CBN.tv online

CBN.tv online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CBN.tv online, TV Channel, Phnom Penh.

13/09/2026

‎តើទីតាំងល្បែងស៊ីសងនៅផ្សារ Golden Street ដែលក្រុមអ្នកញៀនល្បែងហៅថាប៉ោយ៉ា ជារបស់សមត្ថកិច្ចឈ្មោះ រតនា និងជនជាតិចិនហៅថាឈ្មោះតឿ ឬយ៉ាងណា ទើបគ្មានការបង្ក្រាប?

11/03/2026

ពិតជាមានអនាគតមែនក្មួយៗ

13/02/2026

សូមសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយដោះលែង អ្នកសារព័ត៌មានចំនួន២នាក់ ដែល អាជ្ញាធរខេត្តតាកែវ បញ្ជាសមត្ថកិច្ចអោយចាប់ឃាត់ខ្លួននោះ នឹងត្រូវដោះលែងវិញដោយគ្រាន់តែអោយធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ Ministry of Justice  អំពាវនាវឲ្យប្រជាពលរដ្ឋប្ដឹងដោយចំហរ!ឯកឧត្តម កើត រិទ្ធ ...
09/02/2026

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ Ministry of Justice អំពាវនាវឲ្យប្រជាពលរដ្ឋប្ដឹងដោយចំហរ!

ឯកឧត្តម កើត រិទ្ធ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរងអយុត្តិធម៌ អាចប្ដឹងដោយចំហរ ទៅក្រសួងយុត្តិធម៌។

ការអំពាវនាវនេះមានគោលបំណង÷
👉 ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតុលាការ
👉 ត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ

ក្រសួងយុត្តិធម៌÷
បញ្ជាក់ពីការបន្តយុទ្ធនាការ ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវ
និងភាពមានទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

តើអ្នកយល់យ៉ាងដូចម្តេច ចំពោះការបើកឱកាសឲ្យប្ដឹងដោយចំហរ?

រាយការណ៍ដោយ: Thou Sovan Daravuth

#ព័ត៌មាន
#ក្រសួងយុត្តិធម៌
#យុត្តិធម៌

 #រឹបអូសថ្នាំញៀនមេតំហ្វេតាមីន ១៤១គីឡូក្រាម! កម្លាំងនគរបាលថៃឆ្មក់ចូលច្រកផ្លូវវាងក្រុង និងបង្ក្រាបក្រុមជួញដូរគ្រឿងញៀនឆ្លងត...
03/02/2026

#រឹបអូសថ្នាំញៀនមេតំហ្វេតាមីន ១៤១គីឡូក្រាម! កម្លាំងនគរបាលថៃឆ្មក់ចូលច្រកផ្លូវវាងក្រុង និងបង្ក្រាបក្រុមជួញដូរគ្រឿងញៀនឆ្លងតំបន់!

នៅថ្ងៃទី២៨ ខែមករា កម្លាំងនគរបាលថៃបានឆ្មក់ចូលក្បែរច្រកផ្លូវវាងក្រុងក្នុងខេត្តសារ៉ាបុរី ដោយស្ទាក់ចាប់ក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយ និងរឹបអូសថ្នាំញៀនមេតំហ្វេតាមីនប្រហែល ១៤១គីឡូក្រាម។ ថ្នាំញៀនមួយបាច់នេះដើមឡើយមានបំណងដឹកជញ្ជូនពីតំបន់បាងកកទៅភាគខាងត្បូងប្រទេសថៃសម្រាប់លក់។

ពីមុន កម្លាំងនគរបាលបានទទួលព័ត៌មាន ហើយនៅចុងថ្ងៃទី២៥ ខែមករា បានឃើញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង និងរថយន្តភីកអាប់ពីរគ្រឿងចតនៅខាងកើតច្រកផ្លូវវាងក្រុង។ មនុស្សបីនាក់ត្រូវបានគេឃើញកំពុងផ្ទេរថង់ពណ៌សពីរថយន្តសណ្តោងរ៉ឺម៉កទៅរថយន្តភីកអាប់។ កម្លាំងនគរបាលបានចូលទៅភ្លាមៗ ដោយចាប់ខ្លួនអ្នកបើកបររថយន្តសណ្តោងរ៉ឺម៉ក និងអ្នកបើកបររថយន្តភីកអាប់ម្នាក់នៅកន្លែងកើតហេតុ។ មនុស្សទីបីបានរត់គេចខ្លួនក្នុងភាពងងឹត។

