IDEA News

IDEA News Idea News សារព័ត៌មាន​ទាន់​ហេតុការណ៍​ ច្បាស់​លាស់​ ជូនប្រជាពលរដ្ឋ _🔔
(4)

លោកស្រី កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែតភ្នំពេញ ៖ លោកស្រី កឹម មនោវិទ្យា កូនស្រីរប...
17/08/2026

លោកស្រី កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាមានឋានៈស្មើរដ្ឋមន្រ្តី៕

🎓 សមាគមបណ្ណាល័យគំនិត Idea Library Association ផ្ដល់អាហារូបករណ៍ ចំនួន៣០កន្លែង​ សម្រាប់ថ្នាក់បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និ...
16/08/2026

🎓 សមាគមបណ្ណាល័យគំនិត Idea Library Association ផ្ដល់អាហារូបករណ៍ ចំនួន៣០កន្លែង​ សម្រាប់ថ្នាក់បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត

ការផ្ដល់ជូនអាហារូបករណ៍ខាងលេីនេះ ដើម្បីជំរុញនិងលើកទឹកចិត្តយុវជនមកពីគ្រួសារ​ក្រីក្រ និងមានជីវភាពខ្វះខាតឱ្យ​ទទួល​បានឱកាសសិក្សាបន្ត ដើម្បី​ចូលរួម​លេីកកម្ពស់ការ​អភិវឌ្ឍមូលធនមនុស្ស​ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១​ របស់រាជរដ្ឋាភិបាល​។

🗓ដំណើរការនៃការទទួលពាក្យ
📌ទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងតទៅ

ព័ត៌មាន​លម្អិត​៖💌
សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែករដ្ឋបាលទទួលបន្ទុក​ រៀងរាល់ម៉ោងធ្វើការ
📲លេខទូរស័ព្ទ៖​ +855962758955

សូមចូលទៅកាន់តំណភ្ជាប់​ (telegram) ដេីម្បីទទួលបាន​ព័ត៌មាន​លម្អិត​អាហារូបករណ៍​ 💌✍️
📎 https://t.me/ILAscholarship

11/08/2026

ប្រឡងធ្លាក់តាំងពីថ្នាក់ទី១១ គ្មានឈ្មោះក្នុងបញ្ជីប្រឡង ព្រោះតែខ្លាចឪពុកម្ដាយបន្ទោសក៏លួចមកប្រឡង…

ព័ត៌មានបឋមរន្ធត់ទាំងព្រឹក! ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តមួយគ្រឿងបើករេចង្កូត បុករះច...
23/07/2026

ព័ត៌មានបឋម

រន្ធត់ទាំងព្រឹក! ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តមួយគ្រឿងបើករេចង្កូត បុករះចូលផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចខាងត្បូងស្តុបផ្សារអង្គតាសោម ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោង ០៥:២៥ នាទីព្រឹក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះពិនិត្យ និងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ព័ត៌មានលម្អិតនឹងជម្រាបជូនបន្ថែមនៅពេលក្រោយ។

IDEA news 🛑

រូបភាពបន្ថែមចូលទៅកាន់👉 channel https://t.me/ideanews2026

🔹សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធី"ទេសចរណ៍អំណានទៅកាន់ទឹកដីប្រវត្តិសាស្រ្ត ក្នុងដែនដីនៃខេត្តសៀមរាប🔔ក្លឹបអ្នកអាននៃសមាគមបណ្ណាល...
23/07/2026

🔹សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធី"ទេសចរណ៍អំណានទៅកាន់ទឹកដីប្រវត្តិសាស្រ្ត ក្នុងដែនដីនៃខេត្តសៀមរាប🔔

ក្លឹបអ្នកអាននៃសមាគមបណ្ណាល័យគំនិត បានរៀបចំកម្មវិធី «ទេសចរណ៍អំណានទៅកាន់ខេត្ត សៀមរាប» នៅថ្ងៃ សៅរ៍-អាទិត្យ ទី០៨-០៩ ខែសីហា ឆ្នាំ២០២៦ ។

គោលបំណង៖
១.លើកកម្ពស់វប្បធម៌អំណានក្នុងចំណោមយុវជន
២.បង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌ខ្មែរ
៣.បង្កើតបណ្តាញទំនាក់ទំនងរវាងសមាជិកក្លឹបអ្នកអាន
៤.អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការងារជាក្រុម និងការទំនាក់ទំនង
៥.ផ្សព្វផ្សាយបេសកកម្មរបស់សមាគមបណ្ណាល័យគំនិត។
៦.បំពេញបុណ្យកុសលរួមគ្នា ក្នុងការប្រគេនទានព្រះវស្សាព្រះសង្ឃក្នុងវត្ត រាជបូណ៌។

