Admin Coffee

Admin Coffee Life goes on ❤️☕️

20/05/2025

Thousand years

 #ថ្ងៃល្អ_ថ្ងៃស៊យធ្លាប់ ឆ្ងល់ទេ ពេលខ្លះពេញមួយថ្ងៃនឹងយើងមើលទៅសប្បាយរីករាយអត់មូលហេតុ ហើយក៏ធ្វើការដោយរលូនមិនមានបញ្ហា មិនមាន...
08/11/2024

#ថ្ងៃល្អ_ថ្ងៃស៊យ

ធ្លាប់ ឆ្ងល់ទេ ពេលខ្លះពេញមួយថ្ងៃនឹងយើងមើលទៅសប្បាយរីករាយអត់មូលហេតុ ហើយក៏ធ្វើការដោយរលូនមិនមានបញ្ហា មិនមានឧបសគ្គអ្វីមកយាយីឡើយ ជាពិសេសលទ្ធផលការងារក៏ល្អទៀតផង ប៉ុន្តែថ្ងៃខ្លះក៏ផ្ទុយស្រឡះតែម្តង មានអារម្មណ៍ថាតានតឹង ធុញថប់ ១ថ្ងៃនឹងបញ្ហាចង់៣លានមុខមកផ្ទួនៗគ្នា ពេលនោះហើយកុំមើលទឹកមុខអី គឺមុខក្រញូវដូចម៉ែចែកទ្រព្យមិនស្មើចឹង....សរុបមកមានថ្ងៃហេងនិងថ្ងៃស៊យពិតមែនឬ?🤔

បើនិយាយទៅថ្ងៃនៅតែជាថ្ងៃ ថ្ងៃមិនបានមកធ្វើល្អឬមកដាក់ស៊យយើងទេ យើងខ្លួនឯងទេតើដែរដាក់ស៊យមកខ្លួនឯង អ្វីដែលសំខាន់យើងខ្លួនឯងដែលជាម្ចាស់របស់អារម្មណ៍ ថាតើយើងមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានកម្រិតប៉ុណ្ណា បញ្ហាវាមិនចេះតែកើតឡើងរាល់ថ្ងៃទេ ហើយសុខក៏មិនដែលកើតឡើងរាល់ថ្ងៃដែល ដូច្នេះហើយរៀនគ្រប់គ្រងចិត្តពេលជួបបញ្ហាក៏ព្យាយាមដោះស្រាយតាមសមត្ថភាពហើយទទួលយកការពិតទៅ ពេលជួបសុខក៏រីករាយទទួលយកតែកុំត្រេកត្រអាលពេក ល្មមៗបានហើយ។ ថ្ងៃណាក៏ជាថ្ងៃល្អដែលបើយើងរៀនបើកចិត្តទទួលយកការពិត។☺️

គុណភាពជីវិត....បើនិយាយទៅពាក្យថាគុណភាពជីវិតមនុស្សយើងម្នាក់ៗឱ្យនិយមន័យផ្សេងៗពីគ្នាទៅតាមស្ថានភាពជីវិតរាងៗខ្លួន ប៉ុន្តែសម្រា...
28/10/2024

គុណភាពជីវិត....បើនិយាយទៅពាក្យថាគុណភាពជីវិតមនុស្សយើងម្នាក់ៗឱ្យនិយមន័យផ្សេងៗពីគ្នាទៅតាមស្ថានភាពជីវិតរាងៗខ្លួន ប៉ុន្តែសម្រាប់មនុស្សសាមញ្ញដូចជាខ្ញុំ គុណភាពជីវិត...ការដែលពេលងើបពីគេងពេលព្រឹកមានកម្លាំងកំហែង មិនមានការឈឺក្បាលវិលមុខ រៀបចំខ្លួនទៅធ្វើការនិងឈាងចូលទិញកាហ្វេ១កែវដើម្បីបំពេញថាមពលខួរក្បាលបន្តិច បន្ទាប់មកដើរចូល0ffice ដោយមានស្នាមញញឹមទៅកាន់មិត្តរួមការងារ ហើយបន្តធ្វើការដោយសប្បាយរីករាយគឺចាត់ទុកថាជាគុណភាព ជីវិតសម្រាប់១ថ្ងៃហើយ។

ពេលព្រឹកដ៏អស្ចារ្យ....ជឿទេថាពេល ពេលព្រឹកព្រលឹមគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា?? ដោយសារតែពេលព្រឹកគឺជាពេលដែលយើង...
24/10/2024

