នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា

នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា, Social Media Agency, Phnom Penh.

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាចូលរួមសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាពលើការប្រ...
21/07/2025

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាចូលរួមសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាពលើការប្រើប្រព័ន្ធគ្រប់គ្រង
ហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា(EFMS)»ដែលរៀបចំដោយនាយកដ្ឋានហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា) នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្ត ។
បណ្ដាញសង្គមនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា៖
-ទូរស័ព្ទ៖ ០២៣ ២១៥ ៣៤៥
-អ៉ីមែល៖ [email protected]
-គេហទំព័រ៖ www.dcdmoeyscambodia.com
-fB៖www.facebook.com/YAGICHA25/
-telegram:https://t.me/dcdmoeyscam
-អាសយដ្ឋាន៖ផ្លូវ៣៨០, សង្កាត់បឹងកេងកង១,ខណ្ឌបឹងកេងកង,រាជធានីភ្នំពេញ

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាបានបើកកិច្ចប្រជុំពិភាក្សាសម្រេចស្ដីពី «ជម្រើសនៃកា...
19/07/2025

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាបានបើកកិច្ចប្រជុំពិភាក្សាសម្រេចស្ដីពី «ជម្រើសនៃការអនុវត្តការធ្វើទំនើបកម្មសៀវភៅសិក្សាគោលដោយប្រើប្រាស់ប្រភពថវិកានៃគម្រោង giep-af 2025-2028» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។

កាលពីថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអភិវឌ្...
19/07/2025

កាលពីថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាបានបើកកិច្ចប្រជុំមួយស្ដីពី «ការឆ្លើយតបនឹងអនុសាសន៍ឯកឧត្តម បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីលើអនុសាសន៍របស់គណៈកម្មការទី៧របស់រដ្ឋសភា ត្រង់ចំណុចទី៣ ស្ដីពីការសរសេរភាសាខ្មែរតាមទីសាធារណៈឱ្យបានត្រឹមត្រូវ» ក្រោមការដឹកនាំរបស់ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអង្គប្រជុំ។

កាលពីថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអភិវឌ្ឍក...
08/07/2025

កាលពីថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាបានបើកកិច្ចប្រជុំមួយស្ដីពី «ការត្រៀមរៀបចំកម្មវិធីសិក្សាតាមគន្លងអប់រំមធ្យមសិក្សា» ក្រោមអធិបតីភាព និងដឹកនាំដោយ ឯកឧត្ដមបណ្ឌិតអ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអង្គប្រជុំ។

លោក លឹម សុត្ថារិទ្ធ អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី«ទស្សនៈវិស័យ...
26/06/2025

លោក លឹម សុត្ថារិទ្ធ អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី«ទស្សនៈវិស័យរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍អំពីយន្តការសម្របសម្រួលរវាងអន្ដរក្រសួងពីការងារអប់រំស្ដីពីការប្រែប្រួលអាកាសធាតុ»ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការពង្រឹងវិសាលភាពកិច្ចសហប្រតិបត្តិការអន្តរវិស័យ សម្រាប់ការអប់រំដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា » ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋាអភិវឌ្ឍកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើ...
26/06/2025

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋាអភិវឌ្ឍកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងសមត្ថភាពមន្ត្រីនាយកដ្ឋាអភិវឌ្ឍកម្មវិធីសិក្សាលើការអភិវឌ្ឍកម្មវិធីសិក្សា»ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥នៅសាលប្រជុំនាយកដ្ឋាអភិវឌ្ឍកម្មវិធីសិក្សា រាជធានីភ្នំពេញ

អបអរសាទរ ខួបទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៥
01/06/2025

អបអរសាទរ ខួបទី៧៦ ទិវាកុមារអន្តរជាតិ
១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៥

នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្តីពី«ការអភិវឌ្ឍឯកសារណែនា...
16/05/2025

នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្តីពី«ការអភិវឌ្ឍឯកសារណែនាំប្រតិបត្តិកម្មវិធីសិក្សាក្រៅម៉ោងសិក្សាសម្រាប់បឋមសិក្សា» ក្រោមអធិបតីភាពលោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៥រោច ដល់ថ្ងៃសៅរ៍៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ
https://t.me/dcdmoeyscam

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក...
13/05/2025

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃ​ពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០២៥

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ជាមួយលោក...
19/04/2025

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ជាមួយលោកប្រធាននិងលោកអនុប្រធាននាយកដ្ឋាន ក្នុងពីធីអបអរទិវាជាតិអំណានលើកទី១០ ១១មីនា ២០២៥

សូមគោរពជូនពរឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្ស...
10/04/2025

សូមគោរពជូនពរឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងបុគ្គលិកអប់រំនៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share