
25/07/2025
—លេងgame ជួយខ្មែរ
ប្រទេសយើងត្រូវការយើង។ ជា Gamer យើងក៏មានចំណែកក្នុងការជួយប្រទេសជាពិសេសក្នុងគ្រាមានអាសន្ន។ Ream Angkor, Phnom Penh Roleplay, MUK Entertainment និង Team Max ចាប់ដៃគ្នារៀបចំមូលនិធិ PPRP & Gamers Charity ជាលើកទី៣ហើយ។
មូលនិធិនេះគឺជាការប្រមូលថវិការដើម្បីជូនទៅជួយកងទ័ពនិងជនភៀសខ្លួនទាំងអស់ដែលទទួលរងពីការបៀតបៀនយ៉ាងដំណំ។
ប្រជាជន PPRP ទាំងអស់អាចចូលរួមមូលនិធីនេះបានតាមរយះការ Top Up ក្នុងថ្ងៃទី២៥-២៦ ខែ កក្កដា ក្នុងក្រុង PPRP ដែល 100% នៃការ Top Up និងផ្តល់ជូនទៅកាន់មូលនិធី។
ក្រុម Esports និង Gamers ទាំងអស់អាចចូលរួមបានតាមការ Donate តាមរយះ Bakong ឈ្មោះ DYNA SEIHAREAM (FB: Ream Angkor) ដែលការចូលរួម 100% និងចូលទៅក្នុងមូលនិធី។
ដើម្បីចាប់ផ្តើមនៃមូលនិធិនេះយើងមានការចូលរួមដំបូងដូចជា៖
Phnom Penh Roleplay (GTA5 FiveM Server) - ២ លានរៀល
Ream Angkor - ១.២ លានរៀល
Team Max - ៤០ មុឺនរៀល
MUK Entertainment - ៤០ មុឺនរៀល
Stalker Gaming - ២០ មុឺនរៀល
សង្ឃឹមថាបងប្អូន Gamers និងចូលរួមដើម្បីជួយប្រទេសយើងជាពិសេសពេលនេះដែលមានតម្រូវការខ្ពស់។
#លេងហ្គេមជួយកម្ពុជា