ប៉ោយប៉ែត ដេលី PioPet Daily

ប៉ោយប៉ែត ដេលី PioPet Daily «​ផ្តល់ព័ត៌មានពិត ឯករាជ្យភាព អព្យាក្រឹត្យ គោរពសិទ្ធិមនុស្ស តម្លាភាព»​
"Poipet daily sourcing true news, independence, impartiality, respect for human rights, "

28/05/2025 កម្លាំងយុវជន ស្រលាញ់សន្តិភាព នៅតែរង់ចាំទទួលបងប្អូនយើងវិលត្រឡប់ចូលស្រុកយើងវិញតាមច្រកអន្តរជាតិប៉ោយប៉ែតhttps://t...
28/06/2025

28/05/2025 កម្លាំងយុវជន ស្រលាញ់សន្តិភាព នៅតែរង់ចាំទទួលបងប្អូនយើងវិលត្រឡប់ចូលស្រុកយើងវិញតាមច្រកអន្តរជាតិប៉ោយប៉ែត

https://t.me/PoipetDaily

27/06/2025

#ចោរសៀម​ យន្តហោះ​ហ៊ានហោះតែតិចមួយនាទីឆេះទាំងអស់​ កាត់ក្បាលអាមេទ័ពអាកាសចោរសៀម

ល្ងាចថ្ងៃទី២៧មិថុនា២០២៥ ពលរដ្ឋខ្មែរឈ្មោះ ១-អោម វណ្ណរី ស្រី អាយុ៤៥ឆ្នាំអ្នករស់នៅខេត្តបាត់ដំបង២- អូល  លីណា ស្រី រស់នៅបាត់ដ...
27/06/2025

ល្ងាចថ្ងៃទី២៧មិថុនា២០២៥ ពលរដ្ឋខ្មែរឈ្មោះ ១-អោម វណ្ណរី ស្រី អាយុ៤៥ឆ្នាំអ្នករស់នៅខេត្តបាត់ដំបង
២- អូល លីណា ស្រី រស់នៅបាត់ដំបង
អ្នកទាំង២នាក់ដែលថៃបានចាប់២ថ្ងៃមុននោះត្រូវបានដោះលែងមកដល់ដីខ្មែរហើយក្រោយពីមានការជួយជ្រោមជ្រែងពីអាជ្ញាធរនិងក្រុមការងារ

អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា។ការ...
26/06/2025

អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា។

ការស្នើរបស់អភិបាលស្រះកែវរូបនេះ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ ពេលចុះទៅដល់ព្រំដែនច្រកទ្វារខ្លងលឹក ជាប់ច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សំដី និងការដឹកនាំរបស់អភិបាលខេត្តស្រះកែវរូបនេះ សែនឈ្លើយមិនខុសពីសំដីមេភូមិភាគ២របស់ថៃនោះឡើយ។

មេដឹកនាំកំពូលរបស់កម្ពុជា បានបញ្ជាក់រួចហើយថា កម្ពុជាអាចកំដរជាមួយថៃ បានគ្រប់យុទ្ធសាស្រ្តទាំងការទូត នយោបាយ ច្បាប់អន្តរជាតិ និងការប្រើកម្លាំងយោធា។ សូមថៃអញ្ជើញមុនចុះ។

📢បងប្អូនអាចទទួលបានពត៌មាន តាមរយ: លីងតេឡាក្រាម ខាងក្រោម:
https://t.me/PoipetDaily
#ពត៌មានទាន់ហេតុការណ៍ #អរគុណសន្តិភាព #កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់===...
26/06/2025

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់
=========
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

📢បងប្អូនអាចទទួលបានពត៌មាន តាមរយ: លីងតេឡាក្រាម ខាងក្រោម:
https://t.me/PoipetDaily
#ពត៌មានទាន់ហេតុការណ៍ #អរគុណសន្តិភាព

កាសែត និងអ្នកនយោបាយថៃ ចាប់ផ្តើមផ្សាយព្រោងព្រាតពីវត្តមាន សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធស...
26/06/2025

កាសែត និងអ្នកនយោបាយថៃ ចាប់ផ្តើមផ្សាយព្រោងព្រាតពីវត្តមាន សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

ពេលឃើញវត្តមានបុរសខ្លាំងកម្ពុជានៅព្រំដែន កងទ័ពថៃប្រហែលបាត់ស្មារតីប្រយុទ្ធបណ្តើរៗហើយ ព្រោះធ្លាប់បាក់ស្មាតតាំងពីជាង១០ឆ្នាំមុន។

25/06/2025

ថៃកំពុង សម្ដែងល្ខោន បំភាន់ភ្នែក អន្តរជាតិ ក្នុងករណីរឿងព្រំដែន! បើមានអ្នកសម្តែងល្ខោន ត្រូវមានអ្នកមើលល្ខោនដែរ ហើយទើបសម្រេចចិត្ត បានថា អ្នកណាខុស អ្នកណាត្រូវ!

