រដ្ឋបាលខេត្តស្វាយរៀង

រដ្ឋបាលខេត្តស្វាយរៀង Serving social benefits

បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថាពរក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តស្វាយរៀង។
18/09/2025

បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថាពរក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តស្វាយរៀង។

17/09/2025

ផ្សាយបន្តផ្ទាល់៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីអំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

17/09/2025

ផ្សាយបន្តផ្ទាល់៖ សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

17/09/2025

ផ្សាយឡើងវិញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នៅថ្ងៃអង្គារ ៩រោច ខែភទ្របទ...
16/09/2025

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍

នៅថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។

ពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកនាយការិយាល័យរដ្ឋបាលសរុប លោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ លោក​ ស​រ សុដា​នី​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃ...
16/09/2025

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ លោក​ ស​រ សុដា​នី​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃគណៈអភិបាលខេត្តបានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំលើសំណើស្នើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាស៊ីន សម្ភារៈ បរិក្ខារ វត្ថុធាតុដើមបន្ទាប់បន្សំរបស់ក្រុមហ៊ុន។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក​ ​លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងសហការី​ លោក/លោកស្រីតំណាងក្រុមហ៊ុនហួយចេង អ៊ិនដាសស្ត្រី ត្រេដ (ខេមបូឌា) ឯ.ក​ លោក/លោកស្រីតំណាងក្រុមហ៊ុនវ៉ានហុងតៃ កែកឃីជើង (ខេមបូឌា) ឯ.ក​ និងលោក/លោកស្រីតំណាងក្រុមហ៊ុនចៃយី អេឡិកទ្រីក ឯ.ក៕

ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលខេត្តស្វាយរៀង​ បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយ...
15/09/2025

ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលខេត្តស្វាយរៀង​ បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្តនឹងរៀបចំរថយន្តក្រុងចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមិនយកប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅ តាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយកំណត់យកទីតាំងខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញ ដំណើរទៅតាមគោលដៅ និងពេលវេលា ដែលមានលម្អិតក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត ស្វាយរៀងបានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ...
14/09/2025

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត ស្វាយរៀងបានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ/អង្គភាពនានាជុំវិញខេត្តចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខ័ន្ធអនុសេនីយ៍ត្រី ប្រាក់ ដា បុគ្គលិកបើកបរសោរហ្សឺរ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិសុខបោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីជីវិតដោយសារជំងឺ ក្នុងបេសកកម្ម រក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល​ ហេីយពិធីបុណ្យបានប្រារព្វធ្វេីនៅគេហដ្ឋានសព ភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង។

ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនេះ​ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀងទាំងមូល ឯកឧត្តម​អភិបាលខេត្ត​ បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំ បំផុត ចំពោះមរណភាពរបស់ អនុសេនីយ៍ត្រី ប្រាក់ ដា ជាបុគ្គលិកបើកបរសាហ្សឺរ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីជីវិត កាលពី ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៦៖៤០នាទីរសៀល ក្នុងជន្មាយុ ៣៩ឆ្នាំ ដោយសារជំងឺក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងនាមឯកឧត្តមអភិបាលខេត្ត​ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ នៃខេត្តស្វាយរៀងទាំងមូល សូមសម្តែងនូវសមានទុក្ខ សោកស្តាយ ស្រណោះអាឡោះអាល័យ ជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខ ដោយក្តីសោកសង្វេគរកទីបំផុតគ្មាននេះ ជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ព្រោះថាមរណភាពរបស់ អនុសេនីយ៍ត្រី ប្រាក់ ដា នាពេលនេះ គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត បងប្អូន និងសាច់ញាតិ ជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ដែលកន្លងមក អនុសេនីយ៍ទោ ជាកុលបុត្រ កម្ពុជាដ៏ឆ្នើម ដែលតែងតែលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដែលបានរួមចំណែកលើកតម្កើងកិត្យានុភាពនៃកងកម្លាំងមួកខៀវកម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ​ឯកឧត្តមអភិបាលខេត្តបាននាំមកនូវបច្ច័យចូលបុណ្យចំនួន២លានរៀ​ល​ ព្រមទាំងបានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី ប្រាក់ ដា សូមបានចាប់បដិសន្ធិក្នុងសុខគតិភពគ្រប់ៗជាតិ កុំបីឃ្លៀង ឃ្លាតឡើយ។

ទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ«សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ...
12/09/2025

ទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ«សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា»។

នាថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ លោកស្រី​ យក់ ស៊ីណាត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ
«សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា»។

ពិធីនេះមានកាេនិមន្ត​ និងអញ្ជេីញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ​ និងសាសនិកសាសនាឥស្លាម និងថ្នាក់ដឹកនាំ​ និងសាវៈនៃសាសនាគ្រឹស្ត ថ្នាក់ដឹកនាំមហាយាន្ត និងបាហៃសាសនា លោក លោកស្រីប្រធាន អនុប្រធាន សមាជិកនៃក្រុមការងារទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសសិស្ស និងអង្គការមិនមែនរដ្ឋាភិបាល​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា​ ថ្ងៃនេះ គណៈកម្មាធិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានរៀបចំជាមីទ្ទិញជួបជុំគ្នា ដើម្បីបង្ហាញអំពីមោទកភាពជាតិខ្មែរ ដែលមានសុខុដុមនីយកម្មសាសនា រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងក្លាយជាឧក្រឹដ្ឋកម្មដ៏ក្តៅគគុក និងក្លាយជាទាសភាពសម័យទំនើប នាសម័យកាលដែលមានវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន ដែលហៅថា សម័យឌីជីថលនេះ។

