Veasna BTK-News

Veasna BTK-News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Veasna BTK-News, Digital creator, ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, Poipet.

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scam និងគ្រឿងញៀន នៅអគារខុនដូរ ZHUOYUFENG...
21/04/2026

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scam និងគ្រឿងញៀន នៅអគារខុនដូរ ZHUOYUFENG ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនជនបរទេស ៥៥នាក់

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជាការផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួបពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scames) និងគ្រឿងញៀន នៅអគារខុនដូរ ZHUOYUFENG ដោយឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមការងារចម្រុះដឹកនាំដោយលោក ហ៊ុន សុរិទ្ធី និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយករណ៍បានឱ្យដឹងថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះបានរកឃើញជនបរទេសចំនួន ៥៥នាក់។ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការចំនួន ៤៤នាក់។ ជនបរទេសប្រព្រឹត្ត Online Scam មានជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ០៣នាក់)។

វត្ថុតាងចាប់យករួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ១៤គ្រឿង, ទូរស័ព្ទដៃចំនួន ០៦គ្រឿង និងគ្រឿងញៀនចម្រុះទម្ងន់មានទម្ងន់សរុបប្រហែល ១០គីឡូក្រាម។

ជាលទ្ធផលកោសល្យវិច័យជួញដូរគ្រឿងញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីទទួលបានប្រាក់ចំណេញ។ ចំពោះមនុស្សនិងវត្ថុតាងខាងលើបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

21/04/2026

ជូនពរកូនឆាប់ដឹងខ្លួន នឹងឆាប់ជាសះស្បើយ ឆាប់បានវិលត្រលប់ទៅផ្ទះ ដើម្បីបន្តការសិក្សាបន្តទៀត ត្រូវតែស៊ូៗណាកូន❤️យាយ តា ពូ មីង បងប្អូន ជាពិសេសមិត្តភក្តិរួមសាលាកូនឆាតមកសួរសុខទុក្ខ និងជូនពរកូនច្រើនណាស់ច្រើនណាស់ ហើយខ្ញុំបាទជាប៉ាបង្កើតរបស់ កូនរ៉ាណែត សូមអរគុណ ពុកម៉ែបងប្អូនទាំងអស់ ដែលតែងតែឆាតមកសួរសុខទុក្ខក៏ដូចជាជូនពរកូនខ្ញុំបាទឱ្យឆាប់ដឹងខ្លួននិងជាសះស្បើយ ខ្ញុំបាទសូមអរគុណ❤️

20/04/2026

ខ្លួនទីពឹងខ្លួន

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិវៀតណាម៦នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា ស្ថានទ...
20/04/2026

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិវៀតណាម៦នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស, រក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

(បន្ទាយមានជ័យ): នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា តុងញ៉ា (LA TRONG NHAN) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្តីពីករណី ហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តកាលពីវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីបានទទួលពាក្យបណ្តឹងរួចលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៦នាក់ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ១.ឈ្មោះ វង ទុងកេក (NGUYEN TUANKIET) ភេទប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះ វែង ថឹងបិន (VENG TEINGBEN) ភេទប្រុស អាយុ២២ឆ្នាំ, ៣.ឈ្មោះ ឡេ យ៉ាំងវ៉ឹក ភេទប្រុស អាយុ២៤ឆ្នាំ, ៤.ឈ្មោះ ជឿង ខាន់តុង(TRUONG THANH TUNG) ហៅហ្វី ភេទប្រុស អាយុ២៣ឆ្នាំ, ៥.ឈ្មោះ វែង តឹងតាយ ភេទប្រុស អាយុ២៥ឆ្នាំ, ៦.ឈ្មោះ ប៊ូយ វ៉ឹកខាន់ ភេទប្រុស អាយុ២៣ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ៖ កាំបិតបត់ ប្រវែង២១សង់ទីម៉ែត្រ ចំនួន០១ដើម, ម្សៅម៉ត់ពណ៌សសង្ស័យជាសារធាតុផ្សំ ចំនួន៧៥កញ្ចប់, ថ្នាំគ្រាប់ពណ៍បៃតងJNW ចំនួន០១បន្ទះ ស្មើនឹង០៩គ្រាប់, បំពង់វែបចម្រុះ ចំនួន៥៦៤គ្រឿង, ក្បាលបំពង់វែប ចំនួន១៣ថង់ធំ, ម្សៅសប្បាយរូបសេះ ចំនួន៥៨កញ្ចប់, ទឹកថ្នាំពណ៌លឿង ចំនួន០៣បន្ទះ, ជញ្ចីងថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ម៉ាស៊ីនគៀបថង់សម្រាប់វេចខ្ចប់ ចំនួន០២គ្រឿង, ថង់វេចខ្ចប់មួយចំនួនធំ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកគេពិតជាបានប្រេីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ទៅលេីជនរងគ្រោះពិតប្រាកដមែន ព្រមទាំងបានរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំ០៦នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ម៉ូតូអគ្គិសនី ចំនួន១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់  ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហ...
20/04/2026

