វិថីតារា-VitheydaraNews

វិថីតារា-VitheydaraNews អ្នកសារព័ត៌មាន ពុទ្ធសាសនា

27/10/2025

🔴ផ្សាយផ្ទាល់៖ ទីតាំងឡដុតធ្យូង ជាច្រើនកន្លែង ស្ថិតនៅភូមិពេជ្រចិន្ដា ឃុំដូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកជាយូរខែឆ្នាំមកហើយដោយ គៀគងប្រជាពលរដ្ឋចូលទៅកាប់ព្រៃឈើចេញពីព្រៃឡង់ យកមក ចូលឡបង្កាត់ចេញជាធ្យូង រួចដឹកទៅលក់តាមបណ្ដាខេត្តលក់យ៉ាងរំភើយ ដោយមិនរំខាន់ដល់ជំនាញណាឡើយនាថ្ងៃទី ២៨ ខែកញ្ញា ២០២៥៕

26/10/2025
26/10/2025

ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមសេនាតេជោ សន្តិភាព
ដង្ហែរកឋិនទៀន សម្តេចពុក និងសម្តេចម៉ែ 🙏🏻🙏🏻🙏🏻
ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា
នៅវត្ត គិរីជុំអូធំសែនជ័យ ស្ថិតភូមិអូធំ ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃទី 26 ខែតុលាឆ្នាំ 2025....

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីខេត្តសៀមរាប ៖ ដោយអនុវត្តតាមអនុ...
24/10/2025

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត៕

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញសំណេះសំណាល និងពិនិត្យកិច្ចដំណើរការផ្តល់ពាក្យ ក្នុងការប្រឡងប្រជែងជ្រើស...
20/10/2025

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញសំណេះសំណាល និងពិនិត្យកិច្ចដំណើរការផ្តល់ពាក្យ ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិសម្រាប់ ឆ្នាំ២០២៥

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញសំណេះសំណាល និងពិនិត្យកិច្ចដំណើរការផ្តល់ពាក្យ ជូន បេក្ខជនទាំងពីរភេទ ដែលមានបំណងចូលរួម ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិសម្រាប់ ឆ្នាំ២០២៥ ឱ្យចូលបំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕

20/10/2025

" ស្ងៀមស្ងាត់ ស្ងាត់តែមិនស្ងៀម "

សូមបងប្អូនខ្មែរទូទាំងប្រទេស បន្តរួបរួមគ្នា ជឿជាក់លើរាជរដ្ឋាភិបាល

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥

19/10/2025

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ អាណាព្យាបាល និងសិស្សនិទេ្ទសA និងB ចំនួន ១០០...
18/10/2025

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ អាណាព្យាបាល និងសិស្សនិទេ្ទសA និងB ចំនួន ១០០៥នាក់

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ អាណាព្យាបាល និងសិស្សនិទេ្ទសA និងB ចំនួន ១០០៥នាក់ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលសៀមរាប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥៕

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស...
17/10/2025

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ ដោយមានការចូលរួមពី លោកនាយការិយាល័យបុគ្គលិក ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារបេតិកភណ្ឌទាំង០៦ផងដែរ។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេប ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការសម្រួលផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានមានប្រសាសន៍លេីកសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ ដែលខិតខំប្រឹងប្រែង បំពេញនូវកិច្ចការងាររបស់ខ្លួន កន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំបន្ថែមដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ពង្រឹងគុណភាព ប្រសិទ្ធភាពការងារ និងវិន័យកងកម្លាំងនគរបាលជាតិឲ្យបានម៉ឺងម៉ាត់បំផុត និងជាពិសេសផងដែរត្រូវធ្វើយ៉ាងណារៀបចំចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានជូនពរដល់អង្គពិធីទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចនៅព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥៕

ឧត្តមសេនីយ៍ទោ Hout Sothy -ហួត សុធី  ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភ ជូនដល...
16/10/2025

ឧត្តមសេនីយ៍ទោ Hout Sothy -ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភ ជូនដល់កងកម្លាំងនគរបាលក្នុងផែនការងារសណ្តាប់ធ្នាប់

ខេសៀមរាប ៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ដែលមានទឹកប្រាក់សរុបចំនួន ១០,០០០ដុល្លារ ជូនដល់កងកម្លាំងនគរបាលក្នុងផែនការងារសណ្តាប់ធ្នាប់ និងកងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥៕

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់...
14/10/2025

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕

Address

បាបេាង
Phnom Tbeng Meanchey
12000

Telephone

+85566604619

Website

Alerts

Be the first to know and let us send you an email when វិថីតារា-VitheydaraNews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វិថីតារា-VitheydaraNews:

Share

Category