ROM News

ROM News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ROM News, Media/News Company, ភូមិត្រពាំងថ្លឹង៣, Phnom Penh.

15/02/2026
ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច ដែលមានខ្លឹមសាររៀបរាប់ពីទីតាំងអគារអនឡាញមួយចំនួន ...
03/02/2026

ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច ដែលមានខ្លឹមសាររៀបរាប់ពីទីតាំងអគារអនឡាញមួយចំនួន នៅរាជធានីភ្នំពេញដើម្បីឲ្យសមត្ថកិច្ចចុះបង្រ្កាប!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនដល់សាធារណជនមេត្តាជ្រាបថាៈ ដោយទីតាំងអគារដែលគណនីហ្វេសប៊ុក ឈ្មោះ ស៊ែ វីរះស្ពេសអិច បានរៀបរាប់ រួមមាន:
១- អគារ the bridge (ខណ្ឌចំការមន)
២- អគារ Marry Time (ខណ្ឌមានជ័យ)
៣- អគារPNN (ខណ្ឌជ្រោយចង្វារ)
៤- អគារស្កាយឡាញ ក្បែរផ្សារអូឬស្សី (ខណ្ឌ៧មករា)
៥- អគារមានរូបម្កុដិ (ខណ្ឌដូនពេញ)
៦-អគារស្កាយទ្រី (ខណ្ឌឫស្សីកែវ)

#កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះពិនិត្យរដ្ឋបាលទីតាំងខាងលើដោយទីតាំងខ្លះចុះពិនិត្យរដ្ឋបាលជាចំហរ ,ចុះឆែរឆេរ មួយទីតាំង ចំនួន០២ទៅ ០៣លើករួចមកហើយ ជាលទ្ធផលពុំឃើញបទល្មើសឆបោកតាមអនឡាញនោះទេ និងបានរកឃើញជនបរទេសដែលស្នាក់នៅគឺមានលិខិតស្នាមស្របច្បាប់ត្រឹមត្រូវ ហើយបច្ចុប្បន្ននេះដោយអនុវត្តតាមអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្តេជ្ញាចុះស្រាវជ្រាវនិងត្រួតពិនិត្យ បង្រ្កាបរាល់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញខុសច្បាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ជាមួយគ្នានេះសមត្ថកិច្ចក៏បានចុះណែនាំដល់ម្ចាស់ទីតាំងត្រូវសហការជាមួយសមត្ថកិច្ចដើម្បីបង្រ្កាបបើមានជនល្មើសបើកលួចលាក់ល្បែងឆបោកអនឡាញខុសច្បាប់ និងក៏បានណែនាំដល់ម្ចាស់ទីតាំងកុំឲ្យមានការលួចលាក់ឃុបឃិតជាមួយជនល្មើស បើក្នុងករណីសមត្ថកិច្ចរកឃើញម្ចាស់ទីតាំងជាប់ពាក់ព័ន្ធឃុបឃិតឲ្យបើកល្បែងអនឡាញខុសច្បាប់សមត្ថកិច្ចនិងអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា:ពាក់ព័ន្ធល្បែងឆបោកអនឡាញខុសច្បាប់នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាដាក់ចេញជាវិធានការណ៍ម៉ឺងម៉ាត់បំផុត មិនអនុញ្ញាតឲ្យកើតមានបើកល្បែងឆបោកអនឡាញខុសច្បាប់ជាដាច់ខាត៕

31/01/2026

សូមស្តាប់សម្ដីរបស់លោក កង វង ចៅសង្កាត់ចោមចៅទី១!

នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត៨០នាក់បញ្ជូនទៅតុលាការ !ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី...
16/01/2026

នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត៨០នាក់បញ្ជូនទៅតុលាការ !

ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន២១ករណី ឃាត់ខ្លួនមនុស្ស៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។

សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តតាកែវ។

លទ្ធផលនៃការបង្ក្រាបនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយមិនដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។

គួរកត់សម្គាល់ថាក្នុងសប្ដាហ៍ទី១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើង១៧ករណី ឃាត់ខ្លួនមនុស្ស៥០នាក់បញ្ជូនទៅតុលាការ និងបានបង្ក្រាបករណីល្បែងស៊ីសងចំនួន៣ករណី ឃាត់ខ្លួនជនងប់ល្បែងចំនួន៩នាក់បញ្ជូនទៅតុលាការ៕

14/01/2026

ក្មេងទំនើងវាយគ្នា នៅផ្លូវ៥៦២ ស្ថិតនីសង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យប់ទី14/01/2026/ ប្រភពពីរបងប្អូនប្រជាពលរដ្ឋ

31/12/2025

វីរៈកងទ័ព១៨រូប បានមកដល់ប្រទេសកម្ពុជាហើយ ។ ៣១.១២.២០២៥ ម៉ោង១០.០៩ព្រឹក

24/12/2025

[English Below] កុមារតូចៗវង្វេងឪពុកម្ដាយ...។ សិស្សស្រីប្រុសសម្រុករត់ចេញពីសាលារៀន...។ មនុស្សចាស់រត់ចោលផ្ទះ កន្លែងធ្វើការ និងលក់ដូរ...។ ទាំងនេះជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ និងសង្វេកបំផុតថ្មីមួយទៀត របស់ពលរដ្ឋស៊ីវិលកម្ពុជា បន្ទាប់ពីកងទ័ពអាកាសថៃ បើកការឈ្លានពានដោយវាយប្រហារចូលជ្រៅមកដល់ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ៕

Small children were separated from their parents. Young schoolchildren fled from their schools. Elderly people abandoned their homes, workplaces, and shops. These were among the most horrifying and heart-wrenching scenes experienced by Cambodian civilians, following an act of aggression in which the Thai Royal Air Force launched deep-penetration attacks reaching Battambang Province on 24 December 2025.

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណីដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស...
31/10/2025

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័ុនគរបាលព្រហ្មទណ្កកំរិត្រស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចជិតស្តុបវត្តកំពែង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី។
ករណីទី១: ឆក់ខ្សែក នៅចណុចមុខហាងអូរដឹម ចាស់ ភូមិអង្គកែវ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ករណីទី២: ឆក់ខ្សែក នៅចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
ករណីទី៣: ឆក់ខ្សែក នៅចំណុចកែងផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥។
ករណីទី៤: ឆក់ខ្សែក នៅចំណុចមុខក្លោងទ្វាបុរីពិភពថ្មីគួរស្រូវ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
ករណីទី៥: ឆក់ខ្សែក នៅចំណុចភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥។
ករណីទី៦: ឆក់ខ្សែក នៅចំណុចផ្លូវលេខ៣A២(បុរី លឹម ឈាងហាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១-ឈ្មោះស៊ុន វណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ។
២-ឈ្មោះស៊ីស៊ី ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ០៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិ ..;ង្សា (កា ..;ប់ និងវា ..;យបណ្តាលឱ្យជនរងគ្រោះរងរ/បួស និងធ្វើឱ្យខូច...
29/10/2025

ឃាត់ខ្លួនជនសង្ស័យ០៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិ ..;ង្សា (កា ..;ប់ និងវា ..;យបណ្តាលឱ្យជនរងគ្រោះរងរ/បួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ) នៅការ៉ាសសាំង​ TOTAL ខណ្ឌច្បារអំពៅ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កា ..;ប់ និងវា ..;យបណ្តាលឱ្យជនរងគ្រោះរងរ/បួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ) នៅចំណុចការ៉ាសសាំង​ TOTAL ផ្លូវជាតិលេខ១​ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣:៥៨នាទី។

ឃាត់ខ្លួនជនសង្ស័យ០៨នាក់:

