Morm Virak - ម៉ម វីរៈ

Morm Virak - ម៉ម វីរៈ Learning | Enjoying Life 🌍. ពូ-Dev, To everyone who has looked at my account, a hearty welcome. 😇
(3)

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ចំណាយពេល៤ឆ្នាំ ធ្វើដំណើរលើផ្លូវដ៏រលាក់ និងស្មុគស្មាញ បញ្ហាមិនចេះចប់មិនចេះហើយ ដើម្បីទទួ...
12/08/2025

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ចំណាយពេល៤ឆ្នាំ ធ្វើដំណើរលើផ្លូវដ៏រលាក់ និងស្មុគស្មាញ បញ្ហាមិនចេះចប់មិនចេះហើយ ដើម្បីទទួលនូវផលគួរឱ្យរំភើប និងសោមនស្ស ប៉ុន្តែកិច្ចព្រមព្រៀងប៉ារីស មិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទាំងស្រុងទេ ព្រោះខ្មែរក្រហមមិនអនុវត្តតាមកិច្ចព្រមព្រៀងដែលតម្រូវឱ្យភាគីទាំងអស់ទម្លាក់អាវុធចុះ ហើយចូលរួមបោះឆ្នោត។

{ Thailand has violated the ceasefire agreement by arresting 20 Cambodian soldiers (and shooting two others whose condit...
12/08/2025

{ Thailand has violated the ceasefire agreement by arresting 20 Cambodian soldiers (and shooting two others whose conditions remain unknown—whether dead or alive) under the pretense of inviting them to shake hands and take group photos. Thailand’s actions constitute a breach of the Kuala Lumpur (Malaysia) ceasefire agreement and are in violation of international law, specifically the 1949 Geneva Conventions concerning the treatment of prisoners of war (POWs). Cambodia must gather evidence in order to condemn Thailand for committing war crimes. } : fb: Aya Ya

ទោះជាបទឈប់បាញ់បានចូលជាធរមានក្ដី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺ​ប្រមាណ​ជា៨ម៉ោងក្រោយ ថៃបានបើកការវាយប្រហាររយៈពេលខ្លី ក្នុងគោលដៅប៉ុន​ប៉ង​ឱ្យ​កម្ពុជា​ប្រើប្រាស់អាវុធឆ្លើយតបវិញ ដើម្បី​ចោទប្រកាន់​ថា កម្ពុជា​ជា​អ្នក​ផ្ដើមរំលោភ​បទ​ឈប់​បាញ់ រួចបន្តសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាជាថ្មីទៀត។ ទោះ​ជា​យ៉ាងណា បន្ទាប់​ពី​មើលឃើញថា កង​ទ័ពកម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដោយមិនធ្វើការតបត​ទៅភាគីថៃវិញ កងទ័ពឈ្លានពានថៃក៏ប្រើល្បិចធ្វើពុតជាសុំជួបនិងថតរូបរួមគ្នា រួចឱ្យ​ទាហានខ្លួនដែលបង្កប់ក្នុងព្រៃ ភ្ជង់​ចាប់​កងទ័ព​ខ្មែរ​ធ្វើជាឈ្លើយសឹក​ទាំង​បំពាន​ច្បាប់​អន្តរ​ជាតិ និងដោយគ្មាន​ភាព​អៀន​ខ្មាស់​បំផុត។ ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៥ ភាគី​ថៃ​បានប្រគល់​កងទ័ព​កម្ពុជា​ពីររូបមកភាគីកម្ពុជា ដោយកងទ័ពកម្ពុជាទាំងពីរ​រូប​នោះសុទ្ធតែរងរបួសធ្ងន់ធ្ងរ ដែលទំនងជាត្រូវបានរងទារុណកម្មនិងការធ្វើទុក​បុក​ម្នេញ​យ៉ាងដំណំ។ គិតមកត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កងទ័ពកម្ពុជាទាំង ១៨នាក់ដែល​ទាហានថៃឃុំឃាំង នៅពុំទាន់ត្រូវបាន​ដោះ​លែង​វិល​ត្រឡប់មកកាន់មាតុភូមិនៅ​ឡើយទេ បើទោះ​បីជាមានការអំពាវនាវជាបន្តបន្ទាប់​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិ និង​នៅ​ក្រោយ​ពីកិច្ច​ប្រជុំគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ (GBC) ត្រូវបានបិទ​បញ្ចប់​ទៅ​ហើយ​ក្ដី។

