Matenak

Matenak ទស្សនៈសង្គម / យល់ដឹងសកល / សេដ្ឋកិច្ច / ទេសរណ៍

កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅព...
08/05/2026

កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា​មានិត​ឡាវ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

• ការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ៖ ថ្នាក់ដឹកនាំទាំងបីបន្តរក្សាប្រពៃណី «អាហារពេលព្រឹកការងារ» ដើម្បីរឹតចំណងមិត្តភាព និងសហការប្រតិបត្តិការយុទ្ធសាស្ត្រ ឆ្លើយតបទៅនឹងសភាពការណ៍ពិភពលោកដែលកំពុងប្រែប្រួល។
• ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ៖
o កម្ពុជា-ឡាវ៖ ពន្លឿនការសាងសង់ស្ពានឆ្លងកាត់ ទន្លេរពៅ-ទន្លេសេឡាំផាវ។
o កម្ពុជា-វៀតណាម៖ ជំរុញការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និង ហូជីមិញ-ម៉ុកបៃ។
• សេដ្ឋកិច្ច និងថាមពល៖ ឯកភាពពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រួមគ្នា និងសិក្សាលើការតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបីតាមរយៈបណ្តាញដែលមានស្រាប់។
• ទេសចរណ៍៖ បង្កើនជើងហោះហើរត្រង់ និងរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួមគ្នា «ប្រទេសបី គោលដៅតែមួយ»។
• ការទូត៖ សម្តេចធិបតី បានអញ្ជើញថ្នាក់ដឹកនាំឡាវ និងវៀតណាម មកចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី (Francophonie) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាខែវិច្ឆិកា ខាងមុខ ៕

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរ...
07/05/2026

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ហ្វីលីពីន រៀបចំដោយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

On 7 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of Cambodia, accompanied Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to a trilateral meeting between Cambodia-Thailand-Philippines, hosted by His Excellency Ferdinand R. Marcos, Jr., President of the Republic of the Philippines, on Cebu Island, the Philippines.

ប្រភពក្រសួងការបរទេស និងសហប្រតិបត្តិការ

សម្តេចតេជោ ណែនាំឱ្យ៖*** បង្ក្រាប ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន*** ទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធ*** ដោះស្រ...
07/05/2026

សម្តេចតេជោ ណែនាំឱ្យ៖
*** បង្ក្រាប ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន
*** ទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធ
*** ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀង ។
*** ចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់ ក្នុងពេលប្រេងឥន្ធនៈឡើងថ្លៃ ។
*** ជួយមើលថែបងប្អូនអតីតយុទ្ធជន និងនិវត្តជន ផ្តល់ភាពកក់ក្តៅដល់ពួកគាត់
*** រៀបចំកម្មវិធីជួបជុំ ឱ្យតម្លៃលើមន្ត្រីជើងចាស់ ដែលធ្លាប់លះបង់បម្រើការងារជូនជាតិនាពេលកន្លងមក។
*** ថែរក្សាធនធានធម្មជាតិ ទប់ស្កាត់ការបំផ្លិចបំផ្លាញ
*** ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ ។ «មន្ត្រីមិនមែនជាចៅហ្វាយប្រជាជនទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ។
*** បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស កុំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

ខេត្តតាកែវ ព្រឹកថ្ងៃទី ៧ ឧសភា ២០២៦

#សម្តេចតេជោហ៊ុនសែន #ខេត្តតាកែវ #សំណេះសំណាល #បម្រើប្រជាជន

ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្...
06/05/2026

ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនានានៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី។

អនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MOU2001) គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ដែលមានផ្ទុកធនធានប្រេងកាត និងឧស្ម័នធម្មជាតិយ៉ាងច្រើន។ កិច្ចព្រមព្រៀងនេះកំណត់យន្តការសំខាន់ពីរគឺ ការខណ្ឌសីមាដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នានៃធនធាន។

យ៉ាងណាមិញ ថ្មីៗនេះ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU2001 ដោយជំហាននេះត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្តែងការសោកស្តាយ និងបញ្ជាក់ថាវាមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានោះទេ។

