DaraGroup

DaraGroup Build up the big Cafe in Phnom Penh, Cambodia � I need everyone invest your money with me, Invest your money with in future you will be rich people with Pa

Friends help friends is a group save money for helping friends in bad situation

ក្រៅពីវាយ និងជេរ ក្នុងការអប់រំកូននៅមានវិធីជាច្រើនទៀត🔑🗝️1. វិធីវាយ និងជេរ៖ ល្អត្រង់ងាយធ្វើ ធ្លាប់ឃើញ ធ្លាប់លឺ បានផលភ្លាមៗ...
17/05/2025

ក្រៅពីវាយ និងជេរ ក្នុងការអប់រំកូននៅមានវិធីជាច្រើនទៀត🔑🗝️

1. វិធីវាយ និងជេរ៖ ល្អត្រង់ងាយធ្វើ ធ្លាប់ឃើញ ធ្លាប់លឺ បានផលភ្លាមៗ។ មិនល្អត្រង់ធ្វើរួច លួចយំខ្លួនឯង មួយរយៈខ្លី កូនធ្វើខុសដដែល ឬធ្វើហើយលាក់ទៀត ប៉ះពាល់ដល់ផ្លូវចិត្តកូន។ គន្លឹះត្រង់ត្រូវមើលតាមអាយុកូន លាយមនោសញ្ចេតនាខ្លះ ទើបបានផល។

2. វិធីលួង ពន្យល់៖ ល្អត្រង់បើកូនយល់ហើយ គឺបានផលយូរអង្វែង ពិសេសបើបង្រៀនឲ្យកូនចេះគិត។ មិនល្អត្រង់ប្រើពេលច្រើន។ គន្លឹះត្រង់ត្រូវប្រើភាសាស្របតាមប្រាជ្ញាកូន។

3. វិធីបន្លប់៖ ល្អត្រង់បានផលភ្លាមៗ។ មិនល្អត្រង់កូនមិនបានរៀនអ្វីច្រើនពីការគ្រប់គ្រងអារម្មណ៍ និងការសម្រេចបំណង។ គន្លឹះត្រង់ត្រូវប្រើបានសម្រាប់កូននៅតូចៗ។

4. វិធីដកកូនចេញ៖ ល្អត្រង់បានផលភ្លាមៗ។ មិនល្អត្រង់កូនមិនបានរៀនអ្វីច្រើនពីការគ្រប់គ្រងអារម្មណ៍ និងការសម្រេចបំណង។ គន្លឹះត្រង់ត្រូវប្រើបានសម្រាប់កូននៅតូចៗ ពិសេសក្នុងស្ថានភាពគ្រោះថ្នាក់។

5. វិធីឲ្យរង្វាន់៖ ល្អត្រង់បានផលភ្លាមៗ។ មិនល្អត្រង់កូនមិនបានរៀនអ្វីច្រើនពីការគ្រប់គ្រងអារម្មណ៍ និងការសម្រេចបំណង ហើយកូនកាន់តែត្រូវការរង្វាន់កាន់តែធំ។ គន្លឹះត្រង់ត្រូវឲ្យរង្វាន់ដែលកូនចង់បាន។

6. វិធីលើកទឹកចិត្ត៖ ល្អត្រង់ឲ្យកូនចេះជឿជាក់លើខ្លួនឯង។ មិនល្អត្រង់ត្រូវប្រើពេលច្រើនដើម្បីធ្វើការឆ្លុះបញ្ចាំង។ គន្លឹះត្រង់ត្រូវជ្រើសយកពាក្យលើកទឹកចិត្តឲ្យសមស្របតាមស្ថានការណ៍។

ដកស្រង់ពីMental care

1. បើ​អ្នក​ចង់​មាន​ផ្ទះ អ្នក​ចាប់​ផ្ដើម​ដោយ​ទិញ​ដី  2. ប្រសិនបើអ្នកចង់ធ្វើជាម្ចាស់ចក្រភព អ្នកចាប់ផ្តើមដោយការពង្រីកអាជីវក...
11/05/2025

