PoipetUpdate

PoipetUpdate តាមដានព័ត៌មានអ្នកប៉ោយប៉ែត

ផ្ទះប្រជាពលរដ្ឋជាង១០ខ្នងរងការខូចខាតទាំងស្រុងដោយសារមានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់និងដើមឈើជាច្រើនរលំកាត់ផ្លូវ-----...
30/04/2024

ផ្ទះប្រជាពលរដ្ឋជាង១០ខ្នងរងការខូចខាតទាំងស្រុងដោយសារមានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់និងដើមឈើជាច្រើនរលំកាត់ផ្លូវ
---------
ខេត្តព្រះវិហារ៖ មានភ្លៀងធ្លាក់មួយមេលាយឡំនិងខ្យល់កន្ត្រាក់ងនោះបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងដើមឈើព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាលក្រុងពះវិហាររងការខូចខាត។

លោកវរសេនីយ៍ឯកលី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានឲ្យអ្នកយកព័ត៌មានដឹងថា ថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៤ នៅក្នុងក្រុងព្រះវិហារមានករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលឲ្យខូចខាត ផ្ទះសំបែង តូប បង្គោល ភ្លើង សូឡា និងដើមឈើ មួយចំនួនរងការខូចខាត មានដូចខាងក្រោម៖

នៅសង្កាត់ប៉ាលហាល ប៉ះពាល់ដូចជា៖ផ្ទះចំនួន០៩ខ្នង បង្គោល ភ្លើង សូឡាចំនួន ០១ដើមនិងដើមឈើ ចំនួន ១៧ដើម ។

ក្នុងនោះមាន១.ភូមិភារកិច្ច-ផ្ទះ របើកដំបូលចំនួន ០៩ខ្នង -ដើមឈើ រលំចំនួន០៤ដើម។

២.ភូមិហ្មសែត-ដើមឈើរលំចំនួន១២ដើម(ដើមឈើលំអរនៅស្តូបតាឌី)-បង្គោលភ្លើងសូឡា រលំ ០១ដើម។

៣.ភូមិឯកភាព ដើមឈើ: រលំចំនួន ០១ដើម។
សង្កាត់កំពង់ប្រណាក ប៉ះពាល់ដូចជា៖តូបចំនួន ០២ខ្នងនិងផ្ទះចំនួន០១ខ្នង។

១.ភូមិអណ្តូងពោធិ៍-ប៉ះពាល់តូបជួសជុលម៉ូតូទំហំ ៤ម×៨ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង ។

ប៉ះពាល់តូបកាត់ដេរទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង។

២.ភូមិគោកបេង-ប៉ះពាល់ផ្ទះទំហំ ៩ម×១១ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលសំយ៉ាបខាងមុខផ្ទះ។

សរុបទាំង២សង្កាត់ខូចខាតផ្ទះពលរដ្ឋចំនួន១០ខ្នង តូបចំនួន០២ខ្នង
,បង្គោល ភ្លើង សូឡាចំនួន ០១ដើម និងដើមឈើ ចំនួន១៧ដើម។

បន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់នោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៃក្រុងព្រះវិហារបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋភ្លាមៗដែរ។

ហើយនៅក្នុងហេតុការនោះភ្លាមៗដែរក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារក៏ បានចុះកាត់ដើមឈើចំនួន០៣ដើម ផងដែរដែលត្រូវខ្យល់កន្ត្រាក់បោកបក់ដួលរលំមកលើផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគ.ម១២៤+៥០០ ដល់គ.ម១២៦+០០០ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជិត ឆ្ងាយនៅលើដងផ្លូវនោះផងដែរ៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

នៅរាត្រីថ្ងៃទី២៩នេះ ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួល ដោយផ្ទាល់នូវព្រះរាជវត្តមាន ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ---------ភ្ន...
30/04/2024