ម៉ូតូអគ្គិសនី ចំនួន១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ជូនដល់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត: នៅព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រគល់ម៉ូតូអគ្គិសនីចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនដល់ផែនជំនាញទាំង០៧ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥សង្កាត់ ។

ម៉ូតូអគ្គិសនី ចំនួន១២គ្រឿងនេះសម្រាប់ជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ ល្បាត ក្រៅពីនេះលោកក៏បានត្រៀមកម្លាំងនគរបាលសម្រាប់ចុះអន្តរាគមន៍ជួយពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ និងករណីអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕

នាឱកាសនេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានប្រគល់អាវយឺត ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ផងដែរ ។

20/04/2026

ខ្ញុំសុំផ្ដាំ file នៅក្នុង facebook ខំមិនរិះគន់ដើម្បីស្ថាបនាបាន តែខំមិនជេរខ្ញុំខ្ញុំជេរវិញហើយ

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃ អធិការដ្ឋានក្រុងប៉ោយប៉ែតដឹកនាំកម្លាំងនៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្...
20/04/2026

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃ អធិការដ្ឋានក្រុងប៉ោយប៉ែតដឹកនាំកម្លាំងនៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========

ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។លោកវរនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនៃ អធិការដ្ឋានក្រុងប៉ោយប៉ែតដឹកនាំកម្លាំងនៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

19/04/2026

ជាកូនប្រុស……

គាត់ដឹងកំហុសហើយ លើកក្រោយចេះកែ សូមបងប្អូនអធ្យាស្រ័យរាល់ពាក្យពេចន៍ដែលគាត់ខមិនមុននេះបន្តិច អរគុណដែលដឹងកំហុស  #ប៉ានីឃ៊ែរ
19/04/2026

គាត់ដឹងកំហុសហើយ លើកក្រោយចេះកែ សូមបងប្អូនអធ្យាស្រ័យរាល់ពាក្យពេចន៍ដែលគាត់ខមិនមុននេះបន្តិច អរគុណដែលដឹងកំហុស #ប៉ានីឃ៊ែរ

19/04/2026

ក្រុងប៉ោយប៉ែត
តើលោក ទីណា ជាអ្នកណា ធ្វើការងារអ្វីឪ្យពិតប្រាកដ? រាល់សកម្មភាពទាំងឡាយណាកើតឡើង តែងតែឃើញវត្តមានរបស់គាត់ជានិច្ច!

១-ធ្វើខ្លួនជាអ្នកជួយសង្គ្រោះ
២-ធ្វើខ្លួនដូចអ្នកសារព័ត៌មាន
3- ធ្វើខ្លួនដូចសមត្ថកិច្ច

តែបើក្នុងវីដេអូ ដែលឃើញពីសកម្មភាពរបស់គាត់ ទាំងរៀបចប់ឈុតសម្លៀកបំពាក់ "ដូចជាសមត្ថកិច្ច"ចុះបង្រ្កាបបទល្មើស ទាំងដែលគាត់មិនមានមែនជាសមត្ថកិច្ច! ។

*បើយោងតាមវីដេអូការបកស្រាយរបស់គាត់ បន្ទាប់មានការចុះផ្សាយពីតាមបណ្តាញសង្គមព្រោងព្រៀត គាត់បញ្ជាក់ថាគឺមានការចង្អុលបង្ហាញរបស់គេទេ បានគាត់ធ្វើការបង្ក្រាប!