1. បើ​អ្នក​ចង់​មាន​ផ្ទះ អ្នក​ចាប់​ផ្ដើម​ដោយ​ទិញ​ដី
2. ប្រសិនបើអ្នកចង់ធ្វើជាម្ចាស់ចក្រភព អ្នកចាប់ផ្តើមដោយការពង្រីកអាជីវកម្មរបស់អ្នក។
3. បើ​អ្នក​ចង់​មាន​រាង​ស្អាត អ្នក​ចាប់ផ្តើម​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​
4. បើ​អ្នក​ចង់​មាន​ប្រាជ្ញា អ្នក​ចាប់​ផ្ដើម​ដោយ​ការ​អាន​សៀវភៅ
5. ប្រសិនបើអ្នកចង់ធ្វើដំណើរជុំវិញពិភពលោក អ្នកចាប់ផ្តើមដោយការសន្សំប្រាក់
6. ប្រសិនបើអ្នកចង់សប្បាយចិត្ត អ្នកចាប់ផ្តើមដោយការដឹងគុណ
7. ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន អ្នកចាប់ផ្តើមដោយការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។
8. បើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អ អ្នកចាប់ផ្តើមដោយការដឹកនាំខ្លួនឯងជាមុនសិន
9. ប្រសិនបើអ្នកចង់ក្លាយជាឪពុកម្តាយដ៏ល្អ អ្នកចាប់ផ្តើមដោយការធ្វើជាគំរូដ៏ល្អ
10. ប្រសិនបើអ្នកចង់ជោគជ័យ អ្នកចាប់ផ្តើមដោយជំហានតូចៗ
១១.ប្រសិនបើអ្នកចង់មានទំនុកចិត្ត អ្នកចាប់ផ្តើមដោយការជឿជាក់លើខ្លួនឯង
12. ប្រសិនបើអ្នកចង់រៀនជំនាញថ្មី អ្នកចាប់ផ្តើមដោយអនុវត្តជារៀងរាល់ថ្ងៃ
13. ប្រសិនបើអ្នកចង់មានភាពច្នៃប្រឌិត អ្នកចាប់ផ្តើមដោយការសាកល្បងអ្វីដែលថ្មី។
14. ប្រសិនបើអ្នកចង់ទទួលបានការគោរព អ្នកចាប់ផ្តើមដោយការគោរពអ្នកដទៃ
15. ប្រសិនបើអ្នកចង់បង្កើតទំនាក់ទំនងរឹងមាំ អ្នកចាប់ផ្តើមដោយការជឿជាក់
16. ប្រសិនបើអ្នកចង់សម្រេចគោលដៅរបស់អ្នក អ្នកចាប់ផ្តើមដោយកំណត់វាឱ្យច្បាស់លាស់
17. ប្រសិនបើអ្នកចង់រៀបចំ អ្នកចាប់ផ្តើមដោយ decluttering ចន្លោះរបស់អ្នក។
18. ប្រសិនបើអ្នកចង់មានសេរីភាព អ្នកចាប់ផ្តើមដោយបោះបង់ការភ័យខ្លាចរបស់អ្នក។
19. ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរ អ្នកចាប់ផ្តើមដោយការផ្លាស់ប្តូរខ្លួនឯងជាមុនសិន

20. ប្រសិនបើអ្នកចង់រត់ម៉ារ៉ាតុង អ្នកចាប់ផ្តើមដោយការដើរជារៀងរាល់ថ្ងៃ
21. ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្ម អ្នកចាប់ផ្តើមដោយកំណត់អត្តសញ្ញាណតម្រូវការ
22. ប្រសិនបើអ្នកចង់ជួយអ្នកដទៃ អ្នកចាប់ផ្តើមដោយការជួយខ្លួនឯងជាមុនសិន
23. ប្រសិនបើអ្នកចង់រៀនភាសាមួយ អ្នកចាប់ផ្តើមដោយអនុវត្តជារៀងរាល់ថ្ងៃ
24. ប្រសិនបើអ្នកចង់ទទួលបានផលិតភាព អ្នកចាប់ផ្តើមដោយការគ្រប់គ្រងពេលវេលារបស់អ្នកដោយឈ្លាសវៃ
25. ប្រសិនបើអ្នកចង់ទទួលបានចំណេះដឹង អ្នកចាប់ផ្តើមដោយការសួរសំណួរ
26. ប្រសិនបើអ្នកចង់មានសុខភាពល្អ អ្នកចាប់ផ្តើមដោយការធ្វើលំហាត់ប្រាណជាប្រចាំ
27. បើ​ចង់​បាន​សេចក្ដី​សុខ អ្នក​ចាប់​ផ្ដើម​ដោយ​ការ​លះ​បង់​ការ​រអ៊ូរទាំ
28. បើអ្នកចង់រឹងមាំ អ្នកចាប់ផ្តើមដោយការស៊ូទ្រាំនឹងឧបសគ្គដោយជំនឿ
29. បើអ្នកចង់មានចិត្តល្អ អ្នកចាប់ផ្តើមដោយចិត្តល្អចំពោះខ្លួនឯងជាមុនសិន
30. ប្រសិនបើអ្នកចង់ធ្វើឱ្យមានផលប៉ះពាល់ អ្នកចាប់ផ្តើមដោយការពិតប្រាកដ

ជោគជ័យមិនកើតឡើងពេញមួយយប់ទេ ហើយការសម្រេចបាននូវអ្វីដែលសំខាន់ទាមទារការខិតខំប្រឹងប្រែងជាប់លាប់។ មិន​ថា​វា​ជា​ម្ចាស់​ផ្ទះ ចាប់​ផ្ដើម​អាជីវកម្ម ឬ​ទទួល​បាន​ការ​គោរព​ទេ ដំណើរ​ចាប់​ផ្ដើម​ដោយ​ជំហាន​តែ​មួយ។ កុំបាក់ទឹកចិត្តចំពោះភាពធំធេងនៃគោលដៅខាងមុខ។ ផ្តោតលើការបោះជំហានដំបូងនោះ បន្ទាប់មកជំហានបន្ទាប់ ហើយមុននឹងអ្នកដឹងពីវា អ្នកនឹងដឹងអំពីផ្លូវរបស់អ្នកដើម្បីសម្រេចក្តីសុបិនរបស់អ្នក។ ចំណុចសំខាន់គឺត្រូវចាប់ផ្តើម ទោះតូចប៉ុនណាក៏ដោយ ហើយនៅជាប់ជានិច្ច។ បន្តជឿ នោះអ្នកនឹងឃើញវឌ្ឍនភាព។

