សែម បូរ៉ា Sem Bora Tnm

សែម បូរ៉ា Sem Bora Tnm This page official for my personal only
(1)

លោកវរៈសេនីយ៍ទោ​ វន​ វាសនា​ អធិការ​រង​នៃ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​បវិល​ ខេត្ត​បាត់​ដំបង​ រួមជាមួយ​នឹងមន្ត្រី​នគរបាល​ស្រ...
26/05/2025

លោកវរៈសេនីយ៍ទោ​ វន​ វាសនា​ អធិការ​រង​នៃ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​បវិល​ ខេត្ត​បាត់​ដំបង​ រួមជាមួយ​នឹងមន្ត្រី​នគរបាល​ស្រុក​បវិល​ម្នាក់​ទៀត​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ដោះលែង​ជនល្មើស​ជនជាតិ​ថៃ​ជាថ្នូរ​នឹងលុយរាប់ម៉ឺន​ដុល្លារ​ ។

មន្ត្រី​នគរបាលទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ ​«ប៉ុនប៉ងសូកប៉ាន់​ និងបទ​ សម្អាតប្រាក់​ តាមមាត្រា​ ៣២​ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ​ មាត្រា​ ២៧​ មាត្រា​ ៦០៥​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម»។

26/05/2025

ភ្លៀងបន្តធ្លាក់រាយប៉ាយលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពី២៥%-៣៥% ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា

25/05/2025
24/05/2025

នេះជាព័ត៌មានពិតដែលអ្នកឆ្លងដរបានជួបកាលពី៦ថ្ងៃមុន

គ្រួសាររងគ្រោះ សូមសំណូមពរតុលាការមេត្តាផ្តល់ភាពយុត្តិធម៌ តាមចាប់ជនដៃដល់៥នាក់ ដែលប្រើអំពើហឹង្សាដ៏ព្រៃផ្សៃនោះ ហើយសមត្ថកិច្ច...
24/05/2025

គ្រួសាររងគ្រោះ សូមសំណូមពរតុលាការមេត្តាផ្តល់ភាពយុត្តិធម៌ តាមចាប់ជនដៃដល់៥នាក់ ដែលប្រើអំពើហឹង្សាដ៏ព្រៃផ្សៃនោះ ហើយសមត្ថកិច្ចខាងក្រោមហាក់បីដូចមានការបិតបាំងចំពោះកាមារ៉ា

កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ នៅហាងសាយហ្គនតាមបណ្តោយផ្លូវព្រះមុនីវង្ស លោកស្រី ផល្លា ដែលជាបងជនរងគ្រោះឈ្មោះ សុខ រតនា បានប្រាប់ធីអិនអឹមថា ករណីហឹង្សាមួយមនុស្ស៥នាក់វ៉ៃ១ បង្ករងរបួសធ្ងន់ធ្ងរ វិសដល់ស្លាប់ បណ្តាឲ្យបាក់ឆ្អឹងជំនី២ បាក់ឆ្អឹងថ្ពល់ស្តាំ និងបែកក្បាលចេញរលា តាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងតូបល្បែងមួយក្នុងទឹកដីផ្សារទួលគោក ក្នុងតំបន់ជុំជិតនោះ គេមិនមានកាមារ៉ាទេ និយាយរួមគឺមិនមានភស្តុតាងសម្រាប់ដាក់បន្ទុកតែម្តង ព្រោះថា ជនសង្ស័យនោះសុតតែខ្សែបក្ខពួកសមត្ថកិច្ចក្នុងខណ្ឌតែម្តង។

ជាចុងក្រោយនេះដែរ លោកស្រី ផល្លា ស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធមេត្តាមានចំណាត់ការទៅលើជនដៃដល់ទាំង៥នាក់ មានឈ្នោះ អ៌ា ឈួនហួត គេចខ្លួន ឈ្មោះ សន ចាន់ធឿន
ឈ្មោះ អ៊ុក សំខាន់ ឈ្មោះ ណិប សុផាន់ណារិទ្ធ និងម្នាក់ទៀតកំពុងដែកក្នុងគុក ដែលធ្វើអោយប្អូនប្រុសរងនូវសេចក្តីសង្វែកចិត្ត រងរបួសវីសស្លាប់ហើយបែរអោយជនដៃដល់មានសេរីភាពដោយសមត្ថកិច្ចកសាងសំណុំរឿងតែ៣នាក់ ចុះ២នាក់ជាខ្សែប៉ូលិស និងមន្រ្តីយោធានោះយ៉ាងណាដែរ?
សូមរងចាំទស្សនាវគ្គបន្ត ពីធីអិនអឹម ទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា៕