១. ឈ្មោះ នូ​ សុវណ្ណដេវិស ភេទប្រុស អាយុ១៧ឆ្នាំ
២. ឈ្មោះ រស្មី​ ឧត្តម​ ភេទប្រុស អាយុ១៧ឆ្នាំ
៣.ឈ្មោះ នី​ អាប់ឌុលអាហ្សីស​ ភេទប្រុស អាយុ១៧ឆ្នាំ
៤.ឈ្មោះ ប៉ុប​ ហួន​ ភេទប្រុស អាយុ១៧ឆ្នាំ
៥.ឈ្មោះ ឆាយ​ លីឈ័រ​ ភេទប្រុស អាយុ១៧ឆ្នាំ
៦.​ ឈ្មោះ នៅ​ កាញ់​ណា​រត្ន័​ ភេទប្រុស អាយុ១៧ឆ្នាំ
៧.ឈ្មោះ ជា​ សុខលៀប​ ភេទប្រុស អាយុ១៧ឆ្នាំ
៨.ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស អាយុ១៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួន៕

ដំណឹងល្អ! ថៃនឹងដោះលែងទាហានខ្មែរ ១៨នាក់ នៅក្រោយការចុះកិច្ចព្រមព្រៀង ចំពោះមុខលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំពីថ្ងៃទី២៦-២...
18/10/2025

ដំណឹងល្អ! ថៃនឹងដោះលែងទាហានខ្មែរ ១៨នាក់ នៅក្រោយការចុះកិច្ចព្រមព្រៀង ចំពោះមុខលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំពីថ្ងៃទី២៦-២៨ ខែតុលាខាងមុខ។
លោក ប្រាក់​ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​បានអោយ​ដឹង​ថា​ តាម​រយ​:កិច្ចព្រមព្រៀង​សន្តិភាព​ដែល​សម្រេច​បាន​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១៧ តុលា​ នៅ​ម៉ា​ឡេ​ស៊ី​នោះ ភាគី​ថៃ​បាន​យល់ព្រម​ដោះ​លែង​ទាហាន​កម្ពុជា​១៨​នាក់ ដែល​ថៃ​បាន​ចាប់ខ្លួន និង​បច្ចុប្បន្ន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន​។

23/09/2025

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយមានការសហកាណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ ពីបទ ចាប់ប..ង្ខាំង ជនជាតិកូរ៉េ និងធ្វើទារុ..ណ កម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ។
ជនរងគ្រោះឈ្មោះ HA CHEONGIL ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M087L6505 ។

»ជនសង្ស័យឃាត់ខ្លួនចំនួន ០៥ នាក់ ៖ 1/ឈ្មោះ ZHAO YUNLONG ភេទប្រុស អាយុ៣៧ឆ្នាំ ចិន កាន់លិខិតឆ្លងដែនលេខ EEI877707 ,2/ឈ្មោះ XU TONGHUI ភេទប្រុស អាយុ៣៩ឆ្នាំ ចិន កាន់លិខិតឆ្លងដែនលេខ EE7877069 ,3/ឈ្មោះ DO YONGZHI ភេទប្រុស អាយុ៤៥ឆ្នាំ ចិន (គ្មានលិខិតឆ្លងដែន) ,4/ឈ្មោះ ZHENG MING ZIE ភេទប្រុស អាយុ៤១ឆ្នាំ ចិន (គ្មានលិខិតឆ្លងដែន) និង៥/ឈ្មោះ ភុំ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ខ្មែរ (អ្នកបេីកបរ) ។

