ខ្មៅដៃ សប្បុរសធម៌ - Pencil Charity

  • Home
  • ខ្មៅដៃ សប្បុរសធម៌ - Pencil Charity

ខ្មៅដៃ សប្បុរសធម៌ - Pencil Charity ខ្មៅដៃ នឹងធ្វើជាចំណុចកណ្តាលរវាងអ្នកត្រូវការ និងអ្នកចែករំលែក អោយបានជួបគ្នា

01/06/2025

ថ្ងៃនេះជា ទិវាកុមារអន្តរជាតិ ១ មិថុនា យើងខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរកុមារ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក រស់នៅពោរពេញដោយក្តីសង្ឃឹម មានក្តីសុបិន្ត ការអប់រំបានល្អ មានអាហារទទួលទានគ្រប់គ្រាន់ និងមានភាពកក់ក្តៅ។

ឆ្លៀតឳកាសនេះ យើងខ្ញុំក៏សូមបង្ហាញជូន ពុកម៉ែបងប្អូននូវវីដេអូដែលផលិតរួចរាល់សម្រាប់សាលាបឋមសិក្សា ភូមិប្រិយ៍ ដែលឋិតនៅភូមិប្រិយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

"This Child’s Day, we celebrate the power of hope, dreams, and education. Through Pencil Charity, every child gets a chance to write a brighter future. ✏️💛 ❤️❤

"
#ខ្មៅដៃ #មេមត់_ត្បូងឃ្មុំ

វឌ្ឍនភាព ការសាងសង់សាលាបឋមសិក្សាអន្លង់អក នៅខេត្តកំពង់ឆ្នាំង គិតត្រឹម ថ្ងៃ ២៩ ខែ ឧសភា ឆ្នាំ ២០២៥ ។ មកដល់ថ្ងៃនេះអគារសាលាកាន...
29/05/2025

វឌ្ឍនភាព ការសាងសង់សាលាបឋមសិក្សាអន្លង់អក នៅខេត្តកំពង់ឆ្នាំង គិតត្រឹម ថ្ងៃ ២៩ ខែ ឧសភា ឆ្នាំ ២០២៥ ។ មកដល់ថ្ងៃនេះអគារសាលាកាន់តែប្លែកស្អាត លេចត្រដែតនៅលើទឹកដី ភូមិថ្មី ឃុំ កំពង់អុស ស្រុក ជល់គិរី ខេត្តកំពង់ឆ្នាំង។
#សាលាបឋមសិក្សាអន្លង់អក
#ខ្មៅដៃ


សូមរីករាយទស្សនារូបភាពស្នាមញញឹម និងសកម្មភាពរបស់កុមារ នៅសាលាបឋមសិក្សាភូមិប្រីយ៍ ឋិតនៅភូមិប្រីយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្ត...
27/05/2025

សូមរីករាយទស្សនារូបភាពស្នាមញញឹម និងសកម្មភាពរបស់កុមារ
នៅសាលាបឋមសិក្សាភូមិប្រីយ៍ ឋិតនៅភូមិប្រីយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

នាឱកាសនេះ ក្រុមការងារខ្មៅដៃ បានការសហការពី មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងស.ស.យ.ក ស្រុកមេមត់។

ក្រុមការងារខ្មៅដៃ សូមថ្លែងអំណរគុណដល់សប្បុរសជនសម្រាប់ការចូលរួមគាំទ្រសកម្មភាពទាំងអស់នេះ 🙏❤️។

សូមរង់ចាំទស្សនារូបភាពវីដេអូ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

#ខ្មៅដៃ

#សាលាបឋមសិក្សាប្រីយ៍

#ខ្មៅដៃសប្បុរសធម៌

គ្រប់យ៉ាងបានត្រៀមរួចរាល់ ស្អែកនឹងបានទៅដល់ដៃក្មួយៗ នៅសាលាបឋមសិក្សាប្រីយ៍ នៅភូមិប្រីយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុ...
16/05/2025

គ្រប់យ៉ាងបានត្រៀមរួចរាល់ ស្អែកនឹងបានទៅដល់ដៃក្មួយៗ នៅសាលាបឋមសិក្សាប្រីយ៍ នៅភូមិប្រីយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
#ខ្មៅដៃ

#សាលាបឋមសិក្សាប្រីយ៍

#ខ្មៅដៃសប្បុរសធម៌

យើងខ្ញុំកំពុងរៀបចំ សម្រាប់ក្មេងៗនៅសាលាបឋមសិក្សាប្រីយ៍។❤️🥰🥰ឆាប់ៗខាងមុខនេះ ក្រុមការងារខ្មៅដៃ នឹងទៅសាលាបឋមសិក្សាប្រីយ៍ ឋិតន...
19/04/2025

យើងខ្ញុំកំពុងរៀបចំ សម្រាប់ក្មេងៗនៅសាលាបឋមសិក្សាប្រីយ៍។
❤️🥰🥰
ឆាប់ៗខាងមុខនេះ ក្រុមការងារខ្មៅដៃ នឹងទៅសាលាបឋមសិក្សាប្រីយ៍ ឋិតនៅភូមិប្រីយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សាលាបឋមនេះមានលោកគ្រូអ្នកគ្រូចំនួន ៥នាក់ និងសិស្សចំនួន ១៣១នាក់ រួមទាំងមត្តេយ្យសិក្សា។ សាលានេះត្រូវការជាចាំបាច់នូវបណ្ណាល័យ សៀវភៅអាន ជញ្ជាំងអគារបន្ទប់រៀន និងការរៀបចំមួយចំនួនទៀត។