24/05/2025

បុរសម្នាក់ ជិះម៉ូតូចេញពីលេងផ្ទះបងប្អូន រួចត្រឡប់ទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លា..ប់ ចំណុចក្បែស្តុបផ្សារទំនើបអុីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែក្រោម

23/05/2025

(1)ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ ពាក់ព័ន្ធករណីចាក់បុរសនេសាទខ្មែរម្នាក់ រងរបួសធ្ងន់

23/05/2025

យុវតី​ម្នាក់​ចុះ​លាងដៃ​មាត់​អូរ​រ​អឹ​ល​ជើង​ធ្លា.ក់​ចូល​ទឹក​បាត់​១​យប់ ទើប​រក​ឃើញ​ស.ព

22/05/2025

ស៊ុតមាន់ចំនួនជិត២ម៉ឺនគ្រាប់ នាំចូលពីប្រទេសវៀតណាម ត្រូវបាន​មន្រ្តីជំនាញ​ធ្វើការឃាត់ និង​ដកហូត

ឧកញ៉ាក៏បោក គ្រូជោគជ័យក៏បោក  អ្នកលក់អនឡាញក៏បោក អ្នកលក់ទុរេនក៏បោក អ្នករកសុីផ្លូវភេទ ក៏បោក ហេីយឡូវសូម្បីតាឥសីក៏បោកទៀត អាម៉េ...
21/05/2025

ឧកញ៉ាក៏បោក គ្រូជោគជ័យក៏បោក អ្នកលក់អនឡាញក៏បោក អ្នកលក់ទុរេនក៏បោក អ្នករកសុីផ្លូវភេទ ក៏បោក ហេីយឡូវសូម្បីតាឥសីក៏បោកទៀត អាម៉េចទេជីវិត😂🌺🇰🇭💐

#គុនខ្មែរ #ស្រលាញ់គុនខ្មែរ

#គុនខ្មែរ #ស្រលាញ់គុនខ្មែរ #វៃប្រដាល់ #ប្រដាល់ខ្មែរ

#គុនខ្មែរ

ចាប់បានហើយឃាត.ក ជាមនុស្សស្គាល់គ្នាតាំងពីក្មេង រំលោ.ភ ហើយសម្លាប់ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារ...
21/05/2025

ចាប់បានហើយឃាត.ក ជាមនុស្សស្គាល់គ្នាតាំងពីក្មេង រំលោ.ភ ហើយសម្លាប់

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿង
​ ករណី​អំពើឃា…កម្មដោយមានទារុ…ណកម្ម អំពើឃោរ…ឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លា…ប់ ប្ល..ន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ)បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
​ -ជនរងគ្រោះ
១-ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
​ -ជនសង្ស័យ​ ចំនួន​០៣នាក់
១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ "ឃាត់ខ្លួន"(រួមគំនិតសម្លាប់)។
២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ "ឃាត់ខ្លួន"(រួមគំនិតសម្លាប់។
៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ" ឃាត់ខ្លួន"(ដៃដល់ អ្នករំលោភ និងសម្លាប់)។

Credit by Angkor Fresh
Follow by TNM

១-ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ (រឹ..តកជនរងគ្រោះ) ។

20/05/2025

ក្រោយពីសារព័ត៌មានផ្សាយរឿងក្រុមជនខិលខូចបានដាក់គ្រឿងចក្រអេសស្កាវទ័រ (អាអ៊ិច)ធ្វើការឈួសឆាយ ជីកកាយដីរបស់ប្រជាពលរដ្ឋ អាស្រ័យផល ឥឡូវជំនាញចាប់គ្រឿងចក្របានហើយ

Address

Phnom Penh
Phnom Penh

Alerts

Be the first to know and let us send you an email when សែម បូរ៉ា Sem Bora Tnm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សែម បូរ៉ា Sem Bora Tnm:

Share

Category