DBT News Cambodia

DBT News Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DBT News Cambodia, News & Media Website, #136, Phnom Penh.

ជាអង្គភាពព័ត៌មាន ៖ ចែករំលែកដំណឹងនានា រួមមាន សេដ្ឋកិច្ច,សង្គម,ច្បាប់,កិច្ចការពារអ្នកប្រើប្រាស់,ហិរញ្ញវត្ថុ, ជីកសិកម្ម, អចលនទ្រព្យ» ដែលនាំអោយរីកចំរើនដល់សង្គមនិងប្រទេសជាតិ

20/08/2026

គួរំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២៦ សមាគមគ្រឿងសម្អាងCCAបានដាក់លិខិតលេខ ១០៦/២៦ស.ណ ទៅឯកឧត្តមសាស្.....

សមាគមគ្រឿងសម្អាងCCA គ្រោងបើកវគ្គនៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជារាជធានីភ្នំពេញ៖យោងលិខិតរបស់សមាគមលេ...
20/08/2026

សមាគមគ្រឿងសម្អាងCCA គ្រោងបើកវគ្គនៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា
រាជធានីភ្នំពេញ៖យោងលិខិតរបស់សមាគមលេខ ១០៨/២៦សជណចុះថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦នេះបានអោយដឹងថា
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) មានកិត្តិយសសូមជម្រាបជូនលោក/លោកស្រីឱ្យបានជ្រាបថា
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះសមាគមCCA រៀបចំវគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ៖
«នីតិវិធីបើករោងចក្រផលិតគ្រឿងសម្អាងក្នុងស្រុក និង នាំចូល វគ្គទី២ » វគ្គនេះបង្កើតឡើងគ្រោងជួយដល់
សិក្ខាកាមឱ្យបានយល់ដឹងអំពីការសាងសង់រោងចក្រគ្រឿងសម្អាងក្នុងស្រុក,នីតិវិធីនានា,ការចុះបញ្ជីសុខាភិបាល,ការអនុវត្តន៍ច្បាប់
ការនាំចូលគ្រឿងសម្អាងអោយស្របច្បាប់ ដោយការចូលរួមនេះទទួលបានការចែករំលែកអំពីវាគ្មិនអ្នកច្បាប់ ស្ថាប័នរដ្ឋ វិស័យឯកជនដែលមានបទពិសោធន៍ ទីប្រឹក្សា អ្នកជំនាញដោះស្រាយបញ្ហានានាក្នុងក្រុមហ៊ុនគ្រឿងសម្អាង ជាពិសេសអាចទទួលបានបទពិសោធន៍នានាក្នុងការដោះស្រាយបញ្ហា ចេះការពារខ្លួន ។
ហើយវគ្គនេះមានវាគ្មិនកិត្តិយសចំនួន ០៦នាក់៖
មានដូចជាមកពីស្ថាប័ណតុលាការ,ស្ថាប័ណសុខាភិបាល,អ្នកច្បាប់,អ្នកបច្ចេកទេសនាំចូល,អ្នកដោះស្រាយបញ្ហាពេលក្រុមហ៊ុនគ្រឿងសម្អាងលោកអ្នកជួបបញ្ហាដោយផ្តល់ជាដំណោះស្រាយ និង វិធីការពារក្រុមហ៊ុនឬរោងចក្រលោកអ្នក។
ដោយសមាគមនេះមានគោលបំណង និង អត្ថប្រយោជន៍ដូចជា ៖
ផ្តល់ចំណេះដឹងបទពិសោធន៍ជាក់ស្តែងលើការផលិតគ្រឿងសម្អាងក្នុងស្រុក,ការបើករោងចក្រ,ការអនុវត្តន៍ច្បាប់កន្លង មករបស់មន្ត្រីក្រសួងសុខាភិបាល , និង ការចុះបញ្ជិកាក្រសួងសុខាភិបាល ។
ផ្តល់ចំណេះដឹង លើវិស័យគ្រឿងសម្អាង ចំណោទបញ្ហា និង ដំណោះស្រាយ។
វគ្គសំនួរ /ចំលើយ (ដោយផ្ទាល់អំពីវាគ្មិនមកពីស្ថាប័នរដ្ឋ,ស្ថាប័នតុលាការ ជាពិសេសក្រសួងសុខាភិបាល)។
គេសង្កេតឃើញវគ្គនេះមានគោលការណ៍ និង កម្មវិធីដូចជា
ធ្វើនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ម៉ោង៖13:០០នាទី-17:3០នាទី ល្ងាច
ធ្វើនៅ ៖ រាជបណ្ឌិត្យសភាកម្ពុជា (ជិតក្រសួងពាណិជ្ជកម្ម) ចំនួនចូលរួម ៖ ១០០នាក់
កម្មវិធីនេះត្រូវបង់ថ្លៃអាហារ៖ សមាជិកសមាគម បង់ ២០ដុល្លា មិនមែនសមាជិក ត្រូវបង់ថ្លៃអាហារ ៥០ ដុល្លា
ការចូលរួមដោយបង់ថ្លៃអាហារដើម្បីអោយកម្មវិធីមានគុណភាព និង អ្នកចូលរួមទទួលបានគុណតំលៃ
ការជូនដំណឹងខាងលើនេះ សូម ចុះឈ្មោះតាម រយៈ(Telegram) 010 3333 05
គួរំលឹកផងដែរថា កាលពីថ្ងៃទី ២៦ ខែ មិថុនាឆ្នាំ ២០២៦កន្លងទៅនេះសមាគមគ្រឿងសម្អាងCCAបានបើកវគ្គទី១ដោយមានអ្នកចូលរួមប្រមាណជាងមួយរយអ្នកហើយមានវាគ្មិនចំនួន៤រូប ដោយ២រូបជាជនជាតិកូរ៉េ និង ជាម្ចាស់រោងចក្រអ៊ីណូស្គិនដែលជារោងចក្រល្បីមួយនៅប្រទេសកូរ៉េផងដែរ។
ហើយសមាគមនេះបើកវគ្គទី២ដោយមានវាគ្មិនមកពីស្ថាប័នតុលាការ សុខាភិបាល អ្នកច្បាប់ អ្នកបច្ចេកទេស ដែលសមាគមនឹងលើកឡើងអំពីចំណោទបញ្ហា ដើម្បីអោយវាគ្និនផ្តល់ជាដំណោះស្រាយ និង វិធីការពារនានាដល់សិក្ខាកាមដែលបានចូលរួម។