លោកស្រីបន្តថា​ ទិវាអន្តរសាសនានាឆ្នាំនេះក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការ
ប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដែលស្របទៅនឹងការវិវត្តន៍នៃទស្សនៈ និងឥរិយាបទមនុស្សក្នុងសង្គមដែលកាន់តែជឿនលឿន និងកំពុងរស់ក្នុងសម័យកាលនៃការរីកចម្រើនវិស័យបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដ៏ទំនើបសព្វថ្ងៃនេះ។ ប៉ុន្តែ​ វិទ្យាសាស្ត្រដែលខ្វះគុណធម៌អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួច ហើយរឹតតែសាហាវឃោរឃៅ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់ ហេតុនេះ ការអប់រំកាយ វាចា ចិត្ត ទៅតាមគន្លងនៃសាសនា ពិតជាមានសារសំខាន់ណាស់ ហើយក៏គប្បីបង្កើនល្បឿននៃការអប់រំនេះឱ្យបានឆាប់ និងឱ្យបានច្រើន ដើម្បីទប់ស្កាត់ការភ្លេចខ្លួនដែលនាំឱ្យអន្តរាយ តាំងពីវ័យក្មេងជាកុមារតូច រហូតដល់វ័យជាមនុស្សចាស់ នៅគ្រប់ស្រទាប់នៃមហាជនគ្រប់ច្រកល្ហក មន្រ្តីរាជការស៊ីវិលគ្រប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ផ្នែកទូទាំងប្រទេស ។

លោកស្រីអភិបាលរងខេត្តបានធ្វើការផ្តល់នូវមតិណែនាំ និងសំណូមពរមួយចំនួនដូចជា
១. ដោយបានយល់ដឹងទាំងអស់គ្នាហើយថា ការអប់រំសីលធម៌តាមគន្លងនៃសាសនា គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសីលធម៌ និងគុណធម៌ អាចឲ្យមនុស្សទទួលយកដោយសន្តិវិធីនូវការយ់ដឹងដ៏ទន់ភ្លន់ សម្រាប់សេចក្តីសុខ សន្តិភាពផ្លូវកាយ ផ្លូវចិត្តដល់មនុស្សគ្រប់រូប ក្នុងសង្គម ខ្ញុំព្រះករុណា នាងខ្ញុំ សូមអំពាវនាវ ដល់ពលរដ្ឋគ្រប់រូប ព្យាយាមយកចិត្តទុកដាក់ ស្តាប់ព្រះធម៌អប់រំខ្លួន ឱ្យបានល្អ ប្រើការគិតពិចារណាឱ្យបានច្រើន និងរៀបចំខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មានសេចក្តីថ្លៃថ្នូរ តែរឹងមាំ មិនសន្តិភាពជាមួយជនល្មើស និងចូលរួមប្រព្រឹត្តបទល្មើស ដែលបង្កគ្រោះមហន្តរាយដល់ខ្លួន និងអ្នកដទៃ ។
២. សូមអំពាវនាវ ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជួយបង្កលក្ខណៈ ឱ្យមានការធ្វើសកម្មភាពបែបសាសនា ក្នុងគោលដៅអប់រំសង្គម ឱ្យមានសុវត្ថិភាពនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ ដែលនឹងជួយដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គម ដោយសារតែមនុស្សមានការអប់រំ និងសណ្តាប់ធ្នាប់ល្អ ៕

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​នាព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​...
11/09/2025

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​

នាព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអាគារ"ឃ"សាលាខេត្ត។

ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករង អនុប្រធានក្រុមប្រឹក្សា នីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង និងគណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាលរងខេត្ត​ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ប្រធាន ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង លោក លោកស្រីមេឃុំ ចៅ- សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូប​ទៀត។

ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយស អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង​ និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហែម ពិសិដ្ឋ ដែលត្រូវបានផ្ទេរភារកិច្ច កាលពីពេលថ្មីៗនេះ ក្នុងអាណត្តិការងារជាអភិបាលរងខេត្តស្វាយរៀងកន្លងមក បានខិតខំយក ចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ស្របតាមការបែងចែក តួនាទីភារកិច្ច របៀបរបបធ្វើការងារក្នុងជួរគណៈអភិបាលខេត្ត និងតាមការប្រគល់ភារកិច្ចពី ថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែកធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ទាំង ក្នុងកិច្ចការអភិវឌ្ឍន៍ ការកៀរគរការវិនិយោគ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តមបានថ្លែងនូវការអបអរសាទរ និងមានសេចក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃ នេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត កាន់ តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមាន ការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង សំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមជម្រាបជូនថា​ យោងអនុក្រឹត្យលេខ​ ៦០៩​ អនក្រ.ត.ត​ ចុះថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៥​ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ​ត្រូវបានផ្ទេរភារកិច្ចលោក ឌុច គន្ធា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងនៃគណៈអភិបាល ខេត្តព្រៃវែង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។

10/09/2025

ផ្សាយឡើងវិញ ៖ សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅខេត្តកោះកុង ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

10/09/2025

ផ្សាយឡើងវិញផ្ទាល់ ៖ សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅខេត្តកោះកុង ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

Address

Svayrieng
Phumi Svay Rieng

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រដ្ឋបាលខេត្តស្វាយរៀង:

Share