ព័ត៌មានថ្មីៗក្នុងដៃអ្នក

  • Home
  • ព័ត៌មានថ្មីៗក្នុងដៃអ្នក

ព័ត៌មានថ្មីៗក្នុងដៃអ្នក Hot News

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សា (យកកាំបិតមុខពីរចុងស្រួចភ្ជង់ ម្តា យបង្កើតគំរាមសម្លា ប់) នៅថ្ងៃទី០៣ ខែវិច្ឆិក...
03/11/2025

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សា (យកកាំបិតមុខពីរចុងស្រួចភ្ជង់ ម្តា យបង្កើតគំរាមសម្លា ប់)

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សា (យកកាំបិតមុខពីរចុងស្រួចភ្ជង់ ម្តា យបង្កើតគំរាមសម្លាប់) នៅចំណុចផ្ទះលេខ២១៧ ផ្លូវបេតុង ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ ករណីនេះដែរបណ្តាលឲ្យនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកម្នាក់ រងរបួសបាតដៃ អំឡុងពេលអន្តរាគមន៍ជួយសង្គ្រោះ។

ជនសង្ស័យឈ្មោះ ហៃ ដូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅកន្លែងកើតហេតុ។

វត្ថុតាងចាប់យក៖ កាំបិតមុខពីរចុងស្រួច មួយដើម ដងជ័រពណ៌ខៀវ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីចាត់ការតាមនីតិវិធី៕

សមត្ថកិច្ចបង្ក្រាបករណីលួចឆក់ នឹងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងចំណោមបីនាក់ នៅស្រុកអង្គស្នួល កាលពីថ្ងៃទ...
02/11/2025

សមត្ថកិច្ចបង្ក្រាបករណីលួចឆក់ នឹងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងចំណោមបីនាក់ នៅស្រុកអង្គស្នួល

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទី ស្ថិតបណ្ដោយផ្លូវបេតុង ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល មានសេចក្ដីរាយការណ៍របស់ជនរងគ្រោះឈ្មោះ ឈុន ស្រីម៉ៅ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ថាមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកពីខាងក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីឃ្លុបម៉ូតូរបស់ជនរងគ្រោះហើយជិះគេចខ្លួនបាត់ទៅ សមត្ថកិច្ចក៍បានបើកបង្ក្រាបលើករណីលួចឆក់នេះ ឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលមានប្រើប្រាស់គ្រឿងញៀនផងដែរ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ វុន គារ៉ាន ហៅប្រិមប្រិយ,ទគ,ត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទៅលំនៅបច្ចុប្បន្នភូមិប្រម៉ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ (ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+)) និងទី២ ឈ្មោះ ហេង ហុងឃុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+)) ចំណែកជនសង្ស័យទី៣ ឈ្មោះ រុញ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញពីផ្សាបែកចាន សំដៅទៅផ្ទះវិញដោយដាក់ទូរស័ព្ទនៅខាងមុខក្នុងឃ្លុបម៉ូតូ។ លុះពេលជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូក្បែចិញ្ចើមផ្លូវ ដោយនិយាយជាមួយកូន ខណ:នោះក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកពីខាងក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីឃ្លុបម៉ូតូរបស់ជនរងគ្រោះហើយជិះគេចខ្លួនបាត់ទៅ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្ដិ៍នគរបានរដ្ឋបានបែកចាន។

ក្រោយពីទទួលបានសេចក្ដីរាយការពីជនរងគ្រោះ កម្លាំងប៉ុស្ដិ៍បែកចានបានចុះដល់ទីតាងកើតហេតុដើម្បីទទួលពាក្យបណ្ដឹង រួចធ្វើការសហការណ៍ជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក និងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃពួច បានធ្វើការស្រាវជ្រាវ និងតាមស្វែងរកឃាត់ខ្លួនមុខសញ្ញាខាងលើនិងបក្ខពួករួមទាំងវត្ថុទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទពីជនរងគ្រោះពិតមែន ។ហើយជនសង្ស័យបានបន្តសារភាពថាពួកខ្លួនចេះប្រើប្រាស់គ្រឿងញៀនរយ:ពេល០៥ឆ្នាំមកហើយ។ ហើយជនសង្ស័យឈ្មោះ វុន គារ៉ាន បានបន្តឆ្លើយទៀតថា ខ្លួនធ្លាប់ជាប់ពន្ធធនាគាររយ:ពេល០៨ខែ កាលពីឆ្នាំ២០១៩ ពីបទ អំពើលួច នៅពន្ធធនាគារខេត្តកណ្ដាល។ ដោយ៖ ព្រាបសរ