តើអ្នកនោះជានណា? ខ្វះសមត្ថកិច្ចមែនទេ!

*សំនួរសួរថា..តើក្នុងក្រុងប៉ោយប៉ែតខ្វះសមត្ថកិច្ចមែនទេ បានប្រើគាត់ឱ្យជួយចុះបង្ក្រាបជនល្មើស ចាប់វាយខ្នោះបែបនេះ?
ទាំងដែលគាត់មិនមែនជាសមត្ថកិច្ច! "រឺក៏គាត់ រៀបចំបែប ខ្លា សុីគោ" "តាំងខ្លួនធ្វើជាសមត្ថកិច្ច "ឆ្មាពាក់ស្បែងខ្លា" ដើម្បីបណ្លាចអ្នកដទៃ រួចធ្វើសុីគេ....(នេះជាចំងល់)!

១-បុគ្គលនេះថា មានអ្នកចង្អុលបង្ហាញ បន្ទាប់ពីខ្លួនធ្វើសកម្មភាពចាប់វាយខ្នោះរួចប្រគល់ជូនសមត្ថកិច្ច ៖
-បុគ្គល និងក្រុមនេះ មានភារកិច្ចអ្វី អាចវាយខ្នោះដៃជនបរទេសបាន
-តើនណាអ្នកចង្អុរបង្ហាញ អ្នកមានសមត្ថកិច្ច ថ្នាក់ដឹកនាំ ចុះហេតុមិនប្រគល់តួនាទីជូនអង្គភាពមានសមត្ថកិច្ច ជាអនុវត្តច្បាប់បើសិនជាមានជនសង្ស័យ ។

២-បុគ្គលនេះបានទទួលស្គាល់ វីដេអូបែកធ្លាយ សកម្មភាពក្រុមខ្លួនវាយខ្នោះគេដោយមិនមាន វត្តមានអ្នកអនុវត្តច្បាប់

៣-បុគ្គលនេះថា សូមកុំអោយប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ ទាំងដែលខ្លួនបានដាក់ជាផ្លូវ (Bio) លើបណ្តាញសង្គមផ្ទាល់ខ្លួន

៤-តើអង្គភាពអនុវត្តច្បាប់នៅប៉ោយប៉ែតទៅណាអស់ហើយ បានជាចាំបាច់ត្រូវការក្រុមជំនួយ ឬក្រុមក្មេងទំនើងមិនដែលចូលសាលាច្បាប់ សាលាព័ត៌មាន អត់មានអាជ្ញាប័ណ្ណព័ត៌មាន ធ្វើការចាប់ចងជំនួស ។

18/04/2026

18/04/2026 ទល់ម៉ោងនេះមិនទាន់ដឹងខ្លួននៅឡើយទេ បងបង្អូនអើយ

18/04/2026

(ក្រុងប៉ោយប៉ែត)
បែកធ្លាយវីដេរអូរ (លោក ទីណា)នឹងបក្ខពួកចាប់វាយខ្នោះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់។តើលោក (ទីណា)នេះមានតួនាទីជាអ្វី? បានជាមានសិទ្ធចាប់គេវាយខ្នោះប្រជាពលរដ្ឋដូច្នេះ ។
សូមលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេត្តានិត្យចំពោះបុគ្គលនេះផង ដែលតាំងខ្លួនជាសមត្ថកិច្ច ចាប់វាយខ្នោះប្រជាពលរដ្ឋម្នាក់ តើក្នុងគោលបំណងអ្វី?

Address

ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Poipet

Website

Alerts

Be the first to know and let us send you an email when Veasna BTK-News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share