រិទ្ធីដាវដែក ព័ត៌មាន Rithy Dav Dek News

  • Home
  • រិទ្ធីដាវដែក ព័ត៌មាន Rithy Dav Dek News
ផ្ទុះឆេះរថយន្ត៣គ្រឿងនៅចំណតរថយន្តមុខប្រាសាទអង្គរបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង និង របួសមនុស្ស២នាក់សៀមរាប= មានហេតុការណ៍ដ៏ភ្...
05/03/2024

ផ្ទុះឆេះរថយន្ត៣គ្រឿងនៅចំណតរថយន្តមុខប្រាសាទអង្គរបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង និង របួសមនុស្ស២នាក់
សៀមរាប= មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង៥០នាទីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងចំណតរថយន្ត មុខប្រាសាទអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប មានកើតករណីផ្ទុះឆេះរថយន្តដឹកភ្ញៀវទេសចរណ៍ ៤៥កៅអី បានបណ្តាលឲ្យប៉ះពាល់ដល់រថយន្ត ០៣គ្រឿង និង របួសមនុស្សពីរនាក់ ហេតុការណ៍នេះដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ ដែលកំពុងទស្សនាមើលថ្ងៃរះ នៅអង្គរវត្ត និង ប្រជាពលរដ្ឋក្រុងសៀមរាប។
តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរទៅទស្សនាមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចបានចូលចំណតចតជាធម្មតា ដោយមានរថយន្តផ្សេងទៀតបានចតក្បែរ។
មូលហេតុនៃការផ្ទុះឆេះរថយន្តនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់ រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរគ្នា ២គ្រឿងទៀត ។ ក្នុងនោះដែរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញ របស់រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀត។
ករណីគ្រោះថ្នាក់នេះមិនបានបង្កឲ្យរងរបួសដល់ភ្ញៀវទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និង បណ្តាលឲ្យរងរបួសមនុស្ស ២នាក់។
ក្នុងនោះដែររដ្ឋបាលខេត្ត ស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬ ដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ ។
តាមការបញ្ជាក់របស់ក្រុមជំនាញរថយន្ត បានឲ្យដឹងថា ក្នុងករណីនេះ គឺបណ្តាលមកពីផ្ទុះបំពង់ខ្យល់រថយន្ត ដោយបំពង់ខ្យល់បានខូច តាប់ប៉េ បញ្ចេញខ្យល់ចោលនៅពេលដែលខ្យល់ចូលលើសចំណុះ ដោយស្ទះតាប់ប៉េនេះហើយទើបបណ្តាល់ឲ្យមានករណីនេះកើតឡើង ។ ម៉្យាងទៀត ក៏ជាកំហុសរបស់អ្នកបើកបររថយន្ត មិនបានធ្វើការត្រួតពិនិត្យ នៅយានយន្តរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ ៕

04/03/2024
04/03/2024
លោក សេង ជាអ្នកណាបានជាមានអំណាចដឹកជញ្ចូនឈើដោយសេរី?ជាក់ស្ដែង លោក សេងកំពុងតែបន្ដការប្រមូលទិញឈើពីក្រុមឈ្មួញផ្សេងៗ នៅក្នុងស្រុ...
04/03/2024

លោក សេង ជាអ្នកណាបានជាមានអំណាចដឹកជញ្ចូនឈើដោយសេរី?ជាក់ស្ដែង លោក សេងកំពុងតែបន្ដការប្រមូលទិញឈើពីក្រុមឈ្មួញផ្សេងៗ នៅក្នុងស្រុកត្រពាំងប្រាសាទ នឹងដឹកជញ្ជូនឈើ ចូលមកកាន់រោងសិប្បកម្មកែច្នៃឈើប្រណិតរបស់គាត់ធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យតាមចិត្តរបស់គាត់ស្នើរតែរៀងរាល់ថ្ងៃ ក៏ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនរវល់ មិនអើពើ មិនចាត់វិធានការមិនបង្ក្រាបនោះឡើយ។ព័ត៌មានបឋម

លោក ប៉ែន រស់  ត្រូវបានជ្រើសរើសជាគណះកម្មការគ្រប់គ្រងសាលារៀនប៉ោយសំរោងក្នុងឆ្នាំ២០២៤ខេត្តបាត់ដំបង÷នៅសាលាបឋមសិក្សាប៉ោយសំរោង ...
17/02/2024

