My Cam View

My Cam View Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Cam View, Digital creator, Phnom Penh.

Welcome to “My Cam View” 📸🇰🇭
Photography Vlog in the Kingdom of Cambodia
Thank you for likes & following us🫶❤️
អរគុណអ្នកទាំងអស់គ្នាសម្រាប់ ការគាំទ្រ & ការស្រឡាញ់🫰🥰

អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ៖ មនុស្សយើងចំណាយលើអាហារច្រើនជាងគេជាប្រចាំថ្ងៃ ។ តស់ ! យើងមករៀនស្វែងយល់ទាំងអស់គ្នា ៖ 1. រ...
12/04/2025

អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ៖ មនុស្សយើងចំណាយលើអាហារច្រើនជាងគេជាប្រចាំថ្ងៃ ។ តស់ ! យើងមករៀនស្វែងយល់ទាំងអស់គ្នា ៖

1. រៀនទិញដុំ បើប្រើរបស់នោះប្រចាំថ្ងៃ ៖ ទឹកមួយដប 1000 រៀល បើទិញមួយកេស ប្រហែល 15000 រៀលបាន 24 ដប ចំណេញ 9000 រៀល ។ បងប្អូនអាចទិញជាដុំនូវរបស់ប្រើប្រាស់ផ្សេងៗទៀតបាន ។

2. ទិញបន្លែ ៖ នៅពេលយើងទិញបន្លែអ្វីមួយ អ្នកលក់អាចថែមស្លឹកខ្ទឹម និងម្ទេស តែភាគច្រើនគឺថែមឱ្យ ដូចនេះយើងមិនចាំបាច់ ចំណាយទិញម្ទេស និង ស្លឹកខ្ទឹមទេ ។

3. ការទិញផ្លែឈើហូប ៖ បើអ្នកចង់ហូបទុរេន កុំទិញពេលខែដែលមានទុរេនតិចតួច អ្នកចាំខែដែលសំបូរទុរេនចាំទិញ ព្រោះបានទាំងគុណភាព បានទាំងតម្លៃល្អ សន្សំលុយបានច្រើនដែរ ព្រោះអ្នកខ្លះចូលចិត្តហូបវាណាស់ ។

4. ធ្វើបាយម្ហូបមកពីផ្ទះ ៖ មិនថាអ្នកធ្វើការ ឬ អ្នករកស៊ីទេ អាចធ្វើបាយខ្លួនឯងហូប អស់តិចហើយទទួលបានសុខភាពល្អជាងទិញគេហូប ។

5. ទិញបាយម្ហូបល្មមដែលខ្លួនហូប កុំទិញឱ្យហូបសល់ បើសិនគេលក់បាយ 6000 រៀល អ្នកហូបសល់ច្រើន អ្នកអាចឱ្យគេដាក់តែ 4000 រៀលបានហើយ ល្មមហើយមិនសល់បាយម្ហូបតែសល់លុយ កុំខ្លាចខ្មាស់គេ ។

6. ទឹកកន្លែងធ្វើការ ៖ កាត់បន្ថយការទិញទឹកខាងក្រៅ ផឹកទឹកនៅក្នុង Office សល់លុយបានយ៉ាងហោចណាស់ 2000 រៀលដែរ ។ 2000 រៀល x 27 days x 12 months x 10 years = $ 1620 ។ ពេលខ្លះយើងធ្វើការ 10 ឆ្នាំរកលុយ $1000 នៅក្នុងខ្លួនគ្មានក៏មានដែរ ។

7. ការដើរហូបក្រៅនៅពេលល្ងាចៗ បន្ទាប់ពីការងារហើយ រួមជាមួយការហូបក្រៅនៅថ្ងៃសម្រាក ៖ បើកាត់បន្ថយបានកាត់ទៅ យូរៗចេញក្រៅម្តងបានហើយ ព្រោះហូបក្រៅចំណាយច្រើនណាស់ ។

8. ការទិញភេសជ្ជៈ ដូចជាកាហ្វេមួយថ្ងៃអ្នកខ្លះអស់ ពីរកែវ បើមួយកែវ 7000 រៀល មួយថ្ងៃចំណាយអស់ 14000 រៀលគ្រាន់តែកាហ្វេមួយមុខ អស់ $105 ក្នុងមួយខែ ។

9. ការផឹកស៊ី ៖ អ្នកខ្លះចូលចិត្តផឹកស៊ីសឹងរាល់ថ្ងៃ អស់លុយច្រើនណាស់ ខូចទាំងសុខភាព ដូចនេះត្រូវចេះកាត់បន្ថយ ឬ ឈប់តែម្តង ។

10. នំឬរបស់ហូបលេង ៖ អ្នកខ្លះមិនមែនមួយថ្ងៃ 3 ពេលទេ អាចហូបគ្រប់ពេលដល់យប់តែម្តង ការធ្វើបែបនេះអស់លុយ ហើយប៉ះពាល់ដល់សុខភាពខ្លាំងទៀតផង បើអាចមួយថ្ងៃហូបតែពីរពេលបានហើយ ។

