គេហទំព័រកុកសប៉ុស្តិ៍

គេហទំព័រកុកសប៉ុស្តិ៍ ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម :
០១៧ ៤៤៤ ៨០៨/០៩៧ ៤៤៤៤ ០៤៦/ ០៩៨ ៤៤៤៤០៤៦ ចែករំលែកព័ត៌មានដល់មហាជន និងពាំនាំព័ត៌មានពីមហាជនទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅមហាជន

ទាហានខ្មែរ ចំនួន ២នាក់ ក្នុងចំណោម១៨នាក់ ដែលថៃចាប់ខ្លួន ត្រូវបានបញ្ជូនមកដល់ព្រំដែន ច្រកអូរស្មាច់ហើយនៅម៉ោង ១០:៥៦នាទី
01/08/2025

ទាហានខ្មែរ ចំនួន ២នាក់ ក្នុងចំណោម១៨នាក់ ដែលថៃចាប់ខ្លួន ត្រូវបានបញ្ជូនមកដល់ព្រំដែន ច្រកអូរស្មាច់ហើយនៅម៉ោង ១០:៥៦នាទី

30/07/2025

អាចោរសៀម គួរអន្តរជាតិ មើលឃើញហើយនៅពេលនេះ

22/07/2025

ការដ្ឋានសំណង់នៅជាប់ច្រាំងទន្លេមួយកន្លែងស្ថិតនៅស្រុកកៀនស្វាយត្រូវអាជ្ញ្ញាធរចុះផ្អាក ប្រជាពលរដ្ឋនៅក្បែរទីនោះកំពង់រងចាំមើលថាតើបានប៉ុន្មានថ្ងៃ?

តំបន់មុំបី! សកម្មភាពឈូយឆាយតម្រាយផ្លូវ គឺធ្វើឡើងនៅក្នុងទឹកដីថៃ តែប៉ុណ្ណោះភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហា...
22/07/2025

តំបន់មុំបី! សកម្មភាពឈូយឆាយតម្រាយផ្លូវ គឺធ្វើឡើងនៅក្នុងទឹកដីថៃ តែប៉ុណ្ណោះ

ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា «សកម្មភាពឈូសឆាយផ្លូវនេះ ធ្វើឡើងនៅ ខាងលិចភ្នំ៥៧០ ទិសមុំបី ក្នុងប្រទេសថៃ»៕
#គេហទំព័រកុកសប៉ុស្តិ៍០៩៧៤៤៤៤០៤៦

_ បែកធ្លាយលោកគ្រូរោគចិត្តម្នាក់ ឆាតលួងលោមកូនសិស្សស្រីឲ្យថតរូបភាពអាក្រាត ជាថ្នូរយកពិន្ទុ និងនិទ្ទេសល្អ នៅសាលាមួយ ក្នុងភូម...
22/07/2025

_ បែកធ្លាយលោកគ្រូរោគចិត្តម្នាក់ ឆាតលួងលោមកូនសិស្សស្រីឲ្យថតរូបភាពអាក្រាត ជាថ្នូរយកពិន្ទុ និងនិទ្ទេសល្អ នៅសាលាមួយ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដកស្រង់ការផ្សាយបន្តពីបង រដ្ឋ រង្សី…

22/07/2025

លោកឱភ្នំត្បែងបញ្ជាក់ប៉ុណ្ណឺងច្បាស់ហើយឬនៅញាតិញោម ?

ឧកញ៉ា គឹម សាវុធ ប្រមូលទិញស្រូវពី «សហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក» ក្នុងគោលដៅធំៗ៣(កំពង់ធំ)៖ ឧកញ៉ា គឹម សាវុធ ប្រធានក្រុ...
22/07/2025

ឧកញ៉ា គឹម សាវុធ ប្រមូលទិញស្រូវពី «សហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក» ក្នុងគោលដៅធំៗ៣

