FM 93.30Mhz - ខេត្តពោធិ៍សាត់

FM 93.30Mhz - ខេត្តពោធិ៍សាត់ Welcome to the live broadcast of Voice of the Blind FM 93.30Mhz from Pursat.

If you want to participate in advertising, please contact our national and international guests, contact us on our page, thank you

24/07/2025
24/07/2025
24/07/2025

ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖

១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
- ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១
- ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣

២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
- ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
- ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥

Even though there is currently fighting between the Cambodian and Thai armies at the border, I appeal to all Cambodian citizens to maintain their morality and dignity, and to avoid discrimination or any actions that could affect the Royal Thai Embassy in Cambodia, Thai companies, and Thai citizens living in Cambodia.

For Cambodian citizens who are living, working, or studying in Thailand and may be facing pressure from discrimination and wish to return to Cambodia, please come back to our country.

If you need assistance, please contact the Royal Embassy of Cambodia in Bangkok or the Consulate-General of Cambodia in Sa Kaeo Province in Thailand.

#ហ៊ុនម៉ាណែត
#កម្ពុជា

24/07/2025
24/07/2025

អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធិរិទ្ធ៖ សម្តេចតេជោ ហ៊ុន សែន នៅកម្ពុជាកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ លោកមិនរត់ទៅណាទេ។

24/07/2025
24/07/2025

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។

កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។

សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងប់ស្ងាត់និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រក្រតី។

#ហ៊ុនម៉ាណែត
#កម្ពុជា

24/07/2025

BREAKING: ការបាញ់ប្រហាររវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះរាលដាលនៅភ្នំខ្មោច ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្រោយផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ នៅពេលនេះ ការផ្ទុះអាវុធ បានរាលដាលនៅភ្នំខ្មោច ក្នុងខេត្តព្រះវិហារ ដោយនៅម៉ោងនេះកងទ័ពទាំង២ កំពុងបាញ់ដាក់គ្នា។

ប្រភព៖ Fresh News

24/07/2025

ការឈ្លានពានដូចយោធាថៃថានឹងបិទ
ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ
ទាហានថៃបានចាប់ផ្តើមវាយមកលើ
កងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។

សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ
ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក
ឬការលក់ទំនិញដំឡើងថ្លៃ។ល។

សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែ
តំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារដែលរងការបាញ់
ផ្លោងពីកងទ័ពឈ្លានពានថៃ។

សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធ
របស់យើង៕

24/07/2025

BREAKING: កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និងបានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល
ប្រភព: Fresh News

16/05/2024

Address

Pousat

Telephone

+855889885316

Website

Alerts

Be the first to know and let us send you an email when FM 93.30Mhz - ខេត្តពោធិ៍សាត់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FM 93.30Mhz - ខេត្តពោធិ៍សាត់:

Share

Category