10/08/2026

សមាគមគ្រឿងសម្អាង​ CCA
បេីកវគ្គ២​ ថ្ងៃទី​ 28-8-2026

06/08/2026

ទេសភាពព្រែកក​ំពត​ ថ្ងៃទី​ 2-8-26

សេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលទី២លើវិស័យគ្រឿងសម្អាងនៅកម្ពុជាសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) មានកិត្តិយសសូម...
06/08/2026

សេចក្តីជូនដំណឹង
ស្តីពីវគ្គបណ្តុះបណ្តាលទី២លើវិស័យគ្រឿងសម្អាងនៅកម្ពុជា
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) មានកិត្តិយសសូមជម្រាបជូនលោក/លោកស្រីឱ្យបានជ្រាបថា
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះសមាគមCCA រៀបចំវគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ៖
«នីតិវិធីបើករោងចក្រផលិតគ្រឿងសម្អាងក្នុងស្រុក និង ការនាំចូល វគ្គទី២ » ដោយវគ្គនេះគ្រោងបង្កើតឡើងជួយដល់សិក្ខាកាម អ្នករកស៊ីវិស័យគ្រឿងសម្អាងទាំងផលិត នាំចូល និង លក់បោះដុំចែកចាយជាដើមឱ្យបានយល់ដឹងអំពីនីតិវិធីការសាងសង់រោងចក្រគ្រឿងសម្អាងក្នុងស្រុក,នីតិវិធីនានានៃការអនុវត្តន៍ច្បាប់របស់ក្រសួងសុខាភិបាលកន្លងមក,ការចុះបញ្ជិការនានារបស់ក្រសួងសុខាភិបាលជាដើម,ដោយទទួលបានការចែករំលែកអំពីវាគ្មិនស្ថាប័នអ្នកច្បាប់ ស្ថាប័នរដ្ឋ និង វាគ្មិនមកពីក្រសួងសុខាភិបាលវគ្គនេះមានវាគ្មិនកិត្តិយសចំនួន ០៦រូបដូចជា៖
លោកបណ្ឌិត តេង ប៊ុនថុន (ស្ថាបនិកសមាគម CCA គ្រោងចែករំលែកអំពីចំណោទបញ្ហាវិស័យគ្រឿងសម្អាង
លោក អ៊ឹង ឆាយគ័ង (ប្រធានសមាគម) គ្រោងចែករំលែកអំពីសមាគម និង អត្ថប្រយោជន៍នៃសមាជិក
លោកបណ្ឌិត អ៊ុំ សុភក្តិ ជាវាគ្មិនក្នុងវិស័យច្បាប់ ដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល គ្រោងចែករំលែកអំពីការអនុវត្តន៍ច្បាប់ និង មាត្រាសំខាន់ៗជុំវិញវិស័យគ្រឿងសម្អាង
លោកឱសថបណ្ឌិត ជួន វិបុល វាគ្មិនពីក្រសួងសុខាភិបាល តួនាទី អនុប្រធានការិយាល័យបញ្ជិកាគ្រោងចែករំលែក អំពីនីតិវិធីនានាក្នុងការចុះបញ្ជិកាប្រវេទគ្រឿសម្អាង។
