Khmer Analyst

Khmer Analyst Educational Institution

30/09/2025

ថៃនៅតែបន្តធ្វើទុក្ខបុកម្នេញលើកម្ពុជា!

កងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញច្រានមិនឱ្យទាហានថៃមកវាស់ដីបានទេ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលក្រុមភាគីថៃព្យាយាមចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

យើងត្រូវតែរួបរួមគ្នា បន្តឈប់ប្រើទំនិញសៀម !!

28/09/2025

បងប្អូន ខ្មែរ គួរតែរួមគ្នា បន្ត ពហិការទំនិញសៀម តាមដែលអាចធ្វើបាន នោះទើបជាតិយើងបានប្រសើរ ។ បើនៅតែបន្តប្រើទំនិញគេ នោះគេនឹងនៅតែបន្តមាក់ងាយយើង ឈ្លានពានយើងបន្តទៀត ៕

28/09/2025

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ជាភាសាអង់គ្លេស !

27/09/2025

កងទ័ពសៀមបន្តគម្រាមកំហែងលើកម្ពុជា ខៈណៈកងទ័ពខ្មែរបន្តអត់ធ្មត់ !

27/09/2025

សៀមវាឈូសឆាយដាក់គ្រោះក្រហម !
ប្រភពវីដេអូ៖ ហ្វេសប៊ុក

សេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង...
27/09/2025

សេចក្តីប្រកាសព័ត៌មាន

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ។ រហូតមកដល់ម៉ោងនេះ ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕

ប្រភព៖ ក្រសួងការពារជាតិកម្ពុជា

27/09/2025

សៀមនៅតែបន្តបង្ករឿងទៀតហើយ !

"សៀមមិនគោរពបទឈប់បាញ់ទេ បាញ់កាំភ្លើងក្នុងទឹកដីរបស់ខ្លួនក្នុងន័យឱ្យកម្ពុជាតបត ប៉ុន្តែខាងកម្ពុជាអត់ធ្មត់ខ្លាំង
អានសេះ ថ្ងៃត្រង់ ទី២៧ កញ្ញា ២០២៥"

ប្រភព៖ ហ្វេសប៊ុក

25/09/2025

ប្រជាពលរដ្ឋ កំពុងបើកគោយន្ត ទៅកាន់ទីកន្លែងសុវត្ថិភាព បងប្អូនដែលប្រើ របស់សៀម មើលផង ថាប្រជាជនយើងលំបាកប៉ុណ្ណាវីរកងទ័ពយើងលះបង់ប៉ុណ្ណា យើងគ្រាន់តែឈប់ប្រើរបស់សៀមទៅបានឬអត់ ចេះឈឺចាប់ទេ? មានបេះដូងជាខ្មែរទេ?

សេចក្តីប្រកាសព័ត៍មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
25/09/2025

សេចក្តីប្រកាសព័ត៍មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

សេចក្តីបហរកាសព័ត៌មាន ស្តីពីស្ថានការនៃបញ្ហាព្រំដែនកម្ពុជា ថៃ នៅភូមិព្រៃចន្ទ និងភូមិជោគជ័យ ****,,,Press release on Briefin...
25/09/2025

សេចក្តីបហរកាសព័ត៌មាន ស្តីពីស្ថានការនៃបញ្ហាព្រំដែនកម្ពុជា ថៃ នៅភូមិព្រៃចន្ទ និងភូមិជោគជ័យ
****,,,
Press release on Briefing on Developments of the Cambodia-Thailand Border Issue in the Areas of Prey Chan and Chok Chey Villages...
ប្រភព៖ក្រសួងការបរទេស

ពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារដែលមានលំនៅដ្ឋានកៀកនឹងព្រំដែន​ ចាប់ផ្តេីមចាកចេញពីលំនៅដ្ឋានចូលទៅជំរំភៀសសឹកសាជាថ្មី​ នៅថ្ងៃទី...
25/09/2025

ពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារដែលមានលំនៅដ្ឋានកៀកនឹងព្រំដែន​ ចាប់ផ្តេីមចាកចេញពីលំនៅដ្ឋានចូលទៅជំរំភៀសសឹកសាជាថ្មី​ នៅថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៥​ បន្ទាប់ពីស្ថានភាពនៅតាមព្រំដែនកម្ពុ-ថៃ​ ហាក់មានភាពតានតឹងដែលបង្កឡេីងដោយភាគីថៃដោយប្រកាសអនុវត្តច្បាប់អាជ្ញាសឹក។ ប៉ុន្តែការភៀសសឹកនេះ​ មិនមែនជាគោលការណ៍ ឬប្រកាសដោយអាជ្ញាធរកម្ពុជានោះទេ​ ដោយសារតែពលរដ្ឋខ្លួនឯងប៉ុណ្ណោះមានការភ័យខ្លាច​ ខណៈស្ថានភាពនៅតាមព្រំដែនមានភាពស្ងប់ស្ងាត់នៅឡេីយ។

ប្រភព៖ CNC

22/09/2025

អាណិតប្រជាជនខ្មែរយើងនៅតាមព្រំដែនណាស់ សៀម បន្តឈ្លានពាន ធ្វើបាបពួកគាត់ មិនឲ្យបានសុខសោះ !

Address

Phnom Penh
Phnom Penh

Alerts

Be the first to know and let us send you an email when Khmer Analyst posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share