(កំពង់ធំ)៖ ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរហ្វូត គ្រុប បានប្រមូលទិញស្រូវពីសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក តាមរយៈកិច្ចសន្យាផលិតកម្ម ដែលលោកអះអាងថា ជាការជួយរក្សាតម្លៃអតិបរមាមួយសម្រាប់ប្រជាកសិករ។
ការបញ្ជាប់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែល លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយគណៈប្រតិភូអមដំណើរ ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក ដែលមានទីតាំងស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
លោក គឹម សាវុធ បានមានប្រសាសន៍ថា មូលហេតុដែលរោងម៉ាស៊ីនរបស់លោកសម្រេចចុះកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយខាងសហគមន៍កសិកម្មទំ់នើប ទី១ គឺតបតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ, ទី២ គឺចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ និងទី៣ គឺអាចផ្ដល់នូវបរិមាណច្បាស់លាស់មួយសម្រាប់រោងម៉ាស៊ីនកិនស្រូវផងដែរ៕
#គេហទំព័រកុកសប៉ុស្តិ៍០៩៧៤៤៤៤០៤៦

22/07/2025

ខ្មែរសុរិនត្រូវចាំថាថៃគេបញ្ជូនអ្នកជាខ្មែរឲ្យមកសម្លាប់ខ្មែរនៅលើទឹកដីខ្មែរថៃគេមិនល្ងង់បញ្ជូនជាតិសាសន៍ថៃរបស់គេមកតតាំងស្លាប់ជាមួយខ្មែរនោះទេ
#គេហទំព័រកុកសប៉ុស្តិ៍០៩៧៤៤៤៤០៤៦

(ភ្នំពេញ):ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ចូលប្រឡាយទឹក តាមបណ្ដោយផ្លូវលំ  ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌ...
22/07/2025

(ភ្នំពេញ):ករណីគ្រោះថ្នាក់ចរាចរណ៍
រថយន្តក្រឡាប់ចូលប្រឡាយទឹក តាមបណ្ដោយផ្លូវលំ

ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង១ រសៀល ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៥នេះ៕ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ!!!

សហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ត្រៀមដឹកបន្លែចំនួន 15តោនទៅតំបន់មុំបី ដើម្បីចែកជូនដល់បងៗកងទ័ពដែលកំពង់បំពេញការងារការពារ...
22/07/2025

សហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ត្រៀមដឹកបន្លែចំនួន 15តោនទៅតំបន់មុំបី ដើម្បីចែកជូនដល់បងៗកងទ័ពដែលកំពង់បំពេញការងារការពារទឹកដី។

ខាងសហគមន៍កសិកម្មទំនើបបានសហការជាមួយក្រុមហ៊ុនវីរះប៊ុនថាំ ដែលក្រុមហ៊ុនសម្របសម្រួលលើការការដឹកជញ្ជូនហើយសហគមន៍កសិកម្មទំនើបសម្របសម្រួលប្រមូលទិញបន្លែពីកសិករ ដែលកំពុងមានបញ្ហាទីផ្សារ ជូនដល់បងៗកងទ័ពជួរមុខ។

ការដឹកជញ្ជូនធ្វើឡើងចំនួន២ជើងគឺ ជើងទី១. នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ចំនួន 08 តោន និងជើងទី២. នៅថ្ងៃសុក្រទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចំនួន 07តោនបន្ថែមទៀត។ ចំពោះបងៗដែលនឹងមានចំណាប់អារម្មណ៍ចង់ជួយឧបត្ថមជាបន្លែដល់បងៗកងទ័ព អាចទំនាក់ទំនងតាមផេកសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់បាន ឬតាមរយះលេខទូរសព្ទ ០៩៥ ៤១០ ០០៨ (តេឡេក្រាម)

22/07/2025
22/07/2025

មេប៉ុស្តិ៍ចំបក់ ស្រុកបាទី ខេត្តតាកែវ មេប៉ុស្តិ៍ផឹកស៊ីស្រវឹងរករឿងប្រជាពលរដ្ឋ
មួម៉ៅមកពីណាមកវៃពលរដ្ឋកំពុងផឹកស៊ីចាស់បាស់ត្រឹមម៉ោង 9 :20 ទាំងដែរមិនបានណែនាំពលរដ្ឋ..។

កើតហេតុនៅវេលាម៉ោង9:20នាទីយប់ ថ្ងៃទី21/07/2025

Address

136
Phnom Penh
855

Telephone

+855974444046

Website

Alerts

Be the first to know and let us send you an email when គេហទំព័រកុកសប៉ុស្តិ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គេហទំព័រកុកសប៉ុស្តិ៍:

Share

Category