ការប្រើប្រាស់ល្បិចដ៏ទុច្ចរឹតចាប់ខ្លួនទាហានរបស់កម្ពុជាទាំង២០រូបនេះ ធ្វើឡើង​នៅ​បន្ទាប់​ពី​បទ​ឈប់បាញ់ចូលជាធរមាន និងនៅមុន​កិច្ច​ប្រជុំ​គណៈ​កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដោយភាគីថៃហាក់មានបំណងប្រើប្រាស់​កងទ័ពខ្មែរទាំង២០រូបនេះ ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បីយកជាថ្នូរសម្រាប់ការចរចាជាមួយនឹងកម្ពុជា នៅក្នុងកិច្ចប្រជុំ GBC នៅ​ប្រទេសម៉ាឡេស៊ី។ ទោះជាយ៉ាងណាក៏ដោយ ក្រោយកិច្ចប្រជុំ GBC បានបិទបញ្ចប់ ថៃដែល​ទំនង​ជាមិនទទួលបានលទ្ធផលទៅតាម​ការ​ចង់​បានរបស់ខ្លួន នៅតែ​ពុំព្រមដោះលែងកង​ទ័ព​កម្ពុជាទាំង១៨រូបនោះឡើយ ទោះបីជា​មានការអំពាវនាវម្ដងហើយម្ដងទៀត ពីសំណាក់​រាជរដ្ឋាភិបាលកម្ពុជាក្ដី។

ទង្វើដ៏គឃ្លើនចំពោះច្បាប់អន្តរជាតិដែលថៃបានប្រព្រឹត្តនេះ បានបង្ហាញយ៉ាងច្បាស់​ថា ថៃបានតាំងខ្លួនជាបងធំក្នុងតំបន់ និងប្រៀបប្រដូចខ្លួនឯងជាមហាអំណាចពិភពលោក ដែលថៃហាក់យល់ថាគ្មាន​ប្រទេសណាមួយអាចចាត់វិធានការអ្វីលើខ្លួនបានឡើយ។ ខណៈ​ដែល​​ប្រទេសធំៗក្នុងតំបន់ និងមហាអំណាចពិភពលោកមួយចំនួន ហាក់ព្យាយាម​គេច​វេស​មិន​ហ៊ាន​ប្រតិ​កម្ម​ទៅនឹងទង្វើរំលោភច្បាប់អន្តរជាតិរបស់ថៃ មេដឹកនាំនិងក្រុមយោធាថៃ​បាននិងនៅ​តែកំពុងបន្ត​ប្រមាថ​លើ​ច្បាប់អន្តរជាតិ ដោយមិនញញើតកោតក្រែង ឬខ្វល់​ខ្វាយនឹង​សាធារណៈ​មតិ​អន្តរ​ជាតិ​នោះ​ឡើយ។

