Idea News

Idea News Idea News សារព័ត៌មាន​ទាន់​ហេតុការណ៍​ ច្បាស់​លាស់​ ជូនប្រជាពលរដ្ឋ _🔔
(4)

31/05/2026

🔹សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធី"ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា"នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។_🔔

មូលនិធិសមាគមបណ្ណាល័យគំនិត បានសហការជាមួយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ រៀបចំកម្មវិធី «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

📥ទំនាក់ទំនង​ចុះឈ្មោះ​រួមដំណេីរ៖
•លោក សេម Tell:+855966203360
•តេជគុណ សែម​ កោវិទ​ Tell:+85512822232
-----
Follow
Facebook:
Channel​​​​៖ https://t.me/idea_library_association

ព័ត៌មានបឋម៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ពាក់ឯកសណ្ឋានជាប្រជាការពារ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងត្លុកឈាម នៅតាមបណ្តោយផ្...
24/05/2026

ព័ត៌មានបឋម៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ពាក់ឯកសណ្ឋានជាប្រជាការពារ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងត្លុកឈាម នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្ស័យថាត្រូវរថយន្តបុកស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១:០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
ដែលហេតុការណ៍ខាងលើស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្រាំងស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងកើតហេតុ ធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្ករហេតុភ្លាមៗផងដែរ ចំណែកសាកសពជនរងគ្រោះកំពុងកំណត់អត្តសញ្ញាណដើម្បីប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

Idea News 🛑

23/05/2026

ព័ត៌មានបឋម៖ ពិតជាគួរឲ្យរន្ធត់ណាស់! មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ នៅលើផ្លូវជាតិលេខ ៥ ម្ដុំសាលាលេខ ៥ រវាងរថយន្តដឹកកម្មកររោងចក្រ និងរថយន្តកុងតឺន័រ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ ខណៈសមត្ថកិច្ច និងក្រុមសង្គ្រោះកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ។ ចំនួនអ្នកស្លាប់ និងរបួសខាងលើ គឺជាតួលេខបឋមប៉ុណ្ណោះ។

📰 អង្គភាពសារព័ត៌មាន IDEA News នឹងនាំយកស្បៀងអាហារ ចែកជូនបងប្អូនកងទ័ពជួរមុខ តាមបណ្ដោយព្រំដែនសំពៅលូនភ្នំពេញ៖ ដើម្បីចូលរួមគា...
19/05/2026

📰 អង្គភាពសារព័ត៌មាន IDEA News នឹងនាំយកស្បៀងអាហារ ចែកជូនបងប្អូនកងទ័ពជួរមុខ តាមបណ្ដោយព្រំដែនសំពៅលូន

ភ្នំពេញ៖ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីជាតិ តាមបណ្ដោយព្រំដែនសំពៅលូន អង្គភាពសារព័ត៌មាន IDEA News គ្រោងនឹងនាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ទៅចែកជូនដល់កងទ័ពជួរមុខ នៅថ្ងៃស្អែកនេះ។

សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពបានទទួលព័ត៌មានអំពីតម្រូវការបន្ថែម ស្បៀង និងទឹកពិសារបរិសុទ្ធរបស់បងប្អូនកងទ័ព ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារសន្តិសុខ និងបូរណភាពទឹកដីជាតិ។

តំណាងអង្គភាពសារព័ត៌មាន IDEA News បានបញ្ជាក់ថា ទោះបីជាជំនួយមិនមានច្រើនក៏ដោយ ប៉ុន្តែនេះគឺជាការចូលរួមចំណែកតូចមួយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះវីរភាព និងការលះបង់របស់កងកម្លាំងជួរមុខ។

ជាមួយគ្នានេះ អង្គភាពក៏អំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមឧបត្ថម្ភស្បៀងអាហារ ទឹកពិសារបរិសុទ្ធ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនកងទ័ពផងដែរ។
ទំនាក់ទំនង​ចូលរួម​ឧបត្ថម្ភ​តាមរយៈ​៖ 0313330603