 #វិធីសាស្រ្តដែលម្តាយបណ្តុះចរិតលក្ខណៈរបស់កូន៖1 កូនខ្លាចគេ ប្រមាត់តូច    ឱ្យគាត់រៀនច្រៀង ច្រៀងឱ្យឮៗ។2 កូនមានចរិតអន្ទះសាគ្...
10/05/2025

#វិធីសាស្រ្តដែលម្តាយបណ្តុះចរិតលក្ខណៈរបស់កូន៖
1 កូនខ្លាចគេ ប្រមាត់តូច
ឱ្យគាត់រៀនច្រៀង ច្រៀងឱ្យឮៗ។
2 កូនមានចរិតអន្ទះសាគ្មានចិត្តអំណត់
ឱ្យកូនលេងរូបផ្គុំ។
3 កូនចូលចិត្តតមាត់
ឱ្យកូនអានមេរៀនឱ្យស្តាប់។
4 កូនខ្វះភាពអំណត់
ឱ្យកូនរៀនសរសេរអក្សផ្ចង់។
5 កូនចូលចិត្តយំ
ឱ្យកូនលេងគូរគំនូរ។
6 កូនខ្វះជំនឿចិត្ត
ឱ្យកូនឡើងបង្ហាញទេពកោសល្យដែលគេចេះ។
7 កូនពឹងផ្អែកខ្លាំង
ប្រើឱ្យគេធ្វើការងារផ្ទះ។
8 កូនឆេវឆាវ
ឱ្យកូនរៀនលេងអុក។
9 កូនមិនសូវមាត់ ក មិនសូវប៉ិនទំនាក់ទំនង
នាំកូនទៅកម្មវិធី ដូចជាញ៉ាំការ តាំងពិពណ៌។
10 កូនកង្វះការអត់ធ្មត់
ឱ្យកូនរត់ហាត់ប្រាណ។
11 កូនទម្លាប់បន្ទោសរអ៊ូច្រើន
ឱ្យគេសរសេរកំណត់ហេតុប្រចាំថ្ងៃ។
12 កូនមិនចេះថែរក្សារបស់លេង
ឱ្យកូនចូលរួមកម្មវិធីលក់របស់ប្រើហើយមួយទឹក។ 13 កូនចូលចិត្តធ្វើអ្វីពន្យាពេល
ឱ្យកូនរៀបចំគំរោងផែនការ។
14 កូនកង្វះចិត្តមេត្តា អាណិត
ឱ្យកូនមើលថែសត្វចិញ្ចឹម (កូនឆ្កែ)។
15 កូនកង្វះការផ្តោតអារម្មណ៍
ឱ្យគេលេងហ្គេមដែលជំនួយដល់ការផ្តោត អារម្មណ៍។
16 កូនខ្លាចការលំបាក ហត់នឿយ
ឱ្យកូនលេងឡើងជញ្ជាំង។
17 កូនខ្វះការទទួលខុសត្រូវ
ឱ្យកូនដាំបន្លែ មើលថែ ស្រោចទឹករាល់ថ្ងៃ។
18 កូនចូលចិត្តប្រៀបធៀប
នាំកូនចូលរួមកម្មវិធីចែកអំណោយ ទៅកន្លែងដែលក្រខ្សត់។
19 កូនអាត្មានិយម
ឱ្យកូនចូលរួមចែករំលែកអាហារ ឬរបស់លេង របស់គេ។
20 កូនកង្វះការយល់ដឹងអំពីពេលវេលា
ឱ្យកូនជាអ្នកមើលម៉ោង ដល់ម៉ោង ចេញដំណើរកូនជាអ្នកប្រាប់។
21 កូនធ្វេសប្រហែស មិនចេះប្រយ័ត្ន
ឱ្យកូនធ្វើរបស់ដោយដៃ។
22 កូនមិនចូលចំណោម ដើរតែឯង
ឱ្យកូនចូលរួមទៅលេងកីឡាជាក្រុមជាមួយមិត្តភក្តិ។
23 កូនអន្ទះអន្ទែង មិនស្ងប់
ឱ្យកូនអង្គុយធ្វើសមាធិ។
24 កូនកង្វះការដឹងគុណ
ឱ្យកូនសរសេរសំបុត្រថ្លែងអំណរគុណ។

ឪពុកម្តាយ ត្រូវតែចេះចាក់មនោគមន៍ជាមួយកូនៗ ហើយរឿងរ៉ាវតូចៗ ក៏មិនចាំបាច់ស្តីថា រអ៊ូរទាំដដែលដាក់កូនមិនចេះចប់មិនចេះហើយ ធ្វើឱ្យកូនធុញថប់ ដកដង្ហើមមិនរួច ចង់គេចចេញដែរ។

អត្ថបទបកប្រែ សុខ គឹមទៀវ តែខ្ញីអង្ករ by Kimtiev

ស្វែងយល់គ្រាប់កាហ្វេទាំងអស់គ្នា !🔎នៅក្នុងរូបនេះ មានការរៀបរាប់អំពីគ្រាប់កាហ្វេចម្បងចំនួន 4ប្រភេទ ដែលមានលក្ខណៈពិសេសខុសៗគ្ន...
22/04/2025

