នេះប្រសិនបើមានបញ្ហា ឬ មានវិវាទណាមួយកើតឡើង រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់តែសន្ធិសញ្ញា និងផែនទីនេះប៉ុណ្ណោះ ជាឧបករណ៍ក្នុងការដោះស្រាយវិវាទហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវប្រើប្រាស់សន្ធិសញ្ញា និងផែនទីខាងលើ។

គេមិនបាច់គិតគូរថា តើផែនទីនេះមានខ្នាតប៉ុន្មាននោះទេ ព្រោះវាជាផែនទីដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ ហើយប្រធានបទនេះត្រូវបានចាត់ទុកជា គោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថា ផែនទីដែលមិនទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយ។

តាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទីខណ្ឌសីមាព្រំដែនថៃ-កម្ពុជា បើត្រឡប់ទៅពិនិត្យមើលខ្លឹមសារសំខាន់នៃ «សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារ» នៅក្នុងឆ្នាំ១៩៦២ គឺមានភាពច្បាស់លាស់ណាស់ថា ផែនទីដែលភាគីកម្ពុជាប្រើប្រាស់ក្នុងការតស៊ូក្តី គឺ «ផែនទីខណ្ឌសីមា (ផែនទីឧបសម្ព័ន្ធទី1)»។

ចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលរបស់លោក Sarit Thanarat ប្រើប្រាស់នោះ គឺ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃ» (ប្រយោគនេះមានបង្ហាញនៅលើផែនទីដែលរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោក)។ នាយករដ្ឋមន្ត្រីប្រាកដជាបានដឹងច្បាស់ហើយថា រវាង «ផែនទីខណ្ឌសីមា» របស់ភាគីកម្ពុជា ជាមួយ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃ» នោះ ផែនទីរបស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាង នៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិ។

ការដែលខ្ញុំលើកយកប្រធានបទផែនទីក្នុងឆ្នាំ 1962 មកធ្វើការប្រៀបធៀបបែបនេះគឺដើម្បីបង្ហាញឱ្យឃើញថា នៅទីបំផុតនៅពេលដែលមានវិវាទរវាងប្រទេសទាំងពីរ កើតឡើង រដ្ឋគូភាគីវិវាទត្រូវតែប្រើប្រាស់ផែនទីខណ្ឌសីមាជាឧបករណ៍ក្នុងការដោះស្រាយបញ្ហា។ ការដែលនាយករដ្ឋមន្ត្រីនិយាយដល់ផែនទីផ្សេងទៀត វាក៏អាចមិនខុសពីការដែលលោក Sarit Thanarat ប្រើប្រាស់ផែនទីរបស់អ្នកជំនាញថៃនោះដែរ។

ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានផែនទីផ្សេងទៀតដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋ ប៉ុន្តែផែនទីទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្សេង ទៀត ដូចជាក្នុងបេសកកម្មយុទ្ធសាស្ត្ររបស់យោធា។ប៉ុន្តែវាមិនមានអត្ថន័យក្នុងការអនុញ្ញាត ឱ្យយកមកប្រើប្រាស់ក្នុងរឿងដែលពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនរបស់រដ្ឋឡើយ ដូចដែលមានខ្លឹមសារបង្ហាញយ៉ាងច្បាស់នៅលើគែមផែនទីយោធាថា «ខ្សែខណ្ឌចែកដែនដីមិនត្រូវបានកំណត់ជាផ្លូវការឡើយ» (Boundary representation is not necessarily authoritative)។

ដូច្នេះទោះបីជាប្រទេសថៃមានប្រៀបនៅក្នុងផែនទីបែបនេះយ៉ាងណាក៏ដោយ ក៏ផែនទីបែបនេះមិនអាចយកទៅអះអាងសិទ្ធិក្នុងផ្លូវច្បាប់អន្តរជាតិបានឡើយ ឬក្នុងន័យដូចគ្នានេះ គឺមិនអាចយកទៅតស៊ូនៅក្នុងតុលាការពិភពលោកបានទេ។ ទោះបីជាផែនទីនេះមានខ្នាតដែលនាយករដ្ឋមន្ត្រីជឿជាក់ថា ជាភាពមានប្រៀប ដែលសំដៅទៅលើផែនទីខ្នាត 1:50,000 ក៏ដោយ ក៏វាមិនមានន័យអ្វីដែរ ព្រោះផែនទីនេះមិនមានការទទួលស្គាល់ពីរដ្ឋជិតខាង និងមិនមែនជាផែនទីដែលប្រើប្រាស់ក្នុងការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសនោះឡើយ។