ជាមួយគ្នានេះ ស្របពេលដែលបណ្ដាប្រទេសនានា ក៏ដូច​ជា​ប្រទេស​ជាមិត្ត​របស់​កម្ពុជា​មិនបានដាក់សម្ពាធលើប្រទេស​ថៃ ជុំវិញការរំលោភបំពានម្ដងហើយម្ដងទៀតលើ​ច្បាប់​អន្តរ​ជាតិ ថៃព្យាយាមបង្កើតព័ត៌មាន​ក្លែងក្លាយ និងបន្តភូតកុហកពិភព​លោក​បន្ត​ទៀត​តាម​រយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗទាំងឡាយដែលមាននិន្នាការលម្អៀង។ បើទោះបីជា បណ្ដាអង្គទូត ក៏ដូចជាអនុព័ន្ធយោធានៃបណ្ដាប្រទេសមួយចំនួន​ពិត​ជាបាន​យល់​ជាក់​ច្បាស់​អំពីសកម្មភាពដ៏ទុច្ចរឹតនិងអមនុស្សធម៌របស់ថៃ ប៉ុន្តែដើម្បីគេច​វេស​ពីការទទួល​ស្គាល់​ថា​ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម យោធាថៃជាថ្មីម្ដងហើយម្ដងទៀត បានបង្វែរសាច់រឿង ដោយចោទថាកងទ័ពកម្ពុជាបានរំលោភចូលអធិបតេយ្យភាពរបស់​ខ្លួន ទើប​ត្រូវ​បាន​ចាប់​ខ្លួន ហើយបែរជាអះអាងថាខ្លួនត្រូវបន្តនីតិវិធីតាមច្បាប់របស់ថៃទៅវិញ។ ទង្វើដ៏​ឥត​អៀន​ខ្មាស់​​របស់ក្រុមយោធាថៃនេះ មិនបានជួយការពារមុខមាត់របស់ថៃនោះទេ តែថែមទាំង​បង្ហាញ​ឱ្យបណ្ដាប្រទេសទាំងឡាយ ដែលបានយកចិត្តទុកដាក់និង​តាមដានស្ថាន​ការណ៍​វិវត្ត​នៃ​សង្គ្រាមព្រំដែនកម្ពុជា-ថៃ មើលឃើញច្បាស់អំពីចរិតជា​ចោរព្រៃរបស់យោធា​ថៃ​បន្ថែមទៀត​ផង។

ទោះជាយ៉ាងណា ការដែលភាគីថៃនៅតែបន្តឃុំឃាំងកងទ័ពកម្ពុជាទាំង១៨នាក់ ថៃ​ហាក់​បាននិងកំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រមកលើកងទ័ពកម្ពុជា នៅក្នុងគោល​បំណង​បំបាក់​ទឹកចិត្ត (ទោះជាមិន​បាន​ផលដូចដែលចង់បានក្ដី ខណៈកងទ័ព​កម្ពុជានៅមាន​ឆន្ទៈ​ការ​ពារ​ជាតិយ៉ាងមោះមុតប្រឆាំងនឹងការឈ្លានពាន ព្រោះកងទ័ពកម្ពុជាប្រយុទ្ធ​ដើម្បី​ការ​ពារ​អធិបតេយ្យភាព ខុសពីកងទ័ពថៃដែលជាទ័ពប្រយុទ្ធឈ្លានពានដើម្បី​មហិច្ឆតា​នយោបាយ​របស់ពួកឧត្ដមសេនីយ៍យោធា) និងចង់ញុះឱ្យកង​ទ័ព​កម្ពុជា​អស់​ការ​អត់ធ្មត់ ក៏​ដូច​ជារុញច្រានឱ្យ​ប្រជាជន​កម្ពុជា ដាក់សម្ពាធទៅលើរាជ​រដ្ឋាភិបាល​របស់​ខ្លួន​ជា​ដើម។ បន្ថែមពីលើនេះ ភាគីថៃនៅតែបន្ត​សកម្មភាពបង្ក​ហេតុនានា​ជា​បន្ត​បន្ទាប់ នៅក្នុង​គោល​បំណង​ចម្បងគឺ ដុតបញ្ឆេះឱ្យកងទ័ពកម្ពុជារំលោភបទឈប់បាញ់ ដើម្បីខ្លួន​មាន​លេស​​បន្ត​ធ្វើសង្គ្រាមនៅតាមព្រំដែនប្រឆាំងនឹងកម្ពុជា ខណៈតំបន់មួយចំនួន​ដែលយោធា​ថៃ​ប៉ុន​ប៉ងកាន់កាប់​ ពុំសម្រេចតាមការ​ចង់​បានរបស់ខ្លួន​ឡើយ។ ទោះ​ជាយ៉ាងណា កងទ័ព​កម្ពុជា និងប្រជាជនកម្ពុជា ដែលចាប់តាំងពីពេលដំបូងនៃការផ្ទុះភាពតានតឹង​តាម​ព្រំដែន​កម្ពុជា-ថៃ បានបង្ហាញការជឿជាក់ និងផ្ដល់សេចក្ដីទុកចិត្តលើថ្នាក់ដឹកនាំរបស់ខ្លួន​ជានិច្ច​ដរាប​រៀងមកនោះ ពិតជានឹងមិនអាចនឹងលង់នៅក្នុងកលល្បិចដ៏ពិសពុលរបស់ភាគីថៃ​នោះ​ឡើយ។