អ្នកជំនាញ បានចាត់ទុកការលុបចោលនេះគ្រាន់តែជានយោបាយប្រជាភិថុតរបស់លោក អានុទិន ប៉ុន្តែវាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថៃនៅលើឆាកអន្តរជាតិ។

ជាការឆ្លើយតប កម្ពុជាបានប្តេជ្ញាជំរុញយន្តការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕

ប្រភព Fresh News

សារដ៏មានសារសំខាន់របស់សម្តេចតេជោ៖កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU ត...
02/05/2026

សារដ៏មានសារសំខាន់របស់សម្តេចតេជោ៖

កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ។

ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់ លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពី លោកបណ្ឌិត Surachart Bamrungsuk ដែលយកអត្តបទរបស់លោកមកបង្ហោះ ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់កាន់តែច្បាស់លើរឿង MoU នេះ។
ថៃបាននឹងកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?

In the past, many Thai scholars, analysts, and researchers have frequently discussed and analyzed the Memorandum of Understanding (MoU) on the overlapping maritime area between Cambodia and Thailand. These analyses generally tend to oppose its cancellation, and I would like to express my respect for those views.

Today, I would like to share the full article (unofficial translation) by Dr. Surachart Bamrungsuk, an expert in international relations and security in Thailand. I would like to apologize to Dr. Surachart Bamrungsuk for reposting his article, with the aim of helping the people of Cambodia and Thailand better understand this MoU.
Thailand has been attempting and is continuing to push for the cancellation of the MoU on the overlapping maritime area signed between Cambodia and Thailand. This stands in stark contrast to what the Thai side has previously sought in bilateral negotiations with Cambodia. Is Thailand trying to internationalize the overlapping maritime boundary with Cambodia?

ខាងក្រោមអត្ថបទទាំងស្រុងរបស់ លោកបណ្ឌិត Surachart Bamrungsuk (បកប្រែក្រៅផ្លូវការជាភាសាខ្មែរ)៖

ខ្លឹមសារនៃអត្ថបទវិភាគរបស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខ ដែលមានចំណងជើងថា «សូមឱ្យយើងសប្បាយចិត្ត-លុបចោល MoU 44!» ដែលបានចុះផ្សាយនៅលើផេក «Matichon Weekly» នៅថ្ងៃទី៣០/០៤/២០២៦:

អត្ថបទ​នេះសុំអនុញ្ញាតខ្ចីចំណងជើងបទចម្រៀងរបស់វង់តន្ត្រី Suntaraporn ដែលមានឈ្មោះថា «សូមឱ្យយើងសប្បាយចិត្ត» មកធ្វើជាចំណងជើងអត្ថបទ ព្រោះការសម្រេចចិត្តរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក្នុងការលុបចោល «MoU 44» ឬ​អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ចុះថ្ងៃទី18 ខែមិថុនា ឆ្នាំ2001 នោះ គឺប្រៀបដូចជាការបង្កើតក្ដីសុខដល់មនុស្សក្នុងសង្គមថៃ តាមជំនឿរបស់ក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង។

ប៉ុន្តែបន្ទាប់ពីលុបចោលហើយ តើសង្គមថៃនឹង «សប្បាយចិត្ត» ពិតប្រាកដឬយ៉ាងណានោះ វាជាចំណុចដែលត្រូវលើកយកមកធ្វើជាចំណុចសម្រាប់ពិចារណា។

ការសង្កេត និងបញ្ហាបន្តបន្ទាប់ក្រោយការលុបចោល MoU 44 មានចំណុចសង្កេតដូចខាងក្រោម៖

អនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-កម្ពុជា ឬ MoU2544 នេះ ធ្លាប់ត្រូវបានលុបចោលម្ដងរួចមកហើយក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងសម័យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva ហើយរដ្ឋាភិបាលនាពេលនោះបានលុបចោលតាមសំណើរបស់រដ្ឋមន្ត្រីការបរទេស Kasit Piromya។

