19/02/2026
២២ឆ្នាំនៃមោទនភាព និងជោគជ័យដ៏អស្ចារ្យរបស់វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច!🏆
ថ្ងៃនេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ! ក្នុងឱកាសខួប ២២ ឆ្នាំនៃការបង្កើតវិទ្យាល័យ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបាននាំយកនូវសមិទ្ធផល និងកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនដល់ស្រុកកំពង់ត្រឡាច និងខេត្តកំពង់ឆ្នាំង តាមរយៈពានរង្វាន់ថ្នាក់ជាតិជាច្រើនរួមមាន៖
✅ ពានរង្វាន់សាលាគំរូ
✅ ពានរង្វាន់សាលាស្អាត
✅ ពានរង្វាន់គ្រូបង្រៀនល្អ [បីឆ្នាំជាប់គ្នា]
✅ បណ្ណសរសើរសាលាល្អ នាយកល្អថ្នាក់ជាតិ
✅ និងពានរង្វាន់ផ្នែកកីឡាជាច្រើនរូបទៀត
រូបភាពនៃក្បួនដង្ហែពានចូលក្នុងសាលាថ្ងៃនេះ គឺជាសក្ខីភាពនៃសាមគ្គីភាព និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ ជោគជ័យនេះគឺជាកាដូដ៏មានតម្លៃបំផុតសម្រាប់ខួប ២២ ឆ្នាំរបស់យើង!
#វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច #សាលាគំរូ #មោទនភាពកំពង់ត្រឡាច #ខេត្តកំពង់ឆ្នាំង #២២ឆ្នាំនៃជោគជ័យ