ទោះជាយ៉ាងនេះក្ដី ការបន្តឃុំឃាំងកងទ័ពកម្ពុជាទាំង១៨រូប ក៏អាចជាចំណែកមួយ​នៃ​សេនារីយ៉ូ​របស់​ក្រុមយោធាថៃ នៅក្នុងការត្រៀមចាប់ផ្ដើម​សង្គ្រាមសារជាថ្មីមកលើកម្ពុជា ដោយរង់ចាំតែឱកាសដែលខ្លួនអាចមានលេសចាប់ផ្ដើមការវាយប្រហារតែប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ ក្រុមយោធាថៃទំនងជាចង់រក្សាទុកកងទ័ពកម្ពុជាទាំង១៨រូប ដើម្បីធ្វើ​ជា​ថ្នូរ​នៅក្នុងការចរចា ឬដោះដូរករណីណាមួយនាពេលខាងមុខ ក្នុងករណីមានការ​ប្រឈម​សារ​ជា​ថ្មីជាមួយនឹងកម្ពុជា។ ការណ៍នេះបានបង្ហាញពីជំហរដ៏​ទុច្ច​រឹត​របស់​កង​ទ័ព​ថៃ​ដែលនៅតែ​ចិញ្ចឹម​ចិត្ត​បង្កអរិភាព និងគ្មានចេតនាបញ្ឈប់ភាពតានតឹង​នៅ​តាម​ព្រំដែនកម្ពុជា-ថៃសូម្បី​តែ​បន្តិច។

ឆ្លើយតបទៅនឹងការវិវ​ត្ត និងចេតនាដ៏ទុច្ចរឹតឥតឈប់ឈររបស់ភាគីថៃ ដូចបាន​លើក​ឡើងខាងលើនេះ ក្រៅតែពីការតវ៉ាការទូត និងការស្វះស្វែងរកការគាំទ្របន្ថែមខាងការទូត​ពីសំណាក់បណ្ដាប្រទេសជាមិត្តនិងជាដៃគូ កម្ពុជាក៏គួរតែផ្ដោតការយកចិត្តទុក​ដាក់ឱ្យ​បាន​ខ្ពស់​បំផុតនៅក្នុងប្រមូលភស្តុតាងនៃការរំលោភបទឈប់បាញ់ និងស្វែងរកតឹកតាងជាមូល​ដ្ឋានជាក់លាក់ ដែលអាចបញ្ជាក់អំពីចេតនារៀបចំផែនការ​ឈ្លានពានសារ​ជាថ្មី​របស់​ថៃ​មក​លើ​អធិប​តេយ្យភាពកម្ពុជា ដើម្បីបង្ហាញដល់សាធារណៈមតិអន្តរជាតិ ពិសេស​បង្ហាញ​ទៅ​កាន់​សហរដ្ឋអាម៉េរិកជាអ្នកផ្ដួចផ្ដើមបទឈប់បាញ់ និងម៉ាឡេស៊ីជាប្រធានអាស៊ាននិងជា​អ្នក​សម្របសម្រួល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គួរតែ​បន្តធ្វើបច្ចុប្បន្ន​ភាព​ជា​ទៀង​ទាត់​និង​កាន់តែច្បាស់លាស់បន្ថែមទៀត ដើម្បីបញ្ច្រាបការយល់ដឹងអំពី​សភាព​ការណ៍​ពិតជាក់​ស្ដែង​នៅ​សមរ​ភូមិមុខ បញ្ចៀសឱ្យបានការភាន់ច្រឡំស្ថានការណ៍ទៅតាមព័ត៌មានមិនពិតដែល​ភាគីថៃបានបង្កើត និងបំផុសបំផុលក្នុងចំណោមប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរ​មួយ​ចំនួន។