ហេតុដូច្នេះ ខ្ញុំត្រូវសុំការអនុញ្ញាតជម្រាបជូននាយករដ្ឋមន្ត្រីថា ផែនទីយោធាដែលលោកលើកឡើងមកនោះ បើទោះបីជាវា «មានប្រៀប» តែវាមិនអាចយកទៅប្រើប្រាស់ ក្នុងដំណើរការផ្លូវច្បាប់បានឡើយ។ ហើយប្រសិនបើយកទៅដាក់ជូនតុលាការពិភពលោក ក៏មិនអាចប្រើប្រាស់ជាភស្តុតាងយោងបានដែរ ព្រោះខ្លឹមសារនៅលើគែមផែនទីនោះ បានបញ្ជាក់ច្បាស់រួចទៅហើយថា មិនមែនជាផែនទីប្រើសម្រាប់រឿងបន្ទាត់ព្រំដែនឡើយ។

ប្រសិនបើមាននរណាម្នាក់ទៅប្រាប់នាយករដ្ឋមន្ត្រីឱ្យរកផ្លូវចេញផ្សេងទៀតដោយប្រើតែផែនទីខ្នាត 1:50,000 នោះ វាមិនអាចប្រើប្រាស់បានតាមផ្លូវច្បាប់បានទេ ប៉ុន្តែបើចង់ប្រើ គឺត្រូវតែប្រើផែនទីខណ្ឌសីមា ដែលមានខ្នាត 1:200,000 នោះ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងវេទិកាសាធារណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសថៃថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកផែនទីខណ្ឌសីមាដែលមានខ្នាតបែបនេះឡើយ។ការលើកឡើងនេះបានធ្វើឱ្យមានមនុស្សឆ្លៀតឱកាសមួយចំនួន បានស្នើដល់រដ្ឋាភិបាលថៃឱ្យធ្វើការបដិសេធទាំងអស់ ពោលគឺមិនទទួលយកសន្ធិសញ្ញាទាំង 3 ច្បាប់ និងផែនទីខណ្ឌសីមាជាមួយកម្ពុជាតែម្តង។

សំណើខាងលើ គឺជារឿងដែលមិនអាចទៅរួចឡើយទាំងនៅក្នុងការអនុវត្តជាក់ស្តែង និងនៅក្នុងផ្លូវប្រវត្តិសាស្ត្រ។ ព្រោះកិច្ចព្រមព្រៀង និងផែនទីខណ្ឌសីមាទាំងអស់នេះ គឺជារបស់ធានាអះអាងពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនសៀមតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ការមិនទទួលយកឯកសារនេះ មិនមែនជាផ្លូវចេញដ៏ល្អនោះទេ ព្រោះការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលទទួលបានការផ្តល់សច្ចាប័នរួចមកហើយនោះ មិនមែនជារឿងដែលផ្តល់ផលប្រយោជន៍ដល់ថៃឡើយ ហើយវាអាចនឹងក្លាយទៅជាភាពចាញ់ប្រៀបក្នុងផ្លូវនយោបាយទៅឱ្យភាគីកម្ពុជាវិញ។

ម្យ៉ាងវិញទៀត សន្ធិសញ្ញា និងផែនទីទាំងអស់នេះ ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងបន្ទាត់ព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ពោលគឺវាជាឯកសារដែលប្រើប្រាស់សម្រាប់ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប៉ែកខាងកើតរបស់ថៃទាំងមូល ដែលវាអាចនឹងមានទាំងផ្នែកចំណេញ និងផ្នែកខាតបង់លាយឡំគ្នា មិនមែនមានលក្ខណៈតែម្ខាង ទៅតាមអ្វីដែលបានលើកឡើងតៗគ្នាមកនោះឡើយ។

ដូច្នេះប្រសិនបើពិនិត្យមើលរូបភាពរួមទាំងមូល គឺមិនមែនប្រទេសសៀមចាញ់ប្រៀបទាំងអស់ ដូចដែលយើងធ្លាប់ជឿតាមគ្នាមកនោះទេ ព្រោះនៅក្នុងផ្នែកមួយទៀត ត្រូវដឹងថាមន្ត្រីខណ្ឌសីមា រួមទាំងក្រុមជាងវាស់វែងរបស់សៀមនាពេលនោះ មិនមែនជាអ្នកដែលខ្វះចំណេះដឹង រហូតដល់មិនមានការយល់ដឹងនៅក្នុងរឿងខណ្ឌសីមាព្រំដែននោះឡើយ។