លោកឱសថបណ្ឌិត ពិន យសសុជិវី វាគ្មិនពីក្រសួងសុខាភិបាល តួនាទី អនុប្រធានការិយាល័យនិយ័តកម្មឱសថគ្រោងចែករំលែកអំពីការអនុវត្តន៍ច្បាប់របស់មន្រ្តីសុខាភិបាលកន្លងមក។
លោកឱសថការី អោក សាន់តាណា វាគ្មិនពីក្រសួងសុខាភិបាល តួនាទី អនុប្រធានការិយាល័យនិយ័តកម្មឱសថគ្រោងចែករំលែកអំពីការចុះបញ្ជីបើករោងចក្រផលិតក្នុងស្រុក និង គ្រឹស្ថាននានាជុំវិញវិស័យគ្រឿងសម្អាងនៅប្រទេសកម្ពុជា។
គួរំលឹកផងដែរថាសមាគមCCAបានបើកវគ្គទី១នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២៦ ដោយមានវាគ្មិន៤រូប ក្នុងនោះ២រូបជាជនជាតិកូរ៉េ តំណាងពីរោងចក្រគ្រឿងសម្អាងប្រទេសកូរ៉េមកធ្វើបទបង្ហាញដោយផ្ទាល់ហើយបានផ្តល់ចំណេះដឹងបទពិសោធន៍ជាក់ស្តែង និង បានឆ្លើយនូវសំនួរជាច្រើនដែលជាតម្រូវការរបស់សិក្ខាកាមដែលបានចូលរួម។
ហើយក្នុងវគ្គនេះសមាគមបង្កើតឡើងក្នុងគោលបំណង និង អត្ថប្រយោជន៍ដល់អ្នកចូលរួមមានដូចជា ៖
1. ផ្តល់ចំណេះដឹងបទពិសោធន៍ជាក់ស្តែងលើការផលិតគ្រឿងសម្អាងក្នុងស្រុក,ការបើករោងចក្រ,ការអនុវត្តន៍ច្បាប់កន្លង មករបស់មន្ត្រីក្រសួងសុខាភិបាល , និង ការចុះបញ្ជិការក្រសួងសុខាភិបាលនានា ។
2. ផ្តល់ចំណេះដឹង លើវិស័យគ្រឿងសម្អាង ចំណោទបញ្ហា និង ដំណោះស្រាយ។
3. វគ្គសំនួរ /ចំលើយ (ដោយផ្ទាល់អំពីវាគ្មិនមកពីស្ថាប័នរដ្ឋ,ស្ថាប័នតុលាការ ជាពិសេសវាគ្មិនមកពីក្រសួង សុខាភិបាលដោយសង្ឃឹមថាទទួលបានសំនួរល្អៗជាច្រើនអំពីសំណាក់សិក្ខាកាមដែលចូលរួម និង បានស្តាប់នូវការបកស្រាយ ក៍ដូចជាការពន្យល់របស់វាគ្មិនទាំង៦រូបរបស់យើង។
កម្មវិធីធ្វើនៅ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ទីតាំង រាជបណ្ឌិត្យសភាកម្ពុជា (ជិតក្រសួងពាណិជ្ជកម្ម)
ម៉ោង៖13:០០នាទី-17:3០នាទី ល្ងាចអ្នកចូលរួមចំនួន ១០០នាក់ ដោយតម្រូវអោយមានកាករចុះឈ្មោះអោយបានត្រឹមត្រូវ
សូមធ្វើការទំនាក់ទំនងដើម្បីចុះឈ្មោះតាមរយៈលេខ 010 333305

