ជា វិចិត្ត្រា-CHea Vichetra

ជា វិចិត្ត្រា-CHea Vichetra អារម្មណ៍ល្អ
ធ្វើសកម្មភាពល្អ
(2)

29/07/2025

ជំរុំឆ្នាំ១៩៨០ និងឆ្នាំ២០២៥

24/07/2025

វីដេអូបង្ហាញពីសកម្មភាព
កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា នៅមុនម៉ោង៩ព្រឹក (24-7-2025)នៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច។
ប្រភព៖ Sony Sin

Video : Thai invasion army opening fire on Cambodian troops before 9 a.m. in the Ta Moan Thom temple area and advancing to fire at Ta Krabey temple in the Phnum Khat area.

13/07/2025

សម្តេចតេជោ៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង !

ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។

ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។

ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។

កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ច
សហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ សុីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។

តាមការយល់របស់ខ្ញុំ ថាក់សុីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ សុីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់។

ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោងដើម្បីខ្ញុំនិយាយពីរឿង ថាក់ សុីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។

សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់ សុីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ សុីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។

បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕

ទេសភាពស្អាត #អង្គរវត្ត
13/07/2025

ទេសភាពស្អាត

#អង្គរវត្ត

12/07/2025

យើងត្រូវអរគុណបារាំងទៅ ដែលបានគូសផែនទីអោយខ្មែរ ទុកជាឯកសារតាមផ្លូវច្បាប់៕

07/07/2025
ស្រះទឹកមានមន្តស័ក្កសិទ្ធិ បុរាណ ប្រាសាទព្រះវិហារ បុព្វបុរសខ្មែរយើងបានជីកស្រះនេះនៅលើខ្នងភ្នំ ក្នុងបរិវេណប្រាសាទព្រះវិហារ ...
07/07/2025

ស្រះទឹកមានមន្តស័ក្កសិទ្ធិ បុរាណ ប្រាសាទព្រះវិហារ

បុព្វបុរសខ្មែរយើងបានជីកស្រះនេះនៅលើខ្នងភ្នំ ក្នុងបរិវេណប្រាសាទព្រះវិហារ ដែលគេជឿថាស្រះទឹកនេះមានមន្តស័ក្ដិសិទ្ធ សម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗ។

ស្រះបុរាណនេះ ត្រូវបានអតីតព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ មានជំនឿខ្លាំងណាស់ ក្នុងការគោរពបួងសួង ។

ទីតាំងស្រះបុរាណនេះ ស្ថិតនៅខាងឆ្វេងនៃព្រះថ្នល់ ចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ មានទទឹងប្រវែង ១៦,៨០ ម៉ែត្រ និងបណ្តោយ ៣៧,៨០ ម៉ែត្រ ។

#សម្រស់កម្ពុជា #បុរាណ #មរតក #ប្រវត្តិ #កម្ពុជា #ប្រវត្តិសាស្រ្ត #គន្លឹះនៃការរចនា #ស្ថាបត្យកម្មខ្មែរ #រចនាបថសំណង់ #គ្រឿងបង្គុំសំណង់ #ក្បួនខ្នាតស្ថាបត្យកម្មខ្មែរ #គ្រឿងលម្អស្ថាបត្យកម្ម #គុណភាព #សុវត្ថិភាព #សោភ័ណភាព #បរិស្ថានរស់នៅដ៏ល្អត្រកាល
#អ្វីៗទាំងអស់ដើម្បីជាតិ_មាតុភូមិ_និងប្រជាជនកម្ពុជា​

07/07/2025

ននោង ល្មមស្រុះជ្រលក់ទឹកគ្រឿង

06/07/2025

ការផ្ទេរប្លង់ដី ដោយប្រើApp

អតីតរាជធានីខ្មែរ
06/07/2025

អតីតរាជធានីខ្មែរ

17/12/2024

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ជា វិចិត្ត្រា-CHea Vichetra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ជា វិចិត្ត្រា-CHea Vichetra:

Share