នេះដោយសារតែយើងតែងតែបង្កើតការស្រមៃចេញពីការជឿជាក់ថា បារាំងមានអំណាចខ្លាំងជាងសៀមនៅក្នុងយុគសម័យអាណានិគម ទើបអាចកេងប្រវ័ញ្ចយកប្រៀបមកលើសៀមបានទាំងអស់ ទាំងដែលការជឿបែបនោះអាចនឹងមិនមែនជាការពិត រហូតក្លាយទៅជាបញ្ហានយោបាយនៅក្នុងពេលបច្ចុប្បន្ន។

សម្រាប់ប្រធានបទនេះ ខ្ញុំចង់សុំការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី សាកសួរអ្នកចេះដឹងដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងជាអ្នកជំនាញពិតប្រាកដ ដែលអាចនឹងមិនមែនជាអ្នកនយោបាយដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ដែលពេលខ្លះលោកអាចនឹងត្រូវលាក់ចំណេះដឹងពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យមានទំនាស់ជាមួយនាយករដ្ឋមន្ត្រី។

ខ្ញុំសង្ឃឹមថា ខ្លឹមសារទាំងអស់ដែលបានសរសេរជូននាយករដ្ឋមន្ត្រីបែបនេះ លោកនឹងមិនខឹងសម្បារ និងមិនលើកឡើងតែពីការបដិសេធនោះទេ។ ព្រោះខ្ញុំមិនចង់ឃើញ ប្រទេសថៃត្រូវបានជំរុញឱ្យទៅស្ថិតនៅក្នុងជ្រុងដែលចាញ់ប្រៀប ហើយក៏មិនចង់ឃើញនាយករដ្ឋមន្ត្រី ដើរចូលទៅជាប់ «អន្ទាក់នៃជម្លោះ» ដូចដែលរដ្ឋាភិបាលថៃនៅក្នុងឆ្នាំ ២០១១ ធ្លាប់ជួបប្រទះបញ្ហានេះម្តងហើយ ដែលកាលនោះវាបានបញ្ចប់ទៅដោយសាលដីការបស់តុលាការពិភពលោកនៅក្នុងឆ្នាំ២០១៣ ដែលមានន័យស្មើនឹងការចាញ់ក្តីនៅក្នុងតុលាការពិភពលោកជាលើកទី២។

ក្រៅពីនេះ ខ្ញុំនៅតែបញ្ជាក់ថា មតិយោបល់នៅក្នុងរឿងផែនទី និងព័ត៌មានដែលបានជម្រាបជូនខាងលើ គឺមិនមានប្រធានបទនយោបាយណាមួយបង្កប់លាក់លៀមឡើយ។ ព័ត៌មានខាងលើអាចបញ្ជាក់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់អន្តរជាតិបានពិតប្រាកដ ដែលខ្ញុំជឿជាក់ថា មន្ត្រីរាជការដែលនៅតែ «ស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់» នៅក្នុងនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ របស់ក្រសួងការបរទេស និងនាយកដ្ឋានផែនទីយោធា ក៏អាចបញ្ជាក់ពីមតិយោបល់បែបនេះបានដូចគ្នាដែរ។

ចុងក្រោយនេះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីឱ្យប្រើប្រាស់ផែនទីផ្សេងទៀត ដែលមិនមែនជាផែនទីខណ្ឌសីមានោះ អាចនឹងក្លាយជាច្រកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាយកមកធ្វើជាប្រធានបទក្នុងការស្នើសុំមតិយោបល់ទៅកាន់តុលាការពិភពលោកម្តងទៀត ដោយសារតែសាលដីការបស់តុលាការពិភពលោកក្នុងឆ្នាំ1962 នោះ មានផ្នែកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រធានបទរឿងផែនទីខណ្ឌសីមា។

ទោះបីជារដ្ឋាភិបាលថៃបញ្ជាក់ថា ប្រទេសថៃមានសិទ្ធិក្នុងការមិនព្រមទទួលយកអំណាចរបស់តុលាការពិភពលោកក៏ដោយ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង យើងបានទទួលយកអំណាចរបស់តុលាការពិភពលោករួចទៅហើយ ទាំងនៅក្នុងឆ្នាំ1962និង2013 ហេតុដូច្នេះ បញ្ហានេះអាចធ្វើឱ្យថៃត្រូវត្រឡប់ទៅកាន់ តុលាការពិភពលោកម្តងទៀតបានដោយមិនពិបាកឡើយ។