ការប្រកាសលុបចោលនាពេលនោះ មិនមានប្រសិទ្ធភាពក្នុងការអនុវត្តឡើយ ព្រោះមិនបានជូនដំណឹងជាផ្លូវការ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងមិនបាននាំយកបញ្ហានេះ ចូលក្នុងដំណើរការសភាដើម្បីលុបចោលសន្ធិសញ្ញាទើបចាត់ទុកថា គ្មានប្រសិទ្ធភាពពេញលេញ។

ការលុបចោលអនុស្សរណៈនៃការយោគយល់នេះ ត្រូវតែអនុវត្តតាមវិធីសាស្រ្តនៃការលុបចោលកិច្ចសន្យា ដែលបានកំណត់ក្នុងអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ មិនមែនគ្រាន់តែប្រកាសហើយចាត់ទុកថាបញ្ចប់ និងលុបចោលបានភ្លាមៗនោះទេ។

ការប្រកាសលុបចោលក្នុងឆ្នាំ២០០៩ គឺជាលទ្ធផលដែលបណ្តាលមកពីរដ្ឋាភិបាលកម្ពុជាបានតែងតាំងលោក Thaksin Shinawatra ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច រួមផ្សំនឹងទំនាក់ទំនងថៃ-កម្ពុជានាពេលនោះមានបញ្ហាដោយសារករណីប្រាសាទព្រះវិហារផងដែរ ទើបគេប្រើការលុបចោល MoU ជាសញ្ញានៃការតវ៉ាចំពោះរដ្ឋាភិបាលកម្ពុជា។

ការប្រកាស លុបចោលរបស់ភាគីថៃនាពេលនោះ ក្រសួងការបរទេសបានប្រើលេសថា ការចរចាក្រោមអនុស្សរណៈនេះមិនមានវឌ្ឍនភាព ហើយ​លេស «មិនមានវឌ្ឍនភាព» ត្រូវបានយកមកប្រើម្ដងទៀតក្នុងឆ្នាំ២០២៦ ដែលមិនខុសពីមុនឡើយ ដែលនាំឱ្យមានសំណួរថា តើចំណុចនេះជាការពិតកម្រិតណា?

នៅពេលដែលរដ្ឋាភិបាលលោក ស្រី Yingluck Shinawatra មិនបានបន្តដំណើរការលុបចោលដើម្បីធ្វើឱ្យវាកើតឡើងជាផ្លូវការ MoU ច្បាប់នេះនៅតែមានសុពលភាពជាធម្មតារហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែឥឡូវនេះក៏ត្រូវប្រឈមនឹងការលុបចោលម្ដងទៀត។

ការសម្រេចចិត្តលុបចោល MoU 44 ក្នុងស្ថានភាព បច្ចុប្បន្នអាចបកស្រាយបានថា ជាលទ្ធផលពីបញ្ហាសង្គ្រាមថៃ-កម្ពុជា ដែលបានកើតឡើង២លើកក្នុងឆ្នាំ២០២៥ និងជាការបង្ហាញឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយចរន្តជាតិនិយមរបស់មេដឹកនាំរដ្ឋាភិបាលថៃ។

បញ្ហាសង្គ្រាមថៃ-កម្ពុជា មានចំណែកដោយផ្ទាល់ក្នុងការបង្កើត «ចរន្តជាតិនិយមថៃ ហើយត្រូវបានក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង ដែលធ្លាប់ធ្វើការងារយ៉ាងសកម្មនៅក្នុងបញ្ហាប្រាសាទព្រះវិហារកាលពីឆ្នាំ២០០៨ លើកយកមកបង្កើតជាចរន្តបែបនេះឡើងវិញម្តងទៀត ដែលធ្វើឱ្យមនុស្សជាច្រើន ក្នុងសង្គមថៃបច្ចុប្បន្នចាប់ផ្តើមចាប់អារម្មណ៍នឹងចរន្តនេះជាថ្មី ហើយក៏ជាចំណែកមួយដែលបានរួមចំណែកដល់ជ័យជម្នះរបស់គណបក្ស Bhumjaithai ទើបអាចធ្វើឱ្យមេដឹកនាំរដ្ឋាភិបាល នៅពេលនេះនៅតែប្រកាន់ខ្ជាប់ទៅនឹងចរន្តនេះ និងសង្ឃឹមថាអាចនឹងយកសំឡេងគាំទ្របានពីចរន្តនេះបន្តទៀត។