បន្ថែមពីលើនេះផងដែរ នៅក្នុងដំណាក់កាលនេះ ក្រៅតែយកចិត្តទុកដាក់​លើ​ដំណើរ​ការនីតិវិធីនៅ​តុលា​ការ​យុត្តិ​ធម៌អន្តរជាតិ (ICJ) រាជរដ្ឋាភិបាលកម្ពុជាក៏គួរតែចាប់​ផ្ដើម​ប្រមែ​ប្រមូល​ភស្តុតាង​​ជាក់ស្ដែងដែលបង្ហាញអំពីឧក្រិដ្ឋកម្មសង្គ្រាម ដែលយោធា​ថៃ​បាន​ប្រព្រឹត្ត​មកលើ​ទឹកដី​និង​ប្រជាជន​កម្ពុជា និង​រៀប​​ចំ​ចងក្រងឯកសារពាក់ព័ន្ធ ដើម្បី​ត្រៀម​ដំណើរ​ការនីតិវិធី​ប្ដឹង​ភាគី​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដើម្បីជាការ​ព្រមាន​​និង​បង្ការទប់​ស្កាត់ទង្វើបង្កហេតុ​និង​ការ​ឈ្លាន​ពានរបស់ថៃ​ជាថ្មីម្ដងទៀត។ លើស​ពី​នេះ បន្ថែមពីលើ​ការស្វែងរកដំណោះស្រាយនៅចំពោះមុខ តាមរយៈការចរចា កម្ពុជាក៏ត្រូវ​តែ​បន្ត​កិច្ចខិតខំប្រឹងប្រែង​ការ​ទូតនិងយន្តការច្បាប់អន្តរជាតិ ដើម្បីឈាន​ទៅ​នាំ​យក​មេ​ដឹក​នាំ​នយោបាយ​​និងឧត្ដមសេនីយ៍​យោធា​ថៃ ដែលទទួលខុសត្រូវលើ​សកម្ម​ភាពប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាមមកលើប្រជា​ជាតិ​កម្ពុជា ឱ្យទៅប្រឈម​មុខ​នឹង​ការ​កាត់​ទោស​តាម​ច្បាប់​អន្តរ​ជាតិ​ជា​ធរមាននាពេលអនាគតខាងមុខផងដែរ៕

: ដោយ៖ លឹម សុវណ្ណរិទ្ធ | Royal Academy of Cambodia

Phnom Penh, 12 August 2025

[👁 Ohh my god . . . ] ឧត្តមសេនីយ៍ ណាត ស្រ៊ីឥន្ទI had only ever seen it in Khmer's history, but now I've actually encount...
12/08/2025

[👁 Ohh my god . . . ] ឧត្តមសេនីយ៍ ណាត ស្រ៊ីឥន្ទ

I had only ever seen it in Khmer's history, but now I've actually encountered it. The 2nd Thai Army Region's deputy commander, General ណាត ស្រ៊ីឥន្ទ Nath Sri Int, is a native Khmer from Battambang Province. After 1979, he moved to Thailand to work as a worker for a cattle rancher.

He was allowed to work and study until he obtained a high level of education in the military and a prominent position in the Thai civil service because his supervisor loved him so much. He moved to Thailand with his mother and brothers.

Specifically, he is the one who interprets the Khmer army's echo and relays it to the Siamese soldiers so they may understand the fighting scenario.