សូមជូនព័ត៌មាននេះដល់នាយករដ្ឋមន្ត្រី ដើម្បីជ្រាប និងពិចារណា ដោយក្តីបារម្ភបំផុត ព្រោះខ្ញុំមិនចង់ឃើញលោកត្រូវបានគេអូសទាញឱ្យចូលទៅក្នុង «អន្ទាក់ច្បាប់» នៃបញ្ហាក្នុងរឿងផែនទីខណ្ឌសីមា ដោយគ្មានការជំទាស់ពីភាគីអ្នកច្បាប់ និងអ្នកជំនាញនោះឡើយ៕

Facebook:
https://www.facebook.com/share/p/1Dfttyo3un/?mibextid=wwXIfr

❝ ถ้ายังใช้ 1 ต่อ 200,000
ไม่ต้องมาคุยกับประเทศไทย ❞

— อนุทิน ชาญวีรกูล นายกรัฐมนตรี
27 พ.ค. 2569
ผมคิดอยู่นานว่า ผมควรจะเขียนจดหมายเปิดผนึกฉบับนี้ถึงท่านนายกฯ อนุทิน ชาญวีรกุล หรือไม่ แต่เมื่อพิจารณาถึงข้อมูลเรื่องเส้นเขตแดนไทย-กัมพูชา ที่ท่านนายกฯ ได้ให้สัมภาษณ์กับสื่อมวลชนแล้ว ผมจึงตัดสินใจว่า ผมควรต้องเขียนเพื่อขออนุญาตนำเรียนข้อมูลในเรื่องดังกล่าว ที่อาจแย้งกับข้อมูลที่ท่านรับทราบ
เนื่องจาก ข้อมูลที่เกี่ยวข้องกับเรื่องเส้นเส้นเขตแดนเช่นนี้ เป็นสิ่งที่มีนัยสำคัญกับ “ผลประโยชน์แห่งชาติ” ของไทย จึงต้องขออนุญาตนำเสนอเพื่อให้เกิดความกระจ่าง แม้อาจจะไม่ถูกใจท่านก็ตาม
◤1) ปัญหาแผนที่ปักปันเขตแดน
ดังที่ปรากฏในรายงานข่าว ท่านนายกฯ ประกาศว่า ไทยจะยึดแผนที่ 1:50,000 เท่านั้น และประกาศสำทับว่า ถ้าใช้แผนที่ 1:200,000 ก็ไม่ต้องมาคุุยกับประเทศไทย
ผมอยากจะขอเรียนท่านนายกฯ ว่า ในการเจรจาปัญหาข้อพิพาทเรื่องเส้นเขตแดนระหว่างประเทศนั้น รัฐคู่พิพาทจะใช้แผนที่ที่ได้รับการให้สัตยาบันแล้วเท่านั้น ส่วนแผนที่อื่นๆ ที่ไม่ได้รับการให้สัตยาบันนั้น ย่อมไม่อาจนำมาใช้เป็นหลักฐานในการเจรจาปัญหาระหว่างประเทศได้
ดังที่ท่านนายกฯ ทราบดีว่า สยามและฝรั่งเศสได้ลงนามในสนธิสัญญาระหว่างกันจำนวน 3 ฉบับ คือ
(1) สัญญา รศ. 112 (คศ. 1893)
(2) อนุสัญญา รศ. 122 (คศ. 1904- เป็นการแก้ไขสนธิสัญญา 1893)
และ (3) สัญญา รศ. 125 (คศ. 1907)
ซึ่งในการนี้ ได้มีการทำแผนที่ของคณะกรรมการการปักปันที่ทำตามอนุสัญญา 1904 และสนธิสัญญา 1907 และมีการตีพิมพ์แผนที่จำนวน 50 ฉบับเพื่อส่งให้รัฐบาลสยาม โดยสถานทูตสยามที่กรุงปารีสได้รับแผนที่ดังกล่าวในเดือนสิงหาคม รศ. 127 (คศ. 1908)
ดังนั้น หากมีปัญหาและ/หรือมีข้อพิพาทใดๆ รัฐบาลไทยและรัฐบาลกัมพูชาจะใช้สนธิสัญญาและแผนที่นี้เท่านั้น เป็นเครื่องมือในการแก้ไขข้อพิพาท และรัฐบาลทั้ง 2 ประเทศมีพันธะที่ต้องใช้สนธิสัญญาและแผนที่ดังกล่าว โดยไม่ต้องคำนึงว่า แผนที่นี้จะมีมาตราส่วนเท่าใดก็ตาม เพราะเป็นแผนที่ที่ได้รับการให้สัตยาบันแล้ว
และประเด็นนี้เป็นเรื่องที่ถือเป็นหลักการในการเมืองระหว่างประเทศว่า แผนที่ที่ไม่ได้รับการให้สัตยาบัน ย่อมไม่อาจนำมาอ้างสิทธิของรัฐในทางกฎหมายได้
