25/08/2026
ដេប៉ាតឺម៉ង់ទស្សនវិជ្ជាសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលដឹកនាំដោយ សាស្ត្រាចារ្យបណ្ឌិត ភាន មករា ប្រធានដេប៉ាតឺម៉ង់ រួមនិង អនុប្រធាន សមាជិក សហការី បានរៀបចំវេទិកាស្តីពី «សារៈសំខាន់នៃការសិក្សាទស្សនវិជ្ជា»
ថ្ងៃចន្ទ ទី២៤ខែសីហា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់ទស្សវិជ្ជាសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំ វេទិកាស្តីពី «សារៈសំខាន់នៃការសិក្សាទស្សនវិជ្ជា»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ដោយមានការចូលរួមជាវាគ្មិនពី
លោកបណ្ឌិត កែវ រតនៈ អនុប្រធានការិយាល័យគោលនយោបាយ នៃក្រសួងអប់រំយុវជននិងកីឡា
លោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្រ្តាចារ្យពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ
លោកគ្រូ នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុនវិបស្សនា
រួមនិងគណៈគ្រប់គ្រង មន្ត្រីរាជការ និងសមណនិស្សិត និស្សិត សរុបប្រមាណ ៣០០អង្គ/នាក់ នៅសាលវិមានសន្តិភាព។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង
-កសាងមូលដ្ឋានគ្រឹះនៃចំណេះដឹង
-ការគិតបែបវិភាគ និងសុីជម្រៅ
-បណ្តុះសីលធម៌ គុណធម៌ និងតម្លៃ
-ការសមត្ថភាព អភិវឌ្ឍខ្លួនឯង
-ការយល់ដឹងពីសង្គម និងវប្បធម៌
ជាមួយគ្នានេះ កម្មវិធីក៏មានគោលដៅលើកកម្ពស់សមត្ថភាពគិតវិភាគ ការបញ្ចេញមតិ ការឆ្លើយតប និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។