Khmer Updates

Khmer Updates Updates for Khmer
(1)

11/08/2026

តើតាកុងឡានដឹកទំនិញម្នាក់នេះរៀនតាម Youtube ឬ Facebook បងប្អូន!?

* English Below គេអាចបដិសេធការពិតបាន ប៉ុន្តែមិនអាចលុបបំបាត់ភស្តុតាងបានទេ!ការពិតដែលត្រូវបានកត់ត្រាដោយអ្នករាយការណ៍ពិសេសផ្ន...
05/08/2026

* English Below
គេអាចបដិសេធការពិតបាន ប៉ុន្តែមិនអាចលុបបំបាត់ភស្តុតាងបានទេ!
ការពិតដែលត្រូវបានកត់ត្រាដោយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត អ្នកការទូត និងអ្នកសង្កេតការណ៍អាស៊ានចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា និងប្រជាជនកម្ពុជា មិនអាចត្រូវបានលុបបំបាត់ដោយការបដិសេធ ឬការបង្វែរដាននោះឡើយ។ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ការបន្តរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់វិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយការរាយលួសបន្លា ដាក់កុងតឺន័រ និងបិទផ្លូវ និងការតាមដានជាបន្តបន្ទាប់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ និងមិនអាចមើលរំលងបាន។

បន្ទាប់ពីការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗទាំងបី គឺ AFP, Reuters និង AP ព័ត៌មាននេះត្រូវបានសារព័ត៌មានជាច្រើនជុំវិញពិភពលោកដកស្រង់ និងផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយ ដែលបានធ្វើឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជោគវាសនារបស់ប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។

ការចុះផ្សាយយ៉ាងទូលំទូលាយពីសារព័ត៌មានអន្តរជាតិ ក៏បានធ្វើឱ្យការបដិសេធ ឬការព្យាយាមបង្វែរការចាប់អារម្មណ៍ពីសំណាក់ភាគីថៃ កាន់តែពិបាកទទួលបានការជឿទុកចិត្តពីសហគមន៍អន្តរជាតិ។ ជំនួសឱ្យការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងការសម្របសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ភាគីថៃបានជ្រើសរើសផ្តោតលើការជំទាស់នឹងការរកឃើញរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។

ទោះជាយ៉ាងណាក៏ដោយ ការបដិសេធរបស់ថៃ មិនអាចលុបបំបាត់ការពិតដែលត្រូវបានកត់ត្រា ឬបំភ្លេចភស្តុតាង និងស្លាកស្នាមដែលនៅសេសសល់ពីការឈ្លានពានប្រដាប់អាវុធបានរបស់យោធាថៃខ្លួនឯងបានឡើយ។ ការខូចខាតលើលំនៅឋានប្រជាពលរដ្ឋ ការបន្តមានប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន និងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលពិភពលោកកំពុងបន្តតាមដានយ៉ាងជិតស្និទ្ធ។

Facts documented by independent observers, U.N. Special Rapporteur, National and International Journalists, ASEAN AOT, Diplomatic Corps, cannot be erased by denial. The destruction of civilian homes, the continued displacement of tens of thousands of Cambodian civilians, and the sustained scrutiny of the international media and United Nations human rights mechanisms have ensured that this issue remains firmly on the global agenda.

Following coverage by the world’s three leading international news agencies—AFP, Reuters, and the Associated Press (AP)—the story was widely picked up and republished by media outlets across the globe. As a result, the international community has renewed and intensified its attention to the situation along the Cambodia–Thailand border and to the plight of Cambodian civilians who remain unable to return to their homes.

The extensive international media coverage has also made it increasingly difficult for Thailand’s denials or attempts to divert attention to gain credibility with the international community. Rather than addressing the humanitarian concerns and facilitating the safe return of Cambodian civilians to their homes, Thailand has instead chosen to focus on challenging the findings of the United Nations Special Rapporteur.

Nevertheless, Thailand’s denials cannot erase the documented facts or remove the evidence and enduring scars left by its own armed invasion. The destruction of civilian homes, the continued displacement of tens of thousands of Cambodian civilians, and the sustained attention from the international media and the United Nations human rights mechanisms have elevated this issue into one that the world continues to monitor closely.

