លើកទឹកចិត្ត-Motivation៚

  • Home
  • លើកទឹកចិត្ត-Motivation៚

លើកទឹកចិត្ត-Motivation៚ ស្ងប់ស្ងាត់ជាមិត្ត សច្ចៈជាបងប្អូន ខន្តីជាភរិយា កតញូជាពុក សុចរិតជាម្ដាយ ✍🏻 when you are tired of being alive, come here I'll make you want to live again

25/09/2025

មនុស្សដែលច្រណែនអ្នក គឺជាមនុស្សកំពុងឱបភ្លើង គេគ្មានក្ដីសុខស្រាប់ហើយ មិនបាច់ស្អប់ខឹងវិញទេ គួរមានចិត្តអាណិតមនុស្សបែបហ្នឹងវិញល្អជាង។

25/09/2025

គ្រាន់តែជួបរឿងមិនសមបំណង ហើយខូចចិត្ត ពិបាកចិត្ត ឈឺចិត្ត ខកចិត្ត មិនមែនជាជំងឺបាក់ទឹកចិត្តទេ។

24/09/2025

ប្រើរបស់ថ្លៃប៉ុនណា តែបើចរិតអន់ហើយ មនុស្សគ្មានថ្ងៃថ្លៃតាមរបស់ឡើយ។✍️

22/09/2025

សង្គមពិត អត់លេងសើចទេ មនុស្សខ្លះកាលនៅក្រ ចេះស្រឡាញ់រាប់អាន ចេះស្គាល់ ចេះជួយគ្នា បានតែមានបន្តិចប្ដូរចរិតភ្លាម។😎

ផ្ទះមិនមែនត្រឹមតែជាទីកន្លែង...ទីក្រុងស្រស់ឆើតឆាយ សប្បាយអ៊ូអរ សំបូរភ្លើងពណ៌រាត្រី រាង្គសាល តូន្យតន្ត្រីប្រគុំ ម្ហូបអាហារគ...
09/09/2025

ផ្ទះមិនមែនត្រឹមតែជាទីកន្លែង...

ទីក្រុងស្រស់ឆើតឆាយ សប្បាយអ៊ូអរ សំបូរភ្លើងពណ៌រាត្រី រាង្គសាល តូន្យតន្ត្រីប្រគុំ ម្ហូបអាហារគ្រប់មុខមិនខ្វះចន្លោះ ជាទីរីករាយនៃជនដ៏ច្រើន ចំលែកតែខ្ញុំ ទោះនៅទីក្រុងយូរប៉ុនណា ក៏ពុំឃើញកន្លែងណាដែលទាក់ភ្នែកជាងដំបូលផ្ទះនៅឯទីជនបទ ដែលយប់ឡើងស្ងប់ស្ងាត់ គួរឱ្យខ្លាចខ្មោច យ៉ាងច្រើនមានតែសំឡេងសត្វចង្រិត ហុីងហង កង្កែប ក្អាត់យំអឺងកង សត្វឆ្កែព្រុសកំដររាត្រីកាលដ៏ងងឹតសូន្យសុងគ្មានពណ៌ភ្លើងចម្រុះដូចនៅដីក្រុង។

ម្ហូបពេញតុនៅទីក្រុងមិនស្មើនឹងត្រីប្រឡាក់ ដែលម៉ែអាំងឱ្យ
បាយឆាលាយគ្រឿងសមុទ្រមានគ្រប់រសជាតិមិនស្មោះនឹងបាយកកសល់ពីល្ងាច
សម្លគ្រប់រសជាតិមិនស្មើនឹងក្លិនប្រហុកដែលចំហុយដាក់ក្នុងឆ្នាំងបាយ
ទឹកភេសជ្ជៈគ្រប់ម៉ាកមិនស្មើនឹងទឹកផ្ទិលដែងដួសចេញពីក្នុងពាង..។

សរសេរមកដល់ត្រឹមនេះ ខ្ញុំមានអារម្មណ៍ថា ឯកា និងកណ្ដោចកណ្ដែងណាស់ ព្រោះខ្ញុំពុំសូវមានឱកាសបានឆ្លងកាត់រឿងហ្នឹងដូចមុន ដូចកាលខ្លួននៅក្មេងឡើយ។ ខ្ញុំចាំបាន គ្រប់ពេលម៉ែទៅហូបការគេ គាត់តែងតែដាក់ទឹកក្រូចក្នុងកាបូប យកមកផ្ញើកូននៅឯផ្ទះ ពេលបាយ ទិញទឹកកក៣០០រៀល ដាក់ក្នុងផ្ទិល ចាក់ទឹកក្រូចចូល បាយបណ្ដើរ ផឹកទឹកក្រូចម្នាក់ម្ដងបណ្ដើរ។