មិនច្បាស់ថា ការលុបចោល MoU នេះ មានកត្តាផ្សេងទៀតដែរឬទេ ក្រៅពីការបង្ហាញរូបភាពជា «នាយករដ្ឋមន្ត្រីជាតិនិយម» ដើម្បីផ្គាប់ចិត្តក្រុមជាតិនិយម និងបណ្តាក្រុមជ្រុលនិយម ព្រោះខ្ញុំមិន ឃើញ មាន បញ្ហាជ្រៀតជ្រែកផ្សេងទៀត ខុសពីបញ្ហាដែលបានកើតឡើងកាលពីឆ្នាំ២០០៩ ដែលរដ្ឋាភិបាលថៃមិនពេញចិត្តនឹងការ តែងតាំងទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជាឡើយ។

ការលុបចោលអនុស្សរណៈ ដោយលើកហេតុផលដើម្បីបើកឱកាសឱ្យថៃ និងកម្ពុជាប្រើប្រាស់ច្បាប់សមុទ្រ (UNCLOS, 1982) វាហាក់ដូចជារឿង «គួរឱ្យអស់សំណើច» ព្រោះ MoU 44 ផ្អែកលើច្បាប់សមុទ្រស្រាប់ទៅហើយ គណៈកម្មការរៀបចំដើមមិនមែនជាអ្នកដែលគ្មានចំណេះដឹងរឿងច្បាប់សមុទ្រ និងធ្វើអ្វីដែលរំលោភលើគោលការណ៍ច្បាប់សមុទ្រនោះទេ។
ការលុបចោលនឹងត្រូវធ្វើឱ្យគ្រប់គ្នាត្រូវត្រឡប់មកបង្កើតក្របខ័ណ្ឌចរចាថ្មីក្នុងលក្ខណៈនៃ «ក្របខ័ណ្ឌចរចាបណ្ដោះអាសន្ន» (Provisional Arrangement) ដែលមិនខុសពីការធ្វើអនុស្សរណៈយោគយល់គ្នាដដែលនេះទេ ប៉ុន្តែតើនឹងធ្វើឱ្យសម្រេចបានដោយរបៀបណា?

ត្រូវដឹងថា MoU 44 ជាយន្តការក្នុងការចរចា មិនមែនជាសន្ធិសញ្ញាអន្តរជាតិក្នុងការបែងចែកផលប្រយោជន៍ពីប្រេង និងហ្គាសធម្មជាតិក្នុងឈូងសមុទ្រថៃឡើយ ការលុបចោលគឺជាការលុបយន្តការ ឬក្របខ័ណ្ឌក្នុងការចរចា និងលុបចោលគណៈកម្មការដែលកំពុងចរចា។

ត្រូវយល់ថា ការចរចាក្រោមក្របខ័ណ្ឌអនុស្សរណៈនេះនឹងមិនប៉ះពាល់ដល់សិទ្ធិទាមទារដែនសមុទ្ររបស់ភាគីថៃដែលមានតាំងពីដើម ហើយ MoU ក៏មិនបានបង្កើតការខូចខាត ដល់ការទាមទារ សិទ្ធិដែនសមុទ្ររបស់ថៃ ដូចដែលការឃោសនាបំផ្លើសរបស់ក្រុមជាតិនិយមជ្រុលនោះទេ។

រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow និងបណ្ដាមន្ត្រីរាជការក្នុង នាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ទាំងកម្រិតអគ្គនាយក និង អនុប្រធាន អគ្គនាយកទាំង២រូប គួរតែដឹងច្បាស់ពី ប្រយោជន៍របស់ MoU 44 ព្រោះយ៉ាងហោចណាស់ លោកទាំង ៤នាក់នេះសុទ្ធតែធ្លាប់ធ្វើការក្រោមរដ្ឋមន្ត្រីការបរទេស Surakiart Sathirathai ហើយពួកគេមិនដែលបានបង្ហាញជំហរជំទាស់នឹង MoU នេះឡើយ (ជាពិសេសលោក Sihasak Phuangketkeow ដែលជាអតីតលេខាធិការ អចិន្ត្រៃយ៍ក្រសួងការបរទេស ដែលគួរតែដឹងរឿងនេះច្បាស់ ហើយលោកក៏មិនធ្លាប់មានជំហរជំទាស់នឹង MoU ពីមុនមកឡើយ)។