លោក ប៉ែន រស់ ត្រូវបានជ្រើសរើសជាគណះកម្មការគ្រប់គ្រងសាលារៀនប៉ោយសំរោងក្នុងឆ្នាំ២០២៤
ខេត្តបាត់ដំបង÷នៅសាលាបឋមសិក្សាប៉ោយសំរោង ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព ស ២៥៦៧ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី១៥ខែកុម្ពះឆ្នាំ២០២៤ មានការប្រជុំសមាសសភាពឈរឈ្មោះជ្រើសរើសគណះកម្មការគ្រប់គ្រងសាលារៀនក្នុងឆ្នាំ២០២៤។
ក្មុងនោះសមាសភាពឈរឈ្មោះមាន២០រូប!
ក្នុងកម្មវិធីនោះដែរមានការអញ្ជើញចូលរួម
ពីលោក ឡាយ សែ មេឃុំតាពូង លោក គង់ ឈុំ
លោកនាយកសាលា លោកគ្រូអ្នកគ្រូគ្រប់ថ្នាក់លោកមេភូមិ អនុភូមិ នឹងប្រជាពលរដ្នក្នុងភូមិ ជាមាតា បីតា សិស្ស ចូលរួមផងដែរ។
ចុងក្រោយអ្នកដែលបានឈរឈ្មោះគ្រប់គ្រងសាលាត្រូវបានប្រជាពលរដ្នបោះឆ្នោតអោយលោក ប៉ែន រស់ ជាគណះកម្មការគ្រប់គ្រងសាលារៀនក្នុងឆ្នាំ២០២៤ ។

14/02/2024

Share your videos with friends, family, and the world

ក្រុមពលរដ្ឋអ្នកដាក់លុយចងការប្រាក់ជាមួយក្រុម​ហ៊ុនបុរីប៊្រី​លានស៊ីធី វើលដ៍ ផ្ទុះការតវ៉ាជាលើកទី២​ ក្រោយពីគ្មានដំណោះស្រាយសៀម...
14/02/2024

ក្រុមពលរដ្ឋអ្នកដាក់លុយចងការប្រាក់ជាមួយក្រុម​ហ៊ុនបុរីប៊្រី​លានស៊ីធី វើលដ៍ ផ្ទុះការតវ៉ាជាលើកទី២​ ក្រោយពីគ្មានដំណោះស្រាយ