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕

ក្រុងព្រះសីហនុ-នគរបាលចរាចរណ៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកោះហៅសិស្សសាលា ដែលបានជិះម៉ូតូធំ មានកម្លាំ...
31/10/2025

ក្រុងព្រះសីហនុ-នគរបាលចរាចរណ៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកោះហៅសិស្សសាលា ដែលបានជិះម៉ូតូធំ មានកម្លាំងរហូត 300CC និងមិនពាក់មួកសុវត្ថិភាព ជិះតាមផ្លូវក្នុងក្រុងព្រះសីហនុ ថតបង្ហោះនៅលើបណ្តាញសង្គម មានការភ្ងាក់ផ្អើល យកមកអប់រំឲ្យបញ្ឈប់ សកម្មភាពបែបនេះទៀត ព្រោះវាសកម្មភាពល្មើសច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូធំកម្លាំង 300CC នេះ ទាល់តែអ្នកដែលមានអាយុ ១៨ឆ្នាំឡើង ទើបអាចប្រលងយកបណ្ណបើកបរ មានសិទ្ធបើកម៉ូតូធំនេះបាន ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការអបរំឲ្យសិស្សសាលាទាំងនេះជិះម៉ូតូដែលមានកម្លាំងសមនឹងខ្លួនមានសិទ្ធបើកបរបាន កុំឲ្យខុសពីច្បាប់កំណត់ និងណែនាំឲ្យបើកបរគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាផងដែរ។
ក្រោយពេលអប់រំរួច ដោយមានតំណាងចូលរួមពីខាងសាលា និងអាណាព្យាបាល នគរបាលក៏បានអនុញ្ញាតឲ្យសិស្សទាំងនេះត្រឡប់ទៅសាលារៀនវិញ ជាមួយនឹងការចែកមួកសុវត្ថិភាពដល់ក្មួយៗសិស្សសាលាទាំងនេះផងដែរ៕

⭕ ព័ត៌មាន | គ្រោះថ្នាក់ចរាចរណ៍ - បុរសម្នាក់បើកម៉ូតូហុងដាឌ្រីម ផ្លាកលេខ ភ្នំពេញ 1CH-0583 បុករថយន្ដដឹកគ្រឿងចក្រពីក្រោយស្លា...
29/10/2025

⭕ ព័ត៌មាន | គ្រោះថ្នាក់ចរាចរណ៍ - បុរសម្នាក់បើកម៉ូតូហុងដាឌ្រីម ផ្លាកលេខ ភ្នំពេញ 1CH-0583 បុករថយន្ដដឹកគ្រឿងចក្រពីក្រោយស្លា-ប់យ៉ាងអណោចអធ័ម នៅលើដងមហាវិថី ៦០ ម៉ែត្រ រីឯតៃកុងរថយន្ដបានរត់គេចខ្លួនបាត់ស្រមោល...❗

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២:៣០នាទីយប់រំលងអាធ្រាត្យឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

⭕️ ព័ត៌មានបឋម l  ស្ត្រីជនជាតិថៃម្នាក់ បានធ្លាក់ពីលើអគារជាន់ទី៣ស្លាប់ ដោយមិនដឹងមូលហេតុ ប៉ោយប៉ែត - កាលពីវេលាម៉ោង៩និង១០នាទី...
29/10/2025

⭕️ ព័ត៌មានបឋម l ស្ត្រីជនជាតិថៃម្នាក់ បានធ្លាក់ពីលើអគារជាន់ទី៣ស្លាប់ ដោយមិនដឹងមូលហេតុ

ប៉ោយប៉ែត - កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ។
ទីតាំងកើតហេតុ ស្ថិតនៅចំណុចអគារ អ៊ែតវូត ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសម្លេងអ្វីម៉្យាងធ្លាក់ លាន់សម្លេងដូចប៉ាវខ្សាច់ ទើបនាំគ្នាមើល ស្រាប់តែប្រទះឃើញ ស្ត្រីម្នាក់ធ្លាក់មកពីលើអគារជាន់ទីបី ដែលមានស្លាកយីហោ អ៊ែតវូត ដោយស្ត្រីរូបនោះបានធ្លាក់ដល់ដី ក្នុងសភាពដកដង្ហើមចង្រិត ស្លៀកពាក់អាវ Hoodie ពណ៌បៃតង និងខោខាប៊ូយ ។

