Fresh Time

Fresh Time ព័ត៌មាន • សង្គម • នយោបាយ

30/05/2026

បើតាក់សុីចិនចូលមករកសុីនៅស្រុកខ្មែរ កង់បី-តាក់សុីខ្មែរ នឹងរលំទាំងអស់។

——————

#តាក់សុី

លោក កាក់ កុម្ភារ ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដោះលែងនៅ​ថ្ងៃទី២៩...
29/05/2026

លោក កាក់ កុម្ភារ ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដោះលែងនៅ​ថ្ងៃទី២៩ ឧសភា បន្ទាប់​ពី​លោក​បាន​ជាប់​ឃុំ​អស់រយៈពេល៦ឆ្នាំ ពី​បទ​ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​រួមគំនិតក្បត់។

តុលាការកំពូល នឹងបើកការជំនុំជំម្រះ  #លោកគ្រូរ៉ុងឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លើសំណុំរឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់...
27/05/2026

តុលាការកំពូល នឹងបើកការជំនុំជំម្រះ #លោកគ្រូរ៉ុងឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លើសំណុំរឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។

• កាលបរិច្ឆេទនៃការជំនុំជំម្រះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕

ឯកឧត្តម  #កឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។ការលើកលែងទោសនេះអនុវត្តចំ...
25/05/2026

ឯកឧត្តម #កឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។

ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ៕

25/05/2026

ប្រសាសន៍ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោកគ្រូ រ៉ុង ឈុន “លើកឡើងពីបញ្ហាឆបោកតាមអនឡាញនៅកម្ពុជា”

វេទិកាសាធារណៈរបស់គណបក្សកម្លាំងជាតិ ខេត្តព្រៃវែង​។
24/05/2026

វេទិកាសាធារណៈរបស់គណបក្សកម្លាំងជាតិ ខេត្តព្រៃវែង​។

23/05/2026

ពលរដ្ឋរអ៊ូរឿងឡានតាក់ស៊ីអគ្គិសនីចិន ដណ្ដើមឆ្នាំងបាយរបស់ពួកគាត់

—————————
©️ #មួងណារ៉េត

23/05/2026

លោក អៀម រ៉ាវុទ្ធ ប្រធានស្តីទីគណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ បទចោទប្រមាថព្រះមហាក្សត្រ៕

ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​ទស្សនៈ​ដូចៗ​គ្នា ដោយ​ចង់​ឃើញ​រដ្ឋាភិបាល​ ដោះលែងមេ​បក្ស​ប្រឆាំង គឺលោក កឹម...
22/05/2026

ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​ទស្សនៈ​ដូចៗ​គ្នា ដោយ​ចង់​ឃើញ​រដ្ឋាភិបាល​ ដោះលែងមេ​បក្ស​ប្រឆាំង គឺលោក កឹម សុខា ដែល​កំពុង​កើតទុក្ខ​ជា​ទម្ងន់​ដោយសារតែ​អ្នក​ម្ដាយ មាន​ជំងឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​មិនអាច​នៅ​មើលថែ​បាន​។ ពលរដ្ឋ​លើកឡើង​ថា ការ​ដោះលែង​លោក កឹម សុខា នៅ​ពេល​នេះ រដ្ឋាភិបាល​នឹង​ទទួល​បាន​ផល​ចំណេញ​ជាច្រើន​ជាពិសេស​ពលរដ្ឋ​នឹង​ងាក​មក សាទរ​ចំពោះ​នយោបាយ​អត់ឱន​ឱ្យ​គ្នា ប្រកបដោយ​មនុស្សធម៌ និង​ជួយ​ជំរុញ​ឱ្យ ចលនា​នៃ​ការផ្សះផ្សា​ជាតិ និង​សាមគ្គី​ជាតិ កើតឡើង​យ៉ាង​ពិតប្រាកដ។

—————— • ——————
©️ #កឹមសុខា

ជាប់ទោសព្រោះមានអ្នកប្រាប់តុលាការថា បាននិយាយប្រមាថព្រះមហាក្សត្រក្នុងហាងកាហ្វេ…———«•»———សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្...
22/05/2026

ជាប់ទោសព្រោះមានអ្នកប្រាប់តុលាការថា បាននិយាយប្រមាថព្រះមហាក្សត្រក្នុងហាងកាហ្វេ…
———«•»———
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសមន្ត្រីគណបក្សកម្លាំងជាតិលោក អៀម រ៉ាវុទ្ធ ដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀល ពីបទប្រមាថព្រះមហាក្សត្រ។ មេធាវី ថា តុលាការពុំបានបង្ហាញពីអង្គហេតុ ក្នុងពេលប្រកាសសេចក្ដីសម្រេចផ្តន្ទាទោសនោះទេ ប៉ុន្តែប្អូនស្រីលោក អៀម រ៉ាវុទ្ធ បានលើកឡើងថា តុលាការបានកាត់ទោសបងប្រុសរបស់ខ្លួន ដោយគ្មានភស្ដុតាង ហើយគ្រាន់តែសំអាងលើសម្ដីរបស់អ្នកដទៃ ដែលអះអាងថា លោក អៀម រ៉ាវុទ្ធ បាននិយាយប្រមាថព្រះមហាក្សត្រនៅក្នុងហាងកាហ្វេ។ លោក អៀម រ៉ាវុទ្ធ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន គណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Fresh Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share