ខ្ញុំចង់ឃើញភាពជា «មន្ត្រីរាជការដែល ស្មោះត្រង់នឹងវិជ្ជាជីវៈ» របស់អតីតមន្ត្រីនៅក្នុងអង្គភាពសំខាន់ៗដែលពាក់ព័ន្ធទាំង៣ ផ្នែកដើម្បីឱ្យពួកគេនិយាយការពិតចំពោះបញ្ហា MoU ដែលពួកគេនោះគឺ 1) នាយកដ្ឋាន សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ក្រសួងការបរទេស 2) នាយកដ្ឋានផែនទីយោធា និង 3) នាយកដ្ឋានជលសាស្ត្រ កងទ័ពជើងទឹកថៃ ជាពិសេស​គឺទី៣ តែម្តង ព្រោះគាត់ធ្លាប់ជាបុគ្គលិកកាលពីអតីតកាលរបស់នាយកដ្ឋានជលសាស្ត្រ ហើយគាត់ក៏មានចំណែកយ៉ាងសំខាន់ក្នុងការចូលរួម​បង្កើតក្របខ័ណ្ឌនៃ MoU 44 លើកលែងតែនាយទាហានជើងទឹកដែលមានអំណាចបច្ចុប្បន្ន។

ខ្ញុំយល់ច្បាស់ថា ការជំទាស់នេះទំនងជាមិនអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីក្នុងការលុបចោល MoU 44 បានឡើយ ព្រោះលោកចាំបាច់ត្រូវយកចិត្តក្រុមជាតិនិយមជ្រុល និងដើម្បីបង្ហាញពីភាពជា «អ្នកជាតិនិយម» ឱ្យប្រជាជនក្នុងសង្គមបានឃើញ។

ទោះជាយ៉ាងណា «នយោបាយជាតិនិយមជ្រុល» អាចប្រើប្រាស់បានខ្លះតែក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយកវាមកធ្វើជាកត្តាចម្បងក្នុងការកំណត់នយោបាយការបរទេសរបស់ថៃ នោះវានឹងបង្កជាបញ្ហាលើសពីផលចំណេញ។

ជាចុងក្រោយ ខ្ញុំចង់សង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី បានប៉ះពាល់ដល់ «ផលប្រយោជន៍ជាតិ» របស់ថៃយ៉ាងធ្ងន់ធ្ងរ ព្រោះការលុបចោល MoU 44 គឺជាការបោះបង់ចោលផលប្រយោជន៍ដែនសមុទ្ររបស់ថៃ ក្នុងទិដ្ឋភាពច្បាប់អន្តរជាតិ ដូចដែលការចរចាមុនបានរៀបចំក្របខ័ណ្ឌទុកមក។

លើកលែងតែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin ជឿជាក់ដោយខ្លួនឯងថា លោកអាចបង្កើតក្របខ័ណ្ឌចរចាដែនសមុទ្រថ្មីបានល្អជាងក្រុមចាស់ ឬជឿថា លោកមានអ្នកពូកែដែលមានចំណេះដឹង និងបទពិសោធន៍ផ្នែកច្បាប់សមុទ្រច្រើនជាងបុគ្គលដូចជា សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai និង នាយឧត្តមនាវី Thanom Charoenlap តែជាអកុសលខ្ញុំមិនជឿឡើយ ហើយក៏គ្មានផ្លូវជឿដែរ ព្រោះនៅពេលបានស្តាប់អ្នកដែលនៅជាមួយរដ្ឋាភិបាល ប្រជាជន ក្រសួងការបរទេស និងកងទ័ពជើងទឹកហើយ វារឹតតែធ្វើឱ្យខ្ញុំមិនអាចជឿទុកចិត្តបានទាល់តែសោះ!