នៅរាត្រីថ្ងៃទី២៩នេះ ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួល ដោយផ្ទាល់នូវព្រះរាជវត្តមាន ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ
---------
ភ្នំពេញ ៖ បើមិនមានការផ្លាស់ប្តូរទេ នៅយប់ថ្ងៃទី២៩ ខែមេសានេះ ព្រះមហាក្សត្រ ហាសាណាល់ បូលកៀហ៍ (Hassanal Bolkiah) នៃប្រទេសព្រុយណេ នឹងយាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅទទួលព្រះរាជវត្តមានព្រះអង្គដោយផ្ទាល់ និងរួមដំណើរជាមួយព្រះអង្គមកកាន់សណ្ឋាគារដែលព្រះមហាក្សត្រព្រុយណេទ្រង់ចំណាយពេលវេលាស្នាក់នៅមួយយប់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ៖ ក្នុងសំណេរបណ្ដាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅបានបញ្ជាក់ថា ៖ ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃទី២៩ ខែមេសានេះ ព្រះមហាក្សត្រព្រុយណេព្រះអង្គនឹងយាងមកដល់ កម្ពុជាដែលសម្ដេចនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

«ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅព្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ។

តើតាមសម្ដេចតេជោ គោលបំណងទស្សនកិច្ចរបស់ព្រះអង្គគឺមកស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្ដេចដែលព្រះអង្គរាប់អានសម្ដេចដូចប្អូនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោកថាក់ ស៊ីនជាប្អូនទី២ និងសម្ដេចជាប្អូនពៅ)។

«ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹកថ្ងៃទី៣០ ខែមេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជបុត្រ។ ឯសម្ដេចតេជោ មានកូនប្រុសទាំងបីរួមមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ។

ជាមួយគ្នានេះសម្ដេចតេជោ បានថ្លែង ក្រោយការស្រស់ស្រូប សម្ដេចនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។
សូមជម្រាបជូនថា ៖ កម្ពុជា ជាប្រទេសដែលមាន សន្តិភាព ពេញលេញ ក្នុងរយៈពេលដ៏ខ្លី កម្ពុជាមានការអភិវឌ្ឍខ្លាំង ស្ទើរនឹកស្មានមិនដល់ ហើយពិភពលោក ទទួលស្គាល់កម្ពុជា ជាប្រទេសតូច តែបេះដូងធំ ៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥លើក ដើម្បីសោភ័ណភាព និងគុណភាពច្រាំង---------ខេត្តបាត់ដំបង ...
30/04/2024

មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥លើក ដើម្បីសោភ័ណភាព និងគុណភាពច្រាំង
---------
ខេត្តបាត់ដំបង ៖ ដើម្បីការគុណភាព ស្តង់ដារបច្ចេកទេស ។ នេះជាលើកទី៥ហើយ ដែលច្រាំងស្ទឹងសង្កែក្បែរស្ពានវត្តគរ ត្រើយខាងកើតត្រូវបានជួសជុលជាបន្តបន្ទាប់ដោយសារតែការបាក់ស្រុតឥតឈប់ឈរ និងការស្ថាបនាមិនចេះជាប់ និងចាត់ទុកថា ជាអភិវឌ្ឍសោភ័ណភាពក្រុងបាត់ដំបង ។

គួរបញ្ជាក់ដែរថា ៖ ច្រាំងស្ទឹងត្រើយខាងកើតក្បែរស្ពានវត្តគរ គឺស្ថិតក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលស្ពាននេះស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីខេត្តបាត់ដំបងទៅកាន់ខេត្តប៉ៃលិន ដោយឆ្លងកាត់ដងស្ទឹងសង្កែ និងស្ថាបនាឡើងដោយមូលនិធិរាជរដ្ឋាភិបាល។

