VST TV News

VST TV News គេហទំព័រ វ៉ន ស៊ីថា ធីវី ញូស៍ ! Welcome to Vorn Sitha TV News !

វ៉ន ស៊ីថា ធីវី ញូស៍
Vorn Sitha TV News
VST TV News
គេហទំព័រ https://vornsithatvnews.com/
ទំនាក់ទំនង 010744468 / 011592242

06/05/2026

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រពេញទំហឹងនូវគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ

ព័ត៌មានផ្សាយថា លោក លី សាម៉េត ហៅ គ្រូមា បានទទួលមរណភាពហើយ នៅព្រឹកមិញនេះ។ លី សាម៉េត ជាប់ពន្ធនាគារក្នុងសំណុំរឿងឆបោកប្រាក់។
06/05/2026

ព័ត៌មានផ្សាយថា លោក លី សាម៉េត ហៅ គ្រូមា បានទទួលមរណភាពហើយ នៅព្រឹកមិញនេះ។ លី សាម៉េត ជាប់ពន្ធនាគារក្នុងសំណុំរឿងឆបោកប្រាក់។

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ...
06/05/2026

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។
https://www.facebook.com/share/v/1FMxccbg5n/

06/05/2026

ព័ត៌មាន(បឋម) មានករណី គ្រោះថ្នាក់ចរាចរណ៍ ម្តុំផ្លូវមាត់ទន្លេ វេលាម៉ោង ៧: ០០នាទី ព្រឹក រវាងម៉ូតូនិង ម៉ូតូ បណ្តាលអោយ សន្លប់រៀងៗខ្លួន រីឯម្នាក់ទៀតរាងធ្ងន់មិនទាន់ដឹងខ្លួននៅឡើយទេ។
ថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៦

05/05/2026
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្ន...
05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតបានបើកកិច្ចប្រជុំមួយតាមរយៈ Google Meeting ជាមួយថ្នាក់ដឹកនាំកណ្តាល និងថ្នាក់ដឹកនាំ...
04/05/2026

លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតបានបើកកិច្ចប្រជុំមួយតាមរយៈ Google Meeting ជាមួយថ្នាក់ដឹកនាំកណ្តាល និងថ្នាក់ដឹកនាំតាមបណ្តាខេត្ត រួមជាមួយសមាជិកសមាជិកា នៅក្នុងសមាគមផងដែរ

ភ្នំពេញ ! នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានបើកកិច្ចប្រជុំមួយតាមរយៈ Google Meeting ជាមួយថ្នាក់ដឹកនាំកណ្តាល និងថ្នាក់ដឹកនាំតាមបណ្តាខេត្ត រួមជាមួយសមាជិកសមាជិកា នៅក្នុងសមាគមរួមមាន!
១.លោក ជា វិចិត្រ អនុប្រធានសមាគម និងជាចាងហ្វាងគេហទំព័រខ្មែរឈ្នះ
២.លោក សាំ តុលា អគ្គលេខាធិការរងសមាគម និងជាចាងហ្វាងគេហទំព័រតុលាធីវីអនឡាញ
៣.លោក បាន ប៊ុនសុផា ប្រធានរដ្ឋបាលសមាគម និងជាចាងហ្វាងគេហទំព័រប៊ីប៊ីអេសធីវីអនឡាញ
៤.លោក កុក គីមថុង អគ្គលេខាធិការរងសមាគម និងជាចាងហ្វាងគេហទំព័ររស្មីនាគមាស
៥.លោក ទូច សុភ័ក្រ អគ្គលេខាធិការរងសមាគម និងជាចាងហ្វាងគេហទំព័រ TSP68
៦.លោក ប៉ាវ សុភ័ក្រ ទីប្រឹក្សាប្រធានសមាគម និងជាចាងហ្វាងកោះញ៉ែកប៉ុស្ត៍
៧.លោក ម៉ៅ បូរ៉ាន់ ទីប្រឹក្សាសមាគម និពន្ធនាយកអង្គភាពខ្មែរសូក្រឹត្យ
៨.លោក ពុំ ប៊ុនធឿន ប្រធានបច្ចេកទេសមាគម និងជាប្រធានបច្ចេកទេសអង្គភាពខ្មែរសូក្រឹត្យ
៩.លោក ស៊ីម វិសាល ប្រធានសមាគមសាខាខេត្តបាត់ដំបង
១០.លោកស្រី ជ្រុន ធីតា ប្រធានសាខាខេត្តបន្ទាយមានជ័យ
១១.លោក សាយ ប៉ូច ទីប្រឹក្សាប្រធានសាខាខេត្តបាត់ដំបង
១២.លោក ស្ងួន ម៉ក អនុប្រធានសាខាខេត្តបាត់ដំបង
១៣.លោក ខន ពិសិដ្ឋ ប្រធានសមាគមស្រុកបេវល
១៤.លោក រៀម សាលី អនុប្រធានប្រចាំការសាខាខេត្តបាត់ដំបង
១៥.លោក ភន សុផល ប្រធានរដ្ឋបាល សាខាខេត្តបាត់ដំបង អង្គភាពតុលាធីវី
១៦.លោក ជឹម ភក្ដី ទីប្រឹក្សាសាខាខេត្តបាត់ដំបង
១៧.លោក អ៊ូច វណ្ណៈ ទីប្រឹក្សាសាខាខេត្តបាត់ដំបង
១៨.លោក សឿង ទៀង ទីប្រឹក្សាសាខាខេត្តបាត់ដំបង អង្គភាព ភក្តីញូស
១៩.លោក ឃូ សេងអាង សមាជិក អង្គភាព ភក្តីញូស
២០.លោក អ៊ឹម សុជាតិ សមាជិក អង្គភាព ភក្តីញូស
២១.លោក សាង ពិសេដ្ឋ សមាជិក អង្គភាព ភក្តីញូស
២២.លោក វន្ត័ វណ្ណៈ ជំនួយការប្រធានសាខាខេត្តបាត់ដំបង
២៣.លោក អ៊ួន សុខអ៑ាង សមាជិក
២៤.លោក ប៊ិន ភក្ត្រា សមាជិក អង្គភាព ប៊ីប៊ីអេស
២៥.លោក អ៊ុង វណ្ណៈ អគ្គលេខាធិការរងសមាគម អង្គភាពខ្មែរសូក្រឹត្យ
២៦.លោក ឌូ សោភ័ណ្ណ សមាជិក អង្គភាពខ្មែរសូក្រឹត្យ
២៧.លោក វណ្ណ សំរេច សមាជិក និងជាចាងហ្វាងរស្មីបាភ្នំ
២៨.លោក រឿង សុវណ្ណារ៉ា សមាជិក និពន្ធនាយក ប៊ីប៊ីអេស ធីវី
២៩.លោក វ៉ន ស៊ីថា សមាជិក និពន្ធនាយករង ប៊ីប៊ីអេស ធីវី
៣០.លោក សំ ស៊ីថា សមាជិក និងជាចាងហ្វាងសង្ខេបដេលី
៣១.លោក គឹម សុខគង់ សមាជិក អង្គភាពខ្មែរសូក្រឹត្យ
៣២.លោក ហ៊ុំ វឌ្ឍណេ សមាជិក អង្គភាពខ្មែរសូក្រឹត្យ
៣៣.លោក ម៉ុន ពន្លឺ ទីប្រឹក្សាសមាគម និងជាចាងហ្វាងម៉ុនពន្លឺដេលី
៣៤.លោក ង៉ា សុភា និពន្ធនាយករង MLC ។