ខ្ញុំចង់ឃើញមេដឹកនាំរដ្ឋាភិបាលអានអត្ថបទវិភាគអំពី MoU 44 ដែលសរសេរដោយ សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai ដែលបានបោះពុម្ពផ្សាយជា កូនសៀវភៅចំនួន ២ច្បាប់ក្នុងឆ្នាំ២០១១ និងអត្ថបទវិភាគរបស់ នាយឧត្តមនាវី Thanom Charoenlap ដែលបានបោះពុម្ពផ្សាយជាកូនសៀវភៅក្នុងឆ្នាំ២០១២ ហើយកូនសៀវភៅទាំង៣ ច្បាប់នេះ ត្រូវបានបោះពុម្ពផ្សាយឡើងវិញក្នុងឆ្នាំ២០២៤។ ខ្ញុំមិនចង់ឃើញមេដឹកនាំថៃជាប់ជំពាក់ចិត្ត ឬជក់ចិត្តដិតអារម្មណ៍នឹងការបង្កើត «វោហា​សាស្ត្រ» របស់ក្រុមជាតិនិយមជ្រុល ដែលមិនផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិទាល់តែសោះនោះឡើយ៕

លោកជំទាវ ចិន ច័ន្ទមុនី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចូលរួមពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧដុង្គ) និង...
01/05/2026

លោកជំទាវ ចិន ច័ន្ទមុនី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចូលរួមពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧដុង្គ) និងចូលរួមពិធីពុទ្ធាភិសេក និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះវិហារលើ

នៅថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ដែលជាថ្ងៃឈានចូល ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ចិន ច័ន្ទមុនី ឧបការី និងជាប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង តំណាង អ.ប.ព. បានអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ។

ក្នុងឱកាសនោះ លោកជំទាវឧបការី បានដឹកនាំមន្ត្រីរាជការ អញ្ជើញនាំយកគ្រឿងសក្ការៈបូជា រួមមាន ទៀន ធូប ផ្កាភ្ញី និងចង្ហាន់កញ្ចប់ ដាក់​បាត្រប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយពិធីបុណ្យ ។

បន្ទាប់ពីបញ្ចប់ពិធី លោកជំទាវឧបការី និងសហការី បានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យចំនួន ១លានរៀល របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. និងមហាឧបាសិកាសាសនូបត្ថម្ភក៍ ឡុង វិសាខា និងបុត្រា បុត្រី ចៅប្រុស ចៅស្រី ចូលរួមប្រារព្ធពិធីពុទ្ធាភិសេក និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះវិហារលើ ស្ថិតនៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសិកា នាង ធីដា មាតាបង្កើត និងបិតា របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសជូនបុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិតដើម្បីជាតិ និងមាតុភូមិ នាថ្ងៃ សុក្រ ១៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ផងដែរ ៕

#វិសាខបូជា #ភ្នំព្រះរាជទ្រព្យ #វត្តព្រះវិហារលើ #ខេត្តកណ្តាល #បុណ្យសាមគ្គី

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ...
29/04/2026

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។ សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។

ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។

ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦

Unofficial Translation
Press Release
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On Wednesday, 29 April 2026, at 10:20AM, the Ministry of National Defence of the Kingdom of Cambodia has facilitated the Second Annual Tour of 2026 for the Military Attachés Corps in Phnom Penh (MACPP) to conduct an observstion at the O’Smach International Border Checkpoint in Oddar Meanchey Province, following the implementation of the Ceasefire Agreement. It should be further emphasized that the Secretariat of the Regional Border Committee (RBC) of Cambodia’s Military Region 4 had issued an official notification to the Secretariat of the RBC of the Thai 2nd Army Area prior to the commencement of the 2026 second annual visit by the Military Attaché Corps to Phnom Penh (MACPP). The activities of the Military Attaché Corps to Phnom Penh (MACPP) in the Kingdom of Cambodia reflect a high level of commitment to security and peace—not only between the respective nations but for the region and the world at large.

Regrettably, during the actual on-site observation and inspection, there were five instances of gunfire initiated by Thai military forces between 10:35 AM and 11:09 AM. A total of nine rounds were fired, consisting of both M79 and M16 weapon types.

