Chanda News C K

Chanda News C K សូមស្វាគមន៍មកការ ហ្វេសប៊ុកផេក របស់ Chanda New CK ប្រសិនបើមានពណ៌មានសូមទំនាក់ទំនងមកកាន់ 088 2222 578

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និង...
31/03/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

(ភ្នំពេញ)៖ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

សម្តេចបវរធិបតី បានសរសេរបង្ហោះជាមួយខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់។

ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នា បានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។

ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។

ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។

គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

31/03/2026

ចំណុចបឹងទួលភេរត្រូវបានអ្នកមានលុយមានអំណាច ចាក់ដីព័ទ្ធធ្វើទំនប់និងមានបានកម្មសិទ្ធិផ្ទាល់ខ្លួនរួចរាល់ទៅហើយ!នៅភូមិព្រែកតាកូវសង្កាត់ព្រែកតាកូវក្រុងអរិយក្សត្រខេត្តកណ្ដាល

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កោះហៅឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុ​ស ឆ្នាំកំណើត ០២-១២-២០០៦ ជាម្ចាស់កម្មសិទ្ធនៃរថយន្តម៉ាក M...
30/03/2026

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កោះហៅឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុ​ស ឆ្នាំកំណើត ០២-១២-២០០៦ ជាម្ចាស់កម្មសិទ្ធនៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ កម្ពុជា-C.S.​61​68 ដែលរថយន្តនេះបានបង្កគ្រោះថ្នា​ក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមី​នា ឆ្នាំ២០២៦ វេលាម៉ោង២២​និង​៤០​នា​ទីនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ​កកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេ​ត្តបាត់ដំ​បង បណ្តាលឱ្យស្លាប់ជន​រង​គ្រោះចំនួន០៥នាក់ ប្រុសចំនួន០២នាក់​ស្រ្តីចំនួន០៣នាក់​ ។

ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ​ត្រូវចូលខ្លួនបំភ្លឺពីករណីនេះនៅថ្ងៃទី១ ខែ​មេសា​ ឆ្នាំ២០២៦ ​វេលាម៉ោ​ង​១០និង០០នាទី នៅការិយាល័យនរបា​លចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំ​ណត់។

ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម
https://t.me/informationofnewera

ខួងដីយកទៅពិសោធ៍ គម្រោងស្ពានកោះនរា មកតំបន់អភិវឌ្ឍន៍ទីក្រុងរណប (វត្តសារិកាកែវនិងវត្តខ្សាច់ )ក្នុងសង្កាត់អរិយក្សត្រ ក្រុងអរ...
30/03/2026

ខួងដីយកទៅពិសោធ៍ គម្រោងស្ពានកោះនរា មកតំបន់អភិវឌ្ឍន៍ទីក្រុងរណប (វត្តសារិកាកែវនិងវត្តខ្សាច់ )ក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល!

ថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២៦

26/03/2026

(ព័ត៌មានបឋម)​
📍ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ​ ភូមិស្រីសំពោង​ ឃុំខ្ទុំក្រាំង​ ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ។

​ នៅវេលាយប់ម៉ោង​២៣:៤០នាទី​ ថៃ្ងទី២៦​ ខែមីនា​ ឆ្នាំ២០២៦​ សមត្ថកិច្ចនគរបាលមូលដ្ឋានរួមសហការជា​មួយកំលាំងប្រជាការពារភូមិ​ ប្រជាពលរដ្ឋជួយអន្ដរា​គ​ម​ន៍ពន្លត់តែមិនអាចទប់ស្កាត់បាន​ ។
​ សមត្ថកិច្ចបានទទួលព័ត៌មាននិងបានចេញជួយអន្ដរាគមន៍មធ្យោ​បា​យរថយន្ដពន្លត់អគ្គិភ័យ​ តែមិនទាន់

26/03/2026
ម្ចាស់ផ្ទះជួលម្នាក់ត្រូវបានជនម្នាក់ចា-ក់​ បណ្ដាលឲ្យស្លា-ប់​ នៅផ្ទះជួលមួយកន្លែង​ នៅម្ដុំបឹងកំប្លោក​ ភូមិព្រែកតានូ សង្កាត់...
26/03/2026

ម្ចាស់ផ្ទះជួលម្នាក់ត្រូវបានជនម្នាក់ចា-ក់​ បណ្ដាលឲ្យស្លា-ប់​ នៅផ្ទះជួលមួយកន្លែង​ នៅម្ដុំបឹងកំប្លោក​ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ ហេីយបានរត់បាត់ហេីយ​ នៅម៉ោង០៧:៤៥នាទីយប់​ ថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៦នេះ​ ។

26/03/2026

ឆ្លងចរន្តអគ្គិសនីមួយកន្លែងដែលស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង ៥::៣៥ នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។

25/03/2026

សត្វចិញ្ចឹមក្លាយជាគ្រោះថ្នាក់! សំពោចខាំម្ចាស់ ផ្អើលពេញបឹងកេងកង
រាជធានីភ្នំពេញ÷ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅតាមបណ្ដោយផ្លូវលេខ 310 ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ខណៈស្ត្រីម្នាក់ត្រូវសត្វសំពោចដែលខ្លួនចិញ្ចឹមខាំ បណ្តាលឲ្យរងរបួស។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា សត្វសំពោចនេះត្រូវបានស្ត្រីរងគ្រោះយកមកចិញ្ចឹមក្នុងផ្ទះជារឿយៗ ប៉ុន្តែដោយមិនទាន់ដឹងមូលហេតុច្បាស់ វាបានវាយប្រហារម្ចាស់របស់ខ្លួន ដែលជាហេតុធ្វើឱ្យបងប្អូននៅតំបន់នោះភ័យខ្លាចគ្រប់ៗគ្នា។

ករណីនេះកំពុងធ្វើឲ្យមហាជនលើកឡើងពីហានិភ័យនៃការចិញ្ចឹមសត្វព្រៃ ឬសត្វដែលមានអត្តចរិតមិនស្ថិតស្ថេរ ដោយអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ប្រសិនបើគ្មានវិធានការការពារត្រឹមត្រូវ។

👉 អាជ្ញាធរ និងអ្នកជំនាញផ្នែកសត្វសូមណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តយកសត្វបែបនេះមកចិញ្ចឹម ដើម្បីជៀសវាងហេតុការណ៍អាក្រក់ដូចនេះកើតឡើងម្ដងទៀត។
សូម​បញ្ជាក់​ករណី​នេះ​កើត​ហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​25​ ខែ​មីនា​ ឆ្នាំ​2026។

25/03/2026

ប្រាប់ហើយថាកុំរពឹសពេកនេះហើយលទ្ធផល..

Address

Phum Preaek Ta Kov, Khan Ariyaksat
Phnom Penh
120101

Website

Alerts

Be the first to know and let us send you an email when Chanda News C K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share