សូមបញ្ជាក់ថា:នៅថ្ងៃទី ២១ខែកញ្ញាឆ្នាំ២០២៥វេលា ម៉ោង ២០:៣០ បុរសជាជនរងគ្រោះបានជិះរថយន្ត០១គ្រឿង ម៉ាក TOYOTA PRUS ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BK-2195 មកចតនៅទីតាំងកើតហេតុ ហេីយបានដេីរចូលទៅក្នុងហាងកាហ្វេ TEMPLE ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រហូតដល់ម៉ោងប្រហែល ២១:៥០ ជនរងគ្រោះបានដេីរចេញពីហាងកាហ្វេ មករថយន្តវិញ ពេលដេីរទៅដល់រថយន្ត ក៏ស្រាប់តែមានជនសង្ស័យ០៥នាក់ខាងលើជិះរថយន្ត ០១ គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ផ្លាកលេខ 2CI-7687 បានចាប់ជនរងគ្រោះឡេីងជិះរថយន្តជិះគេចខ្លួនបាត់ទៅ ។ ក្រោយមកសន្តិសុខក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ចេញជួយអន្តរាគមន៍ ក៏បានឃើញរថយន្តរបស់ជនសង្ស័យបើកត្រឡប់មកវិញ បម្រុងនឹងយករថយន្តរបស់ជនរងគ្រោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យឈ្មោះ ZHAO YUNLONG និងបន្តទៅឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ខាងលើបានបន្តទៀត នៅថ្ងៃទី ២២ខែកញ្ញា២០២៥ ម៉ោង ១៧:០០ ដោយកម្លាំងរបស់អធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិ.ព្រ/ទកំរិតស្រាល និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ នៅចំណុចសណ្ឋាគារ ៨៨៩ ផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបានឆែកឆេរត្រួតពិនិត្យរកឃើញ កាំភ្លេីងខ្លី០១ដេីម ម៉ាកK54 ,បង់០២ ,គ្រាប់០៩គ្រាប់ ,ដំបងដែក០១ ,វិទ្យុទាក់ទង០៣, ស្រោមកាំភ្លេីងជ័រ០១ ,ថ្នាំញៀនប្រភេទយ៉ាម៉ា ១១២ គ្រាប់ ,លិខិតឆ្លងដែន០២ក្បាល និងទុយោសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ០៥នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្តោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

21/09/2025

អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន បុរសជនជាតិបរទេសម្នាក់ ពាក់ព័ន្ធករណីហិង្សាចាក់ទៅលេីជនរងគ្រោះ០២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់!

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ បានកាន់កាំបិតចុងស្រួច និងប៉័ងតោ ចំនួន០២ដើម ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះចំនួន០២នាក់ (ស្រី០១នាក់) នៅចំណុចខុនដូរប៑ែលលី៣ ផ្លូវកែវចិន្តា ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើភ្លាមៗ ធ្វើការឃាត់ខ្លួនបានជាក់ស្ដែងបុរសជនជាតិបរទេសម្នាក់ឈ្មោះ RANTAPAA MARKO ANTERO ជនជាតិបារាំង ភេទប្រុស អាយុ៤៧ឆ្នាំ នៅចំណុចខុនដូរខាងលើ ក្នុងបន្ទប់លេខA១១ ជាន់ទី១១ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា មូលហេតុដែលបង្កឱ្យមានអំពើហិង្សាចាក់ទៅលើជនរងគ្រោះ០២នាក់ខាងលើ ដោយសារតែបុរសបរទេសរូបនេះ បានជិះកង់បីរបស់គេតែមិនមានលុយឱ្យក៏កើតជាទំនាស់ទាស់ទែងជាមួយនឹងម្ចាស់កង់បី និងបានទៅខ្ចីប្រាក់ពី អ្នកទទួលភ្ញៀវខុនដូខាងលើ តែត្រូវបានអ្នកទទួលភ្ញៀវរបស់ខុនដូមិនឲ្យប្រាក់ខ្ចី ក៏មានជម្លោះទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក ហើយក៏កើតមានអំពើហិង្សាដោយជនបរទេសរូបនេះ បានរត់ឡើងទៅបន្ទប់ខុនដូររបស់ខ្លួន រួចយកកាំបិត០២ដើម មកធ្វើសកម្មភាពចាប់អ្នកទទួលភ្ញៀវខុនដូខាងលើនោះ រួចកាប់ និងចាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយឃើញដូចនេះសន្តិសុខនៅខុនដូខាងលើ ក៏រត់ទៅជួយក៏ត្រូវបានជនបរទេសនោះ យកកាំបិតកាប់បណ្ដាលឲ្យរងរបួសធ្ងន់ផងដែរ៕

Address

ភូមិត្រពាំងថ្លឹង៣
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ROM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share