Kuch Ly

Kuch Ly បណ្ឌិត គុជ លី÷ យើងត្រូវបណ្តុះគំនិត គិតសង្គម ដើម្បីការពារថែរក្សាកំណប់កម្ពុជា🇰🇭។

សៀមថៃកំពុងព្យាយាមបំបាក់ស្មារតីដើម្បីបំបែកខ្មែរយើងជាលើកទី៣។ ដូច្នេះយើងមិនត្រូវស្លន់ស្លោទេ តែយើងក្តាប់ព័ត៌មានពីរាជរដ្ឋាភិប...
19/09/2026

សៀមថៃកំពុងព្យាយាមបំបាក់ស្មារតីដើម្បីបំបែកខ្មែរយើងជាលើកទី៣។ ដូច្នេះយើង
មិនត្រូវស្លន់ស្លោទេ តែយើងក្តាប់ព័ត៌មានពីរាជរដ្ឋាភិបាលឲ្យជាក់លាក់។

18/09/2026

សម្តេចវិបុលបញ្ញា សុខ អាន
បានរំលឹកពីការទូតរបស់ពួកចោរថៃកំពុងភូតភូរពិភពលោកតាំងពី២០០១ រហូត​បច្ចុប្បន្ន។

តើមូលហេតុអ្វីបានជាមន្ត្រីថ្នាក់ក្រោមជាតិខ្លាចការរិះគន់ពីពលរដ្ឋ? ✅️អភិបាលកិច្ចល្អ បើគ្មានការចូលរួមពីពលរដ្ឋទេ គឺវាក្លាយអភិ...
18/09/2026

តើមូលហេតុអ្វីបានជាមន្ត្រីថ្នាក់ក្រោមជាតិខ្លាចការរិះគន់ពីពលរដ្ឋ?
✅️អភិបាលកិច្ចល្អ បើគ្មានការចូលរួមពីពលរដ្ឋទេ គឺវាក្លាយអភិបាលកិច្ចច្របាច់កពលរដ្ឋទៅវិញ។

17/09/2026

តើសម័យណាដែលពួកចោរសៀមឈ្លានពានទឹកដីខ្មែរខ្លាំងជាងគេ?

17/09/2026

យើងចងចាំជានិច្ច

ខ្មែរធ្វើបាន!💪យើងបន្តធ្វើពហិការទំនិញ.ចោរ.សៀម.ថៃលើទឹកដីមាតុភូមិរបស់យើង។
16/09/2026

ខ្មែរធ្វើបាន!💪
យើងបន្តធ្វើពហិការទំនិញ.ចោរ.សៀម.ថៃ
លើទឹកដីមាតុភូមិរបស់យើង។

យើងបានកំពុងដើរឆ្លងកាត់នូវបទពិសោធន៍ ការឈឺចាប់ ការបាត់បង់ និងការខកចិត្ត រាប់មិនអស់ ទើបយើងអាចទទួលបាននូវមេរៀនថ្មីៗនៃជីវិតដើម...
16/09/2026

យើងបានកំពុងដើរឆ្លងកាត់នូវបទពិសោធន៍ ការឈឺចាប់ ការបាត់បង់ និងការខកចិត្ត រាប់មិនអស់ ទើបយើងអាចទទួលបាននូវមេរៀនថ្មីៗនៃជីវិតដើម្បីបន្តដំណើរ÷
➡️សត្រូវទី១នៃជីវិតយើង គឺអវិជ្ជា។
➡️សត្រូវទី២នៃជីវិតយើង គឺអាហារ៣ពេលក្នុង១ថ្ងៃ។
➡️សត្រូវទី៣នៃជីវិតយើង គឺមិនសូវមានឱកាសកម្រ។

រំលឹករដ្ឋបាលសៀមថៃបានកំពុងប្រើប្រាស់មនោគមវិជ្ជានៃកងទ័ពសៀមថៃអរិយធម៌ព្រៃផ្សៃ (Savage Thai Army of Civilization) ដើម្បីសកម្ម...
15/09/2026

