ETA TV

ETA TV ផ្សព្វផ្សាយព័ត៌មាន ទាន់ហេតុការណ៍ ព័ត៌មានសន្តិសុខសង្គមចំណេះដឹង និងការកម្សាន្តផ្សេងៗ
ទំនាក់ទំនងផ្សាយ: 085599009

24/04/2026

ឯកឧត្តម ព្រួញ រិទ្ធថា អំពាវនាវអោយអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

បាត់ដំបង ៖​នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើកំណាត់ផ្លូវហៃវេ ដែលជាចំណុចតំបន់គ្រោះថ្នាក់បំផុត។

ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារត្រង់ចំណុចគល់ស្ពានបំបែកផ្លូវបាណន់នាឱកាសនោះដែរ ឯកឧត្តម ព្រួញ រិទ្ធថា បានស្នើរទៅដល់ពុកម៉ែ បងប្អូនដែលធ្វើដំណើរឆ្លងកាត់ស្ពានកំពង់ពិល ជិតផ្លូវបំបែកផ្លូវបាណន់ មិនថាអ្នកកាន់ចង្កូតទាំងឡានធំនិងឡានតូច សូមមេត្តាបន្ថយល្បឿន ព្រោះតាមការពិនិត្យជាក់ស្តែង រថយន្តមួយចំនួនគឺមិនមានការបន្ថយជើងនោះទេ ដូច្នេះសូមអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តម បានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមការងារជំនាញកំពុងខិតខំក្នុងការគូសគំនូស និងដាក់ស្លាកសញ្ញាបន្ថែម ដើម្បីពញ្ញាក់ស្មារតីដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្នដោយសំគាល់ថា នៅខាងមុខជាតំបន់គ្រោះថ្នាក់ ។

បន្ថែមពីនេះ ឯកឧត្តមក៏បានអំពាវនាវទៅដល់បងប្អូនដែលប្រើប្រាស់នៅលើផ្លូវនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនថាបងប្អូនធ្វើដំណើរទៅភ្នំពេញ ឬមកពីភ្នំពេញនោះទេ នូវពេលដែលមកដល់ទីនេះត្រូវពិនិត្យស្លាកសញ្ញាទាំងអស់គ្នា ពិសេសសូមទទូចអំពាវនាវហើយអំពាវនាវទៀត សូមមេត្តាពេលមកដល់ស្ពាននេះហើយសូមបន្ថយនិងត្រូវបើកបរក្នុងល្បឿនត្រឹមតែ ៤០ ឬ ៣០គីឡូម៉ែត្រក្នុងមួយម៉ោងបានហើយ ដើម្បីជៀសវាងកុំអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវបំបែក។

មន្ទីរទេសចរណ៍ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទេសចរ។បាត...
23/04/2026

មន្ទីរទេសចរណ៍ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទេសចរ។

បាត់ដំបង! បន្ទាប់ពីទទួលបានពត៌មានដែលភ្ញៀវបង្ហោះពីបញ្ហាប្រឈមនៅលើភ្នំសំពៅ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយរដ្ឋបាលស្រុក កម្លាំងអធិការស្រុក រដ្ឋបាលឃុំ និងកម្លាំងប្រជាការពារចុះសាកសួរពត៌មានលម្អិត និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទេសចរ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ក្រុមការងារបានធ្វើការណែនាំដល់ប្រជាពលរដ្ឋនិងអាជីវករនៅលើភ្នំសំពៅឱ្យអនុវត្ត ដោយ/ទី១-ត្រូវសម្អាតអនាម័យ ទុកដាក់និងវេចខ្ចប់សម្រាមឱ្យបានត្រឹមត្រូវ និងត្រូវយកសម្រាមចេញពីលើកំពូលភ្នំពេលលក់ដូររួចជាប្រចាំ ,/ទី២-ត្រូវបញ្ឈប់សកម្មភាពដេញដណ្តើមភ្ញៀវអនាធិបតេយ្យ /ទី៣-ត្រូវបញ្ឈប់រាល់សកម្មភាពបង្ខិតបង្ខំភ្ញៀវឱ្យទិញ ឬសុំលុយពីភ្ញៀវ ដោយផ្ទាល់ឬប្រយោលគ្រប់រូបភាព /ទី៤-ត្រូវបញ្ឈប់ការប្រើប្រាស់កន្លែងបន្លំរូបភាពសាសនា ដើម្បីកេងប្រយោជន៍បុគ្គល /ទី៥-មិនអនុញ្ញាតឱ្យក្មេងៗលេងប្រលែងគ្នា ស្រែកឡូឡាបង្កភាពអនាធិបតេយ្យ និងប៉ះពាល់ដល់តម្លៃនៃតំបន់បេតិកភណ្ឌ ឬឱ្យក្មេងៗដើរសុំប្រាក់ពីភ្ញៀវទៀតឡើយ /ទី៦-ត្រូវរៀបចំសណ្តាប់ធ្នាប់តូប ពង្រីកផ្លូវសម្រាប់ភ្ញៀវធ្វើដំណើរឱ្យបានស្រួល /ទី៧-ត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈ អនាម័យ និងបរិស្ថាន។

មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងករណីនៅមានបញ្ហាអវិជ្ជមានទៀតមន្ទីរទេសចរណ៍ខេត្ត នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការដោយគ្មានការលើកលែង។

ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ក៏បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមេត្តាជួយសហការផ្តល់ពត៌មានពីបញ្ហា ឬសំណូមពរនានានៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ទូទាំងខេត្តបាត់ដំបង មកកាន់ផេកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង-Battambang Provincial Department of Tourism ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 711 007/ 061 711 007។

16/04/2026

ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញទស្សនាការបង្ហាញពីរបៀបធ្វើម្ហូប និងបង្អែមខ្មែរ ព្រមទាំងបានភ្លក់រស់ជាតិម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់អ្នកបាត់ដំបងក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦។

16/04/2026

ការដង្ហែក្បួនទេព្តា ឆ្នាំមមី ព.ស២៥៧០ គ.ស២០២៦ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៦ ព្រមទាំងមានក្បួនដង្ហែរម្ហូបអាហារ បង្អែមខ្មែរ របាំងប្រពៃណីផងដែរ ចាប់ពីសារមន្ទីរប្រវត្តិសាស្ត្រ ដល់សួនសិល្បៈ ខេត្តបាត់ដំបង។

16/04/2026

រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិធីរាប់បាត្រព្រះសង្ឃ១០៨អង្គដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជនដែលបានពលីការពារទឹកដី

នារសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦  ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានបន្តអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួ...
07/04/2026

នារសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានបន្តអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនសិល្បៈ និងជម្រុញពន្លឿនការរៀបចំតុបតែងលម្អក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៤-១៥-១៦ខែមេសា ឆ្នាំ២០២៦ឈានចូលមកដល់ឆាប់ៗខាងមុខ។

31/03/2026

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ មានប្រសាសន៍​ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ៦នាក់​ នៅ​ ស្រុក​ មោងឬស្សី​ ខេត្ត​ បាត់ដំបង

23/03/2026

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាថាមពលដែលចេញមកពីសង្គ្រាមនៅអីរ៉ង់។

12/03/2026

សម្តេចតេជោ ហ៊ុន សែន បានចេញសារទប់ស្កាត់ផលប៉ះពាល់ដែលលើកឡើងដោយអ្នកនាងកន្និដ្ឋាដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរអ៊ីស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា

គ្រឿងញៀនទម្ងន់ប្រមាណជាង៥០០ក្រាមនិងមុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃ-ាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់នៅ...
07/03/2026

គ្រឿងញៀនទម្ងន់ប្រមាណជាង៥០០ក្រាមនិងមុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃ-ាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់នៅក្រុងបាត់ដំបង៖
--------
កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធនាយការិយាល័យដឹកនាំកម្លាំង ធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ក្នុងក្រុងបាត់ដំបង បន្ទាប់ពីបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម មាស ចន័្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះដោយឃ-ាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់គឺ៖
១-ឈ្មោះ រឿប រ៉ាវតី ហៅតេតេ ភេទប្រុស អាយុ ៣៤ឆ្នាំរស់នៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
២-ឈ្មោះ សែ សុផល ហៅសុង ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
៣-ឈ្មោះ សន វារៈហៅ ចិន ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
៤-ឈ្មោះ តាំង ផាត់សម័យ ភេទប្រុសអាយុ ២៦ ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
-ដកហូតសម្ភារៈបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ០៩ថង់ទម្ងន់ ៥២៦,៨០ក្រាម(ថ្នាំសុទ្ធ)
-ថ្នាំញៀនប្រភេទកេតាមីនKetamine ចំនួន ១៦កញ្ចប់ ទម្ងន់២៤,៨២ក្រាម(ថ្លឺងទាំងសំបក)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន-ម៉ូតូ-ទូរស័ព្ទដៃ
-ថង់តូចៗនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្នុងចំណោមមុខសញ្ញាទាំងនេះ ឈ្មោះ រឿប រ៉ាវតី មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងករណីគ្រឿងញៀនកាលពីឆ្នាំ ២០២៥ ផងដែរ។

ពេលនេះជនសង័្សយនិងវត្ថុតាងនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕(រូបភាពនគរបាលប្រឆាំងគ្រឿញៀន)

លោក ដូណាល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ផ្ញើលិខិតជូនសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា...
21/01/2026

លោក ដូណាល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ផ្ញើលិខិតជូនសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។

Invitation letter from the Honorable Donald J. Trump, President of the United States of America, to Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to join as a Founding Member State and become a party to the Charter of the Board of Peace.

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ETA TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share