សមាគមគ្រឿងសម្អាងCCAបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិតក្នុងស្រុក និង នាំចូលរាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ...
02/07/2026

សមាគមគ្រឿងសម្អាងCCAបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិតក្នុងស្រុក និង នាំចូល

រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២៦នៅរាជបណ្ឌិត្យសភាកម្ពុជាមានវគ្គបណ្តុះបណ្តាលមួយស្តីអំពីវិធីសាស្រ្តផលិតគ្រឿងសម្អាងក្នុងស្រុក និង ការនាំចូល វគ្គ១លើ៨ ដោយមានអ្នកចូលរួមប្រមាណ១៧២នាក់ដែលសុទ្ធសឹងជាអាជីវករ ពាណិជ្ជករគ្រឿងសម្អាង ខ្លះអ្នកផលិត ខ្លះអ្នកបោះដុំ ឯខ្លះទៀតម្ចាស់ប្រេននាំចូលជាដើម។ល។

ក្នុងវគ្គនេះគេសង្កេតឃើញមានវាគ្មិនចែករំលែកចំនួន៤រូបបទេស២រូបដែលមានឈ្មោះ លោក អ៊ឹង ឆាយគ័ង ប្រធានសមាគម លោក តេង ប៊ុនថុន ស្ថាបនឹកសមាគម លោក គីមដេយ៉ុន ទីប្រឹក្សាសមាគម និង លោក គឹម ក្វាន់ឈុល ម្ចាស់រោងចក្រ អ៊ីណូស្គីន ប្រទេសកូរ៉េ ដោយវាគ្មិននិមួយព្យាយាមចែករំលែកចំណេះដឹង បទពិសោធន៍របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និង រីករាយបំផុត។
ចំណែកឯសិក្ខាកាមចូលរួមវិញគេសង្កេតឃើញយកចិត្តទុកដាក់ខ្ពស់ព្រោះវគ្គនេះសមាគមមិនចែកមេរៀនទេ គឺចែកសៀវភៅអោយកត់ត្រានិង កត់ជាសំនួរផ្សេងៗ សំណូមពរ ផ្ញើអោយក្រុមការងារដើម្បីផ្សាយនិងជូនវាគ្មិនយើងឆ្លើយ និង ដោះស្រាយ ដែលមានសំនូររហូតដល់២១សំនួរ ហើយវាគ្មិនយើងឆ្លើយបានតែ៦ សំនួរទេ នៅខ្វះ១៥សំនួរទៀតព្រោះអស់ម៉ោង។
អ្វីដែលគួកត់សំគាល់នោះគឹ វគ្គបណ្តុះបណ្តាលនេះសមាគមចែករំលែកចំនួន៧ចំណុចធំៗដើម្បីអោយអ្នកចូលរួមទទួលបានចំណេះដឹងក្នុងការអាចផលិតគ្រឿងសម្អាងក្នុងស្រុក ឬ រោងចក្របាន ដែលមានដូចជា សំណង់អគាររោងចក្រគេត្រូវធ្វើយ៉ាងណាខ្លះ របៀបណា ដើម្បីអោយបានត្រឹមត្រូវ បន្ទាប់មកសមាគមបានចែករំលែកអំពីតម្រូវការគ្រឿងម៉ាស៊ីនអ្វីខ្លះដែលត្រូវមានក្នុងរោងចក្រពីចាប់ផ្តើមរហូតដល់សម្រេចមានអ្វីខ្លះ ចំណុចទី៣នោះគឺ វត្ថុធាតុដើម ការនាំចូល និង ធាតុផ្សំដើម្បីផ្គត់ផ្គង់ដល់រោងចក្រអោយបានត្រឹមត្រូវនិង មានគុណភាពជាដើម។ល។ រីឯចំណុចទី៤វិញគឺផ្លូវច្បាប់ដរឹងមាំនិងស្មុគស្មាញណាស់ដែរ រួមមានច្បាប់បើករោងចក្រ GMPនិង ប្រវេទគ្រឿងសម្អាងនានា រួមទាំងឯកសារតម្រូវទាំងរោងចក្រ ក្រុមហ៊ុន និង ផលិតផលដែលជាចំណេះដឹងបទពិសោធន៍យ៉ាងច្បាស់លាស់សម្រាប់ម្ចាស់អាជីវកម្មនិង ម្ចាស់ប្រេន ម្ចាស់រោងចក្រផលិតជាដើម។ល។
