27/05/2020
ធ្លាប់តែលឺគេនិយាយ ឡានប៉ុង 1 ឬ ប៉ុង 2
តើអ្វីទៅជាប៉ុងឡាន ? តើវាដំណើរការដូចម្តេច ?
————————
ជាទូទៅ គេបែងចែកប៉ុងឡានជា 2 គឺ
*ប៉ុង 1 : ជាប្រភេទរថយន្តដែលប្រើកម្លាំងកង់តែ 2
ហើយមានទំហំសមល្មមសម្រាប់ប្រើប្រាស់ក្នុងទីប្រជុំជន
ក្រៅពីមានតម្លៃសមរម្យ ពពួករថយន្តប៉ុង 1 ក៏អាចជួយ
សន្សំសំចៃប្រេងបានផងដែរ។
**រថយន្តប៉ុងមួយក៏ត្រូវបានគេបែងចែកជា 2 ផងដែគឺ
ប៉ុងមុខដែលប្រើកម្លាំងកង់ 2 ខាងមុខ FWD
( Front Wheels Drive ) និង
ប៉ុងក្រោយ ប្រើកម្លាំងកង់ 2 ខាងក្រោយ RWD
( Rear Wheels Drive )
*ប៉ុង 2 : ជាប្រភេទរថយន្តដែលប្រើកម្លាំងកង់ទាំង 4
ឬហៅថា 4WD ( Four Wheels Drive )
ដើម្បីអូសទាញរថយន្ត។ រថយន្តពពួកនេះភាគច្រើន
គឺជារថយន្ត SUV ធំៗ និងរថយន្ត Pickup ( កន្លះបាំង )
សម្រាប់ប្រើប្រាស់ក្រៅទីប្រជុំជន និងផ្លូវមានចំណោត
និងប្រើសម្រាប់ដឹកអីវ៉ាន់ផងដែរ។