#សាលាបឋមសិក្សាប្រីយ៍ #ស្រុកមេមត់ #ខេត្តត្បូងឃ្មុំ
#ខ្មៅដៃសប្បុរសធម៌ #ខ្មៅដៃ

ពុកម៉ែបងប្អូន នៅចាំសាលាបឋមសិក្សាអន្លង់អក ឋិតនៅខេត្តកំពង់ឆ្នាំងទេ? បច្ចុប្បន្ន ប្តូររូបរាងថ្មី មើលលែងស្គាល់ហើយ ក្រោយសាងសង...
07/03/2025

ពុកម៉ែបងប្អូន នៅចាំសាលាបឋមសិក្សាអន្លង់អក ឋិតនៅខេត្តកំពង់ឆ្នាំងទេ? បច្ចុប្បន្ន ប្តូររូបរាងថ្មី មើលលែងស្គាល់ហើយ ក្រោយសាងសង់បានប្រហែល ៧០ % ។ 🥰

របាយការណ៍វឌ្ឍនភាពសាលាបឋមសិក្សាអន្លង់អក ត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥
- អគារសិក្សា ពីរជាន់ រៀបចំបូកសម្អាតរួចរាល់
- អគារទីចាត់ការ រៀបចំ បូកសម្អាត បានប្រហែល ៨០%
+ សន្និដ្ឋាន ការសាងសង់ជារួមសម្រចបាន ប្រហែល ៧០%

ក្រុមការងារខ្មៅដៃ បានទៅពិនិត្យមើលស្ថានភាពសាលាបឋមសិក្សាប្រីយ៍ ឋិតនៅភូមិប្រីយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ...
03/02/2025

ក្រុមការងារខ្មៅដៃ បានទៅពិនិត្យមើលស្ថានភាពសាលាបឋមសិក្សាប្រីយ៍ ឋិតនៅភូមិប្រីយ៍ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។
សាលាបឋមនេះមានលោកគ្រូអ្នកគ្រូចំនួន ៥នាក់ និងសិស្សចំនួន ១៣១នាក់ រួមទាំងមត្តេយ្យសិក្សា។ សាលានេះត្រូវការជាចាំបាច់នូវបណ្ណាល័យ សៀវភៅអាន ជញ្ជាំងអគារបន្ទប់រៀន និងការរៀបចំមួយចំនួនទៀត។

#សាលាបឋមសិក្សាប្រីយ៍ #ស្រុកមេមត់ #ខេត្តត្បូងឃ្មុំ
#ខ្មៅដៃសប្បុរសធម៌ #ខ្មៅដៃ

ពុកម៉ែបងប្អូនជាទីស្រលាញ់ ទាំងនេះគឺជាសកម្មភាពរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកខ្យង ខេត្តកោះកុង បន្ទាប់ពីទទួលបានសៀវភៅអ...
26/01/2025

ពុកម៉ែបងប្អូនជាទីស្រលាញ់ ទាំងនេះគឺជាសកម្មភាពរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកខ្យង ខេត្តកោះកុង បន្ទាប់ពីទទួលបានសៀវភៅអានរបស់សប្បុសជន តាមរយៈក្រុមការងារខ្មៅដៃកាលពី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។
សូមអរគុណដល់សប្បុរសជនដែលជួយអោយក្មេងៗមានសៀវភៅអាន
សូមអរគុណដល់លោកគ្រូអ្នកគ្រូ ដែលជួយអោយបណ្ណាល័យមានភាពរស់រវើក និងអរគុណក្មេងៗដែលអោយតម្លៃសៀវភៅ ❤️🙏🏻។

សូមអរគុណ EAU SELA Mineral Water ដែលតែងតែជួយឧបត្ថម្ភសម្រាប់ក្មេងៗសិស្សានុសិស្ស រហូតមក 🙏🏻❤️
17/01/2025

សូមអរគុណ EAU SELA Mineral Water ដែលតែងតែជួយឧបត្ថម្ភសម្រាប់ក្មេងៗសិស្សានុសិស្ស រហូតមក 🙏🏻❤️

អរគុណ LY LY Food Industry Co., LTD. ដែលតែងតែជួយឧប្ថត្ភដល់ក្មេងៗតូចៗ រហូត 🙏🏻❤️
17/01/2025

អរគុណ LY LY Food Industry Co., LTD. ដែលតែងតែជួយឧប្ថត្ភដល់ក្មេងៗតូចៗ រហូត 🙏🏻❤️

មីងពូប្រាប់ហើយ ថាអីវ៉ាន់ច្រើន ត្រូវយកកាបូបមកដាក់ផង លទ្ធផលភ្លេចយកកាបូបមកចឹង 😆         #ខ្មៅដៃ
16/01/2025

មីងពូប្រាប់ហើយ ថាអីវ៉ាន់ច្រើន ត្រូវយកកាបូបមកដាក់ផង
លទ្ធផលភ្លេចយកកាបូបមកចឹង 😆
#ខ្មៅដៃ

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

010788777

Website

Alerts

Be the first to know and let us send you an email when ខ្មៅដៃ សប្បុរសធម៌ - Pencil Charity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ខ្មៅដៃ សប្បុរសធម៌ - Pencil Charity:

  • Want your business to be the top-listed Media Company?

Share