ក្នុងកិច្ចប្រជុំខាងលើនេះដែរ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានមានប្រសាសន៍លើកឡើងរបៀបវារៈដូចជា
១.ការតែងតាំងតួនាទីនិងភារកិច្ចថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល និងសាខាខេត្ត
២. គោរពនៅក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥
៣.ចូលរួមប្រឆាំងនៅព័ត៌មានក្លែងក្លាយ
៤. ចូលរួមផ្សព្វផ្សាយ នៅសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលបានអភិវឌ្ឍ
៥. ពង្រឹងសមត្ថភាព បុគ្គលិកភ្នាក់ងារយកព័ត៌មានរបស់សមីអង្គភាពសារព័ត៌មានដែលជាសមាជិកសមាគម
៦. គោរពនៅលិខិតបទដ្ឋានកិត្តិយុត្តិនានារបស់ក្រសួងព័ត៌មាន
៧. ការរៀបចំគម្រប់ខួប៣ឆ្នាំនៃការបង្កើតសមាគមសារព័ត៌មានសុក្រឹត
៨. សាមគ្គីភាពផ្ទៃក្នុង (ល។ល)។

01/05/2026

សម្ដេចធិបតី បានគូសបញ្ជាក់សារជាថ្មី នូវការណែនាំដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឱ្យសិក្សាផ្លូវច្បាប់ក្នុងគោលដៅអប់រំកែប្រែក្មេងទំនើងដែលប្រព្រឹត្តខុសឆ្គងក្នុងសង្គម និងរងការអនុវត្តច្បាប់ ឱ្យមកធ្វើពលកម្មបម្រើដល់សមរភូមិមុខ ដោយឈរលើគោលការណ៍ចំនួន ២ រួមមាន៖

ទី១. ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌនៃច្បាប់ដែលចូលជាធរមានស្រាប់ ពោលគឺពុំមែនជាការបង្កើតច្បាប់ថ្មីនោះឡើយ។

ទី២. ការបញ្ជូនក្មេងទំនើងដើម្បីធ្វើសកម្មភាពបម្រើដល់សមរភូមិមុខ គឺសំដៅលើការចូលរួមក្នុងកិច្ចការគាំទ្រផ្នែកភស្តុភារ ដូចជាការចាក់ពុម្ពលេណដ្ឋានបេតុងសម្រាប់ដឹកជញ្ជូនទៅកាន់សមរភូមិជាដើម ប៉ុន្តែពុំមែនជាការបញ្ជូនក្មេងទំនើងឱ្យទៅកាន់ជួរមុខ ដើម្បីកាន់អាវុធនោះទេ៕

ថ្ងៃទី១ ឧសភា ឆ្នាំ២០២៦

01/05/2026

ព័ត៌មាន(បឋម) ភ្នំពេញ ,ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​ឆេះ នៅមាត់ប្រឡាយលូបឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ
01/05/26

01/05/2026

ព័ត៌មាន(បឋម) ភ្នំពេញ ,ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ ផ្ទះ ប្រជាពលរដ្ធនៅមាត់ប្រឡាយលូ បឹងសាឡាង
ខណ្ឌ ទួលគោក រាជធានីភ្នំពេញ
01/05/26

សម្តេចតេជោ ហ៊ុន សែន៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបា...
01/05/2026

សម្តេចតេជោ ហ៊ុន សែន៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

30/04/2026

ព័ត៌មាន(បឋម) ភ្នំពេញ ,ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​ឆេះ នៅច្បារអំពៅ២ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ
30/04/26

Address

Borey Piphup Thmey KamBoulevard 1, N° #12, Street 19, Trapeang Kol Village, Sangkat Kantouk, Khan Kamboul
Phnom Penh
121402

Alerts

Be the first to know and let us send you an email when VST TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share