ស្វែងយល់គ្រាប់កាហ្វេទាំងអស់គ្នា !
🔎នៅក្នុងរូបនេះ មានការរៀបរាប់អំពីគ្រាប់កាហ្វេចម្បងចំនួន 4ប្រភេទ ដែលមានលក្ខណៈពិសេសខុសៗគ្នា៖

1. Arabica
ជាប្រភេទពេញនិយម និងមានគុណភាពខ្ពស់បំផុត។
មានប្រភពមកពីប្រទេសអេត្យូពី (Ethiopia)។
ផលិតច្រើនជាងគេ គិតជា 60-80% នៃការផលិតកាហ្វេពិភពលោក។
មានរសជាតិបែបភ្លឺស្រាល មានសមាសភាពអាស៊ីតសមរម្យ និងរសជាតិចម្រុះសម្បូរបែប។

2. Robusta
ជាប្រភេទដែលផលិតច្រើនទីពីរ គិតជាប្រាំសិបភាគរយ (40%) នៃកាហ្វេទាំងអស់។
មានប្រភពមកពីអាហ្វ្រិក។
មានកាហ្វេអ៊ីនខ្ពស់ជាង Arabica ប្រហែល 2.5%។
មានរសជាតិជ្រៅ និងសណ្តាប់ធ្ងន់ជាង។

3. Liberica
មានកម្រជាងគេ។
មានប្រភពមកពីប្រទេសលីបេរីយ៉ា (Liberia) នៅអាហ្វ្រិកខាងលិច។
គ្រាប់ធំ និងមានរាងមិនស្មើ។
មានក្លិនផ្កា ផ្លែឈើ និងរសជាតិឈ្ងុយឈ្ងប់បែបឈើ និងផ្សែង។

4. Excelsa
ត្រូវបានចាត់ថ្នាក់ជាប្រភេទរបស់ Liberica។
មានប្រភពមកពីអាស៊ីអាគ្នេយ៍។
គិតជា 6% នៃការផលិតកាហ្វេទូទាំងពិភពលោក។
មានរាងស្រដៀងទំលាប់ទឹកភ្នែក និងមានទំហំតូច។
មានក្លិនផ្លែឈើ ផ្កា និងឈ្ងុយដូចផ្សែង។

SOB Co.,Ltd SOB Wholesale Supply
゚viralシfypシ゚viralシalシ

មានកូនប្រុស ខ្ញុំនឹងប្រដៅកូនបែបនេះធ្វើអោយគេមានទំនុកចិត្ត1. ជឿលើខ្លួនឯងសិន ចាំជឿលើគេក្រោយ2. ថ្ងៃក្រោយ កូននឹងក្លាយជាមនុស្ស...
08/04/2025

មានកូនប្រុស ខ្ញុំនឹងប្រដៅកូនបែបនេះ
ធ្វើអោយគេមានទំនុកចិត្ត
1. ជឿលើខ្លួនឯងសិន ចាំជឿលើគេក្រោយ
2. ថ្ងៃក្រោយ កូននឹងក្លាយជាមនុស្សអស្ចារ្យម្នាក់
3. រឿងនេះកូនធ្វើបានល្អណាស់ កូនពូកែណាស់
4. កូនធ្វើបានល្អជាងមនុស្សភាគច្រើនហើយ តែត្រូវតែខំទៀត
5. បើកូនមិនពូកែ ប៉ាក៏ជួយកូនមិនបានដែរ

ធ្វើអោយគេរៀន
1. ធ្វើការងារអោយហើយចាំលេង ចប់ការងារបានលេងទៅវាសប្បាយ
2. កូនឈ្នះជារឿងគួរអោយសាទរ តែកូនដឹងទេថា យើងឈ្នះដោយសារអ្វី
3. ប្រឹងរៀន ថ្ងៃក្រោយយើងអាចជួយបានមនុស្សច្រើនណាស់
4. ត្រូវចេះរៀនសប្បាយក្នុងពេលកើតទុក្ខ
5. កុំវាយគេមុន តែបើគេវាយកូនមុន កូនចង់ធ្វើម៉េចក៏បាន

ធ្វើអោយគេមានភាពកក់ក្តៅ
1- អោយតែកូនត្រូវការជំនួយ ប៉ាម៉ាក់នឹងនៅជាមួយជានិច្ច
2- ផ្ទះជាកន្លែងតែមួយគាត់ដែលស្វាគមន៍កូនរហូត
3- ប៉ាម៉ាក់នៅតែស្រលាញ់កូនជានិច្ច កូនក៏អាចស្រលាញ់ពួកយើងវិញដែរ
4- ខឹងអាចចេញបាន តែត្រូវតែជាអ្នកត្រឡប់មកវិញ
5- កាលៈទេសៈណាក៏ដោយ ប៉ានៅតែស្តាប់ហេតុផលកូនមុនជានិច្ច