រំលឹករដ្ឋបាលសៀមថៃបានកំពុងប្រើប្រាស់មនោគមវិជ្ជានៃកងទ័ពសៀមថៃអរិយធម៌ព្រៃផ្សៃ (Savage Thai Army of Civilization) ដើម្បីសកម្មភាពបំផ្លាញ ឬរំលោភបំពានលើបេតិកភណ្ឌ អត្តសញ្ញាណ និងសិល្បៈវប្បធម៌នៃប្រជាជាតិមួយដោយកងទ័ពឈ្លានពានទឹកដី។
✅️នៅក្នុងបរិបទប្រវត្តិសាស្ត្រនៃការ ឈ្លានពានទឹកដី និងសង្គ្រាមរវាងសៀមថៃ មកលើកម្ពុជានាសម័យលង្វែក និងសម័យក្រោយៗមក សកម្មភាពរបស់កងទ័ពសៀមថៃអរិយធម៌ព្រៃផ្សៃ នេះពិតជាមានភាពសាហាវ និងបន្សល់ទុកនូវរបួសស្នាមយ៉ាងជ្រៅសម្រាប់ប្រជាជាតិខ្មែរ។
✅️ទិដ្ឋភាពដែលបានបង្ហាញពីភាពសាហាវនៃកងទ័ពសៀមថៃអរិយធម៌ព្រៃផ្សៃរួមមាន៖
១៖ ការប្លន់ប្រមូលទ្រព្យសម្បត្តិវប្បធម៌៖ នៅពេលវាយលុកចូលកាន់កាប់រាជធានីខ្មែរ (ដូចជានៅសម័យលង្វែក ឆ្នាំ១៥៩៤) កងទ័ពសៀមបានប្លន់យកទ្រព្យសម្បត្តិមានតម្លៃ ព្រះកែវមរកត ក្បួនច្បាប់ ឯកសារប្រវត្តិសាស្ត្រ ព្រះត្រៃបិដក និងរូបបដិមាសំខាន់ៗ យកទៅស្រុកសៀម ដែលជាការបំផ្លាញឫសគល់នៃចំណេះដឹង និងប្រភពឯកសារជាតិខ្មែរ។
២៖ ការជម្លៀស និងប្រមូលផ្តុំអ្នកប្រាជ្ញ -បណ្ឌិត៖ សៀមមិនត្រឹមតែយកទ្រព្យសម្បត្តិរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាបានកេណ្ឌប្រជាជន ជាងជើងទម្រ អ្នកប្រាជ្ញ គ្រូពេទ្យបុរាណ និងអ្នកសិល្បៈព្រះបរមរាជវាំងខ្មែរជាច្រើនម៉ឺននាក់ទៅស្រុកសៀម។ ការធ្វើបែបនេះគឺជាការបូមយក #ខួរក្បាលនិងព្រលឹងវប្បធម៌ ធ្វើឲ្យកម្ពុជារងការខាតបង់ធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ និងជួបវិបត្តិអសមត្ថភាពក្នុងការស្តារអរិយធម៌ខ្លួនឯងឡើងវិញភ្លាមៗ។
៣៖ ការលួចចម្លង និងបំបាត់អត្តសញ្ញាណដើម៖ បន្ទាប់ពីបាននាំយកក្បួនខ្នាត អ្នកប្រាជ្ញ និងសិល្បករខ្មែរទៅជាអាណាចក្រសៀមបានយកទម្រង់សិល្បៈ របាំ រចនាបថស្ថាបត្យកម្ម និងក្បួនច្បាប់គ្រប់គ្រងរដ្ឋរបស់ខ្មែរទៅអភិវឌ្ឍជាទម្រង់របស់ខ្លួន រួចបកស្រាយប្រវត្តិសាស្ត្រឡើងវិញដើម្បីបដិសេធ ឬកាត់បន្ថយឥទ្ធិពលដើមរបស់ខ្មែរ។
៤៖ការបំផ្លាញបេតិកភណ្ឌរូបវន្ត៖ នៅក្នុងសង្គ្រាម ប្រាសាទបុរាណ វត្តអារាម និងទីសក្ការបូជាជាច្រើនត្រូវបានរងការខូចខាត ឬដុតបំផ្លាញ ដើរទន្ទឹមនឹងការប្រមាថមើល ងាយដល់ជំនឿសាសនា និងព្រលឹងជាតិខ្មែរ។
ដូច្នេះ កងទ័ពសៀមថៃអរិយធម៌ព្រៃផ្សៃ មិនមែនគ្រាន់តែជាការសម្លាប់មនុស្សតាមផ្លូវកាយនៅក្នុងសមរភូមិនោះទេ ប៉ុន្តែវាជា #ការសម្លាប់អត្តសញ្ញាណនិងព្រលឹងវប្បធម៌ (Cultural Genocide/Eradication) នៃប្រជាជាតិមួយយ៉ាងសាហាវ ព្រោះវាធ្វើឲ្យជាតិសាសន៍ខ្មែរដែលរងគ្រោះបាត់បង់ការចងចាំប្រវត្តិសាស្ត្រ ឫសគល់អរិយធម៌ និងភាពស្វ័យម្ចាស់លើមរតកដូនតារបស់ខ្មែរយើង។