Cambodian forces will continue to monitor closely and remain vigilant in fulfilling their role of firmly protecting Cambodia's territorial integrity and the people. It should be noted that this incident is contrary to the spirit of the ceasefire and the agreements established by both sides to reduce tensions and promote peace, security, and tranquility along the border.

As a law-abiding and responsible state, Cambodia adheres to the peaceful resolution of disputes. Achieving lasting peace between our two countries—which contributes to the peace, stability, and unity of ASEAN—requires genuine commitment and full respect for international law, the ASEAN Charter, and all existing treaties and agreements that bind us.

The Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements aims to find a peaceful, just, and lasting solution in accordance with international law, as well as existing treaties and agreements between the two countries.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

Wednesday, April 29, 2026

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា

រថយន្តសណ្តោងរ៉ឺម៉កដែលផ្ទុកផ្លែទុរេនទម្ងន់ ៤០ តោននៅថៃ ដែលមានគោលដៅទៅប្រទេសចិនបានបុកជាមួយរថយន្តភីកអាប់មួយគ្រឿង បណ្តាលឱ្យក្រ...
28/04/2026

រថយន្តសណ្តោងរ៉ឺម៉កដែលផ្ទុកផ្លែទុរេនទម្ងន់ ៤០ តោននៅថៃ ដែលមានគោលដៅទៅប្រទេសចិនបានបុកជាមួយរថយន្តភីកអាប់មួយគ្រឿង បណ្តាលឱ្យក្រឡាប់ និងបិទផ្លូវពេលកំពុងឆ្លងកាត់ព្រំដែន៕

ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦

#ទុរេន៤០តោន #ឡានក្រឡាប់ #ដឹកទៅចិន

ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia ប្រកាសកាត់បន្ថយជើងហោះហើរចំនួន 30% ក្នុងរយៈពេលពីរខែ (ឧសភា-មិថុនា) ដោយលុបចោលជើង​ហោះហើរជាបណ...
28/04/2026

ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia ប្រកាសកាត់បន្ថយជើងហោះហើរចំនួន 30% ក្នុងរយៈពេលពីរខែ (ឧសភា-មិថុនា) ដោយលុបចោលជើង​ហោះហើរជាបណ្តោះអាសន្ន ដែលភាគច្រើននៅក្នុងទីផ្សារឥណ្ឌា ដោយ​សារតែតម្លៃប្រេងឥន្ធនៈខ្ពស់ និងការថយចុះនៃបរិមាណនៃអ្នកធ្វើដំណើរ ដែលជាសញ្ញានៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ៕

#ផ្អាកដំណើរការ #ទេសចរណ៍ថយចុះ #ប្រេងឡើងថ្លៃ

លោកជំទាវ ចិន ចន្ទមុនី អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត គម្រប់ ១...
28/04/2026

លោកជំទាវ ចិន ចន្ទមុនី អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត គម្រប់ ១០២ព្រះវស្សា

(ភ្នំពេញ)៖ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គម្រប់ ១០២ ព្រះវស្សា លោកជំទាវ ចិន ចន្ទមុនី ឧបការី និងជាប្រធានក្រុមប្រឹក្សាវិនន័យ និងត្រួតពិនិត្យផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដោយនាំបច្ច័យមួយលានរៀល របស់ កិត្តិនីតិកោលសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. និងលោកជំទាវ មហាឧបាសិកាសាសនូបត្ថម្ភក៍ ឡុង វិសាខា ប្រគេនផងដែរ ។

ព្រះរាជពិធីត្រូវបានរៀបចំធ្វើឡើងនៅឧប្បដ្ឋានសាលា មហាកុដិ វត្តបទុមវតីរាជវរារាម នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។ ព្រះរាជពិធីនេះ ក៏មានការយាង និងនិមន្តពីសម្តេចព្រះសង្ឃនាយក នាយករង និងព្រះសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងយាយជី តាជីជាច្រើនរូបផ្សេងទៀត ៕

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិStatement of the Spokesperson of the Ministr...
25/04/2026

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Statement of the Spokesperson of the Ministry of Foreign Affairs and International Cooperation

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Matenak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Matenak:

Share