ធ្វើអោយគេមានការឆ្នៃប្រឌិត
1. ប៉ាចូលចិត្តស្តាប់អ្វីដែលកូននិយាយ
2. គ្រប់គ្នាសុទ្ធតែគិតថាកូនពូកែ
3. ប៉ាចូលចិត្តកូនបង្រៀនអ្វីថ្មីៗ
4. មិនចេះត្រូវរៀន
5. កូនពូកែមែន សូម្បីតែប៉ាក៏គិតមិនដល់ដែរ

ធ្វើអោយគេចូលចិត្តធ្វើកិច្ចការងារ
1. លើលោកនេះគ្មានរបស់ Free ទេ
2. ប៉ោមដែលលាងខ្លួនឯងផ្អែមជាង
3. គ្មានកូនប៉ាធ្វើមិនកើតទេ
4. ចេះមិនមែនមកពីរៀនទេ ចេះមកពីធ្វើ
5. កូនធ្វើបានល្អជាងប៉ាទៅទៀត

ធ្វើអោយគាត់មានសីលធម៌
1. គេគិតមិនដូចយើងទេ គេមានហេតុផលរបស់គេ
2. ខ្លួនឈ្នះ កុំមើលអ្នកចាញ់
3. ខ្លួនចាញ់ កុំមើលងាយខ្លួនឯង
4. ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ
5. ងើបស្កក អោនដាក់គ្រាប់


ចុះ​ឈ្មោះ​ស្តាប់​សៀវភៅ​ ១ថ្ងៃ ១ក្បាល
👉 https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

ពិធីលាងជើងកូនកម្លោះ ៖ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរយើង មានពិធីមួយដែលសព្វថ្ងៃគេនាំគ្នាកាត់ចោលមិនធ្វើ គឺពិធីលាងជើងកូនកម្លោះ ដោ...
26/03/2025

ពិធីលាងជើងកូនកម្លោះ ៖
ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរយើង មានពិធីមួយដែលសព្វថ្ងៃគេនាំគ្នាកាត់ចោលមិនធ្វើ គឺពិធីលាងជើងកូនកម្លោះ ដោយហេតុថាគ្រួសារខាងស្រីមានទស្សនៈយល់ថាជាការបន្ថោកតម្លៃកូនស្រី ហើយអាចារ្យដែលមិនបានស្រាវជ្រាវនោះក៏ព្រមតាមដែរទៅ ។
តាមលោកម្តាយខ្ញុំគាត់និយាយប្រាប់ខ្ញុំកាលពីគាត់នៅមានព្រះជន្មនៅឡើយ គាត់ថាចាស់ពីដើមទំរាំបានគ្នាជាប្តីប្រពន្ធលំបាកណាស់ ។ ក្រោយភ្ជាប់ពាក្យគ្នាហើយ កូនកម្លោះត្រូវមកជួយការងារផ្ទះខាងស្រី ដើម្បីគ្រួសារខាងស្រីសង្កេតអត្តចារឹក បើផ្ទះកូនកម្លោះនៅក្បែរគ្នាត្រូវងើបពីយប់មកបោសសំអាតទីធ្លាផ្ទះខាងស្រី សំអាតក្រោលគោ រែកទឹកដាក់ពាង លុះមេឃភ្លឺដឹកគោអោយស៊ីស្មៅ ,,, ។ បើមនុស្សនោះនៅភូមិឆ្ងាយខាងស្រីគេសង់ខ្ទមមួយនៅក្នុងដីភូមិគេអោយស្នាក់នៅ ដើម្បីជួយធ្វើការងារគេ។ក្នុងអំឡុងពេលនៃការសាកល្បងនេះ កូនកម្លោះមិនអនុញ្ញាតអោយឡើងផ្ទះធំគេទេ លើកលេងឪពុកម្តាយខាងស្រីហៅរក ចង់រកបាយទឹកហូបគឺឡើងតាមជណ្តើរក្រោយល្វែងផ្ទះបាយ រហូតទាល់តែដល់ថ្ងៃមង្គលការ ។ គឺនៅថ្ងៃមង្គលនេះហើយដែលគេអញ្ជើញកូនកម្លោះបំពេញមុខជាកូនប្រសារគេ ឡើងជណ្តើរជ័យផ្ទះធំរបស់គេ ហេតុនេះហើយបានមុននិងឡើងលើផ្ទះធំ គេអោយកូនស្រីមកលាងជើងកូនកម្លោះជម្រះអព្វុទមង្គលចោល ។ ក្នុងពិធីលាងជើងនោះ កូនកម្លោះគេអោយឈរលើដុំថ្មមួយ(មើលរូបព្រួញពណ៌លឿង)មានទំហ៊ំប៉ុនថ្មសំលៀងកំបិត ។ ក្នុងពេលដែលកូនកម្លោះប្រឹងទប់ជំហរអោយមានលំនឹងនៅលើដុំថ្មមួយនោះ អាចារ្យគាត់ប្រាប់ទៅកូនកម្លោះហើយថា« នែក្មួយគេអោយឈរលើថ្មនេះ គឺមានន័យថាយើងក្លាយជាមេគ្រួសារគេហើយណា ត្រូវតាំងជំហរអោយនឹងធឹង ឈប់ឆ្វេចឆ្វាចដូចកាលកម្លោះទៀត ធ្វើជាមេគ្រួសារគឺវាលំបាកចឹង» ។
ដូច្នេះអត្ថន័យនៃពិធីលាងជើងក្នុងមង្គលការខ្មែរបង្កប់ន័យអប់រំ មិនមែនដូចអ្វីដែលមនុស្សខ្លះយល់ច្រឡំនោះទេ ។
ក្រៅពីពិធីលាងជើងនេះ នៅមានពិធីមួយទៀតគេហៅពិធីដេកអង្កររាប គឺគេចាក់អង្ករក្រាលលើកន្ទេលហើយវែកអោយស្មើ អោយកូនកម្លោះ កូនក្រមុំដេកលើនោះដោយធ្វើយ៉ាងណាកុំអោយខ្ទាតអង្ករចេញក្រៅកន្ទេល គាត់ថាបើអង្ករចេញក្រៅកន្ទេលស្មើនិងខ្ទាតទ្រព្យ តែតាមពិតគាត់ចង់អោយកូនកម្លោះ កូនក្រមុំចេះអត់ធ្មត់និងគ្នា បើមួយរើមួយទៀតនៅស្ងៀមសិនទៅ បើហ៊ានតែរើទាំងអស់គ្នាដឹងតែខ្ចាយអង្ករហើយ ដូចមនុស្សឆេវឆាវទាស់ទែងគ្នាវាខ្ចាយទ្រព្យអីចឹងដែរ តែពិធីនេះគេកាត់ចោលយូរមកហើយព្រោះធ្វើអោយកូនកម្លោះ កូនក្រមុំមិនបានដេកនាំប៉ះពាល់សុខភាព។