យើងជាពលរដ្ឋខ្មែរត្រូវត្រៀមលក្ខណ:ដើម្បីទប់ទល់ជាមួយសង្គ្រាមព៌ត័មានជាមួយពួក.ចោរ.ឈ្លានពានទឹកដីរបស់យើង។ ពីព្រោះពួក.ចោរ.នេះ វា...
15/09/2026

យើងជាពលរដ្ឋខ្មែរត្រូវត្រៀមលក្ខណ:ដើម្បីទប់ទល់ជាមួយសង្គ្រាមព៌ត័មានជាមួយពួក.ចោរ.ឈ្លានពានទឹកដីរបស់យើង។ ពីព្រោះពួក.ចោរ.នេះ វាឈ្នះ ឬចាញ់ក៏វាបន្តឈ្លានពានទឹកដីដោយសារកត្តាភូមិសាស្រ្តនយោបាយ និងទំនិញយុទ្ធសាស្រ្ត។

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina C...
14/09/2026

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
+++++++++++++++++++++++
ផ្អែកលើទិដ្ឋភាពច្បាប់អន្តរជាតិ សន្ធិសញ្ញាប្រវត្តិសាស្ត្រ និងយន្តការផ្សះផ្សាបង្ខំក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS 1982) កម្ពុជាមានប្រៀបខ្លាំងជាងថៃលើចំណុចសំខាន់ៗដូចខាងក្រោម៖
➡️​សន្ធិសញ្ញាប្រវត្តិសាស្ត្រ និងផែនទីស្របច្បាប់៖ កម្ពុជាមានសំអាងយ៉ាងរឹងមាំលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ រួមទាំងខ្សែព្រំដែនសមុទ្រដែលបានខណ្ឌចែកយ៉ាងច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិ ខណៈការទាមទាររបស់ភាគីថៃកន្លងមកបានគូសខ្សែបន្ទាត់រំលោភចូលដែនសមុទ្រ និងកោះកុតរបស់កម្ពុជា។
➡️​ភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ (UNCLOS 1982)៖ កម្ពុជាជាអ្នកផ្តើមនីតិវិធីផ្សះផ្សាបង្ខំដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ការជជែកដេញដោល និងនីតិវិធីផ្សះផ្សាបង្ខំ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញា UNCLOS 1982 រវាងកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper កម្ពុជាមានប្រៀបជាងថៃលើទិដ្ឋភាពច្បាប់ និងយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖
​១÷ភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ និងការកាន់កាប់ជំហរទូតខ្ពស់​ការអនុវត្តតាម ច្បាប់អន្តរជាតិ (Rule-based Order)៖ កម្ពុជាជាភាគីដែលបានផ្តួចផ្តើមប្រើប្រាស់យន្តការច្បាប់អន្តរជាតិ (UNCLOS 1982) យ៉ាងសកម្ម និងត្រឹមត្រូវ តាមរយៈការដាក់ពាក្យបណ្តឹងសុំការផ្សះផ្សាបង្ខំ។ ការណ៍នេះធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិថាជាប្រទេសដែលគោរពសន្តិវិធី និងច្បាប់ អន្តរជាតិ។ ​ភាពចុះញ៉មផ្នែកយុទ្ធសាស្ត្ររបស់ថៃ៖ ការដែលថៃលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU 2001) ដោយឯកតោភាគី ធ្វើឱ្យថៃបាត់បង់តុល្យភាពក្នុងការចរចាទ្វេភាគី ហើយត្រូវបានបង្ខំឱ្យចូលរួមក្នុងយន្តការផ្សះផ្សារបស់អង្គការសហប្រជាជាតិនេះ។