សៀមរាប÷ក្រុមពលរដ្ឋដែលបានដាក់លុយចងការ​ប្រាក់​ជាមួយក្រុមហ៊ុនបុរីប៊្រីលានជាង១០០នាក់​ ក្នុង​ចំណោមអ្នករងគ្រោះប្រមាណជិត៥០០០នាក់ បានផ្ទុះការតវ៉ារហូតមានការបិទផ្លូវជាលើកទីពីរ ក្រោយពីតវ៉ាលើកទី១គ្មានដំណោះស្រាយ។
ការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែកុម្ភ: ឆ្នាំ២០២៤ នៅមុខបរិវេណបុរីប៊្រីលាន ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទោះបីជាក្រុមពលរដ្ឋខាងលើអះអាងថា ពួកខ្លួនត្រូវរងគ្រោះដោយម្ចាស់បុរីប៊្រីលានជាជំទាវ ឈ្មោះ ឡេង​ចាន់ណា បោកប្រាស់ម្នាក់ៗអស់ច្រើនម៉ឺនដុល្លារដែលគិតសរុបត្រួសៗប្រមាណជិត៣០០លានដុល្លារអោយចេញមុខមកដោះស្រាយរហូតដាក់មីក្រូស្រែកបំពង​សម្លេងយ៉ាងណា ក៍គេមិនបានឃើញលោកស្រីឡេង ចាន់​ណា​ ចេញមកជួបក្រុមពលរដ្ឋនោះដែរ។ លោកប៊ុយ សុភា​ មកពីខេត្តកំពង់ចាម​ បានផ្តល់បទសម្ភាសន៍ថា រូបលោកផ្ទាល់បានដាក់លុយ១២ម៉ឺនដុល្លារ។ ដំបូងដាក់តែ១០០០០ដុល្លារទេ ហើយទទួលបានការប្រាក់៤%ក្នុង១ខែ ក្រោយមកលោកបានដាក់បន្ថែមរហូតដល់១២ម៉ឺនដុល្លារ។ លុះកំឡុងខែ៥.៦ ឆ្នាំ២០២៣​ក៍ស្រាប់តែជំទាវឡេង ចាន់ណាមិនអោយការប្រាក់ចាំខែនេះខែនោះទើបដឹងថា គេ បោកប្រាស់។ លោកបន្តថា ក្រៅពីរូបលោក ក៍មានពលរដ្ឋជិត​៥០០០នាក់មកពីបណ្តាខេត្តផ្សេងៗ រួមទាំងពលករនៅប្រទេសកូរ៉េផង ក៍បានដាក់លុយចងការប្រាក់ជា​មួយក្រុមហ៊ុនបុរីខាងលើ ចាប់ពី១ម៉ឺនដុល្លារឡើងរហូតមានអ្នកខ្លះខ្ទង់៤០ម៉ឺនដុល្លារក៍មាន។ លោកបញ្ជាក់ថា តាមការប៉ាន់ប្រមាណជនរងគ្រោះសរុបជិត៥០០០នាក់ ហើយទឹកប្រាក់ដែលក្រុមហ៊ុនខាង​លើបោកប្រាស់ជិត៣០០លានដុល្លារ។
.ចំណែកស្ត្រីឈ្មោះលន់​ ស៊ីថា​ ក៍បានរៀបរាប់ប្រហាក់​ ប្រហែលបុរសខាងលើដែរ ដោយនាងបញ្ជាក់ថាក្រោយពីពួកគាត់ទាមទារអោយជំទាវម្ចាស់បុរីសងលុយ ជំទាវឡេង ចាន់ណា​ តម្រូវអោយពួកគាត់កាត់កងយកដីនៅឯខេត្តកំពង់ធំ។ ដីនោះមានទំហ៊ំ៥×២០មានតម្លៃចាប់ពី៥០០០ដុល្លាររហូតដល់៩០០០ដុល្លារ ហើយកាត់កងតាមទឹកលុយរៀងខ្លួន។
ស្រ្ដី ឈ្មោះ លន់​ ស៊ីថា​ អោយដឹងទៀតថា ដំណោះស្រាយដែលជំទាវ ឡេង​ចាន់ណា​ ដាក់អោយគឺមិនអាចទទួលយកបាននោះទេ ព្រោះពួកគាត់សុទ្ធតែដាក់ប្លង់ដីនិងផ្ទះយកលុយពីធនាគារមកដាក់ទុនជាមួយក្រុមហ៊ុនបច្ចុប្បន្នបើមិនមានលុយសងធនាគារ ត្រូវធនាគាររឹបអូសដីនិងផ្ទះជាមិនខានឡើយ។ ម៉្យាងវិញទៀត​ ពួកគាត់ដាក់លុយស្រស់ៗផងនៅក្រុមហ៊ុនបោកប្រាស់ ចុះបើទៅយកដីតើដីនោះមានប្លង់ពិតឬអត់? ទាំងនេះហើយ​ដែល​ បង្ខំអោយពួកគាត់បន្តការតវ៉ាស្វែងរកដំណោះ​ស្រាយ។ ស្ត្រីរូបនេះបញ្ជាក់ថា បើក្រុមហ៊ុនខាងលើក្ស័យធន់​ ពួកគេសូមអោយថ្នាក់លើប្រកាសប្រមូលទ្រព្យសម្បត្តិក្រុមហ៊ុនលក់ឡាយឡុងយកលុយសងពួកគាត់ខ្លះៗដើម្បីបានដោះស្រាយជាមួយធនាគារ បើមិនដូច្នោះទេ ពួកគាត់នៅតែបន្តការតវ៉ា​មិនឈប់​ឡើយ។
ជាមួយនឹងការតវ៉ាដែលមិនមានអ្នកចេញមុខដោះ​ស្រាយនេះ គេឃើញក្រុមពលរដ្ឋប្រមូលគ្នាផ្តិតមេដៃហើយដង្ហែក្បួនទៅកាន់តុលាការខេត្តសៀមរាប តែគេនៅមិនទាន់ដឹងថា តុលាការសម្រេចយ៉ាងណានោះទេនៅល្ងាចថ្ងៃដដែលនេះ។ តែក្រុមពលរដ្ខបង្ហាញក្តីសង្ឃឹមថា​ តុលាការនឹងជួយផ្តល់យុត្តិធម៍ដល់ពួកគាត់។
.ជុំវិញការតវ៉ា​ ដោយចោទប្រកាន់ថា ម្ចាស់ក្រុមហ៊ុនបុរីប្រ៊ីលាន ស្ពាយលុយប្រមាណជិត៣០០លានដុល្លាររបស់ពលរដ្ឋហើយគេចវេសមិនព្រមសងនេះ អង្គភាពយើង មិនអាចស្វែងរកជួបលោកស្រី ឡេងចាន់ណាម្ចាស់ក្រុមហ៊ុនបុរីប៊្រីលាន ដើម្បីសុំការពន្យល់បានទេ អង្គភាពរងចាំការបកស្រាយពីគូភាគីរាល់ម៉ោងធ្វើការ។

អតិថិជនក្រុមហ៊ុនព្រីលានស៊ីធីផ្ទុះការតវ៉ារឿងក្រុមហ៊ុនមិនឲ្យប្រាក់ការតាមការសន្យាសៀមរាប=ពលរដ្ឋរងគ្រោះមកពីបណ្តាខេត្តនិងក្នុង...
14/02/2024