What’s a different?ចំណុចខ្លះៗពី iPhone 15 Pro Max និង iPhone 16 Pro Max🔥🔥
11/09/2024

What’s a different?

ចំណុចខ្លះៗពី iPhone 15 Pro Max និង iPhone 16 Pro Max🔥🔥

អត្ថន័យនៃ 7 Q គឺ IQ, EQ, CQ, MQ, PQ, AQ និង SQ1. IQ (Intelligence Quotient) កម្រិតបញ្ញា វាគឺជាសមត្ថភាពក្នុងការគិត វិភាគ ...
29/07/2024

អត្ថន័យនៃ 7 Q គឺ IQ, EQ, CQ, MQ, PQ, AQ និង SQ

1. IQ (Intelligence Quotient) កម្រិតបញ្ញា វាគឺជាសមត្ថភាពក្នុងការគិត វិភាគ គណនា និងហេតុផល។

2. EQ (Emotional Quotient) ភាពវៃឆ្លាតខាងអារម្មណ៍ វាគឺជាសមត្ថភាពក្នុងការទទួលស្គាល់។ ស្វែងយល់ពីអារម្មណ៍ខ្លួនឯង និងអ្នកដទៃ ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់អ្នក និងបង្ខាំងខ្លួនអ្នក និងបញ្ចេញវាឱ្យសមរម្យ។ ចេះផ្គាប់ចិត្តអ្នកដទៃ ចេះរង់ចាំ ស្គាល់ច្បាប់ និងវិន័យ ។ មានចិត្តរីករាយ ហើយមើលពិភពលោកក្នុងពន្លឺវិជ្ជមាន។ ការអនុវត្តព្រហ្មវិហារធម៌ទាំង ៤ (មេត្តា ករុណា មេត្តា និង សច្ចៈធម៌) នឹងជួយបង្កើន EQ ។

3. CQ (Creativity Quotient) ភាពវៃឆ្លាតក្នុងការផ្តួចផ្តើមគំនិត មានគំនិត ស្រមើស្រមៃ ឬគំនិតថ្មីៗ។ ក្នុងទម្រង់ផ្សេងៗ ដូចជាការលេង សិល្បៈ និងការបង្កើតរបស់ អ្នកស្រាវជ្រាវបានរកឃើញថា ការលេង និងធ្វើសកម្មភាពដែលជំរុញការស្រមើស្រមៃ ដូចជាលេងជាមួយសិល្បៈ រើសវត្ថុក្បែរៗធ្វើជាប្រដាប់ក្មេងលេង និទានរឿងជាដើម នឹងនាំឱ្យ CQ ល្អ។

4. MQ (Moral Quotient) ភាពវៃឆ្លាតខាងសីលធម៌ និងសុជីវធម៌ គឺការមានអាកប្បកិរិយាល្អ ស្គាល់ការទទួលខុសត្រូវ ស្មោះត្រង់ មានទំនួលខុសត្រូវ និងមានក្រមសីលធម៌ ជាគោលគំនិតដើម្បីឆ្លើយសំណួរថាតើយើងជាមនុស្សដែលមាន IQ ល្អ និង EQ ខ្ពស់ឬអត់។ ប៉ុន្តែប្រសិនបើពួកគេមានកម្រិតក្រមសីលធម៌ទាប អាចប្រើ ដូច្នេះ ភាពវៃឆ្លាតអាចដើរក្នុងទិសដៅខុស MQ សង្កត់ធ្ងន់លើការបណ្ដុះនូវភាពល្អ។ នេះគឺស្របនឹងគោលការណ៍នៃសាសនាជាច្រើនដែលបង្រៀនមនុស្សឲ្យក្លាយជាមនុស្សល្អ ។

