The Takeo Post

The Takeo Post រួមគ្នាដើម្បីខេត្តតាកែវ

27/11/2024
27/11/2024
អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុន Hangxaio Steel Structure នៅចិន ឱ្យសិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ...
26/11/2024

អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុន Hangxaio Steel Structure នៅចិន ឱ្យសិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាស ដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ អំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ៥៧គីឡូម៉ែត្រ និងគម្រោងចិញ្ចឹមសត្វផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា គម្រោងការបង្កើតកំពង់ផែ និងគម្រោងចិញ្ចឹមសត្វ គឺជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវ ជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។ល។ ហើយផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មមានជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា ណាមួយយើងផលិតបានហើយ ប៉ុន្តែពុំមានកំពុងផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ ដូច្នោះក្រុមហ៊ុនរបស់ចិន ដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពុងផែន និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ ខេត្តតាកែវជាខេត្តមួយដែលមានសន្តានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ ៕

សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

Address

Takeo Province
Province
855

Alerts

Be the first to know and let us send you an email when The Takeo Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share