#ជួយកងទ័ពជួរមុខ
#សំពៅលូន
#កងពលលេខ53

(ភ្នំពេញ)៖ ភិក្ខុសីលរក្ខិតោ រឹម ណាំណាវ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានសាមគ្គីមូលមតិគ្នាជាឯកច្ឆន្ធផ្តើមធ្វើពិធីបុណ្...
19/05/2026

(ភ្នំពេញ)៖ ភិក្ខុសីលរក្ខិតោ រឹម ណាំណាវ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានសាមគ្គីមូលមតិគ្នាជាឯកច្ឆន្ធផ្តើមធ្វើពិធីបុណ្យសិតព្រះពុទ្ធរូបផ្ចាញ់មារ និងផ្កាប្រាក់មហាសាមគ្គី តម្កល់ក្នុងវត្តកោជ័យនារាម ហៅវត្តក្របៅជ្រុំ ដើម្បីជាប្រយោជន៍ និងជាទីសក្ការៈបូជាដល់ពុទ្ធមាមកជនគ្រប់ទិសទី ស្ថិតនៅភូមិប្រាសាទកើត ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ពិធីបុណ្យនឹងរៀបចំ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រព ចេនឡា។ អាស្រ័យហេតុ ហេតុនេះសូមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបំពេញបុណ្យដោយសទ្ធាជ្រះថ្លារៀងៗខ្លួន៕

19/05/2026

(ភ្នំពេញ)៖ ភិក្ខុសីលរក្ខិតោ រឹម ណាំណាវ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានសាមគ្គីមូលមតិគ្នាជាឯកច្ឆន្ធផ.....

12/05/2026

ក្រឡាប់រថយន្តច្នៃ ដឹកកម្មករបេះស្វាយមួយគ្រឿងបណ្តាលអោយមនុស្ស០៣នាក់ស្លាប់និងមនុស្សប្រុសស្រីជិត២០នាក់ទៀតរងរបួសធ្ងន់ស្រាល

ខេត្តបាត់ដំបង៖ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងបណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនិងមនុស្សប្រុសស្រីពីរនាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមនុស្សប្រុសស្រីជាច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើកើតហេតុនៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥៧ ដែលស្ថិតក្នុងភូមិស្វាយ-ស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមប្រភពពីអ្នករួមដំណើរបានបញ្ជាក់ថា មុនពេលកើតពួកគាត់ធ្វើដំណើរពីខេត្តប៉ៃលិនបំណងទៅបេះផ្លែស្វាយនៅស្រុកបាណន់ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿងផ្សេងទៀតទិសដៅផ្ទុយគ្នាទំនងជាងោកបានរ៉េចង្កូតមកចូលផ្លូវគាត់ ទើបតៃកុងឡានដែលគាត់ជិះសម្រេចចិត្តកាច់ចង្កូតគេចចេញ ក៏បណ្តាលអោយក្រឡាប់តែម្តងទៅ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹងយកទៅសង្គ្រោះនៅមណ្ឌលសុខភាព ត្រែង ភ្លាមៗផងដែរ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

10/05/2026
ព័ត៌មានបឋម៖នៅវេលាម៉ោង ៨:០០យប់ ថ្ងៃទី៨ ខែឧសភា មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់ត្រូវបានជនមិនស្គាល់មុខ ធ្វើ...
09/05/2026

ព័ត៌មានបឋម៖
នៅវេលាម៉ោង ៨:០០យប់ ថ្ងៃទី៨ ខែឧសភា មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់ត្រូវបានជនមិនស្គាល់មុខ ធ្វើសកម្មភាពកាប់ប្រហារដោយកាំបិតចំកញ្ចឹងក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យទីតាំង និងកំពុងបើកការស្រាវជ្រាវស្វែងរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

idea news 🛑

05/05/2026

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Idea News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share