5. PQ (Play Quotient) ភាពវៃឆ្លាតដែលកើតចេញពីការលេង។ កើតចេញពីជំនឿថា ការលេងអភិវឌ្ឍសមត្ថភាពរបស់កុមារតាមវិធីជាច្រើន រួមទាំងការអភិវឌ្ឍរាងកាយ។ ភាពវៃឆ្លាត ភាពច្នៃប្រឌិត អារម្មណ៍ និងសង្គម PQ ដូច្នេះសង្កត់ធ្ងន់លើឪពុកម្តាយដែលលេងជាមួយកូនរបស់ពួកគេ។ មានសូម្បីតែពាក្យថាឪពុកម្តាយ ឧបករណ៍លេងល្អបំផុតសម្រាប់កូនរបស់អ្នក។

6. AQ (Adversity Quotient) ភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា។ ពោលគឺមានភាពបត់បែន និងអាចសម្របខ្លួនក្នុងការដោះស្រាយបញ្ហាបានល្អ និងព្យាយាមជំនះឧបសគ្គ និងការលំបាកដោយខ្លួនអ្នក។ កុំបោះបង់ដោយងាយ។ មើលបញ្ហាជាបញ្ហាប្រឈម វាមិនមែនជាបញ្ហានៃការចុះចាញ់នោះទេ។

7. SQ (Social Quotient) ភាពវៃឆ្លាតក្នុងសង្គមសម្រាប់ការរស់នៅជាមួយអ្នកដទៃ។ ព្រោះមនុស្សមិនអាចរស់នៅម្នាក់ឯងបានទេ។ យើងត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ហើយមានការគិតគូរ និងយកចិត្តទុកដាក់ចំពោះសមាជិកសង្គមរបស់យើង។ ខ្ញុំមិនគិតថាខ្ញុំពូកែជាងអ្នកដទៃទេ។ អ្នកត្រូវតែមានចិត្តបើកចំហ និងស្តាប់យោបល់របស់អ្នកដទៃ។ ក៏មិនត្រូវ រំលោភគ្នាទៅវិញទៅមក ជាចុងក្រោយខ្ញុំចង់និយាយដូច្នេះ បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវបញ្ជាក់ថា IQ គឺទាក់ទងនឹងភាពជោគជ័យក្នុងជីវិតដូចជាការងារ និងការសិក្សាត្រឹមតែ ២០% ប៉ុណ្ណោះ ដូច្នេះហើយអ្នកមិនគួរពឹងផ្អែកតែលើកម្រិតនៃបញ្ញា (ពិភពលោក) នោះទេ។ នឹងធ្វើឱ្យយើង ធ្វើជាមនុស្សដែលអាចរស់នៅក្នុងសង្គមប្រកបដោយសុភមង្គល 😇✨

https://www.linkedin.com/pulse/leadership-intelligence-eq-iq-pq-sq-aq-cq-g-subramanian/

KIMKANIKAR>>https://t.me/KIMKANIKAR 👈👈👈

នៅពេលដែលអ្នកមានប្រាក់ខែ​ 1000$អ្នកនឹងដឹង​ថា iPhone16 គ្មាន​អ្វី​អស្ចារ្យ​! នៅពេលដែលអ្នកមានប្រាក់ខែ​ 5000$អ្នកនឹងដឹង​ថា​ ...
18/07/2024

នៅពេលដែលអ្នកមានប្រាក់ខែ​ 1000$
អ្នកនឹងដឹង​ថា iPhone16 គ្មាន​អ្វី​អស្ចារ្យ​!
នៅពេលដែលអ្នកមានប្រាក់ខែ​ 5000$
អ្នកនឹងដឹង​ថា​ ការបូប​ LV គ្មាន​អ្វី​អស្ចារ្យ​!
នៅពេលដែលអ្នកមានចំណូលរាប់សិបមុឺនដុល្លារ
អ្នកនឹងដឹង​ថា​ Lamborghini គ្មាន​អ្វី​អស្ចារ្យ​!
តាមពិត​ទៅ​ នៅលេីលោកនេះ​គ្មាន​អ្វី​អស្ចារ្យ​ទេ
គេមានលុយជាងយេីង​ មិនមែនដោយសារតែគេ​ ៖
​ -​ រៀនពូកែជាងយេីង
​ -​ ឆ្លាត​ជាង​យេីង​ ឬ
​ -​ កេីតជាកូនអ្នកមាននោះទេ

ប៉ុន្តែ​ ដោយសារ​តែ​គេ​ ៖
​ -​ ហ៊ាន​ជាងយេីង​ (មិនចេះ​សុញ)
​ -​ ខំប្រឹងជាងយេីង​ (មិនចេះ​ខ្ជិល​)
​ -​ ចិត្ត​ទូលាយ​ជាងយេីង​ (មិនចេះកំណាញ់)