អ្នកឃើញហេតុការណ៍បានបន្តថា គេសង្ស័យស្ត្រីរូបនោះធ្វើអត្តឃាត លោតដោយខ្លួនឯង ដោយសារមុនកើតហេតុ គេបានឃើញស្ត្រីខាងលើ ដើរទៅដើរមកក្បែរអគារកើតហេតុ តាំងពីពេលយប់មកម្លេះ ដោយសភាពពេលនោះ ហាក់បីដូចជាគ្មានវិញ្ញាណក្នុងខ្លួននោះទេ ។

ក្រោយកើតហេតុ គេឃើញមានរថយន្ត Pick up ១គ្រឿងជាប្រភេទរថយន្តសម្រាប់សង្គ្រោះបន្ទាន់ បានមកទទួលយកស្ត្រីរងគ្រោះដែលបានធ្លាក់ពីលើអគារនោះ ទៅសង្គ្រោះបន្ទាន់ តែជាអកុសលស្ត្រីរូបនោះបានបាត់បង់ជីវិត មុនបញ្ជូនទៅដល់មន្ទីរពេទ្យបាត់ទៅហើយ ។

បច្ចុប្បន្ន សពស្ត្រីរូបនោះ ត្រូវបានមន្ត្រីជំនាញធ្វើកោសលវិច្ច័យ រកមូលហេតុនៃការស្លាប់ និងស្វែងរកក្រុមគ្រួសារ ដើម្បីប្រគល់សពជូន យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០២គ្រឿងនិងម៉ូតូ១គ្រឿង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅត្រង់ចំណុចភូមិកាប់គោថ...
27/10/2025

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០២គ្រឿងនិងម៉ូតូ១គ្រឿង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅត្រង់ចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលហេតុការណ៍ខាងលើកើតហេតុវេលាម៉ោង១១និង៣០នាទី ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥។
ប្រភពអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញរថយន្ត Lexus ពាក់ស្លាកលេខ ភ្នំពេញ2AM - 2051បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកម៉ូតូដែលជិះទិសដៅស្របគ្នាពីក្រោយពេញទំហឹងបណ្តាលអោយម៉ូតូផ្លោងទៅបុកគូទរថយន្តនៅខាងមុខមួយគ្រឿងទៀត ចំណែករថយន្ត Lexus ខាងលើ ក្រោយពេលកើតហេតុបានបើករត់បាត់ស្រមោលតែម្តង។

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៤:៣៦នាទី មានករណីអគ្គីភ័យឆេះឃ្លាំងអេតចាយ នៅចំណុចជិតវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល ស...
24/10/2025

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៤:៣៦នាទី មានករណីអគ្គីភ័យឆេះឃ្លាំងអេតចាយ នៅចំណុចជិតវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
​ .ម្ចាស់ឃ្លាំងឈ្មោះ​ ប៉ាល់​ ចំរេីន​ ភេទប្រុស​ អាយុ៤៧ឆ្នាំ។
. ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្ត៏នគរបាលរដ្ធបាលផ្សារកណ្តាល បានចុះទៅទីតាំង ដើម្បីធ្វើការអន្តរាគមន៍។
.ដឹកនាំដោយលោក​ គាត​ ហ៊ុល​ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត និងចូលរួមដោយកំលាំងចំរុះរួមមាន​ ៖
.កំលាំងសាលាក្រុង១០នាក់
​ -កំលាំងនៃអធិការដ្ធាននគរបាលក្រុងប៉ោយប៉ែត​ ចំនួន៥០នាក់
​ -កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត​ ចំនួន៣០នាក់
​ -ក្រុមការងារសង្កាត់ផ្សារកណ្តាល​ និងប្រជាការពារ
​ .សម្រាប់ពត័មានបឋមកំពុងធ្វេីការពន្លត់​ បានប្រេីប្រាស់ឡានទឹកចំនួន០៩ឡាន
​ -ស្នងការខេត្ត ចំនួន០២ឡាន
​ -អធិការក្រុងប៉ោយប៉ែត​ ចំនួន០១ឡាន
​ -អធិការស្រុកអូរជ្រៅ​ ចំនួន០១ឡាន
​ -សាលាក្រុងប៉ោយប៉ែត​ ចំនួន០១ឡាន
​ -ក្រុមហ៊ុនអានកូរ​ ចំនួន០១ឡាន
​ -កាសុីណូហ្គ្រេនដាយមិន​ ចំនួន០១ឡាន
​ -កាសុីណូស្តាហ្គោល​ ចំនួន០១ឡាន
​ -ក្រុមសង្គ្រោះក្រុងប៉ោយប៉ែត​ ចំនួន០១ឡាន
.គ្រឿងចក្រសំរាបកាយចំនួន០២គ្រឿង ។
.ឃ្លាំងមានទំហុំ ៤០ គុណ៦០ ម៉ ឆេះអស់ គ្រឿងចក្រកាយដី២គ្រឿង រថយន្តដឹកអេតចាយ០១គ្រឿង ម៉ាស៊ីនគ្រីប១គ្រឿង និង ប្រភេទអេតចាយជាច្រើន ។
.មូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត
.
ប៉ោយប៉ែត, ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ!!!យោងតាមបញ្ជាដឹកនា...
23/10/2025