: យូ សារ៉ាវុឌ្ឍន៏

Phnom Penh, 12 August 2025

12/08/2025

𝐖𝐡𝐲 𝐧𝐨𝐭 𝐈𝐂𝐉?
Quick lesson:
𝗜𝗖𝗖 → 𝗴𝗼𝗲𝘀 𝗮𝗳𝘁𝗲𝗿 𝗽𝗲𝗼𝗽𝗹𝗲
𝗜𝗖𝗝 → 𝗿𝘂𝗹𝗲𝘀 𝗮𝗴𝗮𝗶𝗻𝘀𝘁 𝘀𝘁𝗮𝘁𝗲𝘀

So Thailand wants to sue Cambodia over landmines at the ICC? Wait... ICC? Isn’t that the court for going after people, not states?
Cambodia is a state, not a person. So if Thailand really wants to sue Cambodia, it should go to the ICJ — not the ICC.

The real focus here is the border dispute, and guess what? That’s the ICJ’s job.
Sure, Thailand hasn’t accepted ICJ jurisdiction since 1960—maybe because they lost the Preah Vihear Temple case with Cambodia and don’t want to repeat that history. But all it takes is a “Yes” from Thailand, and Cambodia is ready to bring it on.

Solve the border problem, and suddenly a lot of other headaches disappear. Less fighting, less damage, more street food and family time for everyone.

𝐎𝐡, 𝐚𝐧𝐝 𝐚𝐛𝐨𝐮𝐭 𝐭𝐡𝐨𝐬𝐞 𝐥𝐚𝐧𝐝𝐦𝐢𝐧𝐞𝐬!
They’re old stuff leftover from Cambodia’s civil war. Cambodia’s Civil War means war within Cambodia’s own territory. Clear enough?

If Thai soldiers were injured by stepping on them, we are so sorry. We would never want that to happen. We know this pain all too well, as thousands of Cambodians have suffered from landmines for years, even after the war was over.
𝐓𝐡𝐚𝐭’𝐬 𝐰𝐡𝐲 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝐰𝐚𝐧𝐭𝐬 𝐩𝐞𝐚𝐜𝐞!

So please don’t sneak across the border like it’s a secret treasure hunt. Cambodia is very welcoming. When the border opens, come with a passport and go through customs — not like a recon mission.

ប្រែសម្រួលដោយសិទ្ធិ ដាកា

ហេតុអ្វីក៏មិនមែនជា ICJ (តុលាការយុត្តិធម៌អត្តរជាតិ) ?
ការយល់ងាយៗ :
ICC (តុលាការឧក្រិដ្ឋកម្មអន្តរជាតិ) -> ប្តឹងលើទំនាស់បុគ្គលអន្តរជាតិ
ICJ (តុលាការយុត្តិធម៌អន្តរជាតិ) -> ប្តឹងរវាងរដ្ឋនិងរដ្ឋ
ដូច្នេះ ថៃចង់ប្តឹងកម្ពុជាលើករណីមីន ទៅICC? ថាម៉េច ICC ? ក្រែងជាតុលាការសម្រាប់ ប្តឹងលើទំនាស់បុគ្គលអន្តរជាតិ មិនថាចឹងហី? កម្ពុជា ជាប្រទេស មិនមែនជាបុគ្គលទេ ។ ចឹងហើយ បើថៃចង់ប្តឹងកម្ពុជា គួរតែប្តឹងទៅ ICJ មិនមែន ICC ទេ។
បញ្ហាពិតប្រាកដ គឺជាជម្លោះព្រំដែន វាជាសមត្ថកិច្ចរបស់ ICJ ។ ច្បាស់ហើយថា ថៃ មិនទទួលស្គាល់ដែនយុត្តាធិការ ICJ តាំងពីឆ្នាំ១៩៦០ មកម្លេះ ក៏ព្រោះតែ ថៃចាញ់ក្តីក្នុងករណី ប្រាសាទព្រះវិហារ ហើយមិនចង់អោយប្រវត្តិសាស្រ្តច្រំដែនឡើងវិញ។ លុះត្រា ថៃ នឹងនិយាយថា Yes ហើយ កម្ពុជា ការបានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការនាំបញ្ហានេះទៅកាន់ ICJ ។
ដោះស្រាយបញ្ហាព្រំដែន នោះលែងឈឺក្បាលហើយ។ កុំប្រយុទ្ធតទៀតអី ការខូចខាតក៏មិនច្រើនទៀតដែរ ដល់ពេលដែលត្រូវទៅជួបជុំគ្រួសារវិញហើយ។
អូ! និយាយចឹង ចុះរឿង មីន !
មីន សុទ្ធតែជាសំណល់នៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ សង្រ្គាមស៊ីវិលរបស់កម្ពុជា គឺនៅលើទឹកដីកម្ពុជា ប៉ុណ្ណឹងច្បាស់ឬនៅ?
ប្រសិនបើ ទាហានថៃ របួសដោយសារជាន់មីន ពួកយើងចូលរួមសោកស្តាយផង ពួកយើងមិនចង់អោយរឿងនេះកើតឡើងទេ។ ពួកយើងដឹងពីទុក្ខវេទនា និងផលប៉ះពាល់ទាំងនេះ ប្រជាជនកម្ពុជារាប់ពាន់ មានការឈឺចាប់ និងសោកសង្រេង ដោយសារផ្ទុះមីនក្រោយការបញ្ចប់សង្រ្គាមរាប់ឆ្នាំមកហើយ។ ទាំងនេះគឺជាមូលហេតុ ដែល កម្ពុជាចង់បានសន្តិភាព!
អីញ្ចឹងហើយ កុំលួចឆ្លងព្រំដែនចូលមក ដូចចូលមកលួចទ្រព្យសម្បត្តិគេទៀតអី។ កម្ពុជា ស្វាគមន៍នៅពេលព្រំដែនបើកឡើងវិញជាធម្មតា ហើយចូលមកកុំភ្លេចយក លិខិតឆ្លងដែនមកផង ហើយឆ្លងកាត់ គយ ត្រឹមត្រូវ កុំចូលមកដូច គិញសំងាត់ដូច្នេះទៀត។