នៅមានរឿងជាច្រើនទៀតបងប្អូនដែលបងប្អូនមិនបានគិតដល់ ហើយចំណាយអស់ច្រើននៅក្នុងមួយខែដោយគ្រាន់តែហូបនឹងផឹក ។ តស់ ! យើងមកគិតលេងៗ ថាមួយខែអស់ប៉ុន្មានដែរ ៖ ( $1 = 4000 រៀល )

1. បាយ 3 ពេល ៖ 5000 រៀល X 3 ពេល = 15000 រៀល = 15000 X 30 = 450000 រៀល
2. ទឹកបរិសុទ្ធ ៖ 2000 រៀល X 30 ថ្ងៃ = 60000 រៀល
3. កាហ្វេ ៖ 7000 រៀល X 30 ថ្ងៃ = 210000 រៀល
4. របស់ហូបលេង 4000 រៀល X 30 ថ្ងៃ = 120000 រៀល
5. ការផឹកស៊ី ឬ ដើរលេង មួយខែប្រហែល = 150000 រៀលចុះ

ដូចនេះគិតលេងៗ មួយខែអស់ ប្រហែល 990000 រៀល = $247.5 គ្រាន់តែអាហារ ចុះបើអ្នកប្រាក់ខែ តែ $300 តើអ្នកសង្ឃឹមអ្វី ? យើងនៅមានចំណាយជាច្រើនទៀត ដូចជាផ្ទះ ទឹក ភ្លើង Internet សាំង ជួយអ្នកផ្ទះ អ្នកខ្លះមានបំណុលទៀត តើយើងរស់នៅបែបណាដែរ ? វិធីគឺត្រូវកាត់បន្ថយទិញតែរបស់ចាំចាច់ ហើយចេះរកតម្លៃល្អរួមជាមួយគុណភាព ។

អត្ថបទចែករំលែក : SUC NEWS

23/11/2024
Thank you 600+ Followers 😍🙏🤩
18/10/2024

Thank you 600+ Followers 😍🙏🤩

ក្តីស្រមៃតូចរបស់ខ្ញុំ 😌🤎           ́
15/10/2024

ក្តីស្រមៃតូចរបស់ខ្ញុំ 😌🤎
́

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក​ ថ្ងៃទី២៦​ វិច្ឆិកា ដល់ ២៨​ វិច្ឆិកា ឆ្នាំ២០២៣  Happy Wa...
28/11/2023

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក​ ថ្ងៃទី២៦​ វិច្ឆិកា ដល់ ២៨​ វិច្ឆិកា ឆ្នាំ២០២៣
Happy Water Festival Cambodia November 26-28, 2023 🇰🇭 🇰🇭 🇰🇭

លុយហោះ លុយហើរ លុយដើរលើដី លុយមកពីទិសទាំងប្រាំបី សូមរត់ចូលកុងភ្លាម 💸💵💰💴💸💵💰💳🙏🥹😍😘🤑
30/10/2023

លុយហោះ លុយហើរ លុយដើរលើដី លុយមកពីទិសទាំងប្រាំបី សូមរត់ចូលកុងភ្លាម 💸💵💰💴💸💵💰💳🙏🥹😍😘🤑

ក្តីស្រមៃចង់បើកហាងកាហ្វេនៅទីជនបទដែលមានទេសភាពធម្មជាតិស្រស់ស្រាយ 💚🌿🍃🌱🌴Concept natural café shops in rural areasរូបភាពប្រភព...
24/10/2023

ក្តីស្រមៃចង់បើកហាងកាហ្វេនៅទីជនបទដែលមានទេសភាពធម្មជាតិស្រស់ស្រាយ 💚🌿🍃🌱🌴
Concept natural café shops in rural areas

រូបភាពប្រភព​ Facebook

𝖮𝗇𝖾 𝖽𝖺𝗒 𝖨 𝗐𝗂𝗅𝗅 𝗍𝗋𝖺𝗏𝖾𝗅 𝗍𝗈 𝗆𝗒 𝖽𝗋𝖾𝖺𝗆 𝖼𝗈𝗎𝗇𝗍𝗋𝗒 ❤️✈️🌎
19/10/2023

𝖮𝗇𝖾 𝖽𝖺𝗒 𝖨 𝗐𝗂𝗅𝗅 𝗍𝗋𝖺𝗏𝖾𝗅 𝗍𝗈 𝗆𝗒 𝖽𝗋𝖾𝖺𝗆 𝖼𝗈𝗎𝗇𝗍𝗋𝗒 ❤️✈️🌎

Sunset ថ្ងៃនេះ 🌇🍂🍁🧡
01/11/2022

Sunset ថ្ងៃនេះ 🌇🍂🍁🧡

Address

Phnom Penh

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+85570218778

Website

Alerts

Be the first to know and let us send you an email when My Cam View posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share