ក្រោយពីការកសាងស្ពានបានបញ្ចប់ ច្រាំងស្ទឹងប៉ែកខាងកើតក៏បានបាក់ស្រុតចុះទៅក្នុងស្ទឹងជាបណ្ដើរៗ រហូតធ្វើឲ្យខូចខាតដល់ផ្លូវមួយខ្សែនោះថែមទៀតផង ស្ទើរតែមិនអាចធ្វើចរាចរណ៍បានដោយសារតែការបាក់ស្រុតមានសន្ទុះខ្លាំងពេក។ ដោយសារបញ្ហានេះវាអាចនឹងប៉ះពាល់ដល់ឃឿនក្បាលស្ពានវត្តគរផងនោះ គេសង្កេតឃើញថា ក្រុមការងារជំនាញបានដាក់គ្រឿងចក្រចុះមកកែកុនទៅតាមបច្ចេកទេសដែលគេមានដូចជា យកលួសសំណាញ់ទៅប្រទាក់ក្រឡាបួនជ្រុងដោយទម្លាក់ដុំថ្មធំៗចូលទៅក្នុងលួសសំណាញ់នោះហើយដាក់តម្រៀបជាជួរតាមបណ្ដោយច្រាំងដងស្ទឹងដើម្បីទប់ដីដែលចាក់ថ្មីកុំឲ្យរអិលចូលទៅក្នុងស្ទឹង តែលទ្ធផលបែបនេះគឺមិនទទួលបានលទ្ធផលនៅឡើយ ព្រោះដុំថ្ម និងលួសសំណាញ់ត្រូវបានដីរុញចូលទៅបាតស្ទឹងគ្មានសល់ ដោយសារអំណាចទឹក និងស្រុតដី បាក់ច្រាំងជាដើម។

ចាប់តាំងពីនោះមកការជួសជុល និងស្ថាបនាចំណុចខាងលើនេះត្រូវបានគេធ្វើជាបណ្ដើរៗទៅតាមគំនិតច្នៃប្រឌិតបែបជំនាញមួយលើកជាពីរលើក រហូតដល់ពេលនេះគឺជាលើកទី ៥ ហើយ ។ សង្ឃឹមថា ខាងជំនាញអាចសិក្សាតាមលក្ខណះបច្ចេកទេស ស្តង់ដារ ដើម្បីបានសមិទ្ធផលថ្មីមានគុណភាព។

សូមបញ្ជាក់ថា ៖ មានករណីបាក់ស្រុតច្រាំងបេតុងនៃស្ទឹងសង្កែក្នុង ក្រុង បាត់ដំបងទន្ទឹមនឹងមានហេតុការណ៍នេះកើតឡើងក៏មានការបញ្ចេញមតិយោបល់ជាច្រើនលើបណ្ដាញសង្គមផងដែរ។ឆ្លើយតបនឹងអ្វីដែលបាន និងកំពុងកើតឡើងនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺថាករណីនេះមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។ច្រាំងស្ទឹងដែលប្រាក់ ស្រុតស្ថិតក្នុងសុពលភាពការធានាក្នុងការជួសជុលថែទាំរបស់ក្រុមហ៊ុន។ដូចនេះក្រុមហ៊ុនត្រូវបន្តសិក្សាអំពីលក្ខណៈបច្ចេកទេសជួសជុលឡើងវិញ ដើម្បីធានាគុណភាពឱ្យប្រសើរឡើងវិញចៀសវាងបន្តការខូចខាត នៅពេលខាងមុខទៀត។
លោក សុង ស៊ើងប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូន អនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង បញ្ជាក់ថា ករណី រអិលដីបង្កឱ្យបាក់ស្រុតនៅទីតាំងមួយចំនួនតាមបណ្ដោយដងស្ទឹងសង្កែកន្លងមកតែងតែកើតមានឡើងជាបន្តបន្ទាប់នៅពេលទឹកស្ទឹងសង្កែស្រកចុះ។លោកពន្យល់ថាដោយសារតំបន់ទាំងនោះ ភាគច្រើនជាដៃព្រែក ពី អតីតកាល ហើយការបាក់ស្រុតនេះវាអាចជួសជុលឡើងវិញបាន ដោយវា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ដោយឡែកតាមរយៈសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤រដ្ឋបាលខេត្តបាត់ដំបង កន្លងទៅបានធ្វើការ ទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីធ្វើការសាងសង់នូវស្ថានីយបូមទឹកឆៅទី៣ មួយកន្លែងទៀតនៅផ្នែក ខាងលើក្រុងបាត់ដំបងស្ថិតនៅភូមិ កំពង់សីមា សង្កាត់វត្តគរដែលជាតម្រូវការចាំបាច់សម្រាប់ផ្គត់ ផ្គង់រោងចក្រផលិត កម្មទឹកស្អាត ។
រដ្ឋបាលខេត្តបន្ថែមថា អ្វីដែលអាជ្ញាធរសោកស្ដាយគឺដោយសារតែបន្ទាប់ ពីធ្វើការទម្លាក់កម្ពស់ទឹករួចពិនិត្យឃើញថាកន្លែង ច្រាំងស្ទឹងផ្នែកខ្លះ ដែល អាជ្ញាធរទើបតែនឹងកសាងដើម្បីទប់ដីមាត់ច្រាំងស្ទឹងកុំឱ្យបាក់ បង្កការ ខូចខាតដល់ផ្លូវតាមដងស្ទឹងរួចថ្មីៗ រអិលបាក់ដីស្រុតច្រាំងដែល កន្លងមក ក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតយ៉ាងធ្ងន់ធ្ងរកន្លងមកនេះ។
សូមបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបង បានខិតខំសាងសង់ច្រាំង ស្ទឹង សង្កែ នេះឡើងក្នុងគោលបំណង ដើម្បីការពារពីការរអិលបាក់ស្រុតច្រាំង ស្ទឹង បង្កឱ្យមានការខូចខាតផ្លូវទីនោះនិងដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា---------ភ្នំពេញ ៖ សន្ទុះនៃការគាំទ្រគម្រោងព្រែកជ...
30/04/2024

ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា
---------
ភ្នំពេញ ៖ សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។

គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។

ផលប្រយោជន៍ដ៏មហិមានេះហើយដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រដោយឥតរារែកដល់គម្រោងព្រែកជីកនេះ។ ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះគឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។

សរុបមកវិញ ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ ផ្ទុយទៅវិញ ចលនាជាតិនេះកំពុងដាក់ឱ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

រយៈពេល១៥ឆ្នាំហើយ ដែលគ្រាប់ស្វាយចន្ទីមិនដែល មានតម្លៃល្អដូចឆ្នាំនេះ---------ភ្នំពេញ៖ ប្រជាកសិករដំណាំស្វាយចន្ទី សប្បាយរីករា...
30/04/2024

រយៈពេល១៥ឆ្នាំហើយ ដែលគ្រាប់ស្វាយចន្ទីមិនដែល មានតម្លៃល្អដូចឆ្នាំនេះ
---------
ភ្នំពេញ៖ ប្រជាកសិករដំណាំស្វាយចន្ទី សប្បាយរីករាយជាងបណ្តាឆ្នាំមុនៗនៅគ្រាដែលឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទីបានកើនឡើងគួរឲ្យកត់សម្គាល់។ ការកើនឡើងនេះជាក្តីរំពឹងមួយខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុនៗពោលគឺរយៈពេល១៥ឆ្នាំមកហើយ តម្លៃគ្រាប់ស្វាយចន្ទីមិនដែលខ្ពស់ដូចឆ្នាំនេះទេ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានឲ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ពោលគឺក្នុងខែមេសា ឆ្នាំ២០២៤នេះ គ្រាប់ ស្វាយចន្ទីសើម មានតម្លៃខ្ពស់ជាងគេ ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ និងដើមខែមីនាកន្លងទៅ។