Photo: The Nation Thailand

Game of Thrones 🤴
11/08/2025

Game of Thrones 🤴

10/08/2025
10/08/2025
09/08/2025

😱A former boxer in Thailand burns tourists.

At 10:00 PM on August 7, in front of a well-known mall in Rajadari, a thinner threw a clip of two Malaysian male and female tourists at them, setting them on fire until they were injured. He testified that he was stressed because he was unemployed, had no money, had been a boxer in the past, and had applied for a job as a security guard but had recently lost his job, had nowhere to work, and had not eaten.

:matichononlinenews | research . . .

Phnom Penh, 09 August 2025

09/08/2025
08/08/2025

Cambodian nationals applying for a nonimmigrant visa, including those who are renewing, must attend an in-person interview with a consular officer. 🚨

👉For more information, visit our website: https://www.ustraveldocs.com/kh/en/

ពលរដ្ឋកម្ពុជាដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ក្នុងនោះរួមមានទាំងអ្នកដែលកំពុងធ្វើការបន្តទិដ្ឋាការ ត្រូវធ្វើការណាត់មកសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រ្តីកុងស៊ុល។🚨

👉សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.ustraveldocs.com/kh/en/

🇺🇸អត្រាពន្ធគយ ០% ចំពោះទំនិញពីអាម៉េរិក ត្រូវបំពេញលក្ខខណ្ឌចំនួន ៣ ៖១. ទំនិញមានដើមកំណើតនៅអាម៉េរិក២. ទំនិញនោះនាំចេញពីទឹកដីអា...
08/08/2025

🇺🇸អត្រាពន្ធគយ ០% ចំពោះទំនិញពីអាម៉េរិក ត្រូវបំពេញលក្ខខណ្ឌចំនួន ៣ ៖
១. ទំនិញមានដើមកំណើតនៅអាម៉េរិក
២. ទំនិញនោះនាំចេញពីទឹកដីអាម៉េរិក មកកម្ពុជា
៣. ទំនិញមិនមែនជាទំនិញដែលប្រើរួច។

08/08/2025

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Morm Virak - ម៉ម វីរៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Morm Virak - ម៉ម វីរៈ:

Share