សង្ឃឹម​ថា​អ្នកនឹងយល់នូវអ្វីដែលខ្ញុំចង់និយាយ៕

(សូមចុច​ Share បេីអ្នកយល់ថាល្អ។ អរគុណ​!)
ប្រភពរូបភាព : Facebook

05/06/2024

ពាក្យជាភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ 🏦

- Guarantor: អ្នកធានា
- Repayment: ការសងត្រឡប់
- Repayment schedule: តារាងបង់ប្រាក់
- Collateral: ទ្រព្យបញ្ចាំ
- Transfer: ផ្ទេរ
- Money transfer: ផ្ទេរប្រាក់
- Annual fee: ចំណាយប្រចាំឆ្នាំ
- Exchange rate: អត្រាប្តូរប្រាក់
- Foreign currency: រូបិយប័ណ្ណបរទេស
- Joint account: គណនេយ្យរួមគ្នា
- Appraisal: ការវាយតម្លៃ
- Available balance: សមតុល្យសាច់ប្រាក់នៅសល់
- Depreciation: ការរំលស់
- Business day: ថ្ងៃធ្វើការ
- Guarantor: អ្នកធានា
- Repayment: ការសងត្រឡប់
- Repayment schedule: តារាងបង់ប្រាក់
- Collateral: ទ្រព្យបញ្ចាំ
- Character: អត្តចរិត
- Conditions: លក្ខខណ្ឌ
- Capacity: សមត្ថភាពបង់សង
- Transfer: ផ្ទេរ
- Money transfer: ផ្ទេរប្រាក់
- Annual fee: ចំណាយប្រចាំឆ្នាំ
- Exchange rate: អត្រាប្តូរប្រាក់
- Foreign currency: រូបិយប័ណ្ណបរទេស
- Joint account: គណនេយ្យរួមគ្នា
- Appraisal: ការវាយតម្លៃ
- Available balance: សមតុល្យសាច់ប្រាក់នៅសល់
- Depreciation: ការរំលស់
- Account: គណនេយ្យ
- Credit Officer: មន្ត្រីឥណទាន
- Banker: អ្នកធ្វើការធនាគារ
- Lender: អ្នកផ្តល់កម្ចី
- Lending Manager: អ្នកគ្រប់គ្រងប្រាក់កម្ចី
- Agreement: កិច្ចព្រមព្រៀង
- Contract: កិច្ចសន្សា
- Leasing contract: កិច្ចសន្យាជួល
- Bank: ធនាគារ
- Balance: តុល្យការ
- Budget: គម្រោងថវិការ
- Change: អាប់ (លុយ)
- Currency: រូបិយប័ណ្ណ
- Current account: គណនេយ្យចរន្ត
- Debit: ឥណពន្ធ
- Debts:បំណុល
- Deposit: ប្រាក់ដាក់សន្សំ
- Expenses: ការចំណាយ
- Funds: មូលនិធិ
- Income: ប្រាក់ចំណូល
- Income statement: របាយការណ៍ប្រាក់ចំណូល
- Loan: ប្រាក់កម្ចី
- Rate: អត្រា
- Interest rate: អត្រាការប្រាក់
- Stock: ស្តុក
- Branch: សាខា
- Check: មូលប្បទានបត្រ
- Credit: ឥណទាន
- Credit card: ការឥណទាន
- Interest: ការប្រាក់
- Pay in: បង់ប្រាក់
- Statement: របាយការណ៍

ប្រភព: គង់ ឆាយឡេង

If milk gets bad, it becomes yoghurt. Yoghurt is more valuable than milk. If it gets even worse, it turns to cheese. Che...
08/05/2024

If milk gets bad, it becomes yoghurt. Yoghurt is more valuable than milk. If it gets even worse, it turns to cheese. Cheese is more valuable than both yoghurt and milk. And if grape juice turns sour, it transforms into wine, which is even more expensive than grape juice. You are not bad because you made mistakes. Mistakes are the experiences that make you more valuable as a person. Christopher Columbus made a navigational error that made him discover America. Alexander Fleming’s mistake led him to invent Penicillin. Don’t let your mistakes get you down. It is not practice that makes perfect. It is mistakes we learn from that makes perfect!

Don't be scared of mistakes more bigger steps ahead just keep going....

Happy new month family 👪 ❤

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ• ពេលកើត រៀបតុម្តង• ពេលរៀបការ រៀបតុម្តង• ពេលស្លាប់ទៅ រៀបម្តងទៀត○ តុទី ១ ខ្លួនឯងមិនចេះហូប○ តុទ...
04/05/2024

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ
• ពេលកើត រៀបតុម្តង
• ពេលរៀបការ រៀបតុម្តង
• ពេលស្លាប់ទៅ រៀបម្តងទៀត
○ តុទី ១ ខ្លួនឯងមិនចេះហូប
○ តុទី ២ អត់មានពេលហូប
○ តុទី ៣ គេហូបជំនួស
● ចេះស្តាយស្រណោះពេលវេលាដែលនៅសេសសល់
● ពេលមានលុយ សប្បាយបែបមានលុយ
● ពេលអត់លុយ ត្រូវចេះធ្វើអោយអារម្មណ៍ខ្លួនមានក្តីសុខ
Credit : ប្រវត្តិសាស្រ្ត និង នយោបាយ ច្បាប់

Address

Phnum Pénh

Opening Hours

Monday 07:30 - 10:00
Tuesday 07:30 - 10:00
Wednesday 07:30 - 10:00
Thursday 07:30 - 10:00
Friday 07:30 - 10:00
Saturday 07:30 - 10:00
Sunday 07:30 - 22:00

Telephone

016630736

Alerts

Be the first to know and let us send you an email when DaraGroup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DaraGroup:

Share