នឹកភ្លើងចង្កៀង ដែលដាក់កណ្ដាលវង់បាយ នឹកសំឡេងសើច នឹកគ្រប់សកម្មភាព។
ផ្ទះមិនមែនត្រឹមតែជាទីកន្លែង តែជាអារម្មណ៍ ជាការចងចាំ ជាក្ដីស្រឡាញ់ ជាភាពកក់ក្ដៅ ដែលគ្មានកន្លែងណាអាចជំនួសផ្ទះបាន។
លើកទឹកចិត្ត-Motivation៚ ✍️

សូមមានសន្តិភាពផ្លូវចិត្តគ្រប់កាលៈទេសៈ🤍8/9/2025
07/09/2025

សូមមានសន្តិភាពផ្លូវចិត្តគ្រប់កាលៈទេសៈ🤍
8/9/2025

មិនមែនអ្នកមកចាប់ដៃយើងសុទ្ធតែជាអ្នកស្រឡាញ់យើងទេមនុស្សខ្លះមកចាប់ដៃយើង ដើម្បីមានឱកាសក្បែរយើង ហើយចាក់សម្លា.ប់យើងតែប៉ុណ្ណោះ។ល...
03/09/2025

មិនមែនអ្នកមកចាប់ដៃយើងសុទ្ធតែជាអ្នកស្រឡាញ់យើងទេ
មនុស្សខ្លះមកចាប់ដៃយើង ដើម្បីមានឱកាសក្បែរយើង ហើយចាក់សម្លា.ប់យើងតែប៉ុណ្ណោះ។
លើកទឹកចិត្ត-Motivation៚✍️

ទោះក្នុងស្ថានភាពបែបណា តោមិនដែលស៊ីស្មៅខ្ចី និងសាច់សត្វស្អុយរលួយឡើយ។កុំបោះបង់ចោលគោលដៅ ទោះជាអ្នកជួបការលំបាក បរាជ័យ ឬត្រូវដួ...
22/08/2025

ទោះក្នុងស្ថានភាពបែបណា តោមិនដែលស៊ីស្មៅខ្ចី និងសាច់សត្វស្អុយរលួយឡើយ។
កុំបោះបង់ចោលគោលដៅ ទោះជាអ្នកជួបការលំបាក បរាជ័យ ឬត្រូវដួលច្រើនដងទៀតក៏ដោយ។ បោះបង់ គឺចាញ់ មិនបោះបង់ គឺនៅតែមានសង្ឃឹមឈ្នះជានិច្ច។
លើកទឹកចិត្ត-Motivation៚ ✍🏻

22/08/2025

មនុស្សដែលទុកអ្នកអាក្រក់ ទោះអ្នកធ្វើល្អប៉ុនណា ក៏អ្នកនៅតែជាមនុស្សអាក្រក់ ព្រោះក្នុងចិត្តគេអ្នកមិនល្អស្រាប់ហើយ។

20/08/2025

បាបកម្មមិនដែលភ្លេចអ្នកដែលបានសាងវាឡើយ ពេលវេលាសមរម្យវានឹងហុចផលឱ្យវិញ។

ដើរផ្លូវដែលអ្នកចង់ដើរ មិនមែនជាផ្លូវដែលអ្នកដទៃរៀបចំឱ្យ ខុសពីឆន្ទៈរបស់អ្នក។ ទោះជាត្រូវដើរម្នាក់ឯងក៏ត្រូវតែដើរ ទោះឯកាក៏ជាផ្...
18/08/2025

ដើរផ្លូវដែលអ្នកចង់ដើរ មិនមែនជាផ្លូវដែលអ្នកដទៃរៀបចំឱ្យ ខុសពីឆន្ទៈរបស់អ្នក។ ទោះជាត្រូវដើរម្នាក់ឯងក៏ត្រូវតែដើរ ទោះឯកាក៏ជាផ្លូវដែលអ្នកពេញចិត្តនឹងដើរ…។🖤
#សៀវភៅ_សត្រូវលាក់មុខ
លើកទឹកចិត្ត-Motivation៚ ✍🏻

16/08/2025

ទឹកអប់អាចឱ្យអ្នកក្រអូបយ៉ាងយូរ១ថ្ងៃ តែទង្វើល្អ ភាពស្មោះត្រង់ និងគុណធម៌ ធ្វើឱ្យអ្នកក្រអូបជាប់ជានិច្ច។🤍

Address


Telephone

+855885717335

Website

Alerts

Be the first to know and let us send you an email when លើកទឹកចិត្ត-Motivation៚ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to លើកទឹកចិត្ត-Motivation៚:

  • Want your business to be the top-listed Media Company?

Share

Stay Strong and Stay Happy

I’m here with you as always.