◤2) ปัญหาแผนที่อื่น
ว่าที่จริงแล้ว ปัญหาเรื่องแผนที่การปักปันเส้นเขตแดนไทย-กัมพูชานั้น ถ้าย้อนกลับไปพิจารณาในสาระสำคัญของ “คำพิพากษาศาลยุติธรรมระหว่างประเทศคดีปราสาทพระวิหาร” ใน พศ. 2505 (คศ. 1962)
มีความชัดเจนว่า แผนที่ที่ฝ่ายกัมพูชาใช้ในการต่อสู้คดีคือ “แผนที่ปักปัน” ส่วนแผนที่ที่ฝ่ายไทยในสมัยรัฐบาลจอมพลสฤษฏ์ ธนะรัชต์ ใช้นั้น เป็น “แผนที่ของผู้เชี่ยวชาญฝ่ายไทยทำขึ้น” (ข้อความนี้ปรากฏในแผนที่ที่รัฐบาลไทยส่งให้แก่ศาลโลก)
ท่านนายกฯ คงทราบดีว่า ระหว่าง “แผนที่ปักปัน” ของฝ่ายกัมพูชากับ “แผนที่ที่ผู้เชี่ยวชาญไทยทำขึ้น” นั้น แผนที่ของฝ่ายไทยน่าจะเป็นประเด็นที่มีความเสียเปรียบมากกว่าในการต่อสู้คดีในศาลระหว่างประเทศ
◤ การที่ผมหยิบยกประเด็นแผนที่ในปี 2505 ขึ้นมาเปรียบ ก็เพื่อให้เห็นว่า ในท้ายที่สุดแล้ว เมื่อเกิดข้อพิพาทระหว่าง 2 ประเทศขึ้น รัฐคู่พิพาทต้องใช้แผนที่ปักปันเป็นเครื่องมือในการแก้ปัญหา การที่นายกฯ พูดถึงแผนที่อื่น ก็อาจไม่ต่างจากจอมพลสฤษฏ์ใช้แผนที่ของผู้เชี่ยวชาญไทย
อย่างไรก็ตาม อาจจะมีแผนที่อื่นที่แสดงแนวเส้นเขตแดนของรัฐ แต่แผนที่นี้ก็ถูกทำเพื่อใช้ในภารกิจอื่น เช่นในภารกิจทางยุทธการของฝ่ายทหาร แต่ก็ไม่มีนัยที่จะอนุญาตให้มีการใช้ในเรื่องที่เกี่ยวกับเส้นเขตแดนของรัฐ ดังเช่นข้อความที่ปรากฏในแผนที่ทหารจะระบุชัดเจนที่ขอบแผนที่ว่า “แนวแบ่งเขตไม่ถือกำหนดเป็นทางการ” (Boundary representation is not necessarily authoritative)
◤ ดังนั้น ต่อให้ไทยมีความได้เปรียบในแผนที่เช่นนี้อย่างไร แผนที่เช่นนี้ก็ไม่อาจนำไปอ้างสิทธิในทางกฎหมายระหว่างประเทศได้ หรือในทำนองเดียวกัน ไม่อาจนำไปต่อสู้ในศาลโลกได้
แม้แผนที่นี้จะมีมาตราส่วนที่ท่านนายกฯ เชื่อว่า เป็นความได้เปรียบคือ 1:50,000 ก็ไม่มีความหมายอะไร เพราะแผนที่นี้ไม่มีการรับรองจากรัฐข้างเคียง และไม่ใช่แผนที่ที่ใช้ในการกำหนดเส้นเขตแดนระหว่างประเทศ
ฉะนั้น ผมต้องขออนุญาตเรียนท่านนายกฯ ว่า แผนที่ทหารที่ท่านนำมากล่าวอ้างนั้น เป็น “ความได้เปรียบที่ไม่เป็นจริง” เพราะไม่สามารถนำไปใช้ในทางคดีได้ และหากนำไปยื่นในศาลโลก ก็ไม่อาจใช้เป็นหลักฐานอ้างอิงได้ เพราะข้อความที่ขอบแผนที่นั้น ระบุชัดในตัวเองที่ไม่ใช้ในเรื่องของเส้นเขตแดน

⸻
กราบเรียน ท่านนายกฯเรื่อง แผนที่ปักปันเส้นเขตแดนทางบกไทย-กัมพูชา
https://www.matichon.co.th/weekly/featured/article_898108

Address

Phnom Penh

Alerts

Be the first to know and let us send you an email when AI Insight KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share