លោក អួន ស៊ីឡុត បានបន្តថា ការឡើងថ្លៃនេះ ដោយ សារសមាជិកសមាគមស្វាយចន្ទីកម្ពុជា បាននាំគ្នាហាលទុកតាមការអំពាវនាវរបស់សមាគម ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ និងដើមខែមីនា ធ្វើឲ្យលំហូរគ្រាប់ឆៅស្រស់ថយចុះយ៉ាងខ្លាំងលើទីផ្សារ ដែលធ្វើឲ្យការនាំចេញទៅវៀតណាមនាខែកុម្ភៈធ្លាក់ចុះរហូត ៣២% និងបន្តធ្លាក់ចុះនៅខែមីនាទៀត។ គ្រាប់ស្វាយចន្ទី បានឡើងមកវិញនៅពាក់កណ្តាលខែមីនា និងខែមេសា ដែលគ្រាប់ស្វាយចន្ទីសើមតម្លៃ ៥៣០០រៀល ក្នុង១គីឡូក្រាម ជាតម្លៃខ្ពស់ជាងគេ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។

លោកប្រធានសមាគមបានអះអាងថា បច្ចុប្បន្ន គ្រាប់ ស្វាយចន្ទីស្រស់ មានតម្លៃទាបបំផុតក្នុងរង្វង់ ៤ពាន់រៀល ក្នុង១គីឡូក្រាម និងតម្លៃខ្ពស់បំផុតជិត ៦ពាន់រៀល ក្នុង ១គីឡូក្រាម។

លោក អួន ស៊ីឡុត បានបន្ថែមថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ស្វាយចន្ទី បានរងប៉ះពាល់ខ្លាំង ដោយ សារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នជាមធ្យមធ្លាក់ចុះពី ៣០ទៅ ៤០ភាគរយ។ ផលិតកម្មស្វាយចន្ទី ៣ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៤ សែន ៧ម៉ឺន ៤ពាន់តោនក្នុងនោះនាំចេញទៅប្រទេសវៀតណាមបានសរុប ៤សែន ២ម៉ឺន ៤ពាន់តោន ស្មើទឹកប្រាក់៥៤៣ លានដុល្លា។ រីឯតម្លៃមធ្យមគ្រាប់សើម ១២០០ដុល្លារ ក្នុង ១តោន។

កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណជាង ៤៧ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួនជិត ៧១ម៉ឺនតោនតោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ទៅកាន់ប្រទេស ចិន,ជប៉ុន,បង់ក្លាដែស, ឥណ្ឌា,វៀតណាម និងថៃ និងគ្រាប់ស្វាយ ចន្ទីកែច្នៃទៅកាន់ប្រទេស ចិន,សាធារណៈរដ្ឋឆែក,ជប៉ុន,កូរ៉េខាងត្បូង,ហូឡង់,វៀតណាម និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៣កន្លងទៅ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ម៉ឺន ៦០០០ តោន ថយចុះ ៧,៦ភាគរយ គិត ជាទឹកប្រាក់ ៨៣៧លានដុល្លារអាមេរិក ថយចុះប្រមាណ ១៦ភាគរយ។ ដោយឡែកការនាំចេញទៅ វៀតណាមមានចំនួន ៦១ម៉ឺន ៨០០០តោន៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

សម្តេចម៉ែ ប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣----...
30/04/2024

សម្តេចម៉ែ ប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣
---------
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូន ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

ខ្ញុំមានហឫទ័យតក់ស្លុត ដោយបានទទួលដំណឹងដ៏រន្ធត់ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យ មានបងប្អូន កូនចៅ ចៅទូតជាយោធិនពលី និងរបួសជាច្រើននាក់ ។

ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុម គ្រួសារនៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ ។

ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅ ចៅទួតយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងអស់ សូមឱ្យបានឆាប់ជាសះស្បើយ ៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពីវិធានការអនុវត្តបន្ទាន់នៅតាមរោងចក្រក្នុងអំឡុងពេលអាកាសធាតុក្តៅ---------ភ្នំពេញ ៖ សេចក្តី...
30/04/2024

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពីវិធានការអនុវត្តបន្ទាន់នៅតាមរោងចក្រក្នុងអំឡុងពេលអាកាសធាតុក្តៅ
---------
ភ្នំពេញ ៖ សេចក្តីណែនាំ ស្តីពី វិធានការអនុវត្តបន្ទាន់នៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ

ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម៖

១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។

២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។

៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។

៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។

៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់ នឹង ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

ជម្លោះក្នុងវង់ផឹកស្រាលេងបៀចាញ់អស់លុយកាប់គ្នារបួសធ្ងន់ពីរនាក់ម្នាក់ធ្លាយពោះវៀន ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន---------ខេ...
30/04/2024

ជម្លោះក្នុងវង់ផឹកស្រាលេងបៀចាញ់អស់លុយកាប់គ្នារបួសធ្ងន់ពីរនាក់ម្នាក់ធ្លាយពោះវៀន ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
---------
ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់បន្ទាប់ពីគេចខ្លួនក្រោយបង្កជម្លោះក្នុងវង់ផឹកស្រាលេងបៀដាក់លុយចាញ់អស់ក៏ឈ្លោះប្រកែកជេរគ្នាខឹងទាញយកកាំបិតផ្គាក់កាប់អ្នកចាញ់ជាច្រើនកាំបិតបណ្ដាលឱ្យរបួសធ្ងន់ពីរនាក់និងធ្លាយពោះវៀនចេញមកក្រៅត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម។

ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងែទី២៧ ខែមេសាឆ្នាំ២០២៤បន្ទាប់ពីគេចខ្លួនមួយថ្ងៃដោយ
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាយ៉ស់សហការជាមួយអធិការដ្ឋាននគរបាលស្រុកលំផាត់តាមចាប់បាននៅស្រុកលំផាត់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះទី១.ឈ្មោះជិន សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
ទី២.ឈ្មោះសែម ផូយ ភេទប្រុស អាយុ ៤៦ឆ្នាំជនជាតិខ្មែរ មុខរបរជាកម្មករ។

រីឯជនដៃដល់មានឈ្មោះចុន រី ហៅតារី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំចម្ការឱ្យឈ្មោះម៉ុប គៀង បច្ចុប្បន្នមានពីលំនៅ ភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពបន្តថា កាលថ្ងៃទី២៦ខែមេសាឆ្នាំ២០២៤ ជនរងគ្រោះនិងជនដៃដល់បាននាំគ្នាផឹកស្រាលេងបៀនៅផ្ទះជនរងគ្រោះ នៅពេលនោះជនរងគ្រោះ ចាញ់អស់លុយ រួចបានជេរអ្នកឈ្នះ គឺឈ្មោះតារី បន្ទាប់ពីជេររួច តារីបានដើរទៅផ្ទះដែលនៅជិតគ្នា និងបានទាញយកកាំបិតផ្គាក់មកជាមួយផង រីឯជនសង្ស័យទាំងពីរនាក់ពុំបានចាប់អារម្មណ៍នោះទេ ខណៈពេលនោះ តារីបានកាប់ជាច្រើនកាំបិតទៅលើជនរងគ្រោះចំនួនពីរនាក់បណ្ដាលឲ្យរបួសចំស្មានិងកដៃខាងស្ដាំ ចំណែកម្នាក់ទៀតកាប់ចំពោះធ្លាយចេញពោះវៀនមកក្រៅ។
ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះរួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់មួយយប់ លុះដល់ថ្ងៃទី ២៧ខែមេសាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាយ៉ស់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់តាមចាប់បាន រួចនាំខ្លួនយកទៅអធិការដ្ឋានស្រុកដើម្បីសាកសួរនិងបង្កសំណុំរឿងបញ្ជូនខ្លួននិងភស្តុតាងមានកាំបិតផ្គាក់១ដើមផងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

នគរបាលឃាត់ខ្លួនយុវជនម្នាក់ករណីធ្វេីអោយខូចខាត និងគំរាមថានឹងសម្លាប់(ហិង្សាក្នុងគ្រួសារ)---------ខេត្តតាកែវ÷ ថ្ងៃអាទិត្យ ៥រ...
30/04/2024