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ!!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ដែលបានដាក់ពាក្យបណ្ដឹង។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិកអូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះដែលគណនីហ្វេសប៊ុករបស់ជនអនាមិកនៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យQR Codeរបស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នកសារព័ត៌ម...
23/10/2025

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖

១-ករណីគ្រោះថ្នាក់ចរាចរបង្កហិង្សាចំពោះក្មួយស្រីម្នាក់ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

២-ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

៣-កងរាជអាវុធហត្ថបានទំនាក់ទំនងជាក្មួយស្រី នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនក្មួយស្រីដែលរងរបួស។

៤-កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធីជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី។

បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរី២០១៥​ ស្លាកលេខ​ ភ្នំពេញ​ 1CU-9973 លឿនជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ​ ដែលចតអែបចិញ្ចេីមផ្លីវព...
23/10/2025

បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរី២០១៥​ ស្លាកលេខ​ ភ្នំពេញ​ 1CU-9973 លឿនជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ​ ដែលចតអែបចិញ្ចេីមផ្លីវពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ​ នៅលេីផ្លូវហាន់ណូយ​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ វេលាម៉ោង១០​ ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ​២០២៥

បង្ហាញមុខជនសង្ស័យ ២០នាក់​ ដែលពាក់ព័ន្ធទៅនឹងកាប់ប្លន់យកម៉ូតូ ,ក្លែងបន្លំជាសមត្ថកិច្ច ,លួចយកម៉ូតូ​ និង​ប្រេីហឹង្សាដេញកាប់ជ...
22/10/2025

បង្ហាញមុខជនសង្ស័យ ២០នាក់​ ដែលពាក់ព័ន្ធទៅនឹងកាប់ប្លន់យកម៉ូតូ ,ក្លែងបន្លំជាសមត្ថកិច្ច ,លួចយកម៉ូតូ​ និង​ប្រេីហឹង្សាដេញកាប់ជនរងគ្រោះ

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ នារសៀលថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​២០២៥ បានបង្ហាញមុខជាសាធារណៈ​ ក្រោយពីសមត្ថកិច្ចជំនាញបង្ក្រាបបានជាបន្តបន្ទាប់​ចំ​នួន ២០នាក់​ ដែលពាក់ពន្ធនឹងទៅនឹងកាប់ប្លន់យកម៉ូតូ ,ក្លែងបន្លំជាកម្លាំងសមត្ថកិច្ច ,លួចយកម៉ូតូ​ និង​ប្រេីប្រាស់ហឹង្សាដេញកាប់​ទៅលេីជនរងគ្រោះផងដែរ។

ក្រោយពីធ្វេីការបង្ហាញមុខក្រុមជនសង្ស័យទាំង ២០នាក់​ រួមនឹងវត្ថុតាងរួចមក​ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការបញ្ជូនជនសង្ស័យខាងលេីនេះ​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។

21/10/2025

Address

1 State St #500

02109

Website

Alerts

Be the first to know and let us send you an email when ព័ត៌មានថ្មីៗក្នុងដៃអ្នក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មានថ្មីៗក្នុងដៃអ្នក:

  • Want your business to be the top-listed Media Company?

Share