យោងតាមបុគ្គលដែលត្រូវបានចាប់ខ្លួន រថយន្តសណ្តោងរ៉ឺម៉កនេះទទួលខុសត្រូវក្នុងការដឹកជញ្ជូនគ្រឿងញៀនពីព្រំដែនភាគឦសានទៅកាន់ទីតាំងនេះសម្រាប់ប្រគល់ជូន ខណៈដែលរថយន្តភីកអាប់មានបំណងបន្តដឹកជញ្ជូនគ្រឿងញៀនទៅភាគខាងត្បូងទៅកាន់អ្នកទិញបន្ទាប់របស់ពួកគេ។ ប្រតិបត្តិការនេះ ជាលទ្ធផល រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនចំនួនបួនថង់ រថយន្តភីកអាប់ចំនួនពីរគ្រឿង និងរ៉ឺម៉ក 22 កង់មួយគ្រឿង។ ករណីនេះត្រូវបានប្រគល់ជូនអាជ្ញាធរពាក់ព័ន្ធហើយ។ !泰国警方绕城公路突袭,跨区贩du团伙栽了!

1月28日,泰国警方在沙拉武里府绕城公路附近展开突击行动,成功拦截一个大型贩du团伙,缴获约141公斤冰du。这批dupin原计划从曼谷周边运往泰国南部进行贩卖。

此前警方接获线报,1月25日深夜,警方在绕城公路东侧监视发现,一辆拖车与两辆皮卡车靠边停靠,三人从拖车上将白色麻袋转移至皮卡车内 警方立即行动,现场抓获拖车司机与一名皮卡车司机,另一人趁夜色逃脱。

据被捕者供述,拖车负责从东北边境运du至此交接,皮卡车则计划将dupin继续南运交付下家。此次行动共查获4袋冰du、2辆皮卡及1辆22轮拖车。案件已移交

 #តាកែវ៖ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦                ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ...
01/02/2026

#តាកែវ៖ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង១១:៥០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១ នាក់ (ប្រុស)
ឈ្មោះ ថន ផាន់ពេជ្រម៉ារិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ទម្ងន់៩០.០៩ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ១ គ្រឿង
៣/ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត ដែលនៅសល់ កំពុងរង់ចាំបងប...
31/01/2026

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត ដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។

នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។

ក្រសួងការងារ បានឱ្យដឹងបន្តថា ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ មានចំនួន ២៨,៦២៤កន្លែង, ខេត្តកំពង់ស្ពឺ មានចំនួន ២០,២៤២, ខេត្តកណ្ដាល មានចំនួន ៩,៨២១កន្លែង, ខេត្តតាកែវ មានចំនួន ៨,៦៧០កន្លែង និងខេត្តស្វាយរៀង មានចំនួន ៥,៥០៤កន្លែង។

ក្រសួងក៏បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣១ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ជាមួយគ្នានេះដែរ ក្រសួងការងារ ក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕

31/01/2026

ព័ត៌មានបឋម...សូមទស្សនាខ្លឹមសារក្នុងវីដេអូដូចតទៅ

តាកែវ៖ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្រ...
31/01/2026

តាកែវ៖ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង ៦:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ (ប្រុស)
១/ឈ្មោះ ធុយ ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិព្រៃហៀវ ឃុំអង្កាញ់ ស្រុកបូរីជល់សារ ខេត្តតាកែវ។
២/ឈ្មោះ ទឹម ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
+ ដកហូតវត្ថុតាងរួមមាន៖
១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់៧០.២៦ក្រាម(ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ៣ គ្រឿង
៣/ ម៉ូតូ ចំនួន ២ គ្រឿង
៤/ កាំបិតចំនួន ៣
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

30/01/2026

ព័ត៌មានបឋម...ឈាងរស្មីអត្ថលេខ 72 518 នៅវីរៈ 793 ព្រំដែនគោក។សមរភូមិប្រយុទ្ធលើកទី 1ឈរជើងនៅវាលឥន្ទ្រី។ លើកទី 2 ជើងនៅភ្នំខ្មោច ប្រពន្ធភាសឹក បានបាត់គោអស់ហើយជនឆក់អាកាសលួចលក់ពេលខ្ញុំឈរជើងនៅជួរមុខខំសន្សំរាប់ឆ្នាំឈឺចាប់ខ្លាំងណាស់ក្នុងនាមខ្ញុំជាកងកម្លាំងទល់មុខលេខទូរសព្ទខ្ញុំបាទ088 804 8004សូមអរគុណ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when CBN.tv online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category