នគរបាលឃាត់ខ្លួនយុវជនម្នាក់ករណីធ្វេីអោយខូចខាត និងគំរាមថានឹងសម្លាប់(ហិង្សាក្នុងគ្រួសារ)
---------
ខេត្តតាកែវ÷ ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោងឆសក័ ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨នៅចំណុច ភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ មានករណីធ្វើឲ្យខូចខាត និងគំរាមថានឹងសម្លាប់មួយ បង្កឡើងដោយជនសង្ស័យ ០១នាក់ ឈ្មោះ អុន ណារ៉ូត ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រដាប់ដោយដំបងដែក បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញចានឆ្នាំងបណ្ដាលបែកអស់មួយចំនួន មិនតែប៉ុណ្ណោះជនសង្ស័យ ឈ្មោះ អុន ណារ៉ូត បានយកពិលគប់ទៅលើម្ដាយរបស់ខ្លួនឈ្មោះយ៉ាត់ ស្រីពៅ អាយុ ៤១ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ជាំភ្លៅខាងស្ដាំនិងស្រែកគំរាមរកសម្លាប់ចោល បើមិន ព្រម ចែកទ្រព្យសម្បត្តិឲ្យខ្លួន។

មូលហេតុជនសង្ស័យខឹងនឹងម្ដាយដោយសុំម្ដាយចែកកេរ្ត៍ តែម្ដាយមិនចែកឱ្យហើយជាមនុស្សប្រើ ប្រាស់នូវសារធាតុញៀន។

ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តតាកែវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អុន ណារ៉ូត រួមនិងវត្ថុតាង ដើម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។
បញ្ជាក់ ជនសង្ស័យឈ្មោះ អុន ណារ៉ូត ធ្លាប់បានត្រូវអាណាព្យាបាលយកទៅដាក់នៅមណ្ឌលកែប្រែ បន្សាបសារធាតុញៀន២ដងរួចមកហើយ៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តនៅផ្លូវបំបែកជាបួនបណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច---------ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ប...
30/04/2024

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តនៅផ្លូវបំបែកជាបួនបណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច
---------
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត Ford Ranger នៅផ្លូវបំបេកជាបួនយ៉ាងពេញទំហឹងប៉ើងបោកផ្ទប់នឹងកញ្ចក់រថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥កែងផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។

សពមានឈ្មោះបុណ្យ ភារុណ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនីបច្ចុប្បន្នរស់នៅបន្ទប់ជួលម្តុំផ្សារថ្មីក្នុងខណ្ឌដូនពេញ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AP-9119បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បើករថយន្តតាមបណ្តោយផ្លូវលេខ១០៥ក្នុងទិសដៅពីត្បូងមកជើង រួចឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូម៉ាកហុងដា Clickមួយគ្រឿង ពណ៌សលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ1JB-2773 ជិះដោយបុរសរងគ្រោះម្នាក់ឯង ធ្វើដំណើរចេញពីផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តពីចំហៀងខាងឆ្វេងផ្នែកខាងមុខយ៉ាងពេញទំហឹងបោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តបណ្តាលឱ្យបុរសម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះរថយន្តមិនព្រមឈុប់ទេ បានបន្តល្បឿនបើករត់ទៅមុខទម្លាក់នារីដែលជាអ្នករួមដំណើរជាមួយចូលទៅក្នុងផ្ទះ ចំណែកបុរសជាអ្នកបើករថយន្តត្រូវបានប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងត្របែកយកទៅសួរនាំបន្ត។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

តំបន់​ខ្ពង់រាប​ និង​មាត់សមុទ្រ​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់---------ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និ...
29/04/2024

តំបន់​ខ្ពង់រាប​ និង​មាត់សមុទ្រ​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
---------
ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤​ ខណៈ​តំបន់​ខ្ពង់រាប​ និង​មាត់សមុទ្រ​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប ៖
-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។

២.តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។
៣.តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