អតិថិជនក្រុមហ៊ុនព្រីលានស៊ីធីផ្ទុះការតវ៉ារឿងក្រុមហ៊ុនមិនឲ្យប្រាក់ការតាមការសន្យា

សៀមរាប=ពលរដ្ឋរងគ្រោះមកពីបណ្តាខេត្តនិងក្នុងខេត្តជាច្រើនសន្ធឹកសន្ធាប់នៅព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៤ផ្ទុះការតវ៉ានាំគ្នាបិតផ្លូវទាមទារសុំឲ្យក្រុមហ៊ុន ប្រ៊ីលានសុីធីនិងបុគ្គលិកអ្នកដើរគៀងគរផ្សព្វផ្សាយតាមលំនៅដ្ឋានពលរដ្នអោយចេញមុខមកដោះស្រាយជាមួយពួកគាត់រឿងដាក់ប្រាក់យកការប្រាក់ចំណេញ និងទិញផ្ទះល្វែងភ្លាម ចំណេញភ្លេត ដែលមានទីតាំងស្ថិតនៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ពលរដ្ឋរងគ្រោះមកពីបណ្តាខេត្តបានធ្វើដំណើរតាមរថយន្តតាក់សុីឈ្នួល ខ្លះរថយន្តផ្ទាល់ខ្លួនមកជួបជុំគ្នានៅក្នុងក្រុមហ៊ុន
ប្រីលានសុីធី ដើម្បីឲ្យអ្នកស្រីឧកញ៉ា ឡេងចាន់ណា ចេញមុខមកដោះស្រាយចំពោះមុខអតិថិជនជាពលរដ្ឋរងគ្រោះដែលពួកគាត់បានយកលុយមកដាក់ឲទៅឱ្យក្រុមហ៊ុន អ្នកខ្លះ ២មុឺនដុល្លារ រហូតទៅ៥មុឺនដុល្លារសង្ឃឹមបានការប្រាក់ខ្ពស់ ក្នុង១មុឺនដុល្លារ បានការប្រាក់៤០០ដុល្លារថិតថេរតែផ្ទុយទៅវិញបានត្រឹមតែរយ:ពេល៣ខែគត់ ក្រៅពីនោះក្រុមហ៊ុនបានត្រឹមតែសន្យាខ្យល់ រហូតពួកគាត់ទ្រាំលែងបាន ដោយសារមិនអាចដោះបំណុលធនាគារកំពុងគំរាមគំហែងដកហូតទ្រព្យសម្បត្តិផ្សេងៗ។ល។
ពាក់ព័ន្ធនឹងការរិះគន់និងការតវ៉ាដកក្តៅគគុកនេះអ្នកសារព័ត៌មានយើងមិនអាចសុំការសម្ភាសន៍ពីលោកស្រីឧកញ៉ាឡេងចាន់ណា បានទេដោយសារពុំមានលេខទូរសព្ទ តែអង្គភាពយើងរង់ចាំការបំភ្លឺពីលោកជំទាវគ្រប់ម៉ោងធ្វើការ។

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតានៅជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងា...
11/02/2024

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា
នៅជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានម្តងណាឡើយ ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩មក។ រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន ។ ដើមី្បរក្សានូវប្រពៃណីទំនៀមទម្លាប់ពីបុរាណដូនតាខ្មែរយើងមក បងប្អូនតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក ។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឲ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៤នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ២កើត ខែមាឃ ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបានបន្តទៀតថា នៅព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ សំខាន់ក្មួយៗយុវជន ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុំសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។ ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកដែលមានសិទ្ធិចុះចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឲ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេង អាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន ។ លោកមេភូមិបានបញ្ជាក់ថា ការជួបជុំគ្នានេះ ក៏ផ្តើមចេញពីស្មារតីថ្ងៃជ័យជម្នះ ៧មករា និង ដឹងគុណសន្តិភាព ដឹងគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ទើបយើង បានជួបជុំធ្វើនេសាទរួមគ្នាយ៉ាងសប្បាយរីករាយ ។ ម៉្យាងទៀត ត្រីដែលចាប់បាននោះ មួយផ្នែកសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសារ រៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិ ទៅតាមទំនៀមបុរាណមិនដែលខកខានឡើយ ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Address


171206

Alerts

Be the first to know and let us send you an email when រិទ្ធីដាវដែក ព័ត៌មាន Rithy Dav Dek News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រិទ្ធីដាវដែក ព័ត៌មាន Rithy Dav Dek News:

  • Want your business to be the top-listed Media Company?

Share