ថ្ងៃទី 4 ខែសីហា ឆ្នាំ2026នេះជាសំណេរមួយរបស់ គ្រូពេទ្យដែលកំពុងល្បីក្នុងបណ្តាញសង្គម ។ សូមបងប្អូនអានហេតុការណ៍ដែលគាត់បានលើកឡើ...
04/08/2026

ថ្ងៃទី 4 ខែសីហា ឆ្នាំ2026

នេះជាសំណេរមួយរបស់ គ្រូពេទ្យដែលកំពុងល្បីក្នុងបណ្តាញសង្គម ។ សូមបងប្អូនអានហេតុការណ៍ដែលគាត់បានលើកឡើងឱ្យដល់ចប់ផង។ ខុសត្រូវយ៉ាងណាសូមបងប្អូនពិចារណាតាមការគួរ!

03/08/2026

សំណេរមួយរបស់ដុកទ័រ Dr.Tong បានលើកឡើងថា
«ខ្ញុំមិនដឹងថានោះជាដៃគ្រូពេទ្យ ឬជាដៃអ្នកណាទេ តែខ្ញុំចង់សួរថាចេះខ្មាស់ខ្លួនឯងទេ?»

គ្រូពេទ្យដែលកំពុងល្បីក្នុងបណ្តាញសង្គម ជាប្រធានមណ្ឌលសុខភាពសិត្បូ ស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ថ្ងៃទី ៣ សីហា ២០២៦

01/08/2026

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានទំនួលខុសត្រូវ។

English Belowនារីជនជាតិសិង្ហបុរីដែលបានបាត់ខ្លួន ត្រូវបានរកឃើញដោយសុវត្តិភាពនៅក្នុងប្រទេសកម្ពុជា មូលេហេតុដែលនាងចាកចេញពីផ្ទ...
01/08/2026

English Below
នារីជនជាតិសិង្ហបុរីដែលបានបាត់ខ្លួន ត្រូវបានរកឃើញដោយសុវត្តិភាពនៅក្នុងប្រទេសកម្ពុជា មូលេហេតុដែលនាងចាកចេញពីផ្ទះដោយសារតែរងសម្ពាធផ្លូវចិត្ត។ នារីខាងលើត្រូវបានរកឃើញដោយសុវត្ថិភាពនៅរាជធានីភ្នំពេញ

Cambodia Finds Missing Singaporean Who Says She Left Home Due to Emotional Stress. She was found in Phnom Penh and is safe.

Source: Prak Vanda

លោក សំ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជ...
31/07/2026

លោក សំ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ ភេទស្រី ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

31/07/2026

អ្នកសារព័ត៌មានរបស់ស្ថានីយទូរទស្សន៍អាល្លឺម៉ង DW បានចុះទៅយកព័ត៌មានផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ បង្ហាញពីការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃមកលើទឹកដីកម្ពុជា

ប្រភព : DW News

ឧបនាយករដ្ឋមន្ត្រី ស សុខា ស្នើនាយករដ្ឋមន្ត្រី រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយអនុវត្តនៅភ្...
31/07/2026

ឧបនាយករដ្ឋមន្ត្រី ស សុខា ស្នើនាយករដ្ឋមន្ត្រី រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយអនុវត្តនៅភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង ដែលជាតំបន់មានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។

សមត្ថកិច្ចធ្វើការគឺមានដំណាក់កាលធ្វើតាមនិតិវិធីមួយមួយ មិនមែនគិតមានក្រតូចធំអីទេច្បាប់គឺច្បាប់សូមអរគុណ
30/07/2026

សមត្ថកិច្ចធ្វើការគឺមានដំណាក់កាលធ្វើតាមនិតិវិធីមួយមួយ មិនមែនគិតមានក្រតូចធំអីទេច្បាប់គឺច្បាប់សូមអរគុណ

Address

Siem Reap

Website

Alerts

Be the first to know and let us send you an email when Khmer Updates posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share