ដើម្បីកាត់បន្ថយហានិភ័យ ប្រទេសហ្វីលីពីន តម្រូវឱ្យសិស្សរៀនតាមអនឡាញ---------កាលពីកូវីដ-១៩ ផ្ទុះឡើង សិស្សសាលាទាំងអស់បង្ខំឱ្យ...
29/04/2024

ដើម្បីកាត់បន្ថយហានិភ័យ ប្រទេសហ្វីលីពីន តម្រូវឱ្យសិស្សរៀនតាមអនឡាញ
---------
កាលពីកូវីដ-១៩ ផ្ទុះឡើង សិស្សសាលាទាំងអស់បង្ខំឱ្យរៀនតាមអនឡាញ បញ្ចៀសរាល់ការជួបជុំគ្នា ។ នៅពេលនេះសិស្សក៏ត្រូវរៀនតាមអនឡាញជាថ្មីដោយសារតែអាកាសធាតុក្តៅខ្លាំង ខុសប្រក្រតី ។

សារព័ត៌មាន AFPបានផ្សាយថា ប្រទេសហ្វីលីពីននឹងតម្រូវឱ្យសិស្សនៅតាមសាលារដ្ឋទាំងអស់រៀនតាមប្រព័ន្ធអនឡាញរយៈពេល២ថ្ងៃ ដោយសារតែរលកកម្ដៅក្ដៅខ្លាំងពេក និងការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្ដក្រុង jeepney នៅទូទាំងប្រទេស។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ក្រសួងអប់រំហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើការព្យាករពីរលកម្ដៅដ៏ក្ដៅ …គួបផ្សំនឹងការប្រកាសធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្ដក្រុង សាលារដ្ឋទាំងអស់ទូទាំងប្រទេសនឹងត្រូវបើកបង្រៀនតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤»។
រលកកម្ដៅខុសប្លែកពីសព្វដង បានវាយប្រហារលើប្រទេសហ្វីលីពីនអស់រយៈពេលច្រើនសប្ដាហ៍មកហើយ ដោយបង្ខំឱ្យសាលារាប់ពាន់កន្លែងត្រូវបើកបង្រៀនតាមប្រព័ន្ធអនឡាញ ខណៈក្រសួងអប់រំហ្វីលីពីនកំពុងត្រួតពិនិត្យតាមដានលើសាលាជាង ៤៧ ០០០កន្លែងនៅទូទាំងប្រទេស។
សាលារៀនជាច្រើនក្នុងប្រទេសហ្វីលីពីន មិនមានបំពាក់ម៉ាស៊ីនត្រជាក់នោះទេ ដែលនេះបានផ្ដល់ការលំបាកដល់សិស្សអំឡុងរងការវាយប្រហារដោយរលកកម្ដៅនេះ។ ចំណែកក្រុមអ្នកបើករថយន្ដក្រុង jeepney វិញ ក៏បានប្រកាសពីការធ្វើកូដកម្មទូទាំងប្រទេសរយៈពេល ៣ថ្ងៃផងដែរ ដោយចាប់ផ្ដើមពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះផែនការរបស់រដ្ឋាភិបាលដែលចង់បញ្ឈប់ការប្រើប្រាស់ជាដំណាក់កាលនូវរថយន្ដក្រុងបញ្ចេញផ្សែងហុយមួយនេះ ត្រូវបានប្រើប្រាស់ដោយប្រជាជនហ្វីលីពីនជាច្រើនជាមធ្យោបាយធ្វើដំណើរទៅធ្វើការនិងទៅសាលារៀន៕
---------
#ប៉ោយប៉ែត #ក្រុងប៉ោយប៉ែត ​ #ក្រុងប៉ោយប៉ែតអាប់ដេត ​ #ផ្សាររុងក្លឿ #អ្នកប៉ោយប៉ែត #ព័ត៌មានពីក្រុងប៉ោយប៉ែត #ទីក្រុងប៉ោយប៉ែត #ព័ត៌មានទាន់ហេតុការណ៍

Address

Poipet
Poipet

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when PoipetUpdate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share