📢បងប្អូនអាចទទួលបានពត៌មាន តាមរយ: លីងតេឡាក្រាម ខាងក្រោម:
https://t.me/PoipetDaily
#ពត៌មានទាន់ហេតុការណ៍ #សន្តិភាព #កម្ពុជា

ថៃបញ្ជូនពលរដ្ឋខ្មែរ២នាក់ មកឱ្យកម្ពុជាតាមច្រកអន្តរជាតិជាំ ដោយអះអាងថា រស់នៅខុសច្បាប់, សមត្ថកិច្ចកម្ពុជាទទួលយកដោយរីករាយ ជាម...
25/06/2025

ថៃបញ្ជូនពលរដ្ឋខ្មែរ២នាក់ មកឱ្យកម្ពុជាតាមច្រកអន្តរជាតិជាំ ដោយអះអាងថា រស់នៅខុសច្បាប់, សមត្ថកិច្ចកម្ពុជាទទួលយកដោយរីករាយ ជាមួយនឹងការឧបត្ថម្ភថវិកាជាសាហ៊ុយធ្វើដំណើរទៅស្រុកកំណើតទៀត

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក គីម សុផាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃនេះថា ប្រជាពលរដ្ឋខ្មែរដែលថៃបញ្ជូនខ្លួនមកឱ្យកម្ពុជានេះ គឺថៃអះអាងថារស់នៅក្នុងទឹកដី របស់គេដោយខុសច្បាប់។

ប្រជាពលរដ្ឋខ្មែរទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគាត់ជាអ្នករស់នៅខេត្តបាត់ដំបង ហើយទៅរស់នៅប្រទេសថៃយូរឆ្នាំមកហើយ។ ដោយឃើញស្ថានភាពរបស់ពួកគាត់មានការលំបាក លោកក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនពរគាត់សម្រាប់ធ្វើសាហ៊ុយទៅស្រុកកំណើតវិញផងដែរ៕

 #ទឹកភ្នែកហូរមិនដឹងខ្លួនឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព រងចាំសម្របសម្រួលទទួលបងប្អូនជនរួមជាតិ ត្រលប់មកមាតុភ...
25/06/2025

#ទឹកភ្នែកហូរមិនដឹងខ្លួន
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព រងចាំសម្របសម្រួលទទួលបងប្អូនជនរួមជាតិ ត្រលប់មកមាតុភូមិកំណើតយើងវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ៕
#ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថន​ #ពត៌មានទាន់ហេតុការណ៍​ #សន្តិភាព​ #កម្ពុជា​ ​

📢បងប្អូនអាចទទួលបានពត៌មាន តាមរយ: លីងតេឡាក្រាម ខាងក្រោម:
https://t.me/PoipetDaily

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញចុះផ្ទាល់ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទទួលស្វាគមន៍ ដំណើរអញ្ជើញ វិលត្រឡប់របស់បងប...
22/06/2025

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញចុះផ្ទាល់ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទទួលស្វាគមន៍ ដំណើរអញ្ជើញ វិលត្រឡប់របស់បងប្អូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ នៅច្រកអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត
================
ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យ សម្ដេចធិបតី នាយរដ្ឋមន្ត្រី
រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមដំណើរដោយ ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក គាត់ ហ៊ុល អភិបាលនៃគណៈបាលក្រុងប៉ោយប៉ែត ឧត្តមសេនីយ៍ អេង លីហួរ និងក្រុមការងារ បានអញ្ជើញចុះផ្ទាល់ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទទួលស្វាគមន៍ ដំណើរអញ្ជើញ វិលត្រឡប់របស់បងប្អូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ នៅច្រកអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត។ ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារបានសាកសួរទុក្ខបងប្អូនពលករ ក៏ដូចជាបានណែនាំក្រុមការងារប្រចាំការ បន្ថែមការយកចិត្តទុកដាក់ ចំពោះបងប្អូនយើង ដែលមានការខ្វះខាតឯកសារ ឬតម្រូវការចាំផ្សេងៗ ត្រូវជួយសម្រួលឲ្យបានអស់លទ្ធភាព ជូនបងប្អូនពលករយើង នៅទីតាំងមណ្ឌលសំចតរបស់យើង តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត ក៏បានឆ្លើយតបចំពោះការផ្សាយព័ត៌មានមិនពិតពីសារព័ត៌មានខ្វះវិជ្ជាជីវៈរបស់ថៃ ដែលផ្សាយមិនពិតពីករណីថាប្រជាជនកម្ពុជាសម្រុកទៅចាក់សាំងលើទឹកដីថៃ ដែលការពិតនោះ គឺ ជាបងប្អូនខ្មែរដែលត្រូវទៅ ប្រកបមុខរបរនៅផ្សាររុងគឿជាធម្មតាសោះ និងសូមអំពាវនាវបងប្អូនយើង កុំឆាប់ជឿនូវសារព័ត៌មានមួយចំនួន ដែលមានចរិតលក្ខណៈបំពុលសភាពការណ៍ និងសូមជឿជាក់លើការដឹកនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ជាប្រមុខ ៕
#កម្ពុជា​ #សន្តិភាព #ពត៌មានទាន់ហេតុការណ៍ #ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថន

📢បងប្អូនអាចទទួលបានពត៌មាន តាមរយ: លីងតេឡាក្រាម ខាងក្រោម:
https://t.me/PoipetDaily

Address

Piopet City
Poipet
010903

Alerts

Be the first to know and let us send you an email when ប៉ោយប៉ែត ដេលី PioPet Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share