VM Movies

VM Movies នៅលេីលោកនេះគ្មានភាពជោគជ័យណាមួយ ដែលមិនធ្លាប់ឆ្លងកាត់ការឈឺចាប់នោះទេ មានលក់សម្ភារៈគ្រប់ប្រភេទទៅតាមតំរូវការអតិថិជនចង់បាន

17/06/2025

ពលរដ្ឋទាំង៦ភូមិដែលប្រឈមខ្លាំងនៅជាប់ព្រំដែន បានជម្លៀសមកទីសុវត្ថិភាពហើយ! ម៉ោងជាង១០នេះ កើនជាង៣ពាន់នាក់!

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទីមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានសមាគមអតីតយុទ្ធ...
17/06/2025

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទីមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានសមាគមអតីតយុទ្ធជន បានចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

គិតត្រឹមម៉ោងជាង១០ព្រឹកនេះ បងប្អូនប្រជាពលរដ្ឋនៅជាប់ព្រំដែន ដែលប្រឈមខ្លាំងកើនឡើងជាង៣០០០នាក់ហើយ បានជម្លៀសមកទីសុវត្ថិភាព។

ពលរដ្ឋដែលប្រឈមខ្លាំង គឺមានចំនួន៦ភូមិ។ ខ្លះចេញទៅស្រុកកំណើត ខ្លះទៅផ្ទះបងប្អូន និងភាគច្រើនមកកន្លែងសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំទទួលរួចជាស្រេច។

17/06/2025

ដំណឹងពីព្រំដែនប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី១៧ មិថុនា នេះ ភាគីថៃបានហាមប្រជាជនរបស់ខ្លួនមិនឲ្យចូលមកខ្មែរ ហើយពលករខ្មែរក៏សម្រុកចាកចេញពីថៃមកស្រុកកំណើតខ្លួនវិញដែរ 🙏

17/06/2025

សកម្មភាពធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត, ថៃបើកម៉ោង៨, កម្ពុជាបើកម៉ោង៩ ហើយបិទនៅម៉ោង៤ដូចគ្នា

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ពេលវេលាបើក-បិទច្រកអន្តរជាតិប៉ោយប៉ែត​គឺនៅដដែល ថៃបើកម៉ោង៨ព្រឹករីឯកម្ពុជាបើកម៉ោង៩ព្រឹក។ ចំពោ...
17/06/2025

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ពេលវេលាបើក-បិទច្រកអន្តរជាតិប៉ោយប៉ែត​គឺនៅដដែល ថៃបើកម៉ោង៨ព្រឹករីឯកម្ពុជាបើកម៉ោង៩ព្រឹក។ ចំពោះស្ថានភាពនៅច្រកធម្មតា ប្រជាពលរដ្ឋខ្មែរដែលលក់ដូរនៅផ្សាររុងក្លឿប្រទេសថៃចេញចូលលក់ដូរធម្មតា។ នេះបើតាមមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ។
រូបភាព៖ទូរទស្សន៍ជាតិខេត្ដបន្ទាយមានជ័យ

17/06/2025

WATCH VIDEO: អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត ប្រើភ្លើងរដ្ឋយើង១០០ភាគរយ, ភ្លើងថៃគ្មានទៀតឡើយ។

នេះជាសកម្មភាពមន្រ្តីអគ្គិសនី ឡើងតភ្លើង សម្រាប់ការចែកចាយជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងក្រុងប៉ោយប៉ែត។

https://fna.asia 🔗JOIN US

17/06/2025

ក្រុងប៉ោយប៉ែត ប្រើភ្លើងរដ្ឋយើង១០០ភាគរយ។ ភ្លើងថៃគ្មានទៀតឡើយ។ អភិបាលខេត្តបន្ទាយមានជ័យ!

17/06/2025

ទិដ្ឋភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥

17/06/2025

មកដល់ម៉ោងនេះ មិនទាន់ឃើញកាសែតថៃណាមួយផ្សាយថា ទាហានថៃយល់ព្រមបើកច្រកព្រំដែននោះឡើយ។ បើនៅតែព្រហើនបែបនេះទៀត បន្លែ និងផ្លែឈើថៃ នឹងចាក់គនៅតាមព្រំដែនហើយ ព្រោះមិនអាចនាំចូលកម្ពុជា។

17/06/2025

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្តេចតេជោ បានចេញមកព្រមានទាំងយប់ប្រាប់ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ត្រូវចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោកឯងបានបិទព្រំដែនដោយឯកតោភាគី ។

17/06/2025

អាជ្ញាធរខេត្តព្រះវិហារ ចាប់ផ្តើមជម្លៀសប្រជាជនបណ្តើរៗ ចេញពីតំបន់ប្រឈមខ្លាំង មកទីសុវត្ថិភាព។

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី (ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ត...
17/06/2025

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ ឱ្យ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី។

ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វេីអីចឹង»។

ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ, លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងដូច្នេះថា «ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈេី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចា ខ្លាចអន់ ហេីយចង់លេងការទូតខ្សែរលេីគេទៀត»។

លោក ជា ធីរិទ្ធ បានបញ្ជាក់ជំហររបស់សម្តេចជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា «បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង ខុសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី!»៕

https://freshnewsasia.com/index.php/en/localnews/391636-2025-06-16-17-09-58.html

Address

Poipet
10520

Telephone

+855714473973

Website

Alerts

Be the first to know and let us send you an email when VM Movies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VM Movies:

Share