​២÷ មូលដ្ឋានសន្ធិសញ្ញាប្រវត្តិសាស្ត្រ និងបូរណភាពទឹកដី (Historic Titles & Treaties) ​សន្ធិសញ្ញាបារាំង-សៀម (១៩០៤ និង ១៩០៧)៖ កម្ពុជាមានសំអាងយ៉ាងរឹងមាំលើសន្ធិសញ្ញាប្រវត្តិសាស្ត្របារាំង-សៀម និងផែនទីភ្ជាប់មកជាមួយ ដែលបានកំណត់ព្រំដែនសមុទ្រ និងកោះយ៉ាងច្បាស់លាស់ (រួមទាំងកោះកុត)។
យោងតាមច្បាប់សមុទ្រអន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងការកំណត់ដែនអធិបតេយ្យភាពប្រវត្តិសាស្ត្រ គឺជាចំណុចចាប់ផ្តើមដ៏មានតំលៃគតិយុត្តិ។
​៣÷ភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្រ "ខណ្ឌសមុទ្រ និងអភិវឌ្ឍន៍ធនធានរួមគ្នា"
​ជំហរជាក់ស្តែងនិយមរបស់កម្ពុជា៖ កម្ពុជាប្រកាន់ជំហរភ្ជាប់ការខណ្ឌចែកព្រំដែនសមុទ្រ ទៅនឹងការបែងចែកអត្ថប្រយោជន៍ផលប្រយោជន៍ថាមពល (ប្រេង និងឧស្ម័ន) ក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ក្នុងពេលតែមួយ។ ជំហរនេះស្របទៅតាមប្រវត្តិធ្លាប់មានជោគជ័យនៃករណីរវាង អូស្ត្រាលី និងទីម័រឡេស្តេ (ដែលលោកស្រី Katrina Cooper ធ្លាប់មានបទពិសោធន៍ផ្ទាល់)។
​ការទល់ច្រកនៃជំហរថៃ៖ ថៃព្យាយាមបំបែកកិច្ចការទាំងពីរ (ចង់ខណ្ឌព្រំដែនឱ្យដាច់ស្រឡះជាមុន ទើបជជែករឿងថាមពលតាមក្រោយ) ដែលយុទ្ធសាស្ត្រនេះធ្លាប់បានធ្វើឱ្យការចរចាស្ទះអស់រយៈពេលជាង២០ ឆ្នាំមកហើយ។ គណៈកម្មការផ្សះផ្សានឹងពិនិត្យឃើញថា ជំហរកម្ពុជាមានភាពបត់បែន និងផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់សន្តិសុខថាមពលតំបន់ជាង។
​៤÷ប្រភពគំរូ និងបទពិសោធន៍នៃគណៈកម្មការផ្សះផ្សា (Timor-Leste Precedent) ​គណៈកម្មការផ្សះផ្សា ដឹកនាំដោយលោកស្រី Katrina Cooper និងសមាសភាពអ្នកច្បាប់អន្តរជាតិ (ដូចជាលោក Peter Taksøe-Jensen) សុទ្ធសឹងតែជាអ្នកដែលធ្លាប់ដឹកនាំ និងដោះស្រាយករណីប្រៀបធៀប Timor-Leste ជាមួយអូស្ត្រាលី។ ក្នុងករណីនោះ ប្រទេសតូច (ទីម័រឡេស្តេ) ទទួលបានផលប្រយោជន៍ និងយុត្តិធម៌យ៉ាងខ្លាំងតាមរយៈយន្តការ UNCLOS នេះ ដែលជាសញ្ញាវិជ្ជមាន និងជាប្រៀបដ៏ធំសម្រាប់កម្ពុជាក្នុងការទទួលបានអនុសាសន៍ ប្រកបដោយយុត្តិធម៌។

Address

#168 Street 360
Phnom Penh
885

Alerts

Be the first to know and let us send you an email when Kuch Ly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share