
29/05/2025
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នឹងជួបគ្នានៅល្ងាចនេះដើម្បីចរចាបន្ធូរបន្ថយស្ថានការណ៍តានតឹង ក្រោយការប៉ះទង្គិចដោយអាវុធបណ្ដាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់កាលពីម្សិលមិញ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ តេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានបាញ់ប្រហារមុនមកលើលេណដ្ឋាន ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។
#សម្ដេចធិបតី #កម្ពុជាថៃ #បញ្ហាព្រំដែន #ការផ្ទុះអាវុធ #វិទ្យុវាយោ