📥ទំនាក់ទំនង​ចុះឈ្មោះ​រួមដំណេីរ៖
•តេជគុណ សែម​ កោវិទ​ Tell:+85512822232
• កញ្ញា ស៊ុំ សុភារ៉ា +855 96 275 8955

-----
Follow
Facebook:
Channel​​​​៖ https://t.me/idea_library_association

🚨 រថយន្តសាំយ៉ុងបុកពីក្រោយរថយន្តសន្តោង កណ្តាលអាធ្រាត្រ! បណ្តាលឱ្យមនុស្ស ៣នាក់រងរបួសបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡ...
11/07/2026

🚨 រថយន្តសាំយ៉ុងបុកពីក្រោយរថយន្តសន្តោង កណ្តាលអាធ្រាត្រ! បណ្តាលឱ្យមនុស្ស ៣នាក់រងរបួស

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ២:០០ រំលងអាធ្រាត្រ ថ្ងៃទី១១ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមព័ត៌មានបឋម រថយន្តសាំយ៉ុងបានបុកពីក្រោយរថយន្តសន្តោង បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាល។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលភ្លាមៗ។

ក្រោយកើតហេតុ ភាគីរថយន្តទាំងសងខាងបានធ្វើការចរចា និងសម្របសម្រួលគ្នាបញ្ចប់រួចរាល់។

⚠️ សូមអ្នកបើកបរទាំងអស់បង្កើនការប្រុងប្រយ័ត្ន រក្សាគម្លាតសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ជាពិសេសនៅពេលធ្វើដំណើរនាពេលយប់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងដោយមិននឹកស្មានមិនដល់។

https://t.me/ideanews2026

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សប្រុសស្រី០៥នាក់រងរបួសធ្ងន់ស្រាលដែលហេតុការណ៍ខាងលើស្ថ...
01/07/2026

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សប្រុសស្រី០៥នាក់រងរបួសធ្ងន់ស្រាល
ដែលហេតុការណ៍ខាងលើស្ថិតតាមបណ្ដោយជាតិលេខ៥ នៅត្រង់ចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ករណីខាងលើនេះដែរកើតហេតុនៅវេលាម៉ោង០៧និង៣៥នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះទៅធ្វើការវាស់វែងធ្វើកំណត់ហេតុនិងយកទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី។

ខេត្តបាត់ដំបង៖ រថយន្ត៣គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកបាណន់ សំណាងល្អគ្មានអ្នកស្លាប់បាត់ដំបង៖ យ៉ាងហោចណាស់មានគ្រោះថ្នាក់ចរាចរណ៍...
20/06/2026

ខេត្តបាត់ដំបង៖ រថយន្ត៣គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកបាណន់ សំណាងល្អគ្មានអ្នកស្លាប់

បាត់ដំបង៖ យ៉ាងហោចណាស់មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តចំនួន៣គ្រឿង បុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៥៧ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ។ សំណាងល្អ ករណីនេះមិនបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតនោះទេ ប៉ុន្តែបានបង្កឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ០៦:០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥៧។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តទាំង៣គ្រឿងបានជួបគ្រោះថ្នាក់បុកគ្នាពេញទំហឹង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខ និងផ្នែកខាងក្រោយមួយចំនួន។ ទោះជាយ៉ាងណា មិនមានអ្នកស្លាប់ក្នុងហេតុការណ៍នេះឡើយ ខណៈអ្នកពាក់ព័ន្ធត្រូវបានជួយសង្គ្រោះ និងពិនិត្យស្ថានភាពសុខភាពភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែង ប្រមូលភស្តុតាង និងរៀបចំកំណត់ហេតុស្រាវជ្រាវ រួចចាត់វិធានការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និងសន្និដ្ឋានជាផ្លូវការ។

អនុសាសន៍​សម្ដេច​តេជោ​ ហ៊ុន​ សែន​[..]ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា.ថៃនៅតែបន្តបិទ)គ្រប់ម...
13/06/2026

អនុសាសន៍​សម្ដេច​តេជោ​ ហ៊ុន​ សែន​
[..]ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា.ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺជាទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ
ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when IDEA News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share