ពេលព្រឹកដ៏អស្ចារ្យ....ជឿទេថាពេល ពេលព្រឹកព្រលឹមគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា?? ដោយសារតែពេលព្រឹកគឺជាពេលដែលយើងរាល់គ្នាចាប់ផ្តើមថ្ងៃថ្មីក្នុងការកសាងគុណភាពជីវិតរាងៗខ្លួន។ ព្រឹកឡើងយើងអាចស្រូបយកថាមពលពីពន្លឺព្រះអាទិត្យដែលអាចជួយឱ្យរាងកាយយើងរឹងមាំយើងក៏មានអារម្មណ៍ថាស្រស់ស្រាយពេលដែលយើងបានទទួលនូវខ្យល់ត្រជាក់បក់ផាតលើស្បែកដ៏ទន់ល្មើយរបស់យើងបូករួមនឹងក្លឹនធម្មជាតិព្រឹកដ៏ឆ្លុយឆ្ងប់បន្លប់នូវបរិយាកាសអួអាប់ទៀតផង។

មនុស្សស្រីដែលរឹងមាំ ច្បាស់ណាស់នាង ប្រាកដជាមនុស្សស្រីម្នាក់ដែលរឹងរូស រឹងក្បាលខ្លាំងបំផុត ព្រោះតែភាពរឹងរូសរបស់នាងនេះហើយ ធ្...
22/10/2024

មនុស្សស្រីដែលរឹងមាំ ច្បាស់ណាស់នាង ប្រាកដជាមនុស្សស្រីម្នាក់ដែលរឹងរូស រឹងក្បាលខ្លាំងបំផុត ព្រោះតែភាពរឹងរូសរបស់នាងនេះហើយ ធ្វើឱ្យនាងរឹងមាំ និងរឹងប៉ឹងខ្លាំងបំផុត ពឹងខ្លួនឯង ច្រើនជាងពឹងអ្នកដទៃ ឬអាចនិយាយបានថា ព្រោះតែនាងមិនដែលសុំជំនួយអ្នកណាបាន គ្មានអ្នកណាជួយនាង ក្រៅតែពីនាងខ្លួនឯង។

ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏អាស្រ័យលើអត្តចរិត ការចេះគ្រប់គ្រង និងបង្រៀនផ្លូវចិត្តរបស់នាងខ្លួនឯងដែរ។ មនុស្សខ្លះ គាត់រឹងមាំកាយចិត្ត រឹងប៉ឹងផ្នែកគំនិត តែក៏ចិត្តទូលាយ គំនិតសេរី ចេះទទួលយកសម្ដី និងគំនិតអ្នកដទៃមកគិត ចេះផ្ដល់អាទិភាពឱ្យអ្នកផ្សេងបញ្ចេញមតិយោបល់​មិនមែនចេះតែអត្តនោម័តតែឯងនោះទេ។
ជាក់ស្ដែង មនុស្សស្រីភាគច្រើនគឺ បើគិតថាខ្លួនឯងខ្លាំងហើយ ច្រើនតែមិនសូវស្ដាប់ ឬតាមអ្នកណាទេ សូមគិតឡើងវិញណាស្រីៗ ទោះបីអ្នកខ្លាំងពូកែ ឆ្លាត ស្អាតយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យខ្លួនឯង ក្លាយជាមនុស្សរឹងរូស រឹងក្បាលខ្លាំងពេក មនុស្សស្រីរឹងរូស មានះ ច្រើនតែត្រូវរស់នៅឯកា គ្មានអ្នកណា អាចចូលក្នុងជីវិតអ្នកបានទេ មិនស្រួលត្រូវគេស្អប់ថែមទៀតផង។

23/02/2024

ស្វាគមន៍មកកាន់ផ្ទះបាយស្រីវីន🤭

20/02/2024

ទឹកក្រូចគ្រីមជាបងប្អូនជីដូនមួយជាមួយផាសសិនគ្រីម🤣🥤

14/02/2024

Happy Valentine’s Day ❤️

សួស្តីទំព័រថ្មីនៃខែកុម្ភៈ កូនទី២នៃឆ្នាំ២០២៤ សូមឳ្យមានស្នាមញញឹម ភាពរីករាយ និងក្តីស្រលាញ់កើតមានឡើងដល់មនុស្សគ្រប់គ្នា❤️
01/02/2024

សួស្តីទំព័រថ្មីនៃខែកុម្ភៈ កូនទី២នៃឆ្នាំ២០២៤ សូមឳ្យមានស្នាមញញឹម ភាពរីករាយ និងក្តីស្រលាញ់កើតមានឡើងដល់មនុស្សគ្រប់គ្នា❤️

30/01/2024

បៃឡុកបៃឡ៎ស្រីវីន ភាគ5😆

Espresso yourself! Coffee is my love language. A good day starts with a great cup of coffee. Coffee is not a drink, it's...
30/01/2024

Espresso yourself! Coffee is my love language. A good day starts with a great cup of coffee. Coffee is not a drink, it's a moment. Life is short, drink good .

Address

STREET 58
Poipet
2000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+855714535710

Website

Alerts

Be the first to know and let us send you an email when Admin Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Admin Coffee:

Share