រីឯចំនុចទី៥វិញគឺការធ្វើទីផ្សារ ការលក់ ហើយចំណុចទី៦វិញ ការគ្រប់គ្រងរោងចក្រចាប់តាំងពីចាប់ផ្តើមរហូតផលិតរួចមានភាពស្មុគស្មាញយ៉ាងណាគេគ្រប់គ្រងវាយ៉ាងណាខ្លះ ចំនុចទី៧វិញគឺ ការប្រើដើមទន់ ហិរញ្ញវត្ថុ ការសហការ ការគាំទ្រហិរញ្ញវត្ថុអំពីធនាគារ ដៃគូ និង អតិថិជនជាដើម។ល។
សម្រាប់ការផលិតក្នុងស្រុក និងនាំចូលនេះសមាគមគ្រោងបើក៨វគ្គដើម្បីអោយសមាជិក និងអ្នកចូលរួមអាចយល់ដឹងជាបន្តបន្ទាប់រហូតអាចធ្វើបាន ដោយការបណ្តុះបណ្តាលនេះមានភាពស្មោះត្រង់ មិនស្វែងរកប្រាក់ចំណេញគឺធ្វើយ៉ាងណាអោយអ្នកចូលរួមទទួលបានចំណេះដឹងពិត បទពិសោធន៍ពិត ចំណោទបញ្ហា គេជួបយ៉ាងណាខ្លះ ហើយគេដោះស្រាយវាយ៉ាងណាខ្លះ ជាពិសេសគឺ វិធីការពារជាមុននូវហានិភ័យ ខាងក្នុង ហានិភ័យខាងក្រៅ និង ហានិភ័យអំពីដៃគូប្រជែង ងាយស្រូលគ្រប់គ្រងសភាពការ កុំអោយពេលជួបស្លន់ស្លោ បាត់បង់ម្ចាស់ការ ងាយគ្រោះថ្នាក់ជាដើម។ល។
សមាគមបានបង្ហើបទៀតថា សមាគមមានវគ្គ២ នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខនេះដោយោមានវាគ្មិនចំនួន ៥រូប មានអ្នកច្បាប់ អ្នកបច្ចេកទេស ធ្វើនៅកន្លែងដដែល ម៉ោងដដែល ហើយផ្តោតលើច្បាប់ និង បច្ចេកទេសសំខាន់ៗវគ្គ២ដោយបង់ថ្លៃអាហារតិចសម្រាប់សមាជិក និង បង់ថ្លៃអាហារច្រើនសម្រាប់អ្នកមិនមែនជាសមាជិករបស់សមាគម ដូចនេះលោក លោកស្រីគួដាក់ពាក្យចូលជាសមាជិកសមាគមអោយបានមុនកាលកំណត់ក្រែងទទួលបានអត្ថប្រយោជន៍ផ្សេងៗអំពីសមាគម។

12/06/2026

ភ្នំពេញ៖ វេជ្ជបណ្ឌិតមួយរូបបានបង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកស ដោយលើកឡើងថា ទោះបីអ្នកជំនាញសុខាភិបាលខិតខំពន្យល់ពីផលប៉ះពាល់ក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួននៅតែមើលរំលងហានិភ័យ និងផ្តល់អាទិភាពដល់សម្រស់ជាងសុខភាព។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម លោកបានអំពាវនាវឱ្យសាធារណជនបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នចំពោះផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ដោយបញ្ជាក់ថា ផលវិបាកមួយចំនួនអាចមិនបង្ហាញភ្លាមៗ ប៉ុន្តែអាចកើតឡើងនៅពេលហួសពេលក្នុងការការពារ ឬព្យាបាល។
👉ចុចលីងដើម្បីអានអត្ថបទពេញ៖
https://dbt-news.com/show/11500.html

Address

#136
Phnom Penh

Alerts

Be the first to know and let us send you an email when DBT News Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share